ក្រសួងវប្បធម៌និងវិចិត្រ នាយប់ថ្ងៃទី២០ តុលា បានឱ្យដឹងថាក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEyT-EosJpBM2pvLUlpHNzaYbrApYYVK67tK1yT3yuBlXLy2BYzyzXvRyH2HhbA2-taeQGU6Nr6k-XgrVRSWBR-GWBidvx7IpYtRDw_1z3moOqTzzrswOEeMJILLyzfyRjUJjQhhmVViAbXiAyV4nASiGHwmZ5JbxW1a6COFeW75WyqEFWIvziCKAWA4s/s720/image_2023-10-21_08-54-33.png

កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm9Qk97pSlNOsEXr4nDh9cvnL0GgC_yC_MZZrVNs6plMTV70Bk6MGW9AurIxZECg1BZJP-Fxc-aKgNJPabS4OU7iU0c5_B0jdws9VpXjPcYYO_6Y6VfucDSjKYPsCN-6i3djZx0Otp2UqhiCFl9peX4fKs-gLvKDCtbwMGANpb5Ys3AE4lmCWqiygWxAM/s1280/image_2023-10-21_08-54-34%20(2).png

បើតាមសហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រិស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌ គឺបោះពុម្ពនិងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSJYBcn24D_lzo5tG182RDN67doOB7oGmzqWIlcmMFLWYUF0-bH298c9A9v-PixCUtMUiO21xWeZx_joOswDo3t3n1TvcquXQyV33785-qP3NmKuS2VzRXbFamF5ngXswXR1rBHN0l66_V1FWe5z3RJVJEvHF9kJmvUAQs4AUCupc1FGWq-tvvnL-qYuY/s720/image_2023-10-21_08-54-34%20(3).png

ក្រសួងបានបញ្ជាក់ទៀតថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោងនិង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្ន សសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEBAZ_f9QrpqqFP4uf_TPp3vDUEOPViC9WBQthwnGP5GwihNyVwQ43Ez5SIXf1ozSF_DJPHd7VMbW0v-oRzo4fyMLfFCYwnA3fsSoP85Sw7snWaajyo6IT2AlOs9cqU65tqR7X7wK7Dj4cpP4RLVHXo7fcj8m6IaPvz6buLhHiZZjmk5TKWJ_kobNayA/s1280/image_2023-10-21_08-54-35.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6iayZ_LFxBqf6o8kG_MRF8aElM_XEOLCk4bNvJzLGSnJ4ooWzHGT4XgsNx0ZZL2RzdnXKIqm8tZKMKfdeoDan8E6vXvslb8C5TkyNKFf4wUZGSkxa-Cj4Ojcqtu8EN1bCPMHVj2fasbwflxbcN-ww-_cxFKnRMVrOACe6-B6YAHbt-bNhAFx7kPOViKk/s1280/image_2023-10-21_08-54-36.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kxH0bt5krYQEE3MRvFKzwZAhFooTV-AafhVlHJHtZIp9JkT42meeCxwK3-MbR4S7JY_XIo9450Qtx7C1hfroOmlyRMITRZONwyjMQ__8Z2-fXBQEiFhwGxLiugXbHl8aGr1juGCXC7-TVGkp8dQ2OTsqKw0CjxGJVuJDkgvPGr7ZkDTRp2vmiPAyEIc/s1280/image_2023-10-21_08-54-33%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRoCuhjLQAHp6g0LDvu5n_ZgqKuVQL99S2r8fFTGD_jKdeiiNpzeZv2yM0GO1M1kgiCSn2pX8hsxYCon82CWV8OM0aSqi1EoKQGwwW1511kSFkP4GQanrQqtvd8T6FW3wYfDDC4IPbPg0Udd4N7jKJSw1MaGn74mq41m7GfyeMHcgNF6Rng9-qLqD6oHE/s1024/image_2023-10-21_08-54-32.png