Home Blog Page 1410

នាយករដ្ឋមន្ត្រីថៃ ព្រួយបារម្ភពីបញ្ហារសេដ្ឋកិច្ចសកល ប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចិន

0

ប្រទេសថៃ ៖ នាយកសមាគមអាជីវកម្មទេសចរណ៍ប្រចាំខេត្តឈៀងម៉ៃលើកឡើងថា ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនជិត១ខែហើយ ប៉ុន្តែប្រទេសថៃទទួលបានចំនួនភ្ញៀវទេសចរចិនមិនទាន់ស្មើគោលដៅទេ ។ នាយកសមាគមរូបនេះសង្ឃឹមថា ថៃនឹងទទួលបានអត្ថប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃទៅប្រទេសចិន ដោយអាចទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅថៃបន្ថែមទៀត ។ ប៉ុន្តែលោកបារម្ភថា សង្គ្រាមនៅអ៊ីស្រាអែលនឹងប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈ និងធ្វើឱ្យតម្លៃសំបុត្រយន្តហោះកើនឡើង ។Chinese tourists lose confidence

គិតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ គឺមានរយៈពេលជិត១ខែហើយ ដែលប្រទេសថៃមានគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្នុងគោលបំណងឱ្យភ្ញៀវទេសចរចិនធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។ ចំណែកឈៀងម៉ៃ គឺជាខេត្តមួយដែលជនជាតិចិនចូលចិត្ត ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរចិនមកកាន់ខេត្តឈៀងម៉ៃក្នុងរយៈពេល១ខែ គឺមិនទាន់ស្មើនឹងគោលដៅកំណត់ទេ ។

លោក Suphamit Kitjapipat នាយកសមាគមអាជីវកម្មទេសចរណ៍ប្រចាំខេត្តឈៀងម៉ៃ និយាយថា ក្រោយពីប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនជិត១ខែ ប៉ុន្តែចំនួនភ្ញៀវទេសចរចិនមកលេងថៃ មិនទាន់ស្មើគោលដៅរបស់ខេត្តឈៀងម៉ៃទេ ។ វាបណ្តាលមកពីនាពេលកន្លងមក មានកត្តាជាច្រើនធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ ដូចជា ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon នាក្រុងបាងកក ដែលបណ្តាលឱ្យជនជាតិចិនស្លា.ប់ ។ ដូច្នេះ ថៃអាចត្រូវរង់ចាំមើលចំនួនភ្ញៀវទេសចរនៅខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែមករា ឆ្នាំ២០២៤ ពីព្រោះនឹងមានពិធីបុណ្យធំៗដែលភ្ញៀវទេសចរបរទេសចូលចិត្ត ។Celebrate Chinese New Year 2023 in Chiang Mai

លោកបន្តថា ខេត្តឈៀងម៉ៃបានព្យាយាមជំរុញវិស័យទេសចរណ៍រហូតមក ហើយមុននេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន និងជជែកជាមួយមេដឹកនាំចិនផងដែរ ។ ហេតុនេះ វិស័យទេសចរណ៍ខេត្តឈៀងម៉ៃរំពឹងថា ចាប់ពីពេលនេះ នឹងមានសញ្ញាវិជ្ជមានបន្ថែមទៀត ។ ប៉ុន្តែអ្វីដែលយើងបារម្ភ គឺសង្គ្រាមនៅអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់មិនទាន់បញ្ចប់ និងរាលដាល គឺវាអាចនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង ហើយតម្លៃសំបុត្រយន្តហោះក៏កើនឡើងតាមដែរ ។ ដូច្នេះ វិស័យទេសចរណ៍ថៃអាចធ្លាក់ចុះ ហើយនៅសល់តែការធ្វើដំណើរចាំបាច់មួយចំនួនប៉ុណ្ណោះ ដូចជា ក្រុមវិនិយោគិន, អ្នកមកសួរសុខទុក្ខសាច់ញាតិ, មន្ត្រីរាជការ, និស្សិត និងកិច្ចប្រជុំផ្សេងៗ ។

លោកបន្ថែមថា មូលហេតុមួយទៀតដែលបណ្តាលឱ្យភ្ញៀវទេសចរបរទេសធ្វើដំណើរមកខេត្តឈៀងម៉ៃមិនច្រើនប៉ុន្មាន ដោយសារចំនួនក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរត្រង់មកខេត្តឈៀងម៉ៃមានតិច បើធៀបនឹងមុនពេលផ្ទុះជំងឺកូវីដ-១៩ ។ ដូច្នេះ បើចង់បង្កើនចំនួនភ្ញៀវទេសចរ ថៃត្រូវបន្ថែមចំនួនជើងហោះហើរ និងចំនួនក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរត្រង់មកខេត្តឈៀងម៉ៃ ។ ចំណែកការបង្កើនពេលវេលាបើកអាកាសយានដ្ឋានខេត្តឈៀងម៉ៃ រហូតដល់ម៉ោង១យប់ក្នុងឆ្នាំដំបូង លោកគិតថា វាជាចំណុចចាប់ផ្តើមល្អ ដោយសារការបន្ថែមពេលផ្តល់សេវាកម្មរបស់អាកាសយានដ្ឋានឈៀងម៉ៃ ។ វានឹងអាចបង្កើនចំនួនភ្ញៀវទេសចរមកខេត្តឈៀងម៉ៃក្នុង១ថ្ងៃៗ, បង្កើនការចំណាយប្រាក់របស់ភ្ញៀវទេសចរ និងការស្នាក់នៅសណ្ឋាគារក្នុងខេត្តផងដែរ ។We are ready': relief and excitement builds in Thailand with Chinese  tourists set to return | Thailand | The Guardian

រីឯភ្ញៀវទេសចរថៃបានធ្វើដំណើរកម្សាន្តក្នុងប្រទេសកាន់តែច្រើន ប៉ុន្តែរយៈពេលដើរកម្សាន្ត និងការចំណាយផ្សេងៗបែរជាធ្លាក់ចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញច្រើន ។ បើចង់ចំណាយអ្វី ពួកគេត្រូវគិតឡើងវិញ ព្រោះពួកគេចង់សន្សំសំចៃឱ្យបានច្រើនបំផុត ហើយមិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេដែលសន្សំសំចៃ ភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវចិន ក៏សន្សំសំចៃដូចគ្នាដែរ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ។

បើក្រឡេកមើលទិន្នន័យភ្ញៀវទេសចចិនដែលធ្វើដំណើរមកខេត្តឈៀងម៉ៃតាមជើងយន្តហោះ គេនឹងឃើញថា ចំនួនភ្ញៀវទេសចរចិនមិនបានកើនឡើងច្រើនទេ ។ ជាក់ស្តែង នៅខែសីហា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនមកខេត្តឈៀងម៉ៃ ស្មើនឹង២១.៥៦៨នាក់, នៅខែកញ្ញា ស្មើនឹង១២.៥៥៦នាក់ ហើយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នំាំ២០២៣ ស្មើនឹង៧.៨២៨នាក់ ៕ Chiang Mai - What you need to know before you go – Go Guidesប្រភព ៖ nation tv

លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូលយានយន្តធុនធ្ងន់គ្រប់ប្រភេទត្រូវឆ្លងកាត់ផ្លូវនេះជំនួសវិញ

0

នៅថ្ងៃទី២១ តុលា រដ្ឋបាលខណ្ឌកំបូលបានចេញសេចក្តីជូនដំណឹងការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូលរាជធានីភ្នំពេញ។ ការបញ្ចៀសនេះធ្វើឡើងដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTPZEeUjH35XQQ1SQ-RvZWm-FCJcMKi5OdhGdrpRkC0Jq4XSAjGnDe_NXQ6y6UoIRtzBj8LaLAnuCIQJB1zFVqII-Yp28haovoIXMAGgyEcHxQ5XJwBZr24_4KxUq_mFTPsA5eWwdA9z4jrNfjmRvZ2HmfqQ9vrKFY5nypFpG1VZGwHwOrFyBhPpmNgOo/s1280/image_2023-10-21_14-58-18.png

រដ្ឋបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌក់បូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖

១.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

២.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងស្រកចុះ រដ្ឋបាលខណ្ឌកំបូលនឹងបើកឱ្យចរាចជាធម្មតាវិញ និងសង្ឃឹមថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUoCzP_jrQkLIiZBd2TVVTdTaOPldsCpZXgz5xebzsLzVM_mZYtvcYcuQRZeHcXaAitxZIhsC9Lb8iMe-LvxL92UHTzEsLP4jT_PEmSExYumloISr0e8MIodkEgCHvLtUDYkNvzK3hxZpu5lZMvrE3iiv_COTupDaY4rf3508cU4AA6I9pLMzPKlDGjxE/s960/image_2023-10-21_14-58-18%20(2).png

 

នារីម្នាក់ដែលមានមុខស្រដៀងសង្សារ វណ្ណដា ពន្លះចាស់ដៃដាក់អ្នកថាខ្លួនព្យាយាមធ្វើស្ទាយ៍តាមគេ

0

នារីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងកញ្ញា ឡូរីន សង្សាររបស់ វណ្ណដា បានចេញវីដេអូពន្លះផាំងៗមិនសំចៃមាត់ដាក់អ្នករិះគន់ខ្លួនថាព្យាយាមនិយមស្ទាយ៍តាមគេ មិនថាជាការតុបតែងខ្លួនឬសូម្បីតែការនិយាយស្តីភាសាខ្មែរលាយអង់គ្លេស រហូតហៅនាងថាជាសង្សារវណ្ណដា Copy ទៀត ។No photo description available.

នារីរូបនេះមានគណនីហេ្វកប៊ុកឈ្មោះថា Destiny Seymour និងមានគណនីទិកតុកឈ្មោះថា dess បានចេញវីដេអូនៅលើទិកតុកដោយក្តីខឹងសម្បារនិងមិនអស់ចិត្តចំពោះអ្នកមួយចំនួនបានរិះគន់ខ្លួន។ Seymour បាននិយាយថាចំពោះអ្នកគាត់បានឃើញមុខនាងហើយនិយាយថាខ្លួនមុខដូចជា ឡូរីន នាងក៏ចូលចិត្តដែរត្រង់ចំណុចនេះព្រោះសង្សារ វណ្ណដា ស្អាត ប៉ុន្តែយូរៗទៅធ្វើឱ្យនាងមានអារម្មណ៍ថាមិនស្រួលចិត្តយ៉ាងខ្លាំងនៅពេលគេនិយាយថាពាក្យ Copy ព្រោះខ្លួនចង់ធ្វើអ្វីដែលជាខ្លួនឯង ឱ្យអ្នកដទៃស្គាល់ថានាងគឺជានាងមិនមែនដូចអ្នកណាឡើយ។No photo description available.

ស្រីស្រស់រូបនេះបានបន្ថែមទៀតថា នាងមិនបាន Copy តាមអ្នកណានោះទេសមត្ថភាពនាងប៉ុណ្ណឹងដែរ Copy តាមគេ ព្រមទាំងឱ្យទៅមើលការបង្ហោះរូបភាពរបស់ ឡូរីន និងនាងឡើងវិញថា ការស្លៀកពាក់របស់ខ្លួនមិនបានតាមអ្នកណាទេ ហើយការដែលនាងធ្វើខ្លួនស្អាតៗគឺដើម្បីខ្លួនឯងតែប៉ុណ្ណោះ។ បន្ទាប់ពីចេញវីដេអូហើយគណនីទិកតុក dess បានចេញវីដេអូមួយទៀតថា បន្ទាប់ពីមានអ្នករិះគន់រឿងនាងនិយាយភាសាខ្មែរលាយភាសាអង់គ្លេស និងបានបន្តខម្មិនសូម្បីការនិយាយក៏ copy ស្ទាយ៍គេ។May be an image of 1 person

ឆ្លើយតបដោយសម្តីខ្លាំងៗនារីខាងលើនេះបញ្ជាក់ថាខ្លួនជាកូនកាត់ខ្មែរអូស្រ្តាលី មានម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអូស្រ្តាលី ហើយការនិយាយរបស់នាងខ្មែលាយរអង់គ្លេសនេះគឺតាំងពីដើមមកម្ល៉េះ។ ការពិតនាងបានចេញវីដេអូបញ្ជាក់ច្រើនដងមកហើយប៉ុន្តែនៅតែមានអ្នករិះគន់លើចំណុចនេះទៀត។ Seymour សង្កត់ធ្ងន់ថា ការពិតខ្លួនចង់និយាយពីរោះណាស់តែនិយាយពីរោះដាក់អ្នកខ្លះមិនកើតដោយសារតែអ្នកខ្លះនិយាយដាក់នាងមិនបានឆ្លងកាត់ការពិចារណា៕

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់មើមឈូក

0

មើមឈូក ត្រូវបានគេចាត់ទុកថាជាអាហារដែលមានរសជាតិឆ្ងាញ់ ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន ជាតិដែក ជាតិសរសៃ រួមជាមួយជាតិរ៉ែ ផូស្វ័រ និងប៉ូតាស្យូមជាដើម។ លើសពីនេះ មើមឈូកក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនចំពោះសុខភាពរាងកាយរបស់យើងផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់មើមឈូក៖

១.ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ៖ មើមឈូក ត្រូវបានគេដឹងថាជួយពន្លឿនល្បឿនរបស់ពោះវៀន ក៏ដូចជាកាត់បន្ថយរោគសញ្ញានៃការទល់លាមកខណៈពេលដែលការស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ។ លើសពីនេះវាក៏ជួយបង្កើនទឹករំលាយអាហារ និងរំញោចចលនាមិនទៀងទាត់នៅក្នុងសាច់ដុំពោះវៀនដើម្បីជួយសម្រួលដល់ចលនាពោះវៀនឱ្យងាយស្រួល។មើមឈូក​មាន​អត្ថប្រយោជន៍​ជួយ​កម្ចាត់​ការ​ឡើង​កំ​ដៅ​ក្នុង​រាង​កាយ KohSantepheap.TV

២.ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៖ មើមឈូក គឺជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាពខ្ពស់ដើម្បីជំរុញចរន្តឈាម និងកម្រិតថាមពល។ មាតិកាដែក និងទង់ដែងនៅក្នុងមើមឈូកគឺមានសារៈសំខាន់ណាស់ហើយក៏ជាផ្នែកមួយនៃការផលិតកោសិកាឈាមក្រហមដែលជួយកាត់បន្ថយឱកាសនៃការវិវត្តទៅជារោគសញ្ញាខ្វះឈាម បង្កើនភាពរឹងមាំ និងលំហូរឈាម។អ្នកបានដឹងឬនៅថា មើមឈូកផ្តល់អត្ថប្រយោជន៍ យ៉ាងពិសេសគួរឲ្យភ្ញាក់ផ្អើល! - Khmerload

៣.គ្រប់គ្រងសម្ពាធឈាម៖ មើមឈូក គឺជាថ្នាំជួយសម្រួលដល់សរសៃឈាម ក៏ដូចជាប្រឆាំងនឹងផលប៉ះពាល់នៃសូដ្យូមនៅក្នុងចរន្តឈាម រួមទាំងកាត់បន្ថយការកន្ត្រាក់ បង្កើនលំហូរឈាម និងកាត់បន្ថយភាពតានតឹងនៅលើប្រព័ន្ធសរសៃឈាមបេះដូង។

៤.គ្រប់គ្រងទម្ងន់៖ ការទទួលទានមើមឈូកគឺជាជម្រើសដ៏ល្អសម្រាប់មនុស្សដែលព្យាយាមគ្រប់គ្រងទម្ងន់របស់ពួកគេ។ ដោយសារមើមឈូកមានកាឡូរីទាប និងជាតិសរសៃខ្ពស់ ដូច្នេះនៅពេលអ្នកទទួលវាសារធាតុចិញ្ចឹមទាំងអស់ដែលអ្នកត្រូវការគឺពេញលេញ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ហេតុនេះហើយវានឹងកាត់បន្ថយឱកាសនៃការលើសទម្ងន់៕

ក្រុមហ៊ុនខេម ជ្ជីអេសអេម មក រៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគភាគទុនិក របស់ខ្លួន

0

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចេញសេចក្តីប្រកាសពត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:30-11:00 ព្រឹក។​ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយដំណើរការបោះឆ្នោតធ្វើតាមកម្មវិធី E-Voting ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម មក។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពីរធំៗ៖ 

១ វិសោធនកម្មលក្ខន្តិកៈ  ​លើមាត្រា​រួម​របស់​ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក ធ្វើឡើងដោយអនុលោមតាម ភាពជោគជ័យលើការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO) ។

២ ការសម្រេចចិត្តទាក់ទងនឹងការបែងចែកភាគលាភអប្បបរមា រហូតដល់កិច្ចប្រជុំភាគទុនិកលើកក្រោយ។

គោលបំណងទាំងពីរ ទាមទារអោយមានការសម្រេចចិត្តពីម្ចាស់ហ៊ុន ដោយសារ​ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បាន​ចុះ​បញ្ជី​ក្នុង​ ផ្សារ​ហ៊ុន​កម្ពុជា​ នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២៣។ វិសោធនកម្មលក្ខន្តិកៈ  ​លើមាត្រា​រួម​របស់ក្រុមហ៊ុន ធ្វើឡើងដើម្បីអនុលោមតាមផ្លូវច្បាប់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធភាពជាម្ចាស់ ស្របតាមការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO)។  ទោះជាយ៉ាងនេះក៏ដោយ ការបែងចែកភាគលាភ ប្រចាំត្រីមាសដល់ភាគទុនិក គឺជាការសម្រេចចិត្តដ៏សំខាន់របស់ក្រុមហ៊ុន ដើម្បីផ្តល់រង្វាន់ភាគលាភប្រចាំឆ្នាំ រហូតដល់ ៧ភាគរយ ដល់អ្នកដែលបានវិនិយោគ នៅក្នុងក្រុមហ៊ុនខេម ជ្ជីអេសអេម មក។

ដូច្នេះម្ចាស់ភាគហ៊ុន Class A នឹងទទួលបាន ភាគលាភអប្បបរមាប្រចាំឆ្នាំចំនួន 7%  ដែលត្រូវផ្តល់ជូន ជាត្រីមាសស្មើៗគ្នា ដល់អតិថិជនរបស់ ក្រុមហ៊ុន Cellcard ។ ភាគលាភនឹងត្រូវគណនាតាមចំនួនភាគហ៊ុនសរុបដែលកាន់កាប់ដោយម្ចាស់ភាគហ៊ុន គុណនឹងតម្លៃ ២២៧០រៀល ក្នុងមួយភាគហ៊ុន ដែលនៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO)។ ចំនួនថ្ងៃចុះបញ្ជី នឹងត្រូវបានគេជូនជាដំណឹងផ្លូវការណ៏តាមរយៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារ RTP របស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម មក ។

ដើម្បីធានាបាននូវសិទ្ធិ​ ទទួលបានភាគលាភប្រចាំឆ្នាំ7% ប្រចាំត្រីមាស  ម្ចាស់ភាគហ៊ុនដែលមានសញ្ជាតិខ្មែរ Class A ត្រូវតែជាអតិថិជន របស់ ក្រុមហ៊ុន Cellcard ដែលមានឈ្មោះជាវទិញស៊ីមកាត ក្នុងបញ្ជីឈ្មោះអតិថិជនរបស់ ក្រុមហ៊ុនសែលកាត និងដែលបានផ្តល់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនដែលមានសុពលភាពជូនក្រុមហ៊ុន។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក សន្យាបន្តផ្តល់ភាគលាភប្រចាំឆ្នាំ តាមត្រីមាស យ៉ាងតិច ៧ភាគរយ ដល់ម្ចាស់ភាគហ៊ុន Class A សម្រាប់រយៈពេល 5ឆ្នាំ ស្របតាម ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក តាមរយៈ ៖  cellcard.com.kh/cellcard-ir/ ឬក៏អាចផ្ញើអ៊ីម៉ែលទៅកាន់ ៖  investor_relations@cellcard.com.kh.

អំពីក្រុមហ៊ុន

Cellcard គឺជាក្រុមហ៊ុន ដែលបំរើសេវាកម្មទូរស័ព្ទដំបូងគេ និងយូរជាងគេតាំងពីឆ្នាំ ១៩៩៧  មកម្លេះ។ ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ភាគរយ ហើយត្រូវបានស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានសេវាកម្មល្អ និងបណ្តាញសេវាទូរស័ព្ទលឿនជាងគេគួរឲ្យទុកចិត្តបំផុត។ ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុន ដែលមានការទទួលស្គាល់ និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនទូរស័ព្ទជាច្រើន បច្ចុប្បន្នក្រុមហ៊ុនកំពុងបំរើសេវាកម្មទូរស័ព្ទជូនអតិជនជាង ៤លាននាក់ ក្រុមហ៊ុនមាន​សេវាកម្មទូរស័ព្ទគ្របដណ្តប់ និងពង្រីកបណ្តាញចែកចាយអ្នកលក់បន្តជាច្រើនទូទាំងប្រទេស។

នៅខែមិថុនា ឆ្នាំ 2023 ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក (Cellcard) ឈានជើងចូលទៅក្នុង ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) ជាលើកដំបូង នៅផ្សារហ៊ុនកម្ពុជា ដែលធ្វើឲ្យ ក្រុមហ៊ុន ខេមអេម អេស មក បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនកម្ពុជា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNTyU5uCSaLRYWY5JcARgEESUFu7uyyDaXIYLW6OMrKZ-Fzzh_sqaN5Y4YI_YedvK0Bz_irrmbOvOA66gzzaC2CUsBXOPjpBT2hfUnUBjy3ZSTkVsXy0vG9VJ_z56NOCMy3pzyFDhyrlBk-Yf7grSMSlT29YFQ5wg1LhQ22dHaOVX7YZt5vrGIKKqqPxY/s4971/Serey%20LED%20Mockup.jpg

អាហារ ៤ ប្រភេទដែលអាចជួយព្យាបាលជំងឺផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព

0

ពិតណាស់ នៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹង ឬថប់បារម្ភ អាហារសុខភាពដូចខាងក្រោមនេះនឹងជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ក៏ដូចជាបង្កើនសារធាតុ serotonin នៅក្នុងខួរក្បាល។ ដូច្នេះដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញ ចូលអ្នកទទួលទានអាហារដូចជា៖

១.ផ្លែដូង៖ ដូងសម្បូរទៅដោយសារធាតុ triglycerides ដែលត្រូវបានគេចាត់ទុកថា ជាអាហារបង្កើនអារម្មណ៍ល្អ និងជួយឱ្យមានថាមពលឡើងវិញ ដូច្នេះខ្សែសង្វាក់មធ្យមនៅក្នុងទឹកដូងអាចកាត់បន្ថយការថប់បារម្ភយ៉ាងមានប្រសិទ្ធភាព។Different Between Young and Matured Coconut

២.កាហ្វេ៖ យោងតាមការសិក្សាក្នុងឆ្នាំ ២០២០ បានឱ្យដឹងថា ការប្រើប្រាស់កាហ្វេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការថយចុះហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ដោយសារកាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន ធ្វើឱ្យអារម្មណ៍ប្រសើរឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអ្នកដែលផឹកភេសជ្ជៈផ្សេងទៀត។The coffee that's made without 'coffee beans' | The Times of India

៣.ផ្លែប៊ឺរី៖ ផ្លែប៊ឺរី បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងភាពប្រសើរឡើងនៃសុខភាពផ្លូវចិត្ត ក៏ដូចជាកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត នេះបើយោងតាមការស្រាវជ្រាវដែលធ្វើឡើងក្នុងឆ្នាំ ២០១៨។ លើសពីនេះ ការទទួលទានផ្លែបឺរីក៏អាចជួយពន្យាអាយុជីវិតរបស់អ្នកបានផងដែរ។The 8 Healthiest Berries You Can Eat

៤.ផ្លែចេក៖ ចេកមានផ្ទុកសារធាតុ serotonin ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍ និងបង្កើតសារធាតុ serotonin។ លើសពីនេះ ចេកក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដោយចេកទំហំមធ្យមមួយមានផ្ទុកវីតាមីន B6 ដល់ទៅ 0.4 mg ដែលស្មើនឹង 25% នៃបរិមាណដែលបានណែនាំប្រចាំថ្ងៃ៕Bananas: Health benefits, tips, and risks
ប្រភព៖ kormedi.com

លោកស៊ីជីនពីងប្រាប់វៀតណាមថា កុំភ្លេចចំណងមិត្តភាពដ៏ស្អិតរមួតរបស់ពួកយើង

0

ប៉េកាំង៖ កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រាប់ទៅមន្ត្រីជាន់ខ្ពស់លំដាប់ទីពីររបស់វៀតណាមថា ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវ «ចេតនាដំបូង» ដែលជាចំណងមិត្តភាពរបស់ពួកយើងតាំងពីបុរាណកាលនោះទេ។Xi: Bolster ties with BRI partners - Chinadaily.com.cn

ប្រទេសចិនមានទំនាក់ទំនងជាប្រពៃណីយ៉ាងរឹងមាំបំផុតជាមួយនឹងវៀតណាមតាំងពីទំនាក់ទំនងការទូតបានបង្កើតឡើងនៅឆ្នាំ១៩៥០មកម្លេះ ទោះបីជាមានសង្គ្រាមតូចមួយនៅឆ្នាំ១៩៧៩ក៏ដោយ។ ចិនបានគាំទ្រវៀតណាមនៅក្នុងការវាយប្រហារប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងម្តងរួចទៅហើយ បន្ទាប់មកទៀតក៏មានប្រឆាំងជាមួយនឹង Saigon និង ជួយទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាមផងដែរ។President Vo Van Thuong meets with President of China Xi Jinping in Beijing

នៅក្នុងវេទិកានាទីក្រុងប៉េកាំង “Belt and Road Forum” លោកស៊ីជីនពីងបានប្រាប់ទៅកាន់ប្រមុខរដ្ឋាភិបាលទី២របស់រៀតណាម គឺលោក Vo Van Thuong ថា «ទោះបីជាស្ថានការអន្តរជាតិកំពុងតែប្រឈមមុខនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយកិច្ចការអភិវឌ្ឍប្រទេសរៀងៗខ្លួនកំពុងស្ថិតនៅក្នុងភាពលំបាកក៏ដោយ ក៏ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវចំណងដែលជាការចាប់ផ្តើមដំបូងនៃមិត្តភាពជាប្រពៃណីរបស់ពួកយើងនោះទេ»។ លោកបានបន្ថែមថា ចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍មួយគឺជជែកវែកញែក ពិគ្រោះយោបល់រួមគ្នាទៅលើបញ្ហាផ្សេងៗ ហើយគួរតែទាញយកផលប្រយោជន៍ឲ្យបានច្រើនពីផ្នែកភូមិសាស្រ្តនយោបាយនិងការបំពេញបន្ថែមឧស្សាហកម្មរបស់ពួកយើង។Vietnam-China Party relations highlighted | Politics | Vietnam+  (VietnamPlus)

គួរបញ្ជាក់ផងដែរថា នៅដើមខែតុលានេះសារព័ត៌មាន Reuter បានចុះផ្សាយថា លោកស៊ីជីនពីងនឹងធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងហាណូយនៅចុងខែតុលាឬដើមខែវិច្ឆិកា នេះគឺជាសេចក្តីបញ្ជាក់របស់មន្ត្រីរៀបចំផែនការ៕ ប្រភព CNA News

ប្រទេសថៃបង្កើនជើងយន្តហោះជម្លៀសពលរដ្ឋខ្លួនពីអ៊ីស្រាអែល

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃលើកឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពលករថៃបានធ្វើដំណើរត្រឡប់មកប្រទេសវិញចំនួន៥៣៤នាក់ ហើយចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ ប្រទេសថៃនឹងបង្កើនជើងយន្តហោះចំនួន៣ជើងក្នុង១ថ្ងៃ ដោយហោះហើរត្រង់ពីប្រទេសថៃចំនួន២ជើង និងពីទីក្រុងឌូបៃ១ជើង ហើយថៃរំពឹងថា នឹងអាចជម្លៀសពលរដ្ឋខ្លួនពីអ៊ីស្រាអែល ចំនួន៨០០នាក់ក្នុង១ថ្ងៃ ។Thailand Speeds Up Process Of Evacuating People From Israel

ក្រសួងការបរទេសថៃបានប្រកាសព័ត៌មានលម្អិតអំពីជើងយន្តហោះជម្លៀសពលរដ្ឋថៃចេញពីប្រទេសអ៊ីស្រាអែល ដែលនឹងធ្វើដំណើរមកដល់ថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មានដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Arkia (IZ591) មានអ្នកចុះឈ្មោះចំនួន២១៤នាក់ និងក្រុមហ៊ុនអាកាសចរណ៍ Spice Jet (SG9011) មានអ្នកចុះឈ្មោះចំនួន៣២០នាក់ ។Air force brings home another 130 Thais from Israel

ក្រៅពីនេះ នៅថ្ងៃទី២១ ខែតុលា ក៏មានយន្តហោះរបស់កងទ័ពអាកាសផងដែរនឹងហោះចេញពីប្រទេសថៃ ហើយយន្តហោះកងទ័ពអាកាសនេះ នឹងហោះមកកាន់ប្រទេសថៃវិញ នៅថ្ងៃទី២២ ខែតុលា ដោយធ្វើការដឹកជញ្ជូនពលករថៃចំនួន១៤០នាក់ត្រឡប់មកប្រទេស ។ នៅថ្ងៃដដែល នឹងមានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al សម្រាប់ដឹកពលករថៃត្រឡប់មកប្រទេសវិញ ប្រមាណ៣១១នាក់ផងដែរ ។Air force brings home another 130 Thais from Israel

ចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ អាជ្ញាធរថៃនឹងរៀបចំយន្តហោះត្រង់ពីអ៊ីស្រាអែលមកថៃ ចំនួន២ជើងក្នុង១ថ្ងៃ ព្រមទាំងយន្តហោះពីអ៊ីស្រាអែលមកកាន់ទីក្រុងឌូបៃ ចំនួន១ជើងទៀត បន្ទាប់មក នឹងមានជើងយន្តហោះមួយទៀតចេញពីទីក្រុងឌូបៃមកប្រទេសថៃ ។ ដូច្នេះ គម្រោងនេះនឹងធ្វើឱ្យប្រទេសថៃអាចជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែល បានជាង៨០០នាក់ក្នុង១ថ្ងៃ ។Tears and trauma as Thai evacuees return from Israel

ក្រសួងការបរទេសថៃក៏បានអំពាវនាវឱ្យជនជាតិថៃនៅអ៊ីស្រាអែល ដែលពុំទាន់សម្រេចចិត្តត្រឡប់មកប្រទេសវិញ សូមពិចារណាឱ្យគ្រប់ជ្រុងជ្រោយ និងសូមឱ្យប្រាកដចិត្តថា ពួកគេរស់នៅកន្លែងមានសុវត្ថិភាព ។ លើសពីនេះ ក្រសួងការបរទេសថៃបានស្នើឱ្យអ្នកដែលធ្លាប់ចុះឈ្មោះនៅស្ថានទូត ហើយប្តូរចិត្តមិនត្រឡប់មកថៃ សូមជូនដំណឹងទៅស្ថានទូតជាមុន ដើម្បីឱ្យការរៀបចំកៅអីអង្គុយនៅលើយន្តហោះមានប្រសិទ្ធភាពបំផុត ។ ចំណែកជនជាតិថៃផ្សេងទៀតដែលមានបំណងធ្វើដំណើរត្រឡប់មកប្រទេសវិញ ក្រសួងនឹងមិនបិទឱកាសទេ ៕ ប្រភព ៖ The better

ប្រធានាធិបតីអាមេរិក បានធ្វើការថ្កោលទោសក្រុមហាម៉ាស និងរុស្សី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Sky News ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែតុលាថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសក្រុម Hamas និងលោក Putin តាមរយៈកញ្ចក់ទូរទស្សន៍ ដោយនិយាយថា ពួកគេកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង ហើយក៏បានប្រកាសថានឹងត្រៀមចំណាយប្រាក់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។Biden and Putin square off in video call as Ukraine tensions mount | PBS  NewsHour

មេដឹកនាំអាមេរិកបានថ្លែងដូច្នេះថា ក្រុមហាម៉ាស់ និងពូទីន គឺជាអ្នកគំរាមកំហែងផ្សេងៗគ្នា ដោយពួកគេសុទ្ធតែមានគោលដៅដូចគ្នាគឺបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជិតខាង។ លោក Biden ក៏បានបន្តទៀតថា ការរងគ្រោះដោយអយុតិ្តធម៌របស់អ៊ីស្រាអែល និងអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោកនឹងសន្យាថា លោកនឹងផ្តល់ថវិការាប់ពាន់ដុល្លារ ដើម្បីជួយអ៊ីស្រាអែល និងអ៊ុយក្រែន ដែលជាជំនួយមនុស្សធម៌។How the Hamas attack on Israel unfolded | Reuters

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក Biden បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងបានជំរុញឱ្យមានការបើកព្រំដែន Rafah ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ដើម្បីជួយជនស៊ីវិលដែលជាប់គាំងនៅប៉ាឡេស្ទីន។ លោក Biden ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការផ្ទុះមន្ទីរពេទ្យហ្កាហ្សានោះទេ។Hamas brutality against Israeli innocents shocks the world's conscience |  Fox News
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការស្ទង់មតិរបស់ CNBC នាពេលបច្ចុប្បន្នបានឱ្យដឹងថា ប្រជាប្រិយភាពរបស់ Biden បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាពីរដែលប្រជាពលរដ្ឋមិនយល់ស្របនោះ គឺនយោបាយសេដ្ឋកិច្ច និងនយោបាយការបរទេស៕

មកដឹងតម្លៃថ្មីប្រេងសាំង និង ម៉ាស៊ូត នាចុងខែតុលា

0

ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា តម្លៃប្រេងសាំងបានឡើងថ្លៃ៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតរក្សាតម្លៃចាស់ដដែើក្នុងមួយលីត្របើធៀបនឹងតម្លៃចាស់។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ តុលា។

តម្លៃលក់រាយប្រេងសាំងធម្មតាក្នុង១លីត្រ គឺកំណត់ថ្លៃ ៤ ៣៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៦៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣១ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7To5zB8e3Kq4sKiBjB57GHW4CMMxecMSoYeHUSGehhXkPGfTLWTedj_GEGOfzD2dYpOzzSZbmMFXu_WeH1pcRY8Y_0dZbdAlznH_LngkHVCET_s6Y_zIxjRfLGEEOLsXm4l8_66RW-eHUN5Alr32Eke6HKmVe3ojJRwBHKG6JoWl5ofLvkpBsw9HXqLE/s1280/photo_2023-10-21_11-12-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0f1FT3p06QiaZPLmtZgd5K2MDrybSJaOlO4aRVfy5y3dLaYPmNmjXLZTtda3F1B0pXTUQBhvrKIBHKXXJMCKY8GL5teMQRhXIgD0s8cpFeXYUf7zIs504ZQv2ut9Ra-mYNcJi2oynGpaR5O4e4olyEHnXTbieD0OL2lkgPpHkn_IBTK4SDDOkIYq0dE/s1280/photo_2023-10-21_11-12-03%20(2).jpg