ទណ្ឌិតជិត ១ពាន់នាក់ នឹងត្រូវលើកលែងទោស និងវាយតម្លៃបន្ធូរបន្ថយទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ
ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត និងពីគណៈកម្មការក្រសួងមហាផ្ទៃ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២នាក់ រួមមានដូចខាងក្រោម៖
- ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី ០៥នាក់)
- ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨នាក់ (ស្រី ២៦នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០នាក់ (ស្រី ០១នាក់)៕



Content Creator រូបនេះបានបញ្ជាក់ថា ការធាត់ហើយនិងបាត់មុខពីរឆ្នាំរបស់លោកមិនមែនការខូចចិត្តងប់ងល់ដោយសារស្នេហាទេ ចំពោះរឿងស្នេហាលោកប្រើពេលតែ១ខែប៉ុណ្ណោះក្នុងការកាត់ចិត្តអាចត្រលប់មកវិញហើយប៉ុន្តែដោយសារជំងឺខាងលើនេះទើបធ្វើឱ្យខ្លួនមានការប្រែរូបរាងខ្លាំង ខណៈការគេងមិនលក់របស់លោកបានចាប់ផ្តើមមុនមានរឿងបែកបាក់ស្នេហាម្ល៉េះដែលវាបានកើតឡើងពេលមានជំងឺរាតត្បាត។












.jpg)







-ទំពាំងបាយជូ: ទំពាំងបាយជូមានជាតិពុលខ្លាំងចំពោះសត្វ ហើយអាចបណ្តាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ដែលនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវ នឹងអាចបណ្តាលឱ្យសត្វស្លាប់ទៀតផង។
-ផ្លែប៊ឺរីព្រៃ: ត្រូវប្រុងប្រយ័ត្នជានិច្ច នេះគឺដោយសារតែផ្លែប៊ឺរីព្រៃជាច្រើនមានជាតិពុលដល់សត្វ។
-ផ្សិតព្រៃ: ផ្សិតព្រៃគឺមានជាតិពុលខ្លាំង ប្រសិនបើសត្វរបស់អ្នកបរិភោគវា នឹងមានរោគសញ្ញាដូចជា ក្អួត រាគ រួមទាំងចង្វាក់បេះដូងមិនទៀងទាត់ ក៏ដូចជាបណ្តាលឱ្យខូចសរីរាង្គសត្វ ប្រកាច់ និងបាត់បង់ស្មារតីក្នុងករណីធ្ងន់ធ្ងរបំផុត។
– Celery: Celery គឺជាបន្លែបៃតងដែលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ក៏ដូចជាតម្រងនោមរបស់សត្វមានបញ្ហា រួមទាំងប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត៕




ប្រភព ៖ TNN World







