Home Blog Page 1436

មនុស្សជាង៦០០០នាក់ ចាញ់បោកថៅកែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ នៅវៀតណាម

0

រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយ នៅវៀតណាម កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ អំពីការបោកបញ្ឆោតលុយ រាប់រយលានដុល្លារអាមេរិក ពីប្រជាជន ជាង៦០០០នាក់ ហើយថៅកែរបស់ក្រុមហ៊ុននេះ និង អ្នកពាក់ព័ន្ធ ត្រូវបានចាប់ខ្លួន និង ប្រឈមមុខនឹងទោសទណ្ឌផងដែរ។Chủ tịch Tân Hoàng Minh Đỗ Anh Dũng lừa nhà đầu tư gần 9.000 tỷ đồng

សារព័ត៌មាន VNExpress បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតាន់ហងមីញ (Tan Hoang Minh) លោក ដូ អាញឌុង (Do Anh Dung) បានរងការចោទប្រកាន់ ពីការចេញកញ្ចប់មូលបត្របំណុល ចំនួន៩តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីលួចប្រាក់ជាង ៨,៦ពាន់ពាន់លានដុង ឬស្មើនឹងប្រហែល៣៥៣,៨៤លានដុល្លារអាមេរិក ពីក្រុមអ្នកវិនិយោគ ចំនួន ៦ ៦០០នាក់។

លោក Do Anh Dung រួមជាមួយនឹងកូនប្រុសរបស់គាត់ ដូ ហង វៀត (Do Hoang Viet) និង អនុប្រធានក្រុមហ៊ុន Tan Hoang Minh ហើយមនុស្សសំខាន់ៗ ចំនួន១៣នាក់ផ្សេងទៀត ត្រូវបាននាយកដ្ឋានប៉ូលិសស៊ើបអង្កេត នៃក្រសួងសន្តិសុខសាធារណៈ ចោទប្រកាន់ ពីបទទទួលទ្រព្យសម្បត្តិ ដោយការក្លែងបន្លំ កាលពីថ្ងៃសុក្រ (ទី២៩ ខែកញ្ញា)។Công ty duy nhất thuộc Tân Hoàng Minh trên sàn chứng khoán: Cổ phiếu đột  nhiên

ក្រុមហ៊ុន Tan Hoang Minh Group មានដើមទុន ចំនួន១០ពាន់ពាន់លានដុង ឬ ស្មើនឹងប្រហែល ៤២១,៥៨លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៣ ដោយលោក ដូ អាញឌុង (Do Anh Dung)។ ប៉ុន្ដែដើម្បីដំណើរការជាសាជីវកម្មនោះ ក្រុមហ៊ុនរបស់លោក ឌុង ក៏បានបង្កើត ឬ ទិញភាគហ៊ុនរបស់ក្រុមហ៊ុន ចំនួន៤៥ ក្រោយការទទួលបានមនុស្ស ធ្វើជាតំណាង ស្របច្បាប់របស់ពួកគេ។

ក្រុមហ៊ុន Tan Hoang Minh Group បានធ្លាក់ចូលទៅក្នុងវិបត្ដិហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២១ ហើយនៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានជំពាក់លុយធនាគារ ប្រហែល២០ពាន់ពាន់លានដុង ឬប្រហែលជាង ៨៤៣,១៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលទាំងកញ្ចប់មូលបត្របំណុល ចំនួន៨ ដែលក្រុមហ៊ុនបានចេញ តាំងពីឆ្នាំ២០២១ រហូតមក។Tình tiết mới vụ án nghìn tỷ liên quan đến Chủ tịch Tập đoàn Tân Hoàng Minh

ប៉ូលិសវៀតណាម បានអះអាង ថា លោក ដូ អាញឌុ ត្រូវបានចាប់ខ្លួន កាលពីខែមេសា ឆ្នាំ២០២២។ ចំណែកលុយទាំងអស់ ដែលគាត់បានបោកប្រាស់ពីក្រុមអ្នកវិនិយោគ បានបញ្ជូនចេញអស់ នៅក្នុងអំឡុងពេលដំណើរការស៊ើបអង្កេត៕

៤ វិធីកម្ចាត់មុនដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព

0

ពិតណាស់ មុនគឺជាបញ្ហាស្បែកទូទៅដែលមនុស្សភាគច្រើនតែងតែជួបប្រទះ ប្រសិនបើស្បែកមុខមានបញ្ហាផ្សេងៗដូចជាឡើងមុន ស្នាមអាចម៍រុយ ឬស្នាមជាំ វានឹងធ្វើឱ្យយើងគ្មានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍តានតឹង។ ដូច្នេះហើយ ដើម្បីកម្ចាត់មុនប្រកបដោយប្រសិទ្ធភាព អ្នកគប្បីអនុវត្តវិធីដូចខាងក្រោម៖

១.ប្រើដុំទឹកកក៖ ប្រើដុំទឹកកកលើកន្លែងកើតមុន ដើម្បីជួយឱ្យស្បែកមានចរន្តឈាមរត់បានល្អ ស្បែកក៏ភ្លឺថ្លា និងអាចកាត់បន្ថយស្នាមក្រហមដោយសារមុនក្រហមបានផងដែរ។Ice Roller: The Skin Care Benefits of Ice Rolling

២.ថ្នាំដុសធ្មេញ៖ អ្នកត្រូវលាងសម្អាតមុខឱ្យស្អាត ហើយប្រើថ្នាំដុសធ្មេញពណ៌ស លាបលើមុខដើម្បីបំបាត់មុន រួចទុកមួយយប់ លុះព្រឹកឡើងលាងសម្អាតមុខចេញជាការស្រេច នោះអ្នកនឹងឃើញមុនរួមតូចហើយលែងហើមធំដូចម្សិលមិញទៀតហើយ។Does Toothpaste Get Rid of Pimples? | Be Beautiful India

៣.ទឹកក្រូចឆ្មា៖ ក្រូចឆ្មាមានផ្ទុកនូវវីតាមីន A ដ៏សំបូរបែប ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានប្រសិទ្ធភាពសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុន ជួយបើករន្ធញើស និងរឹតបន្តឹង។ អ្នកអាចផ្សំទឹកក្រូចឆ្មា ជាមួយស៊ុតស ព្រោះស៊ុតសជួយឱ្យស្បែកតឹងណែន បន្ទាប់មកយកល្បាយនេះមកលាបលើមុខរបស់អ្នក ហើយទុកចោល ១០-១៥ នាទី រួចលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ ជាកាស្រេច។3 reasons you should apply lime juice on your face | Pulse Nigeria

៤.ស្លឹកជីអង្កាម៖ ជីអង្កាម មានសារធាតុជាច្រើនដែលល្អសម្រាប់ស្បែកដូចជា វីតាមីន A៣, B៣, និងវីតាមីន C ដែលវាអាចកាត់បន្ថយការរលាក ប្រឆាំងបាក់តេរី និងបំបាត់មុន ផ្តល់ឱ្យស្បែកនូវពណ៌ភ្លឺថ្លា។ វិធីធ្វើ យកស្លឹកជីអង្កាម ច្របាច់យកទឹក រួចលាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ លាងមុខឱ្យស្អាត ហើយលាបវាលើតំបន់ដែលមានបញ្ហា ទុករយៈពេល ប្រហែល ១៥ នាទី រួចលាងមុខរបស់អ្នកជាមួយនឹងទឹកស្អាត ជាការស្រេច៕No photo description available. ប្រភព៖phuntoday.com

ក្រសួងការងារ ចេញលិខិតប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលឆ្នាំ២០២៤

0

តាមសេចក្តីប្រកាស របស់ក្រសួង នាថ្ងៃ២៦ កញ្ញា បានឱ្យដឹងថា ការឈប់សម្រាក់ជារួមទាំងអស់នាឆ្នាំ២០២៤ ខាងមុខនេះ មានចំនួន២២ថ្ងៃ។

សហគ្រាស គ្រឹះស្ថានអស់ ត្រូវគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ប្រសិនបើធ្វើផ្ទុយនឹងការប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ទន្ទឹមគ្នានេះ ក្រសួងក៏បានណែនាំឱ្យម្ចាស់សហគ្រាស ត្រូវតែមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក នៅក្នុងការឈប់សម្រាករបស់កម្មករនិយោជិត។

ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញប្រកាស ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ទាំងអស់រួមមាន៖

 

ពលរដ្ឋចិនដើរកម្សាន្តក្នុងប្រទេសយ៉ាងច្រើនកុះករក្នុងថ្ងៃឈប់សម្រាក

0

ប្រទេសចិន ៖ ពលរដ្ឋចិនបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ពេញនិយមនៅប្រទេសចិនយ៉ាងច្រើនកុះករ ក្នុងថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ (Golden Week) ដែលគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា តទៅ និងក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី៧៤ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ។China holiday: Millions on the move for Golden Week - BBC News

ក្នុងអំឡុងថ្ងៃឈប់សម្រាករយៈពេលយូរថ្ងៃ និងទិវាបុណ្យជាតិរបស់ចិន គេសង្កេតឃើញថា ពលរដ្ឋចិនរាប់លាននាក់បានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន ដូចជា មហាកំផែងចិននៅទីក្រុងប៉េកាំង និងតំបន់ទេសចរណ៍ផ្សេងៗនៅទីក្រុង Hangzhou ខេត្ត Zhejiang ។Millions take to China's railways, roads, air for autumn holiday - ABC News

ទីក្រុងប៉េកាំង គឺជាគោលដៅទេសចរណ៍របស់ពលរដ្ឋចិន ក្នុងថ្ងៃឈប់សម្រាក Golden Week បន្ទាប់មក គឺទីក្រុង Shanghai និងទីក្រុង Hangzhou ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានក្នុងប្រទេសចិនរាយការណ៍ថា តំបន់ទេសចរណ៍ល្បីឈ្មោះនៅទីក្រុងប៉េកាំង រួមទាំងវិមានរដូវក្តៅ, ឧទ្យានអូឡាំពិក និងសួនសាធារណៈផ្សេងៗ មានពលរដ្ឋចិនធ្វើដំណើរមកកម្សាន្តជាង១លាននាក់ ។Half a country on the move? China celebrates Golden Week | CNN

ក្រសួងគមនាគមន៍ចិនប៉ាន់ស្មានថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Golden Week នឹងមានការធ្វើដំណើរកម្សាន្តចំនួន២.០៥០ជើង រួមទាំងការធ្វើដំណើរតាមរថភ្លើង, ផ្លូវល្បឿនលឿន, ផ្លូវទឹក និងការធ្វើដំណើរតាមយន្តហោះផងដែរ ៕Almost 1 million people leave Hong Kong for holiday long weekend as  mainland Chinese tourists hit city as part of 'golden week' break | South  China Morning Postប្រភព ៖ TNN World

ស៊ីន យូប៊ីន មិនត្រឹមតែទៅទទួលពាននៅសិង្ហបុរីប៉ុណ្ណោះទេថែមទាំងឆ្លៀតជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា

0

ពិតជាគួរឱ្យកោតសរសើរនិងមានមោទនភាព ទៅដល់តារាសម្តែងជួរមុខកម្ពុជា កញ្ញា ស៊ីន យូប៊ីន ទន្ទឹមនឹងទទួលពាន Shining international award ក្នុងកម្មវិធី HOFS 2023 (Hall of fame in Singapore ) នៅប្រទេសសិង្ហបុរីប៉ុណ្ណោះទេ តែតារាស្រីរូបនេះបានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាឱ្យអន្តរជាតិបានស្គាល់និងចង់ឱ្យមកទស្សនារួមទាំងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ពីប្រទេសដ៏អស្ចារ្យនេះ។

ស៊ីន យូប៊ីន គឺជាតារាសម្តែងមួយរូបដែលមានឱកាសញឹកញាប់ដើរលើកម្រាកព្រំក្រៅប្រទេសច្រើន និងទទួលបានពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីលេចធ្លោរូបនេះមិនភ្លេចទេនាំយកអត្តសញ្ញាណខ្មែរទៅបង្អួតអន្តរជាតិទោះបីជាចូលរួមកម្មវិធីខ្លះអាចប្រឈមនឹងបញ្ហាក៏ដោយគឺនាងសុខចិត្តប្រថុយ។

ដោយឡែករយៈពេលចុងក្រោយនេះផងដែរ ស៊ីន យូប៊ីន ទើបតែតំណាងប្រទេសកម្ពុជាកចូលរួមកម្មវិធីមហោស្រពនៅប្រទេសចិនរួមជាមួយ ខាត់ វៃហាំង និងពួតដៃជាមួយតារាចិន២រូបទៀតសម្តែងរួមគ្នាលើឆាកដ៏អស្ចារ្យនោះនាពេលថ្មីៗនេះទៀតសោត យូប៊ីន បានទទួលពានរង្វាន់មួយទៀតនៅប្រទេសសង្ហិបុរី គឺពាន Shining international award ក្នុងកម្មវិធី HOFS 2023 រួមជាមួយតារាសម្តែងមីយ៉ាន់ម៉ា ខណៈស្រ្តីខ្មែរពីររូបទៀតគឺ ជា ស្រីនា និងម៉ាដាម ដា ក៏ទទួលបានពានក្នុងកម្មវិធីនេះផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពទៅលើ ស៊ីន យូប៊ីន នោះដោយសារតែមានបញ្ហាបន្តិចបន្តួចនាងខកខានបង្ហាញឈុតយ័ន្តខ្មែរចូលរួមកម្មវិធីលើកនេះ ប៉ុន្តែតារាសម្តែងរូបនេះមានភាពឆ្លាតវៃដោយក្នុងឱកាសទទួលពាន យូប៊ីន បានជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យអន្តរជាតិបានស្គាល់និងចង់ឱ្យមកទស្សនា រួមទាំងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ពីប្រទេសដ៏អស្ចារ្យនេះពីតំបន់ទេសចរណ៍ដ៏សម្បូរបែប៕

 

រោគសញ្ញា «ក្អក» មិនប្រក្រតីទាំង ៨ ដែលអ្នកគួរទៅមន្ទីពេទ្យ

0

ការក្អក ភាគច្រើនត្រូវបានគេសន្មត់ថាជាជំងឺផ្តាសាយ ដែលនេះនឹងប្រសើរឡើងក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនការក្អកទាំងអស់សុទ្ធតែមានជំងឺផ្តាសាយរហូតនោះទេ ប្រសិនបើអ្នកក្អកខ្លាំងក្នុងរយៈពេលយូរ វាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន ដូច្នេះបើមានអាការៈដូចខាងក្រោមនេះ អ្នកគួរទៅមន្ទីពេទ្យជាបន្ទាន់។Cough with mucus: Causes, symptoms, and treatment

១.ការក្អកចេញឈាម ឬចេញឈាមតាមស្លេសCoughing Up Blood: Symptoms, Causes, and Treatment២.ស្អក និងឈឺបំពង់កខ្លាំងខុសធម្មតាCoughing so hard you vomit: Causes and treatments៣.មានគ្រុនក្តៅ រងារញ័រញាក់How to Stop a Bad Cough: Day and Night Cough៤.ស្រកទម្ងន់លឿនខុសធម្មតាFour Types of Coughs | Allina Health៥.មានអារម្មណ៍ថប់ដង្ហើម ជាពិសេសពេលសម្រាកWhat Causes a Dry Cough?៦.មានប្រវត្តិកើតជំងឺរលាកសួតញឹកញាប់Causes and Treatment for Dry Cough
៧.ឈឺកខ្លាំង និងពិបាកលេបថ្នាំ ឬញ៉ាំអាហារCough That Won't Go Away? What it Means | DispatchHealth៨.មានរោគសញ្ញានៃការថប់ដង្ហើម

រោគសញ្ញានៃការក្អកមិនប្រក្រតីទាំងនេះអាចបែងចែកជា ៣ ក្រុមគឺ៖
-ការក្អកស្រួចស្រាវដែលមានរយៈពេលតិចជាង ៣ សប្តាហ៍។
-ការក្អកខ្លាំងមានរយៈពេលពី ៣ ទៅ ៨ សប្តាហ៍។
-និងការក្អករ៉ាំរ៉ៃជាបន្តបន្ទាប់លើសពី ៨ សប្តាហ៍ ដូច្នេះហើយ ប្រសិនបើអ្នកមានការក្អករ៉ាំរ៉ៃ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រភព៖sanook

ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅវៀតណាមកើនលើសគោលដៅ

0

ប្រទេសវៀតណាម ៖ បើតាមការិយាល័យស្ថិតិជាតិវៀតណាមបញ្ជាក់ថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរបរទេសចំនួន៨លាន៩សែននាក់ ហើយចំនួននេះបានកើនឡើងលើសគោលដៅដែលវៀតណាមកំណត់ទៅទៀត គឺវៀតណាមកំណត់គោលដៅស្មើត្រឹមតែ៨លាននាក់ប៉ុណ្ណោះ ។Asian tourists eager to travel internationally again; Vietnam now a major  destinations now | The Star

ចំនួនភ្ញៀវទេសចរក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ បានកើនឡើងជាង៤ដង បើធៀបនឹងឆ្នាំ២០២២ ។ ចំណែកនៅខែកញ្ញា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកាន់វៀតណាម ស្មើជាង១លាននាក់ ហើយខែកញ្ញា គឺជាខែទី៣ ជាប់ៗគ្នា ដែលភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាម លើសពីចំនួន១លាននាក់ ។Vietnam listed among top 5 international destinations to visit this summer  | Nhan Dan Online

ភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្វើដំណើរមកកាន់វៀតណាមច្រើនបំផុត គឺស្មើជាង២លាន៥សែននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន ស្មើ១លាន១សែននាក់ ។ ចំណែកភ្ញៀវទេសចរតៃវ៉ាន់ស្ថិតក្នុងលំដាប់ទី៣ ស្មើនឹង៥៧ម៉ឺន៥ពាន់នាក់ ខណៈភ្ញៀវទេសចរអាមេរិកស្ថិតក្នុងលំដាប់ទី៤ ស្មើនឹង៥៤ម៉ឺន៨ពាន់នាក់ ។ រីឯភ្ញៀវទេសចរជប៉ុនស្ថិតក្នុងលំដាប់ទី៥ ស្មើនឹង៤១ម៉ឺន៤ពាន់នាក់ ។Why do American tourists like to travel to Vietnam?

ក្រុមប្រឹក្សាទេសចរណ៍វៀតណាមបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមទទួលបានការគាំទ្រយ៉ាងល្អពីរដ្ឋាភិបាល ខណៈរដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ។ គេសង្ឃឹមថា នៅចុងឆ្នាំ២០២៣ វៀតណាមនឹងអាចទទួលភ្ញៀវទេសចរពីក្រៅប្រទេស បានប្រមាណពី១២លាននាក់ ទៅ១៣លាននាក់ ឬច្រើនជាងនេះ ។48 Hours in Ho Chi Minh City: The Ultimate Itinerary

រដូវកាលដែលវៀតណាមទទួលបានភ្ញៀវទេសចរច្រើនបំផុត គឺចាប់ពីខែកញ្ញា ដល់ខែមេសា ព្រោះក្នុងអំឡុងពេលនេះ នឹងមានភ្ញៀវទេសចរមកពីប្រទេសលោកខាងលិចនាំគ្នាមកវៀតណាម ដើម្បីសម្រាកលំហែរកាយក្នុងអំឡុងពេលសម្រាករដូវរងា ។Ho Chi Minh Shopping: 6 Things To Buy In Ho Chi Minh City

ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ រហូតមក វៀតណាមបានអនុម័តការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក E-Visa សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រភេទ និងគ្រប់តំបន់ ។ ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមបានបន្ថែមរយៈពេលស្នាក់នៅវៀតណាម ចាប់ពី១៥ថ្ងៃ មកស្មើនឹង៤៥ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន១៣ ដែលទទួលបានការលើកលែងទិដ្ឋាការពីប្រទេសវៀតណាមតែម្ខាង ។

កាលពីឆ្នាំ២០១៩ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន១៨លាននាក់ ហើយវៀតណាមទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង៣ម៉ឺនលានដុល្លារអាមេរិក ៕Mekong Delta Tours in Ho Chi Minh City - Find the best Mekong Delta Tours  in Ho Chi Minh City - Withlocals ប្រភព ៖ mgronline

លំនៅឋាន២ខ្នង បាក់ស្រុតចូលទឹកស្ទឹង ក្រោយរដ្ឋបាលខេត្តប្រកាសអាសន្នកម្ពស់ទឹកស្ទឹងពោធិ៍សាត់

0

នាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ លំនៅឋាន២ខ្នងរបស់ប្រជាពលរដ្ឋ បានបាក់ស្រុតចូលច្រាំងស្ទឹងពោធិ៍សាត់ ដែលស្ថិតនៅចំណុចព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។No photo description available.

ក្នុងហេតុការនេះថ្នាក់ដឹកខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមនជញ្ជួនសម្ភារ:នៅសេសសល់មួយចំនួន យកមករក្សាទុកកន្លែងមានសុវត្ថិភាព ចំណែកឯម្ចាស់ផ្ទះទាំងពីរខាងលើនោះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។May be an image of 6 people and boatគិតមកដល់ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់បានស្រក់ចុះផុតកម្រិត ដែលត្រូវប្រកាសអាសន្នហើយ។ ផ្លូវនានាដែលបានទឹកហូរច្រោះ ឥឡូវបានស្រកផុតវិញហើយ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវនានាមានសភាពមមាញឹកឡើងវិញជាធម្មតា។No photo description available.ដោយឡែកចំពោះទំហំនៃការខូចខាតផ្ទះ ទ្រព្យសម្បត្តិ ស្រូវ ដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកំពុងធ្វើការសិក្សាប្រមូលទិន្នន័យ បន្ទាប់ពីទឹកស្រកអស់៕

 

អាជីវករតាមផ្សារថៃត្អូញត្អែរពីទំនិញឡើងថ្លៃ និងគ្មានអ្នកទិញ

0

ប្រទេសថៃ ៖ អាជីវករលក់បន្លែ និងទំនិញផ្សេងៗនៅតាមផ្សារក្នុងខេត្ត Uthai Thani ប្រទេសថៃ បានត្អូញត្អែរថា ស្ថានភាពសេដ្ឋកិច្ចថៃមិនសូវល្អទេ ទើបធ្វើឱ្យពួកគេលក់ទំនិញមិនដាច់ ហើយស្ទើរតែគ្មានអតិថិជនមកដើរផ្សារសោះ ។ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ 3Plus News នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

ក្រុមសារព័ត៌មានថៃបានដើរពិនិត្យមើលក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani ឃើញថា មានអាជីវករដាក់លក់អាហារស្រស់ៗជាច្រើនមុខ ដូចជា សាច់ជ្រូក, សាច់មាន់ និងបន្លែបង្ការផ្សេងៗ ប៉ុន្តែអាជីវករទាំងនេះត្អូញត្អែរថា ពួកគេលក់របស់របរមិនសូវដាច់ទេ ខណៈអាជីវករខ្លះទៀតបានបង្ហោះក្នុងបណ្តាញសង្គមអំពីភាពស្ងប់ស្ងាត់នៅក្នុងផ្សារ ។ សារព័ត៌មានថៃបានសួរទៅអាជីវករ ហើយពួកគេម្នាក់ៗត្អូញត្អែរដូចៗគ្នាថា ចាប់តាំងពីទំនិញឡើងថ្លៃជាបន្តបន្ទាប់មក បានធ្វើឱ្យអតិថិជនមកទិញទំនិញ អាហារស្រស់ និងបន្លែទៅធ្វើម្ហូប កាន់តែតិចជារៀងរាល់ថ្ងៃ ។Or Tor Kor Market in Bangkok - Shop at One of the World's Best Fresh  Markets – Go Guides

អាជីវករបន្តថា អតិថិជនបាននាំគ្នាទិញម្ហូបអាហារច្រកថង់ស្រាប់ជំនួសវិញ ដោយសារម្ហូបច្រកថង់មានតម្លៃថោកជាងម្ហូបដែលពួកគេទិញមកធ្វើខ្លួនឯង ដែលតម្រូវឱ្យមានគ្រឿងទេស, សាច់សត្វ និងបន្លែស្រស់ ។ ដូច្នេះ អាជីវករបានលក់របស់របរយកប្រាក់ចំណេញតាមការចំណាយដើមទុនប៉ុណ្ណោះ មិនហ៊ានឡើងថ្លៃទេ ព្រោះបើឡើងថ្លៃខ្ពស់ខ្លាំងពេក ក៏គ្មានអ្នកទិញដែរ ហើយបរិយាកាសស្ងប់ស្ងាត់នៅតាមផ្សារបានកើតឡើងយូរមកហើយ ។Or Tor Kor Market - The Best Fresh Market in Bangkok, Thailand

ចុងក្រោយ អាជីវករលក់ទំនិញនៅតាមផ្សារបានសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនិញឡើងថ្លៃឱ្យចុះថោកជាងនេះ ដោយពួកគេនិយាយថា កត្តាដែលធ្វើឱ្យទំនិញឡើងថ្លៃ ដោយសារបញ្ហាចម្បង គឺតម្លៃប្រេងឥន្ធនៈ ។ បើទោះជាពេលកន្លងមក ប្រទេសថៃបានប្រកាសបញ្ចុះតម្លៃប្រេងឥន្ធនៈក្តី ប៉ុន្តែតម្លៃនេះនៅតែថ្លៃដដែល ។

តម្លៃប្រេងឥន្ធនៈ គឺជាដើមទុនសម្រាប់ថ្លៃដឹកជញ្ជូន ហើយអាជីវករចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃទំនិញឡើងថ្លៃផងដែរ ព្រោះអ្នកទិញរអ៊ូដាក់អាជីវករថា ពួកគេបានទិញរបស់របរទៅដាក់ក្នុងទូរទឹកកកទុកធ្វើម្ហូបឱ្យតិចជាងមុន ដោយសារពួកគេត្រូវចំណាយប្រាក់លើផ្នែកផ្សេងទៀត ។ ដូច្នេះ បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាទាំងនេះទេ ស្ថានភាពនឹងកាន់តែអាក្រក់លើសមុនថែមទៀត ៕ ប្រភព ៖ 3Plus News

តើអ្នកដឹងទេ? ប្រសិនបើផែនដីឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

0

ផែនដី មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ភាវៈមានជីវិត រាល់ដំណើរការរបស់ផែនដីទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ ដូចច្នេះហើយប្រសិនបើផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

១.ពេលថ្ងៃអាចនឹងវែងជាងពេលយប់៖ នៅពេលផែនដីឈប់វិលរយៈពេល ៥ នាទី នោះពេលថ្ងៃនឹងមានរយៈពេលប្រហែលមួយឆ្នាំ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ NASA។Daylight saving time 2016: How big business benefits from more sunshine |  CBC News

២.អាកាសធាតុប្រែជាអាក្រក់៖ នៅពេលផែនដីឈប់វិល អាកាសធាតុប្លែកៗនឹងកើតមានយ៉ាងច្រើនៅលើផែនដី ដែលធ្វើឱ្យយើងមិនអាចមើលឃើញពន្លឺព្រះអាទិត្យបាននោះទេ។Opinion | Did Climate Change Cause the Deadly Tornadoes? - The New York  Times

៣.ព្យុះស៊ូណាមិ និងទឹកជំនន់ធំៗ៖ នៅពេលផែនដីឈប់វិលភ្លាមៗនោះ ទឹកនឹងកើនឡើង ដែលបណ្តាលឱ្យបាត់បង់តុល្យភាព ធ្វើឱ្យព្យុះស៊ូណាមិ និងទឹកជំនន់កើនឡើងយ៉ាងខ្លាំង នឹងអាចធ្វើឱ្យមនុស្សសត្វស្លាប់បានទៀតផង។Climate change could trigger gigantic deadly tsunamis from Antarctica, new  study warns | Space

៤.បាតុភូតខ្យល់បក់ខ្លាំង៖ កំណើនខ្យល់បក់ក៏មានទំនាក់ទំនងជាមួយផែនដីផងដែរ បើផែនដីឈប់វិលនោះនឹងមានខ្យល់បក់យ៉ាងខ្លាំង ដែលមានល្បឿន ១៦០០ គីឡូម៉ែតក្នុងមួយម៉ោង។Strong Winds, Torrential Rain - Typhoon Noul 4K Stock Footage Screener -  YouTube

៥.បាតុភូតទ្វីបរសាត់៖ បើសិនផែនដីឈប់វិល ទ្វីបទាំងអស់នឹងដាច់ចេញពីគ្នាឬផ្តុំគ្នាដែលធ្វើឱ្យមានការប្រែប្រួលសណ្ឋាន។Continental Drift | Alfred Wegener: Building a Case for Continental Drift -  University of Illinois at Urbana-Champaign

៦.រដូវផ្លាស់ប្តូរ៖ ប្រសិនបើផែនដីឈប់វិល រដូវក៏បានផ្លាស់ប្តូរខុសធម្មតា ដែលជាទូទៅរដូវក្នុងពិភពលោករបស់យើងមាន ៤ តែនៅពេលផែនដីឈប់វិលគឺពិភពលោកមិនអាចមានរដូវទៀតឡើយ។

៧.គ្មានការប្រមូលផល៖ ពិតណាស់ ប្រសិនបើផែនដីឈប់វិលអ្វីៗក៏បានប្រែប្រួលដោយសារគ្រោះធម្មជាតិ។No till corn field in fall, Central Texas, 70 days after harvest - YouTube

៨.អ្វីៗនឹងផ្លាស់ទីតាំង៖ កាលណាដែលផែនដីឈប់វិល វត្ថុនៅទីនោះក៏បានផ្លាស់ប្តូរដោយខ្លួនឯងផងដែរ។

៩.ទឹកត្រូវបាត់បង់ពីផែនដី៖ នៅពេលផែនដីឈប់វិលនោះទឹកនឹងលែងមានដូចមុន ហើយពិភពលោកនឹងជួបគ្រោះរាំងស្ងួត។

១០.ពិភពលោកនឹងឆេះ៖ ដូចដែលយើងបានដឹងហើយ ស្នូលផែនដីរបស់យើងគឺសុទ្ធតែភ្លើង នៅពេលផែនដីឈប់វិលនោះពិភពលោករបស់យើងនឹងឆេះ៕Burning earth digital wallpaper, Earth HD wallpaper | Wallpaper Flare