Home Blog Page 1402

ត្រឹមខែ៩នៃឆ្នាំ២០២៣ ថៃទទួលបានចំណូលពីការនាំចេញទំនិញ១០មុខហួសពីការស្មាន

0

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញតួលេខការនាំចេញទំនិញសំខាន់ៗរបស់ប្រទេសថៃ នៅខែកញ្ញា ឆ្នាំ២០២៣ ថា ការនាំចេញបានកើនឡើង២,១% ហើយវាកើនឡើងជាបន្តបន្ទាប់សម្រាប់ខែទី២ ជាប់ៗគ្នា ដែលស្មើនឹងទឹកប្រាក់២៥.៤៧៦លានដុល្លារអាមេរិក ឬស្មើ៨៨៨.៦៦៦លានបាត ។ កំណើននេះបានធ្វើឱ្យការនាំចេញទំនិញរបស់ថៃក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ ស្មើនឹង២១៣.០៦៩លានដុល្លារអាមេរិក ។Plexus Expands Presence in Asia with New Manufacturing Facility in Thailand  - EE Times Asia

ទំនិញសំខាន់ៗចំនួន១០មុខរបស់ថៃ ដែលបាននាំចេញក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ រួមមាន ៖
១-ឧបករណ៍អេឡិចត្រូនិក តម្លៃការនាំចេញស្មើនឹង ៣៤.២៥៨ លានដុល្លារអាមេរិក
២-យានជំនិះ និងគ្រឿងបន្លាស់ តម្លៃការនាំចេញស្មើនឹង ២៩.៩៦៣ លានដុល្លារអាមេរិក
៣-សម្ភារៈអគ្គិសនី តម្លៃការនាំចេញស្មើនឹង ២២.១៩៩ លានដុល្លារអាមេរិក
៤-ត្បូង និងគ្រឿងអលង្ការ តម្លៃការនាំចេញស្មើនឹង ១១.២៧៨ លានដុល្លារអាមេរិក
៥-ផលិតផលកៅស៊ូ តម្លៃការនាំចេញស្មើនឹង ១០.០០១ លានដុល្លារអាមេរិក
៦-គ្រាប់ផ្លាស្ទិក តម្លៃការនាំចេញស្មើនឹង ៩.៩៤៤ លានដុល្លារអាមេរិក
៧-សម្ភារៈសំណង់ តម្លៃការនាំចេញស្មើនឹង ៨.១៣៦ លានដុល្លារអាមេរិក
៨-បន្លែស្រស់ និងផ្លែឈើ តម្លៃការនាំចេញស្មើនឹង ៨.០៧៨ លានដុល្លារអាមេរិក
៩-ប្រេងឥន្ធនៈ តម្លៃការនាំចេញស្មើនឹង ៧.១៦៩ លានដុល្លារអាមេរិក
១០-គ្រឿងម៉ាស៊ីន តម្លៃការនាំចេញស្មើនឹង ៦.៥៨៤ លានដុល្លារអាមេរិកThailand's booming autos exports help plug gaping tourism hole, ET Auto

បើទោះជាការនាំចេញក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ នៅតែអវិជ្ជមាន៣,៨% ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃបានវាយតម្លៃថា បើវាធ្វើឱ្យការនាំចេញអវិជ្ជមាននៅឆ្នាំ២០២៣ ត្រឹមតែ១% ក្នុងរយៈពេលនៅសេសសល់របស់ឆ្នាំ២០២៣ គឺប្រទេសថៃត្រូវជំរុញការនាំចេញទំនិញក្នុងរយៈពេលនៅសេសសល់នេះ ឱ្យស្មើទឹកប្រាក់ចំនួន២៣.៨២៧លានដុល្លារអាមេរិកក្នុង១ខែៗ ។

លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ នឹងធ្វើជាប្រធានកិច្ចប្រជុំអំពីគោលនយោបាយជាមួយមន្ត្រីទូតពាណិជ្ជកម្មនៅជុំវិញពិភពលោក រួមទាំងវាយតម្លៃទិសដៅការនាំចេញសម្រាប់ខែនៅសល់របស់ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏មានគម្រោងទប់ទល់ជាមួយស្ថានការណ៍សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ផងដែរ បើមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះ ៕ ប្រភព ៖ Thansettakij

ព្រះបរមរាជវាំង ចេញលិខិតបកស្រាយ ជុំវិញមានការបង្ហោះពីព្រះរាជសារក្លែងក្លាយ

0

ថ្មីៗនេះ មានការបង្ហោះរបស់ជនអនាមិកមួយ ដែលបានក្លែងបន្លំរាជសាររបស់ព្រះបរមរាជវាំង បង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

នៅក្នុងរាជសារក្លែងក្លាយនេះ បានលើកឡើងថា៖”ហ្លួងយាយ សូមគោរពអញ្ជើញ និងនិមន្ត ព្រះថេរធម្ម ចន វាសី ចន្ទមុនី ដើម្បីមកសម្លេង ព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិកម្ពុជា ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីល្ងាច នៅវត្ដទពត៌មាន(ហៅវត្តកាន់ទ្រង់) ស្ថិតនៅ ភូមិ កាន់ទ្រង់ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ ទូលព្រះបង្គំខ្ញុំម្ចាស់ សម្ដេច ព្រះស៊ីសុវត្តិ ពទ្យនារី មុនីពង្ស ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រះរាជតំណាងជួសមុខអោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និមន្ត និងប្រគេនពរ ព្រះថេរធម្ម វន វាសី ចន្ទមុនី ។ សូមប្រគេន ព្រះថេរធម្ម បានប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមប្រគេន ព្រះថេរធម្ម ទទួលនូវសេចក្ដីគោរពអំពី ហ្លួងយាយ”។

ក្រោយពីបានឃើញរាជសារក្លែងក្លាយ ខាងព្រះបរមរាជវាំងបានចេញលិខិតបកស្រាយច្បាស់ថា៖”រាជសារ ដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះ គឺក្លែងក្លាយនោះទេ ដោយពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ៕No photo description available.May be an image of text

 

ឈ្វេងយល់! ការផលិតកុនកូនជ្រូក​ ជាអំពើខុសច្បាប់ដែរឬទេ?

0

ថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងមួយកន្លែងថតរឿងកូនជ្រូក ដោយបានឃាត់ខ្លួនមនុស្សជាច្រេីននាក់ មានទាំងជនជាតិខ្មែរ និងចិន។ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ទាក់ទងនឹងករណីនេះ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការថតផលិតកុនកូនជ្រូក ឬថតរូបភាព ជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តិអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។

លើសពីនេះ អ្នកផលិតកុននេះ អាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ ទៅដល់១០ឆ្នាំ ប្រសិនបើថតរូបភាព ឬវីដេអូ ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ៕

 

May be an image of textMay be an image of text

ថុល សុភិទិ និងគូស្នេហ៍ ឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាអង្គសុរភី នៅខេត្តកំពត

0

តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ អ្នកនាង ឡុង ម៉ានីន មានទឹកចិត្តគួរឱ្យសរសើរបានចូលរួមចំណែកជួយក្នុងវិស័យអប់រំជាទំពាំងស្នងឬស្សី ដោយអ្នកទាំងពីរបានចូលរួមឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាបឋមសិក្សានិងវិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។No photo description available.

តាមការបញ្ជាក់របស់អ្នកនាងឡុង ម៉ានីន លើបណ្តាញសង្គមបានឱ្យដឹងថានាងនិង ភិទិ មានទឹកចិត្តតិចតួចឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០០ប៉ាវដល់សាលាបឋម និង១០០ប៉ាវដល់ វិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ដើម្បីធ្វើផ្លូវបេតុងចូលសាលា ហើយខ្លួនក៏ជាអតីតសិស្សរៀននៅសាលានេះផងដែរ។May be an image of 8 people and text

ទឹកចិត្តដ៏ប្រពៃនេះគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានសម្តែងការដឹងគុណចំពោះការឧបត្ថម្ភនេះយ៉ាងខ្លាំងសម្រាប់ចាក់ផ្លូវបេតុងបន្ដជួយសម្រួលដល់សិស្ស។ ជាមួយគ្នានេះសិស្សានុសិស្សបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលបានជួបតារាចម្រៀងល្បីឈ្មោះ ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បី។May be an image of 10 people and text

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ តុលា ឡុង ម៉ានីន រួមទាំងTop4 ក៏បានបង្កើតកម្មវិធីសប្បុរសធម៌នៅតំបន់ឱរ៉ាល់ ជាមួយសិស្សានុសិស្ស៦០០នាក់ដោយមានការចែកជូនអាវរងារ សម្ភារៈសិក្សា រួមទាំងអាហារសាមគ្គីផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfzfuJPHwaY13-IEgPDkAI7xSLdlBi34r9AVDKl219robKXLhC83misjsNLtd7BgoKMDn8QLP6tXn_h04WEuGWizUeI43JfirufApNP_RUMkvRky35wBSxStTBxHwEVIGLODUpjbTcWqtRPYacGnnryTy4NOe_KWk5kCDejrqaIGufMsGq18P9GM2kcU/s1800/395531109_245235541862814_8603717980541113563_n.jpg

ចំណុចទាំង ៦ ដែលសម្គាល់ថាអ្នកជាមនុស្សស្រីមានភាពទាក់ទាញ

0

ភាពទាក់ទាញរបស់មនុស្សស្រីគឺមិនពឹងផ្អែកតែលើសម្រស់មុខមាត់រូបរាងប៉ុណ្ណោះទេ ការទាក់ទាញពិតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកប្បកិរិយាដែលឆ្លុះបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយមនុស្សគ្រប់គ្នាអាចនឹងលង់ស្រលាញ់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងងាយ។ ដូច្នេះដើម្បីបង្កើនភាពទាក់ទាញ មនុស្សស្រីគប្បីមានឥរិយាបថសាមញ្ញដូចខាងក្រោម៖

១.ជឿជាក់លើខ្លួនឯង៖ ស្ត្រីដែលមានភាពទាក់ទាញត្រូវតែមានទំនុកចិត្តលើខ្លួនឯង ដោយពួកគេដឹងពីតម្លៃរបស់ខ្លួន និងជឿជាក់លើសមត្ថភាពរបស់ពួកគេជានិច្ច ដែលនេះត្រូវបានបង្ហាញក្នុងកាយវិការ និងពាក្យសម្ដី ធ្វើឱ្យពួកគេគួរឱ្យទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍។10 Unmistakable Characteristics of A Confident Woman — Basics by Becca

២.មានបុគ្គលិកលក្ខណៈល្អ៖ ស្ត្រីដែលទាក់ទាញច្រើនតែមានបុគ្គលិកលក្ខណៈល្អដូចជា មានចិត្តល្អ កក់ក្តៅ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ចង់តែនៅក្បែនាក់។Can You Have Too Much Self-Confidence?

៣.ការញញឹមទៅអ្នកដ៏ទៃ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែមានភាពរួសរាយរាក់ទាក់ សាមញ្ញៗ នឹងតែងតែបង្ហាញស្នាមញញឹមទៅកាន់មនុស្សជុំវិញខ្លួនគ្រប់ពេល។ ដូច្នេះ ការញញឹមនឹងធ្វើឱ្យអ្នកកាន់តែមានភាពវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃដែលបានឃើញ ក៏ដូចជាធ្វើឱ្យខ្លួនឯងនឹងអ្នកដ៏ទៃសប្បាយចិត្តក្នុងពេលតែមួយផងដែរ។Central Dua Lipa on X: "this smile ???? https://t.co/a2vEtVabJ9" / X

៤.មានភាពស្មោះត្រង់៖ ស្ត្រីដែលទាក់ទាញច្រើនតែមានភាពស្មោះត្រង់ ដោយពួកគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាគួរឱ្យទុកចិត្តនិងមានទំនុកចិត្ត។Tips For Becoming A More Beautiful & Confident Woman - Mummy Matters

៥.ស្រលាញ់ខ្លួនឯងឱ្យបានច្រើន៖ ស្ត្រីដែលទាក់ទាញគឺជាមនុស្សឯករាជ្យ។ ពួកគេទទួលយកខ្លួនឯងតាមរបៀបដែលពួកគេមាន ពួកគេក៏ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍កោតសរសើរនិងឱ្យតម្លៃផងដែរ។What Is Self Confident Mean - Design Talk

៦.ធ្វើជាមនុស្សបើកចំហ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែបើកចិត្តទូលាយ ដោយពួកគេត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីៗ និងស្តាប់យោបល់ផ្សេងៗ ពួកគេនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្រួលក្នុងការចែករំលែកគំនិត ក៏ដូចជាបទពិសោធន៍របស់ពួកគេផងដែរ៕

គន្លឹះទាំង ៥ ដើម្បីលាបក្រចកឱ្យស្អាតដោយខ្លួនឯង

0

នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន។ ថ្ងៃនេះ KBN News នឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖

១. ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។How to Take Off Acrylic Nails With Hot Water at Home

២. ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។How To Dry Your Manicure In Two Minutes | Into The Gloss

៣.ក្រឡុកទឹកថ្នាំមុនលាបក្រចក៖ ការក្រឡុកទឹកថ្នាំមុនលាបក្រចក នឹងធ្វើឱ្យទឹកថ្នាំក្រចកល្អ ដោយ វិធីនេះនឹងការពារមិនឱ្យមានការកកពពុះខ្យល់ពេលលាបថ្នាំក្រចក។Did you know you shouldn't shake nail polish bottles. Shaking them causes  air bubbles. Instead rub them b… | Nail polish bottles, Nail polish, Makeup  tutorial video

៤.ដាក់គម្របថ្នាំក្រចកក្នុងទឹកក្តៅឧណ្ណៗ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក សូមសាកល្បងដាក់គម្របថ្នាំក្រចកដោយទឹកក្តៅឧណ្ណៗប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។

៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាស swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕Custom Cotton Swabs | MiniNail

ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងចំនួនស្ថានីយ៍ Wi-Fi (5G)

0

បរទេស៖ បច្ចុប្បន្នបណ្តាញ Wi-Fi (5G) កំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ដោយបានគាំទ្រយ៉ាងមានប្រសិទ្ធភាពលើឧស្សាហកម្មជាច្រើនដូចជា ការថែទាំសុខភាព ការអប់រំ ការកម្សាន្ត និងផលិតកម្មឧស្សាហកម្ម។
យោងតាមគេហទំព័រ Interesting Engineering ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលាថា ចំនួនស្ថានីយ៍មូលដ្ឋានដែលផ្តល់បណ្តាញទូរស័ព្ទចល័តល្បឿនលឿនជំនាន់ទី ៥ (5G) នៅក្នុងប្រទេសចិន ឥឡូវនេះមានចំនួន ៣ លានស្ថានីយ។ប៉មកោសិកាជួយបញ្ជូនសញ្ញាបណ្តាញ។ រូបថត៖ iStock

បណ្តាញទូរស័ព្ទចល័ត 5G ផ្តល់ល្បឿនទាញយកទិន្នន័យពីរដងលឿនជាងការភ្ជាប់ 4G និងបង្កើនសមត្ថភាពព័ត៌មាន។ ទោះយ៉ាងណាក៏ដោយ ដូចបណ្តាញផ្សេងទៀតដែរ បទពិសោធន៍អ្នកប្រើប្រាស់នៅលើវេទិកាគឺអាស្រ័យលើចំនួនអ្នកប្រើប្រាស់ដែលភ្ជាប់ទៅបណ្តាញ និងចែករំលែកវិសាលគមដែលមាន។ ដូចនេះប្រទេសចិនកំពុងអនុវត្តគម្រោង៥០ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5G យ៉ាងឆាប់រហ័សបន្ថែមទៀត។Future of Connectivity: Industrial Transformation in 5G Networking - IndustryWired
គួររំលឹកដែរថា កាលពីដើមខែកក្កដាឆ្នាំ ២០២៣ ប្រទេសចិនបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួន ៦០០,០០០ ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ រហូតមកដល់ពេលនេះចំនួនស្ថានីយមូលដ្ឋានមានសរុប ៣ លាន។ បើប្រៀបធៀបទៅនឹងប្រទេសចិន តួលេខផ្លូវការបង្ហាញថា សហរដ្ឋអាមេរិកបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួនត្រឹមតែ ១០០,០០០ ស្ថានីយ៍ប៉ុណ្ណោះ។China dominates 5G but spending tails off - Telecoms.com

លោក Zhao Zhiguo អ្នកនាំពាក្យរបស់ MIIT បាននិយាយថា ប្រទេសចិនបានអនុវត្តកម្មវិធីអប់រំពីចម្ងាយសាកល្បងចំនួន ១០៩ ដោយប្រើបណ្តាញ 5G ។ នៅក្នុងវិស័យវេជ្ជសាស្ត្រ ដំណើរការពិគ្រោះយោបល់ និងការព្យាបាលអ្នកជំងឺសព្វថ្ងៃនេះធ្វើឡើងតាមអ៊ីនធឺណិតជាមួយនឹងឧបករណ៍ឆ្លាតវៃជាងមុន។ ព្រឹត្តិការណ៍កម្សាន្តក៏ត្រូវបានចាក់ផ្សាយផងដែរដោយប្រើការតភ្ជាប់ 5G ។ ដូច្នេះ MIIT ក៏កំពុងសាកល្បងការប្រើប្រាស់ឧបករណ៍ 5G ដើម្បីផ្តល់នូវបទពិសោធន៍បីវិមាត្របន្ថែមទៀតនៅពេលមើលការប្រកួតកីឡា។View: 5G is our only chance to grow, Telecom News, ET Telecom
គួរបញ្ជាក់ដែរថា បច្ចុប្បន្នបច្ចេកវិទ្យា 5G បានចូលរួមចំណែកដល់ ៧០% នៃវិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ដូចជាយានជំនិះថាមពលថ្មី (NEV) ថាមពលពន្លឺព្រះអាទិត្យ និងលំហអាកាស៕

ករុណា ពេជ្រ ភ្ញាក់ផ្អើលខ្លាំងក្រោយឃើញបទថ្មីរបស់ ខាយ មានចំណងជើងដូចបទរបស់ខ្លួនCopy ភ្លេងចិនកាល១៣ឆ្នាំមុន

0

នៅរសៀលថ្ងៃទី២៥ តុលា លើបណ្តាញសង្គមរបស់លោក ករុណា ពេជ្រ បានបង្ហោះថា «ធីមអ្នកកំដរ គឺ ករុណា ពេជ្រ នេះហើយ ជាមេធីម អ្នកកំដរ កាលពីឆ្នាំ២០១០ ដូច្នេះសុំចូលធីមអ្នកកំដរ មួយដែរសិន..អ្នកកំដរ ជាចំណងជើងបទចម្រៀងកូពីភ្លេងពីបទចិន របស់ខ្ញុំច្រៀង កាលពី ១៣ ឆ្នាំ មុន ត្រូវបានបងប្អូន ហ្វេន មួយចំនួនស្គាល់បានយ៉ាងច្បាស់ រហូតមកដល់ពេលនេះ.. ប៉ុន្តែកាលនោះ សម័យកូពី មិនសូវ មាន original song ដូចបច្ចុប្បន្ន ទេ… »។No photo description available.

លោកបន្តថា «គួរភ្ញាក់ផ្អើលបំផុតដែលនៅពេលនេះ ចំណងជើងបទកូពី អ្នកកំដរ របស់ខ្ញុំធ្លាប់ច្រៀង ត្រូវបាន ប្អូនប្រុស ខាយ យកមកលើកសរសេរជាថ្មី ប្រគំភ្លេងតាមបែប original សមយ័ថ្មី គួរឱ្យមោទនភាព … អាចថាជាចៃដន្យក៏បាន អាចថាមានបំណងឱ្យចំណងជើង ដូចគ្នាក៏បាន ដោយសារចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រូវបានជ្រាបស្ទើរពេញស្រទាប់មិត្តយុវវយ័យ៉ាងច្រើនគួរឱ្យកត់សម្គាល់ទៅហើយ…»។May be an image of 3 people and overcoat

ករុណា ពេជ្រ បន្ថែមទៀតថា «សូមបងប្អូនមិត្តយុវវ័យ ជួយគាំទ្របទ អ្នកកំដរ original song ពី ខាយ ផង ព្រោះជាបទថ្មី តែងនិពន្ធថ្មី អត្ថន័យថ្មី ហើយអ្នកចម្រៀងក៏ក្មេងខ្ចី ខុសពី អ្នកកំដរ ដែលល្បីកាលពី១៣ឆ្នាំមុន ជាបទកូពី សំខាន់អ្នកចម្រៀងក៏ចាស់ទៅហើយ…។ ខ្ញុំពិតជាមោទនភាពនៃភាពចៃដន្យមួយនេះណាស់ ដែលចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រឡប់មកជា បទ អ្នកកំដរ ២០២៣ ថ្មីៗ ..»។

គួរបញ្ជាក់ថា តារាចម្រៀង ខាយ នឹងទម្លាក់បទ «អ្នកកំដរ» នៅថ្ងៃទី២៧ តុលា វេលាម៉ោង៦ល្ងាចបន្ទាប់ពីខកខានចេញបទថ្មីអស់រយៈពេលជាច្រើនខែ ខណៈបទដែល ខាយ ទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា «ម៉ាស្ការ៉ាទឹកភ្នែក»៕

ប្រទេសចំនួន៣ នឹងរងផលប៉ះពាល់ខ្លាំងពីសង្គ្រាមនៅអ៊ីស្រាអែល

0

ស្ថានការណ៍តម្លៃប្រេងឥន្ធនៈថ្លៃ, តម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង និងអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយកំពុងតែដាក់សម្ពាធមកលើប្រទេសថៃ, ឥណ្ឌា និងឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមទីផ្សារថ្មីនៅតំបន់អាស៊ី ។ ចំណែកប្រទេសនាំចេញថាមពលដូចជា ម៉ាឡេស៊ី អាចទទួលបានផលប្រយោជន៍ ។What Is The Israel-Palestine Conflict, Why Have The Nations Been At War For  Decades – Explained | India.com

សេដ្ឋវិទូជាច្រើននាក់បានសម្តែងការបារម្ភពីផលប៉ះពាល់ ដែលប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់រាលដាលកាន់តែខ្លាំង ។ អ្នកកំណត់គោលនយោបាយអាចវាយតម្លៃពីលទ្ធផលនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់ការរីកលូតលាស់ ។ លើសពីនេះ ការកើនឡើងនៃប្រាក់ដុល្លារអាមេរិកអាចបង្កើនហានិភ័យដល់ប្រទេសមានឱនភាពគណនីចរន្តខ្ពស់ផងដែរ ។Israel-Palestine war: Families thought they were safe at home, they were  wrong | Middle East Eye

ចំណែកតម្លៃប្រេងឆៅបានកើនឡើងជិត២០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ។ Bloomberg Economics រំពឹងថា តម្លៃប្រេងឆៅអាចកើនឡើងរហូតដល់១៥០ដុល្លារអាមេរិកក្នុង១ធុង (ខណៈតម្លៃបច្ចុប្បន្ន ស្មើនឹង៩០ដុល្លារអាមេរិកក្នុង១ធុង) បើស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តរាលដាលដល់ប្រទេសអ៊ីរ៉ង់ ។

Lavanya Venkateswaran សេដ្ឋវិទូជាន់ខ្ពស់មកពី Oversea-Chinese Banking Corp. Ltd និយាយថា បើតម្លៃប្រេងឥន្ធនៈនៅតែកើនឡើងជាបន្តបន្ទាប់រយៈពេលយូរនោះ ប្រទេសឥណ្ឌា, ថៃ និងឥណ្ឌូណេស៊ី នឹងមានវិបត្តិពាណិជ្ជកម្មកាន់តែច្រើន ។Israel-Palestine War likely to increase burden on Indian households -  BusinessToday

ទោះយ៉ាងណា សេដ្ឋវិទូមើលឃើញថា ប្រទេសមួយនឹងទទួលបានផលប្រយោជន៍ពីតម្លៃប្រេងឥន្ធនៈកើនឡើង គឺម៉ាឡេស៊ី ទាំងក្នុងល័ក្ខខ័ណ្ឌកំណើន និងស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស ។ គេនឹងឃើញពន្ធនាំចេញ, ពន្ធលើប្រាក់ចំណូលប្រេង និងការបង្កើនភាគលាភពីសហគ្រាសរដ្ឋ Petronas ។ ដូច្នេះ វានឹងបង្កើនចំណូលផ្នែកពន្ធរបស់ប្រទេសនេះ ៕ ប្រភព ៖ AEC connect

អុញនោះ! ថៃប្តូរចិត្តស្នើទិញនាវាចម្បាំង ជំនួសនាវាមុជទឹកពីចិនវិញហើយ បន្ទាប់ពីបានរកឃើញថាវាវាមុជទឹកនោះមានបញ្ហា!

0

ប្រទេសថៃ ៖ ក្រសួងការពារជាតិថៃបានលើកឡើងថា រដ្ឋាភិបាលថៃអាចនឹងទិញនាវាចម្បាំងពីចិនជំនួសនាវាមុជទឹករបស់ចិនវិញ បន្ទាប់ពីថៃបានដឹងថាក្រុមហ៊ុនផលិតនាវារបស់ចិនមិនអាចដាក់បញ្ចូលម៉ាស៊ីនស្តង់ដាអាល្លឺម៉ង់ដូចទៅនឹងសេចក្តីបញ្ជាក់នៅក្នុងកិច្ចព្រមព្រាងដែលមានចែងនៅក្នុងកិច្ចសន្យាទិញលក់ជាមួយគ្នានោះ។China ousts defence minister, the second senior leader to leave in three  monthsសូមរំលឹកថាប្រទេសថៃបានចំណាយប្រាក់ប្រមាណ ១៩៣.៧លានដុល្លារ និងបានទូទាត់ជាបណ្តើរៗទៅឲ្យភាគីចិនសម្រាប់ការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿង ដែលមានឈ្មោះថា Yuan Class S26T ដែលបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេល គឺនៅពេលដែលអាល្លឺម៉ង់បានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់ការនាំចេញរបស់យោធាចិន។Thailand aims swapping Chinese sub with frigate after troubled deal | The  Asahi Shimbun: Breaking News, Japan News and Analysis

ភាគីប្រទេសចិនក៏បានស្នើឲ្យមានការជំនួសម៉ាស៊ីនអាល្លឺម៉ង់ដោយគ្រឿងឧបករណ៍ ម៉ាស៊ីនផលិតនៅចិនវិញ ប៉ុន្តែកិច្ចចរចាប៉ុន្មានលើកនោះនៅតែមិនទាន់ទទួលបាននូវលទ្ធផលសម្រេចជាផ្លែរផ្កានៅឡើយទេ។

រាជរដ្ឋាភិបាលដែលទើបឡើងកាន់អំណាចថ្មីរបស់ថៃ គឺលោកនាយករដ្ឋមន្ត្រីសេដ្ឋា ថាវីស៊ីនបាននិយាយថាខ្លួនបានដាក់សំណើរនៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅក្នុងវេទិកាផ្លូវខ្សែរក្រវាត់ Belt and Road Forum នាទីក្រុងប៉េកាំងប្រទេសចិនកាលពីសប្តាហ៍មុនរួចហើយ គឺថៃចង់ឲ្យមានការផ្លាស់ប្តូរក្នុងការទិញនាវាមុជទឹក ទៅជានាវាចម្បាំងវិញ។Thailand aims to swap Chinese sub with frigate after troubled deal | The  Star

កាលពីថ្ងៃ២៤ខែតុលានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកសូទីន គ្លុងសាង ប្រាប់ទៅសារព័ត៌មានក្នុងស្រុកថា ពួកយើងបានស្នើទៅកាន់ភាគីខាងចិនរួចរាល់ហើយ ហើយពួកគេគឺកំពុងតែធ្វើការពិចារណា គាត់បានបន្តថា អាចនឹងមានការពិភាក្សាទៅលើផែនការថ្មីៗបន្ថែមទៀតនៅខែក្រោយ។

រដ្ឋាភិបាលមុនរបស់ថៃក៏បានបញ្ចប់នូវកិច្ចព្រមព្រៀងនៅឆ្នាំ២០១៧ក្នុងការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿងដែរក្នុងតម្លៃប្រមាណ ៣៧៣.៥៥លានដុល្លារ។ ហើយនៅឆ្នាំ២០២០ក៏មានការអនុម័តពីគណៈកម្មាធិការសភាក្នុងការបញ្ជាទិញនាវាមុជទឹក២គ្រឿងផ្សេងទៀតផងដែរក្នុងតម្លៃ ៦២២.៥៨លានដុល្លារ។Thailand aims swapping Chinese sub with frigate after troubled deal - The  Economic Times

បើទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិនគឺទទួលបានការរិះគន់ពីសារធារណៈជនជាច្រើនផងដែរ ចំពោះរដ្ឋាភិបាលថៃអាណត្តិមុនផងដែរ ដោយក្រុមអ្នកប្រឆាំងនិងអ្នករិះគន់បានលើកជាសំនួរថា តើការទិញនាវាមុជទឹកនោះពិតជាបម្រើដល់ផលប្រយោជន៍សារធារណៈនិងមានសារៈសំខាន់សម្រាប់សន្តិសុខជាតិដែរឬយ៉ាងណា?

រីឯក្រុមកងទ័ពជើងទឹករបស់ប្រទេសថៃវិញក៏បានលើកឡើងដែរថា ការទិញនាវាមុជទឹកគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងកិច្ចការ ការពារផលប្រយោជន៍ប្រទេសថៃទាំងមូលនៅក្នុងរយៈពេលវែង៕
CAN News