Home Blog Page 1425

កម្ពុជា ឈ្នះមេដាយតែមួយគត់ ពីព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំ២០២៣

0

ព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំ២០២៣ ដែលចិនធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយចំណាយពេលជាង២សប្តាហ៍។

សម្រាប់ព្រឹត្តិការណ៍អាសុីហ្គេម លើកទី១៩នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១០៩នាក់ លើ១៧ប្រភេទកីឡាដោយទទួលបានមេដាយសំរិទ្ធតែ១គ្រឿងប៉ុណ្ណោះ។China's Xi opens Hangzhou Asian Games, ceremony dazzles | Reuters

កីឡាករទាំង១៧ប្រភេទគឺ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រីឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូកក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និង គុនដាវ។

ដោយឡែកកីឡាដែលទទួលបានមេដាយសំរិទ្ធ១គ្រឿងគឺក្រុមកីឡាការិនីការ៉ាតេកម្ពុជាមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច៕Content image - Phnom Penh Post

ទោះមមាញឹកការងារសិល្បៈ Top4 ត្រៀមចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅសហគមន៍ឱរ៉ាល់ជាង៦០០នាក់

0

បើទោះបីជា Top4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ រួមមាន លីម តិចម៉េង , ថុល សុភិទិ , នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មមាញឹកការងារសិល្បៈយ៉ាងណា តែនៅតែឆ្លៀតបង្កើតកម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់ទៅកុមារជាង៦០០នាក់នៅសហគមន៍ឱរ៉ាល់ដូចជាចែកជូនអាវរងា សម្ភារៈសិក្សា និង អាហារសាមគ្គី នាថ្ងៃទី១០ តុលា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-RvxoEouL5J5qfgOIz8MyRE7xj2UtQFJW3K75HzNtyUUe5N5BiuCnesISlyybCCq0_sux5lrRPxbv7yQiUsobF9LviNwHYCI5fg7BYPsGpXeMkLPqo5nLznTZ7vaEvXcVBLmUgfJt_tZJxJgA4LUydm6K5nSrcjvum0IK8y_DgWqeGYqcc71coE05Ik/s2048/image_2023-10-09_16-02-27%20(2).png

តាមការឱ្យដឹងពី Top4 បានបញ្ជាក់លើបណ្តាញសង្គមថ្ងៃទី៩ តុលា ថា «យើងខ្ញុំ Top4 Cambodian idol season 4 សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជាអ្នកគាំទ្រពួកខ្ញុំទាំងបួន ក្នុងការចូលរួមចំណែកចែករំលែកក្តីស្រលាញ់ ទៅកាន់កុមារា កុមារី នៅសាលាបឋមសិក្សាល្ងឹម ដែល ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹង សាលាបឋមសិក្សាស្រែកិន ដែលសរុបចំនួនសិស្សានុសិស្សទាំងអស់ចំនួន៦២០នាក់ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះយើងបានរៀបចំសម្ភារៈមួយចំនួនដូចជា ការចែកជូនអាវរងា សម្ភារៈសិក្សា និងអាហារសាមគ្គីជាមួយពួកគាត់ផ្ទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiicxYsNnaCEhg5rbRIeTFxsheKW88TImngSV8JFpmaVNvo0At9HDKI7ySA9dwyzS97uDpSq3Bskc-fWqcXeeC3X9REGEQFGpCmaEZ9WPpmi1jEKmjk1vEYHjwz4Mr-aCscW2QrDGcpIcReQT6KYmQP0h29WOfLqv1o3X0DoKQLp6mpPH_RqFBxRTJgubY/s2048/image_2023-10-09_16-02-26.png

គួរបញ្ជាក់ថា តារាចម្រៀងទាំង៤រូបខាងលើនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនអំឡុងពេលប្រកួតរហូតប្រមាណជាង១ឆ្នាំមកនេះការងារសិល្បៈរបស់គេមានជាហូរហែមិនដាច់។ លើសពីនេះទៅទៀត ក្រឡេកទៅភាពរបស់ពួកគេពិតជាគួរឱ្យសរសើរណាស់ ស្រលាញ់យល់ចិត្តគ្នាយ៉ាងខ្លាំង នៅពេលតាំងរូបCoverអ្វីនៅលើបណ្តាញសង្គមសុទ្ធតែប្តូរដាក់រូបភាពដូចៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QIZJfQ_AYaQ02qE3eJkKIJ2LPJx2bq3xw0Coo71ybS9vgwCQ9aZL3aQbYSR8q7MNNdsrp1e-OI59XK3B4d29wZvn8xDhh0WMI6cRzakw-nSnIXydjqODAMqquZNg1bfeRyB77rRXQl8XiUtLdpNQyAEKvjJKtTq98ALcF7u1Xk-g10NJ4xm4ovUnstc/s1280/image_2023-10-09_16-02-27.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ12aleCW6HeWuNuah_mUxj2Q7x6z-WKsZ4__kEGLo7WXHswv3en_AQ0U3Bs5K_WOWV8_BOtoY2aG6BBE6QRr-VmJTIUty3f3bPq2eeE9oAkRmX2lSNgPIvFZ8sLTWAY720v9yzgngOZ4WqBhJ44-J5jlE7l1Hnyk70IGnREMQ_MEjTBKwYN2Ek9gzvNM/s1280/image_2023-10-09_16-02-31.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsTZoxR7cu6znmJu6pwEynf8DwD8wQAFo2W49PZDn0hmCCB0E1hOtR15vjN7caop7B8j1Gjbrlp996fZmVIi1R1FAXJBDseo4eIUfsoweZxvQ4MvGrqIfn6ugj8az2wqnHmuJ__KOE9UuXKIioDrIYiCgfwLGLs2dxJZCbLoqXR0jqjVjlitFft0mAVI/s2048/image_2023-10-09_16-02-25.png

មកស្គាល់ ៤កន្លែងនៅភូមិភាគឦសាន ស័ក្កសមបំផុតនៅថ្ងៃភ្ជុំបិណ្ឌ

0

តំបន់ភូមិភាគឦសាន ជាតំបន់ទេសចរណ៍បែបធម្មជាតិ គយគន់ព្រៃប្រឹក្សា ដ៏គួរអោយទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលបុណ្យប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់នោះ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយចំនួននៅតំបន់ភូមិភាគឦសាន។

• ទឹកជ្រោះប៊ូស្រា មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។

មកស្គាល់ពីទឹកជ្រោះធម្មជាតិ៣កន្លែងនៅក្នុងប្រទេសកម្ពុជា - Cambodia Property | Upload Free

• បឹងយក្សលោម ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា មានជំរៅដល់ទៅ៧២ម៉ែត្រ។ ចំណែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀតគួរអោយចង់មុជថែមទៀត។News

• រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែរ

រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី - រដ្ឋបាលខេត្តក្រចេះ

• កោះលន តំបន់រ៉ាមសារ ស្ទឹងត្រែងមរកត ត្រូវគេស្គាល់ថាជាតំបន់ដីសើម ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយសារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង៕កោះលន ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង - YouTube

YoonA សមាជិកក្រុម SNSD បង្ហើបគន្លឹះហាត់ប្រាណដ៏សាមញ្ញក្នុងការថែរាងឱ្យស្អាត

0

អស់រយៈពេលជាង ១៥ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់កញ្ញា YoonA ដែលជារាជនីសម្រស់ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងជានិមិត្តរូបនៃតារា K-pop ដែលមានសម្រស់ធម្មជាតិ។ តារារាងតូចស្លីមដៃជើងស្រលូនវ័យ ៣៣ រូបនេះ បានបង្ហើបគន្លឹះហាត់ប្រាណដ៏សាមញ្ញ ៤ យ៉ាងក្នុងការថែរាងឱ្យស្អាត លេចធ្លោរ និងមានសម្រស់ក្មេងជាងវ័យ ដែលគន្លឹះទាំងនោះមានដូចជា៖

១.ហាត់ប្រាណដោយឈរនិងលាតសន្ធឹង៖ Yoona នឹងក្រោកឈរឱ្យត្រង់ ឬផ្អៀងឆ្វេង-ស្ដាំ និងលាតសន្ធឹងរាងកាយទាំងមូលក្នុងរយៈពេល ១នាទី ដែលចលនានេះនឹងជួយសម្រួលសាច់ដុំ កាត់បន្ថយការឈឺក្រោយហាត់ប្រាណ។

២.ធ្វើលំហាត់ប្រាណទន់ភ្លន់៖ ជាមួយនឹងដំណាក់កាលនេះ Yoona នឹងហាត់ច្រើនលើសាច់ដុំភ្លៅ សាច់ដុំជើង ដើម្បីទទួលបានជើងស្ដើង ដោយលំហាត់ប្រាណនេះត្រូវលើកជង្គង់ ទាត់ជើង… រយៈពេល ២ នាទី រួមផ្សំការលើកដៃឡើងលើក្បាល និងបន្ទាបចុះតាមចង្វាក់ ដើម្បីកែលម្អ biceps និងស្មា។10 Inspirasi OOTD a la Yoona SNSD, Simpel dan Elegan

៣.ហ្វឹកហាត់កម្លាំងសាច់ដុំ៖ ក្នុងរយៈពេល ៣ នាទីនេះ Yoona នឹងផ្តោតទៅលើចលនាដែលមានឯកទេសក្នុងក្រុមសាច់ដុំនីមួយៗ ដូចជា crunches, squats… ដើម្បីដុតបំផ្លាញខ្លាញ់ក្បាលពោះ និងពង្រឹងភាពរឹងមាំសម្រាប់ជុំទី ៣ ។

៤.ហាត់ប្រាណខ្លាំង៖ Yoona តែងតែហាត់ប្រាណក្នុងកម្រិតខ្លាំង ជាមួយនឹងចលនាជាបន្តបន្ទាប់ដូចជា រត់លើម៉ាស៊ីនក្នុងល្បឿនលឿនជាដើម ដើម្បីដុតបំផ្លាញជាតិខ្លាញ់ចេញពីរាងកាយទាំងមូល និងស្បែកក៏ត្រូវបានបន្សាបជាតិពុលផងដែរ។Girls' Generation YoonA's look for her latest magazine cover wins the  internet: "Have mercy please"

លើសពីនេះទម្លាប់នៃការបរិភោគអាហាររបស់ Yoona ដើម្បីថែរក្សារាងគឺនាងតែងទទួលទានអាហារ ១០ ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលស្លាបព្រានីមួយៗត្រូវបានផ្សំជាមួយចានផ្សេងៗគ្នា ដូចជា បាយ ២ស្លាបព្រា, សម្ល ១ស្លាបព្រា, បបរ ៣ស្លាបព្រា…ជាដើម។ ដូច្នេះនៅពេលដែលនាងឃ្លាន Yoona តែងតែទទួលទានផ្លែឈើសុខភាពជាច្រើន ដើម្បីទុកជាអាហារសម្រន់៕Yoona Style, Clothes, Outfits and Fashion • CelebMafia

តម្លៃប្រេងឡើងខ្ពស់ដោយសារក្រុមហាម៉ាសវា.យប្រហារអ៊ីស្រាអែល

0

នៅព្រឹកថ្ងៃទី៩ តុលា តម្លៃប្រេងឆៅប្រេនធ៍(Brent) របស់អង់គ្លេសបានកើនឡើង៤.៩%ប្រមាណ ៨៨.៧ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅតិចសាស់អាម៉េរិកភាគខាងលិច(U.S. West Texas Intermediate) បានកើនឡើង ៥.១ភាគរយនាំឱ្យប្រេងឡើងដល់ ៨៧ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។Diversification from Oil to Other Industries in Middle East | Diplomatist

អ្នកវិភាគនៅធនាគារ បានឱ្យដឹងថាអស្ថិរភាពនយោបាយនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យតម្លៃប្រេងមានការកើនឡើង ហើយការប្រែប្រួលនាពេលអនាគតត្រូវបានគេរំពឹងថានឹងមានកាន់តែច្រើនអាចឈានដល់១០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាម៉េរិករឹតបណ្តឹងការអនុវត្តទណ្ឌកម្ម។

ព្រឹត្តិការណ៍នេះអាចអូសទាញកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការផ្សះផ្សាអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ ប្រសិនបើអារ៉ាប៊ីសាអូឌីត ធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល នោះនឹងមានកិច្ចព្រមព្រៀងការពារជាតិជាមួយអាម៉េរិក ហើយត្រូវតែបង្កើនការផលិតប្រេង។ នេះនឹងជួយកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់កាលពីប៉ុន្មានខែមុន ដោយសារតែរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតរឹតបន្តឹងការផលិតប្រេងឆៅ។Israel-Hamas conflict: List of key events, day 2 after surprise attack |  Israel-Palestine conflict News | Al Jazeeraបច្ចុប្បន្នទីផ្សារកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលបានចោទប្រកាន់ប្រទេសនេះថាបានចូលរួមក្នុងការវាយប្រហារនេះ។ មន្ត្រីអាម៉េរិកបាននិយាយនៅថ្ងៃទី ៨ ខែតុលាថា ពួកគេកំពុងស៊ើបអង្កេតតួនាទីរបស់អ៊ីរ៉ង់ ប៉ុន្តែមិនបានឃើញភស្តុតាងណាមួយទេ។Why the Palestinian group Hamas launched an attack on Israel? All to know |  Israel-Palestine conflict News | Al Jazeera

ការវាយប្រហារនេះនឹងមានឥទ្ធិពលធំ និងយូរអង្វែងលើទីផ្សារប្រេង ប្រសិនបើការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ហើយសកម្មភាពដឹកជញ្ជូនត្រូវបានរំខាន។ ប្រសិនបើបណ្តាប្រទេសលោកខាងលិចជឿថាអ៊ីរ៉ង់មានតួនាទីនៅក្នុងព្រឹត្តិការណ៍នេះ ការផ្គត់ផ្គង់ និងការនាំចេញពីអ៊ីរ៉ង់ពិតជាត្រូវបានគំរាមកំហែង៕Gaza-Israel: Palestinians launch surprise assault in response to Al-Aqsa  Mosque raids | Middle East Eye

ពលរដ្ឋថៃនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត ទោះជាគ្មានទូរស័ព្ទដៃក្តី

0

ប្រទេសថៃ ៖ នៅដើមខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះតាមតំបន់ផ្សេងៗដើម្បីតាមដាន និងដោះស្រាយបញ្ហាស្ថានការណ៍ទឹកជំនន់ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បាននាំយកអំណោយជាច្រើនមកចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ ហើយលោកបញ្ជាក់ថា ពលរដ្ឋថៃគ្រប់រូបនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត បើទោះជាគ្មានទូរស័ព្ទដៃក្តី ។นายกฯลงพื้นที่ยโสธรเยี่ยมผู้ประสบภัยน้ำท่วม-มอบสิ่งของช่วยเหลือ

កម្រិតទឹកឡើងខ្ពស់នៅទន្លេឈី បានបណ្តាលឱ្យមានទឹកជំនន់នៅតាមតំបន់កសិកម្មក្នុងស្រុកខាំខឺនកែវ ខេត្តយ៉ាក់សូថន ។ កម្រិតទឹកមានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៦០សង់ទីម៉ែត្រ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីថៃ និងក្រុមមន្ត្រីត្រូវជិះរថយន្តមានកម្ពស់ខ្ពស់របស់ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះថ្នាក់ ចុះមកជួបពលរដ្ឋនៅក្នុងតំបន់ដើម្បីប្រគល់អំណោយផ្សេងៗដល់ពួកគេ ។นายกฯ นำคณะขึ้นรถ ปภ.ลุยเยี่ยมชาวทรายงามประสบภัยน้ำท่วม  ยันพร้อมดูแลระยะสั้น-ยาว เงินดิจิทัลได้แน่ แม้มีคนค้าน

ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីចូលថ្វាយបង្គំព្រះសង្ឃនៅស្រុកខាំខឺនកែវ ពលរដ្ឋក៏បានសាកសួរពីការវិវឌ្ឍទៅមុខនៃគម្រោងចែកប្រាក់ឌីជីថលចំនួន១ម៉ឺនបាត ហើយលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សព្វថ្ងៃ រដ្ឋាភិបាលកំពុងអនុវត្តគម្រោងនេះ បើទោះជាមានមតិប្រឆាំងក៏ដោយ ។ ក្រោយពីលោកនាយករដ្ឋមន្ត្រីបានឆ្លើយតបរឿងនេះទៅកាន់ពលរដ្ឋរួចហើយ លោកនាយករដ្ឋមន្ត្រីក៏បានធ្វើដំណើរទៅជួបពលរដ្ឋមួយចំនួនទៀតដែលបានមករង់ចាំ ។ លោកបញ្ជាក់ថា នឹងមានការសាងសង់ស្ពានបន្ថែមទៀតនៅចំណុចមួយចំនួន ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ។นายกฯนั่งรถ ปภ.ลุยน้ำท่วม 4 กม. มอบถุงยังชีพ ยันลุยแน่แจกเงินดิจิทัล | The  Room 44

ពលរដ្ឋមកចូលរួម ក៏បាននាំគ្នាថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ដែលមានគម្រោងចែកប្រាក់១ម៉ឺនបាតដល់ពលរដ្ឋ ។ ក្នុងចំណោមពលរដ្ឋទាំងនោះ លោកយាយម្នាក់ អាយុ៧០ឆ្នាំ បានប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកយាយសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលមានគម្រោងចែកប្រាក់ឌីជីថលឱ្យពលរដ្ឋ ។ លោកយាយបន្តថា លោកយាយក៏ខ្លាចដែរថា នឹងមិនបានទទួលប្រាក់នេះ ព្រោះយាយគ្មានទូរស័ព្ទដៃប្រើប្រាស់ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនចាំបាច់មានទូរស័ព្ទដៃទេ ឱ្យតែមានអត្តសញ្ញាប័ណ្ណសញ្ជាតិថៃ គឺពលរដ្ឋគ្រប់រូបនឹងទទួលបានប្រាក់ចំនួន១ម៉ឺនបាតពីរដ្ឋាភិបាល ។นายกฯลงพื้นที่ยโสธรเยี่ยมผู้ประสบภัยน้ำท่วม-มอบสิ่งของช่วยเหลือ

ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ធ្វើដំណើរចាកចេញពីតំបន់នេះ ដោយសារតែកម្រិតទឹកជំនន់ឡើងខ្ពស់បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីត្រូវដើរឆ្លងកាត់ទឹក ដើម្បីយកអំណោយទៅចែកជូនពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ។ លោកបានផ្តល់កម្លាំងចិត្តទៅកាន់ពលរដ្ឋថា សូមឱ្យតស៊ូ និងអត់ធ្មត់បន្តទៀត ៕ ប្រភព ៖ Thai PBS

តារាសម្តែង សាវិន ហ្វីលីព សុំចិត្តតារាល្បីៗបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងនិងគ្រឿងស្រវឹង

0

តារាសម្តែងជើងចាស់លោក សាវីន ហ្វីលីព ដែលមហាជនចាត់ទុកជាបុគ្គលគម្រូក្នុងជួរសិល្បៈក្រោយមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងស៊ីសងអនឡាញ បានបង្ហោះសារសុំចិត្តតារាល្បីៗដែលមានឥទ្ធិពលលើបណ្តាញសង្គមបញ្ឈប់ការផ្សព្វផ្សាយករណីពីរនេះព្រោះវាជះឥទ្ធិពលមិនល្អដល់ក្មេងៗ។No photo description available.

នៅថ្ងៃទី៩ ខែតុលា នៅលើបណ្តាញសង្គមតារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរបង្ហោះថា «សូមតារាល្បីៗដែលមានឥទ្ធិពលលើបណ្ដាញសង្គមល្មមបញ្ឈប់ការជួយផ្សាយល្បែងស៊ីសងនិងគ្រឿងស្រវឹងហើយ អាណិតក្មេងៗផង»។ ការបញ្ចេញទស្សនៈទៅលើរឿងនេះអ្នកលេងបណ្តាញសង្គមជាច្រើនរូបសុទ្ធសឹងតែបង្ហាញការយល់ស្របមិនចង់ឱ្យតារាៗល្បីឈ្មោះផ្សព្វផ្សាយរឿងទាំងនេះ។No photo description available.

លោក សាវិន ហ្វីលីព ត្រូវបានមហាជនចាត់ទុកថាលោកជាសិល្បករមួយរូបដែលមានឆន្ទៈមោះមុតបានប្រកាសមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងស៊ីសងអនឡាញឡើយជាហេតុធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងក្នុងនាមជាបុគ្គលសាធារណៈមួយរូបមិនដើម្បីតែលុយមួយមុខក្បត់ឧត្តមគតិរបស់ខ្លួន។ បើក្រលេកទៅបុគ្គលល្បីឈ្មោះមួយចំនួនវិញបានទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងល្បែងអនឡាញព្រោងព្រាតមិនខ្វល់ថាទង្វើនេះអាចជះផលអវិជ្ជមានដល់យុវវ័យ និងធ្វើឱ្យហ្វេនៗយកតម្រាប់តាមឡើយ។No photo description available.

នាបច្ចុប្បន្នទៀតសោត ការផ្សព្វផ្សាយស្រាបៀរលេចឡើងជាច្រើនទម្រង់គ្របដណ្តប់ច្រើនលើប្រព័ន្ធផ្សព្វផ្សាយស្របពេលដែលក្រុមហ៊ុនហ៊ានចំណាយលុយក្រាស់យកតារាកំពូលៗធ្វើជាអ្នកតំណាងស្រាបៀរទៀតកាន់តែជំរុញឱ្យឃើញយុវវ័យមួយចំនួនភ្លើតភ្លើនមិនបានគិតរាក់ជ្រៅពីសេពគ្រឿងស្រវឹងទាំងវ័យក្មេង៕

” />

ជនភៀសខ្លួនធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនអាមេរិក និងម៉ិកស៊ិក

0

ប្រទេសម៉ិកស៊ិក ៖ គេសង្កេតឃើញថា កាលពីដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនអាមេរិក និងម៉ិកស៊ិក ស្របពេលមនុស្សជាច្រើននាក់ទៀតបានធ្វើចំណាកស្រុកឆ្លងទ្វីបសំដៅទៅទិសខាងជើង ។ ជារៀងរាល់ថ្ងៃ មានជនភៀសខ្លួនប្រមាណ៦.០០០នាក់បានលួចចូលមកកាន់តំបន់ភាគខាងត្បូងប្រទេសម៉ិកស៊ិក ។Migrants cross river into Mexico after being refused passage to U.S. | PBS  NewsHour

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ (López Obrador) ថ្លែងថា នៅដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួនចំនួន១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិកជារៀងរាល់ថ្ងៃ ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ គេប្រទះឃើញចំនួនជនភៀសខ្លួននៅព្រំដែនអាមេរិក និងម៉ិកស៊ិក បានកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួននេះអាចវ៉ាដាច់ចំនួនជនភៀសខ្លួនខ្ពស់បំផុត កាលពីខែសីហា កន្លងមក ។Biden administration sending 1,500 more soldiers to Mexico border | US- Mexico Border News | Al Jazeera

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ បញ្ជាក់ថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ និងស្វែងរកមូលហេតុនៃការធ្វើចំណាកស្រុក ។ លើសពីនេះ អាជ្ញាធរត្រូវគិតពីការស្វែងរកការងារធ្វើរបស់ពួកគេ ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅឱ្យល្អប្រសើរផងដែរ ។ លោកបានថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសមកពីអាមេរិកឡាទីន និងមន្ត្រីអាមេរិកថា ៖ «អ្វីដែលយើងត្រូវមាន គឺបង្កើតការយោគយល់ និងកិច្ចសហការគ្នា ដើម្បីកុំឱ្យពួកគេបង្ខំចិត្តធ្វើចំណាកស្រុក» ។Central Asian Migrants Flock To Mexico In Pursuit Of 'American Dream'

ក្រៅពីនេះ លោក លូបែស អូប្រាឌ័រ ក៏បានសម្តែងការសោកស្តាយចំពោះការស្លា.ប់របស់ជនភៀសខ្លួនជនជាតិគុយបាចំនួន១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋឈីប៉ាស ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ៕What now?': Scenes from the US-Mexico border | Migration News | Al Jazeera ប្រភព ៖ TNN World

បេក្ខនារី The rapper ម្នាក់ធ្វើឱ្យមហាជនរំជួលចិត្តខ្លាំងសូម្បីគ្រូបង្វឹក Kingchi ក៏រលីញរលោងទឹកភ្នែក

0

បេក្ខនារី The rapper Cambodia ស៊ិន វិច្ឆិកា បានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំងក្រោយពីបានស្តាប់ការច្រៀងរ៉េបរៀបរាប់ពីប្រវត្តិរបស់នាងជាក្មេងកំព្រា មានក្តីសុខរយៈពេលខ្លីជុំជាមួយគ្រួសារ ហើយត្រូវរស់នៅតែលតោលជាមួយបងប្អូន៤នាក់។ ភាពរំជួលចិត្តនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីគ្រូបង្វឹក Kingchi ក៏ទប់ទឹកភ្នែកមិនជាប់រលីញរលោងដូចគ្នាព្រោះលោកធ្លាប់សរសេរប៉ារ៉ូពីជីវិតក្មេងកំព្រាហើយក៏ដឹងពីអារម្មណ៍មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_dZW_hdUn7RgNNtUlsJKeIk2_OH1aTw_p2PZyxxZfas_o_2vlgi4_70cfx8w8WZ_lcsJ2xcCpqSEauN6a6ZFwZztd6Ye5HYfpPJWrqCMcLnCnAhmBvrsMr16WA2IkwZJpdHVn-UpyuJUqWsK1ZZT42B5R9XNbgG8UOup3v8KfFBoATRyyXT6dEOzAxMg/s541/Screenshot%202023-10-09%20134928.png

វគ្គ Audition កម្មវិធី The rapper Cambodia បានឈានមកដល់សប្តាហ៍ទី៤ហើយដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី៨ តុលា នេះដោយមានបេក្ខជនខ្លះក៏ជោគជ័យអាចឈានទៅវគ្គបន្ត រីឯបេក្ខជនខ្លះទៀតក៏បរាជ័យ។ ទោះយ៉ាងណា សប្តាហ៍នេះទស្សនិកជនដែលបានទស្សនាហើយបង្ហាញអារម្មណ៍អាណិតយ៉ាងខ្លាំងចំពោះបេក្ខនារីម្នាក់ដែលមកចូលរួមប្រកួតច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនដែលជាក្មេងកំព្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1l7INKUYSR-uUK8qZRp85MvEgyADEnXjvU5ha9SqqRgitnds4pm_8lx67bKG-VIqaHDV28WXHava22fA0MQvCZtvwyoku22smB4J6ZEUWoY60YrWpZGQPAIkBCl4CA4M8nEPdWcpQDzWB22FintXZ3o8-3GXg9Xqq7nZZomhHs17Kl_EshNzvI7vMFg4/s540/Screenshot%202023-10-09%20135423.png

បេក្ខនារីរូបនេះមានឈ្មោះថា ស៊ិន វិច្ឆិកា បច្ចុប្បន្នបានព្យួរការសិក្សានៅសាកលវិទ្យាល័យដោយសារតែកត្តាជីវភាព និងកំពុងបំរើការងារនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ តាមការរៀបរាប់របស់ វិច្ឆិកា បានឱ្យដឹងថានាងជាក្មេងកំព្រាតាំងពីអាយុប្រហែល១០ឆ្នាំ រៀននៅថ្នាក់ទី៣ ។ វគ្គ Audition នេះ វិច្ឆិកា បានច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនពីភាពសប្បាយរីករាយកាលពីវ័យកុមារនៅឯស្រុកទទួលបានភាពកក់ក្តៅពីឪពុកម្តាយបើទោះបីជាស្ថិតក្នុងជីវភាពប្រើអុសចង្កៀងប្រេងក៏ដោយ។ ប៉ុន្តែគួរឱ្យសោកស្តាយភាពកក់ក្តៅទាំងនោះមិនបានយូរឡើយដោយបងប្អូន៤នាក់របស់គេត្រូវរស់នៅជាក្មេងកំព្រាតាំងពីនៅក្មេង គ្មានឪពុកម្តាយហៅដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj25Yu780UdOdiQSRF-_-kHJt3oyUqd2uzBd8C8nakI9BeGtMnnpotp17Km2bg2gKpb3jVadf6Udk63q4Z2evXVy4XU5TvEM8qmTayGtrML1rSbkWWauQ_jZB9S0uGVxu6GNxmWGmpMfhzX9MI5DX4ew3o_ewjNydx4Kbo9RhXKP1CTu3HuTmxkZtFyYNw/s544/Screenshot%202023-10-09%20134217.png

ការច្រៀងរ៉េបរៀបរាប់ពីជីវិតនេះបានធ្វើឱ្យ វិច្ឆិកា មានភាពរអាក់រអួលបន្តិចក្នុងការច្រៀង ប៉ុន្តែទោះជាយ៉ាងណាបេក្ខនារីរូបនេះទទួលបានឱកាសពីគ្រូបង្វឹកខ្មែរមួយជីវិត ដោយលោកបានជាន់ហ្គែរយកនាងមកធ្វើជាកូនក្រុមផងដែរ។ មិនត្រឹមតែទស្សនិកតាមដានពោលអាណិតដល់ វិច្ឆិកា ប៉ុណ្ណោះទេប៉ុន្តែសូម្បីគ្រូបង្វឹក Kingchi ក៏បង្ហាញអារម្មណ៍ខ្សឹកខ្សួលអាណិតដល់នាងដូចគ្នា។ ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមក៏បានជូនពរដល់ វិច្ឆិកា ឱ្យសំណាងល្អទទួលបានភាពជោគជ័យបន្តទៀត៕

 

https://www.tiktok.com/@therappercambodia/video/7287633965509348626?is_from_webapp=1&web_id=7212447540943390209

គ្រោះថ្នាក់នៃភាពធាត់របស់កុមារ

0

មនុស្សភាគច្រើនគិតថា “ក្មេងធាត់” គឺជាក្មេងគួរឱ្យស្រលាញ់ និងមានសុខភាពល្អ ប៉ុន្តែការគិតបែបនេះគឺខុសទាំងស្រុងដោយក្មេងៗដែលធាត់ភាគច្រើនតែងប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង និងធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាគ្រោះថ្នាក់ធំៗ ៣ ចំណុចនៃភាពធាត់របស់កុមារ៖

១.កុមារដែលធាត់ច្រើនទទួលរងនៅផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព នឹងងាយឆ្លងជំងឺរ៉ាំរៃផ្សេងៗដូចជា ទឹកនោមផ្អែម លើសកូលេស្តេរ៉ុលក្នុងឈាម ដែលជាជំងឺរកឃើញចំពោះមនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែតាមពិតជំងឺទាំងនេះអាចកើតមានចំពោះមនុស្សវ័យក្មេងដែលធាត់ផងដែរ។

២.មានផលវិបាកផ្សេងទៀតនៅក្នុងប្រព័ន្ធផ្លូវដង្ហើម រួមមានៈ ការស្ទះផ្លូវដង្ហើមពេលគេង បណ្តាលឱ្យគេងមិនគ្រប់គ្រាន់ និងប៉ះពាល់ដល់ការសិក្សារបស់កុមារ រួមទាំងធ្វើឱ្យកុមារមិនអាចរៀនបានពេញលេញ។កុមារ​ធាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​អ្វីខ្លះ ? – Koh Santepheap Daily

៣.អាចប៉ះពាល់ដល់ផ្លូវចិត្ត ដូចជាត្រូវបានមិត្តភក្ដិបង្អាប់ ឬត្រូវបានគេប្រមាថចំពោះរូបរាង រហូតបង្កឱ្យមានភាពតានតឹង និងអាចក្លាយជាជំងឺវិកលចរិតទៀតផង។

ដូច្នេះ ដើម្បីគ្រប់គ្រងការទទួលទានអាហាររបស់កុមារ ឪពុកម្តាយគួរតែអនុវត្តវិធីទាំងនេះ ៖
១.គ្រប់គ្រងការទទួលទានអាហាររបស់កុមារដោយឱ្យពួកគេទទួលទានបន្លែ និងផ្លែឈើដែលមានជាតិសរសៃជាប្រចាំ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ ដូចជាអាហារចៀន បង្អែម និងអាហារសម្រន់ដែលមិនល្អជាដើម…។អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារ

២.អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើចលនារាងកាយ និងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ មិនត្រូវទុកកុមារឱ្យនៅមុខឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ អាយផេត ថេប្លេត និងទូរសព្ទដៃក្នុងរយៈពេលយូរនោះទេ ជាពិសេសកុមារតូចៗដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ។ការ​ហាត់ប្រាណ​ ជួយ​ដល់​ការលូត​លាស់​ប្រាជ្ញា​ស្មារតី​​របស់​កុមារ​ | ភ្នំពេញ ប៉ុស្ដិ៍

៣.កែប្រែទម្លាប់រស់នៅប្រចាំថ្ងៃរបស់កូនអ្នកឱ្យកាន់តែសកម្ម ដូចជាហាត់ដើរឡើងជណ្តើរ ជំនួសឱ្យការប្រើជណ្តើរយន្ត និងអនុវត្តការងារផ្ទះសាមញ្ញ។

៤.ដាក់កូនរបស់អ្នកឱ្យចូលគេងក្នុងពេលវេលាសមរម្យ និងគេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងយឺត ឬគេងតិច គឺជាមូលហេតុមួយនៃការធាត់៕តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជួយឱ្យកូនតូចគេងសម្រាកបានគ្រប់គ្រាន់ ? – Popular Magazine