ប្រធានាធិបតីអាមេរិក បានធ្វើការថ្កោលទោសក្រុមហាម៉ាស និងរុស្សី
បរទេស៖ យោងតាមប្រភពព័ត៌មាន Sky News ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែតុលាថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសក្រុម Hamas និងលោក Putin តាមរយៈកញ្ចក់ទូរទស្សន៍ ដោយនិយាយថា ពួកគេកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង ហើយក៏បានប្រកាសថានឹងត្រៀមចំណាយប្រាក់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។
មេដឹកនាំអាមេរិកបានថ្លែងដូច្នេះថា ក្រុមហាម៉ាស់ និងពូទីន គឺជាអ្នកគំរាមកំហែងផ្សេងៗគ្នា ដោយពួកគេសុទ្ធតែមានគោលដៅដូចគ្នាគឺបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជិតខាង។ លោក Biden ក៏បានបន្តទៀតថា ការរងគ្រោះដោយអយុតិ្តធម៌របស់អ៊ីស្រាអែល និងអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោកនឹងសន្យាថា លោកនឹងផ្តល់ថវិការាប់ពាន់ដុល្លារ ដើម្បីជួយអ៊ីស្រាអែល និងអ៊ុយក្រែន ដែលជាជំនួយមនុស្សធម៌។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Biden បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងបានជំរុញឱ្យមានការបើកព្រំដែន Rafah ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ដើម្បីជួយជនស៊ីវិលដែលជាប់គាំងនៅប៉ាឡេស្ទីន។ លោក Biden ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការផ្ទុះមន្ទីរពេទ្យហ្កាហ្សានោះទេ។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការស្ទង់មតិរបស់ CNBC នាពេលបច្ចុប្បន្នបានឱ្យដឹងថា ប្រជាប្រិយភាពរបស់ Biden បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាពីរដែលប្រជាពលរដ្ឋមិនយល់ស្របនោះ គឺនយោបាយសេដ្ឋកិច្ច និងនយោបាយការបរទេស៕



.jpg)



ប្រភព ៖ Thairath







ប្រភព CAN News


វត្តី បានបន្ថែមថា មិនត្រឹមតែស្គាល់នាងថាអ្នកណាប៉ុណ្ណោះទេ តែអ្នកគាំទ្រវៀតណាមថែមទាំងចាំថានាងជាបវរកញ្ញាឆ្នាំណាហើយហៅមិនខុសទៀតផង។

:max_bytes(150000):strip_icc():focal(726x184:728x186)/pepper-x-101923-1-1a694c035a3b4a87957f1f3e45b19c71.jpg)








.png)
.png)


.png)




ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ MOQBA នឹងផ្តល់នូវទស្សនវិស័យតែមួយគត់លើការចល័តទីក្រុង ដោយវាមិនច្បាស់ទេថាតើរម៉ូតូនេះអាចដំណើរការពីគំនិតទៅការផលិតជាក់ស្តែងឬអត់ ប៉ុន្តែគំនិតនេះបើកលទ្ធភាពដ៏គួរឱ្យរំភើបសម្រាប់ដំណោះស្រាយដឹកជញ្ជូនដែលផ្តល់អាទិភាពដល់ការរួមបញ្ចូល និងភាពងាយស្រួល៕


