កាលពីដើមខែធ្នូ ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok និងបញ្ជាក់ថា រូបភាពនេះថតនៅលើកំពូលភ្នំបៀ ដែលជាកំពូលភ្នំខ្ពស់បំផុតនៅប្រទេសឡាវ ។ ភ្នំនេះមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ២.៨១៩ម៉ែត្រ ហើយក្នុងវីដេអូនេះ គេបានឃើញការចុះអ័ព្ទយ៉ាងក្រាស់នៅលើកំពូលភ្នំ និងមានសំឡេងមនុស្សជជែកគ្នាផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ The Better កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

ក្រោយពីមានរូបរាងអាថ៌កំបាំងដ៏ធំមួយបង្ហាញខ្លួននៅលើកំពូលភ្នំបៀ អ្នកថតវីដេអូក៏ព្យាយាមពង្រីកកាមេរ៉ា ដើម្បីចាប់យករូបភាពនៅត្រង់ចំណុចនោះ ។ តាមរយៈវីដេអូបង្ហាញថា រូបរាងអាថ៌កំបាំងនៅលើកំពូលភ្នំនេះ គឺមានលក្ខណៈស្រដៀងគ្នានឹងមនុស្សមាឌធំ (ឬយក្ស) កំពុងតែអង្គុយ ហើយថែមទាំងបានកម្រើកខ្លួនដើរចុះពីលើកំពូលភ្នំទៀតផង ។นักท่องเที่ยว ฮือฮา! ถ่ายติดเงา คล้ายคิงคองยักษ์ บนภูเขา

ទោះយ៉ាងណា អ្នកថតវីដេអូមិនអាចថតយករូបភាពឱ្យនៅស្ងៀមបានទេ ទើបធ្វើឱ្យរូបភាពខ្លះមិនច្បាស់ ។ ប៉ុន្តែនៅទីបំផុត គេក៏អាចថតបានម្តងទៀតឃើញថា រូបរាងអាថ៌កំបាំងនេះហាក់ដូចជាចង់ផ្លាស់ទីចុះទៅផ្នែកខាងក្រោមភ្នំ និងធ្វើឱ្យអ្នកឃើញហេតុការណ៍នេះស្រែកខ្លាំងៗដោយការភ្ញាក់ផ្អើល ។ បន្ទាប់មក ពួកគេបានប្រាប់ឱ្យអ្នកថតពង្រីកកាមេរ៉ាឱ្យកាន់តែកៀក ។

តាមរយៈការត្រួតពិនិត្យជំហានដំបូងបង្ហាញថា ទីកន្លែងក្នុងវីដេអូនេះ គឺនៅលើកំពូលភ្នំបៀ ប្រទេសឡាវ ពិតប្រាកដមែន ។ វាជាភ្នំដ៏ខ្ពស់មួយដែលប្រទេសឡាវទើបតែអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កន្លងមក ប្រទេសឡាវបានកំណត់តំបន់ភ្នំបៀជាកន្លែងគ្រោះថ្នាក់ និងមានសេចក្តីរាយការណ៍ពីបរទេសថា វាជាតំបន់របស់ក្រុមតវ៉ានឹងរដ្ឋាភិបាលឡាវ ។ฮือฮาคลิปลิงยักษ์โผล่ยอดเขา 'อาจารย์อ๊อด' ยังอึ้งยกวิทยาศาสตร์แจง  แต่ไม่ฟันธง! | เดลินิวส์

វីដេអូនេះបានធ្វើឱ្យមានការជជែកគ្នារវាងជនជាតិឡាវ និងថៃថា តើវាជាអ្វីឱ្យប្រាកដ? មនុស្សមួយចំនួនប្រាប់ថា វាជាសត្វគីងកុង ខណៈអ្នកឃើញហេតុការណ៍ក្នុងវីដេអូ ក៏និយាយថា វាជាសត្វគីងកុងដូចគ្នាដែរ ។ នេះគ្រាន់តែជាការអះអាងរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ហើយគេមិនអាចពិសោធន៍រកការពិតបានទេ ។

ទោះយ៉ាងណា រូបរាងចម្លែកដែលបង្ហាញខ្លួននៅលើកំពូលភ្នំបៀ អាចជាបាតុភូតធម្មជាតិកើតឡើងដោយខ្លួនឯង ដូចជា ការចាំងពន្លឺព្រះអាទិត្យមកលើខ្លួនប្រាណមនុស្សនៅលើភ្នំ ទើបក្លាយជាស្រមោលនៅត្រង់បរិវេណចុះអ័ព្ទ ។ បាតុភូតនេះតែងកើតមានឡើងនៅលើកំពូលភ្នំខ្ពស់ៗជាច្រើននៅលើពិភពលោក ។

ភ្នំបៀ គឺជាភ្នំមានកម្ពស់ខ្ពស់បំផុតនៅប្រទេសឡាវ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃតំបន់ខ្ពង់រាប Xiang Kwang ។ បរិវេណនេះមានអាកាសធាតុត្រជាក់ ចុះអ័ព្ទ និងគ្របដណ្តប់ទៅដោយព្រៃឈើ ។ កាលពីឆ្នាំ២០២១ អាជ្ញាធរឡាវបានឱ្យប្រកាសអភិវឌ្ឍន៍តំបន់ភ្នំបៀ ធ្វើជាទីកន្លែងទេសចរណ៍ ហើយគម្រោងនេះបានចំណាយប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក ៕