បរទេស៖ ក្រុមហ៊ុន Suzuki របស់ជប៉ុនគ្រោងនឹងបង្ហាញម៉ូតូស៊េរីថ្មីសម្រាប់ការចល័តទីក្រុងដ៏ងាយស្រួលនៅឯពិព័រណ៍ Japan Mobile ដែលត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ២៨ ខែតុលាដល់ថ្ងៃទី ៥ ខែវិច្ឆិកា។
យោងតាមគេហទំព័រ Yahoo ដែលបានរាយការណ៍កាលពីថ្ងៃទី ១៩ ខែតុលាថា ម៉ូតូស៊េរីថ្មីរបស់ក្រុមហ៊ុន Suzuki មានឈ្មោះថា MOQBA ដែលវាត្រូវបានបំពាក់ទាំងជើង និងកង់ ក៏ដូចជាផ្តល់នូវការចល័តមិនធម្មតា រីឯតួរថយន្តវិញមានកង់អគ្គិសនីតូចៗចំនួន ៤ ដែលកង់នីមួយៗភ្ជាប់ទៅនឹងជើងមនុស្សយន្ត។ ចំណែកឯស៊ុម ត្រូវបានភ្ជាប់ទៅនឹងរចនាសម្ព័ន្ធដែលមានរាងដូច boomerang ពីរដែលបង្កើតជាគ្រឹះរបស់ម៉ូតូ។
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់ MOQBA គឺវាមានសមត្ថភាពក្នុងការយកឈ្នះលើឧបសគ្គ រួមទាំងជណ្តើរ។ ទោះបីជាមិនដូចម៉ូតូបុរាណក៏ដោយ ម៉ូតូថ្មីនេះផ្តល់នូវស្ថេរភាពកាន់តែខ្លាំងនៅពេលធ្វើដំណើរលើដីមិនស្មើគ្នា។ ការរចនារបស់វាមានតម្លៃជាពិសេសនៅក្នុងបរិស្ថានទីក្រុងដែលមានឧបសគ្គជាច្រើនដូចជាគែមខ្ពស់ រន្ធ និងជណ្តើរ។ ដូច្នេះ ម៉ូតូថ្មីនេះអាចមានប្រយោជន៍សម្រាប់មនុស្សចាស់ និងអ្នកដែលពិបាកធ្វើដំណើរ។
ចំពោះការរចនាម៉ូឌុលវិញនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរផ្នែកដែលបានដំឡើងនៅលើតួ ដោយបំប្លែងពីកៅអីម៉ូតូទៅជាកៅអីរុញ រទេះរុញ ដៃមនុស្សយន្ត ឬរទេះទិញទំនិញ។ សមត្ថភាពបំប្លែងនេះ ក៏អាចប្រែក្លាយម៉ូតូទៅជាយានជំនិះចម្រុះសម្រាប់ស្ថានភាពផ្សេងៗ ចាប់ពីការដឹកជញ្ជូនផ្ទាល់ខ្លួន រហូតដល់ជួយក្រុមសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយនៅកន្លែងដែលមានដីស្មុគស្មាញ។
គួរបញ្ជាក់ដែរថា MOQBA ផ្តល់ជូននូវរបៀប ៣ ដើម្បីបំពេញតាមតម្រូវការផ្សេងៗគ្នា រួមទាំងកៅអី ឈរ និង stretcher ។ Seat Mode ផ្តល់នូវកន្លែងអង្គុយបែបប្រពៃណីសម្រាប់អ្នកបើកបរ ចំពោះរបៀបឈរវិញគឺសមរម្យសម្រាប់អ្នកដែលចូលចិត្តឈរនៅពេលផ្លាស់ទី ជាចុងក្រោយរបៀប Stretcher ត្រូវបានរចនាឡើងដើម្បីដឹកអ្នករបួស។
ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ MOQBA នឹងផ្តល់នូវទស្សនវិស័យតែមួយគត់លើការចល័តទីក្រុង ដោយវាមិនច្បាស់ទេថាតើរម៉ូតូនេះអាចដំណើរការពីគំនិតទៅការផលិតជាក់ស្តែងឬអត់ ប៉ុន្តែគំនិតនេះបើកលទ្ធភាពដ៏គួរឱ្យរំភើបសម្រាប់ដំណោះស្រាយដឹកជញ្ជូនដែលផ្តល់អាទិភាពដល់ការរួមបញ្ចូល និងភាពងាយស្រួល៕










