Home Blog Page 1392

មកគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតរបស់ប្រាសាទព្រះវិហារក្នុងរដូវវស្សា

0

ប្រាសាទព្រះវិហារ ប្រៀបដូចជាប្រាសាទនៃឋានសួគ៌ដែលប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យលើផែនពសុធា បានបង្ហាញខ្លួនយ៉ាងអង់អាចនៅលើកំពូលភ្នំដងរែក ជាមួយនឹងទេសភាពដ៏ស្រស់ស្រាយ សម្រស់ស្រស់ត្រកាលដែលអណ្ដែតលើវេហាប្រកបដោយធម្មជាតិបៃតង រួមទាំងមានខ្យល់អាកាសបរិសុទ្ធ ដែលកូនខ្មែរគ្រប់រូបគួរតែទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត។ប្រវត្តិ និងការកសាងប្រាសាទព្រះវិហារ

ទិដ្ឋភាពដ៏ស្រស់បំព្រងពណ៌បៃតងខ្ចីនៅរដូវវស្សាលើភ្នំប្រាសាទព្រះវិហារនេះ បានទាក់ទាញភ្ញៀវទេសចរណ៍មួយដ៌សំខាន់នៃបេតិកភ័ណពិភពលោក។ ដូច្នេះ ដើម្បទៅទស្សនាប្រាសាទព្រះវិហារ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ចេញពីរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ប្រមាណ ២៣គីឡូម៉ែត្រ ទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតនៅជើងភ្នំ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវជួលរថយន្ត pick up ជិះកាត់ផ្លូវដ៏ពត់ពែន និងចោតខ្លាំង ប្រមាណ ១៥នាទីទៀត ទើបឡើងទៅដល់កំពូលភ្នំដ៏អស្ចារ្យនេះ។តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ - រដ្ឋបាលខេត្តព្រះវិហារ

ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ។ ស្ថាបត្យកម្មដ៏ល្អឯកគ្មានគូផ្ទឹមនេះ ត្រូវបានសាងសង់ឡើងលើផែនសិលា ប្រវែង ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ដែលបានចែកជាគោបរៈចំនួន ៥។
ការទស្សនាប្រាសាទសួគ៌នេះ ចាប់ផ្ដើមចេញពីគោបរៈទី៥ ដែលជាសំណង់មានទំហំតូចជាងគោបរៈដទៃទៀត។ គោបរៈនេះរំលេចទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ឆើតឆាយ គួរជាទីទាក់ភ្នែក៕ប្រាសាទព្រះវិហារដែលបានដាក់បញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក – SPKTLIVអបអរសាទរខួបលើកទី១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ  ជាសម្បត្តិបេតិកភណ្ឌពិភពលោក - រដ្ឋបាលខេត្តកោះកុង

ពលរដ្ឋថៃកើតជំងឺមហារីកមាត់ក្នុងលំដាប់ទី៦ ដោយសារការជក់បារី

0

ប្រទេសថៃ ៖ វេជ្ជបណ្ឌិតប្រទេសថៃបានដាស់តឿនយុវជនសម័យថ្មី អំពីផលប៉ះពាល់ដោយសារការជក់បារីថា ពួកគេអាចប្រឈមនឹងជំងឺមហារីកមាត់ ។ វេជ្ជបណ្ឌិតថៃបញ្ជាក់ថា បច្ចុប្បន្ន ជនជាតិថៃជាច្រើននាក់បានកើតជំងឺមហារីកមាត់ស្ថិតក្នុងលំដាប់ទី៦ ក្នុងចំណោមអ្នកកាត់ជំងឺមហារីកថ្មីទាំងអស់ ។

នៅខែតុលា ឆ្នាំ២០២៣ វេជ្ជបណ្ឌិតថៃបានចេញសេចក្តីព្រមានមួយទៅកាន់អ្នកជក់បារីថា ពួកគេនឹងរងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីសារធាតុគូទីន ដែលវាជាសារធាតុផ្សំដ៏សំខាន់របស់ផលិតផលថ្នាំជក់គ្រប់ប្រភេទ ។ សារធាតុនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកជក់បារីប្រឈមនឹងជំងឺមហារីកមាត់ទៀតផង ។Smoking in Thailand - Prohibitions, Precautions & Laws | Holidify

លោកវេជ្ជបណ្ឌិត Pairot Saonuam ដែលមានតួនាទីជាជំនួយការនាយកគ្រប់គ្រងមូលនិធិគាំទ្រការលើកកម្ពស់សុខភាពលើកឡើងថា នៅក្នុងបារីមានសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ហើយវាជាកត្តាសំខាន់ដែលធ្វើឱ្យកោសិកាមានភាពមិនប្រក្រតីនៅក្នុងមាត់ ។ លើសពីនេះ ភាពក្តៅចេញពីផ្សែងបុរីនឹងជំរុញឱ្យមានការផ្លាស់ប្តូរកោសិកានៅក្នុងមាត់ ហើយនេះគឺជាចំណុចចាប់ផ្តើមដែលបង្កបញ្ហាដល់សុខភាពមាត់ និងបណ្តាលឱ្យកើតជំងឺមហារីកមាត់ ។

តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យប្រចាំសាកលវិទ្យាល័យ Southern California បានបង្ហាញថា ពួកគេបានប្រទះឃើញអ្នកជក់បារីអេឡិចត្រូនិកមាន DNA របស់កោសិកាជំងឺមហារីកមាត់ ហើយវាបានបង្កជំងឺរហូតដល់២.៦ដង ។ ចំណែកអ្នកជក់បារីធម្មតាវិញ មាន DNA របស់កោសិកាជំងឺមហារីកមាត់ចំនួន២.២ដង បើធៀបជាមួយអ្នកមិនធ្លាប់ជក់បារីពីមុន ។How Sweden got nearly all of its citizens to stop smoking

យោងតាមទិន្នន័យរបស់ការិយាល័យសុខភាពមាត់ធ្មេញ នៃនាយកដ្ឋានសុខាភិបាលប្រទេសថៃ ប្រចាំឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសថៃមានពលរដ្ឋកើតជំងឺមហារីកមាត់ខ្ពស់ស្ថិតក្នុងលំដាប់ទី៦ ដោយសារការជក់បារី ក្នុងចំណោមអ្នកកើតជំងឺមហារីកថ្មីទាំងអស់ ៕ ប្រភព ៖ Mono News

តើរវាងល្ងស និងល្ងខ្មៅ មួយណាមានអត្ថប្រយោជន៍ជាង?

0

ល្ង គឺជាដំណាំមួយប្រភេទ ដែលមានដើមតូចស្រួយ ដុះបែកខ្នែងជាមែក ហើយមានផ្កាពណ៌ស ឬពណ៌ស្វាយ ផ្លែស្កះ គ្រាប់ល្អិត សំបកខាងក្រៅខ្មៅ សាច់ខាងក្នុងស សម្រាប់លីងប្រើការជាម្ហូបក្រៀម ឬប្រើសម្រាប់ធ្វើនំក្រៀម ឬក៏ស្លប្រេងជាដើម។ គ្រាប់ល្ងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយក៏ត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណរាប់ពាន់ឆ្នាំផងដែរ។ ដូច្នេះរវាងល្ងស និងល្ងខ្មៅតើមួយណាមានអត្ថប្រយោជន៍ជាង?

១.អត្ថប្រយោជន៍ល្ងខ្មៅ៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ល្ងខ្មៅមានសមាសធាតុ elixir ដ៏ល្បីល្បាញនៃអមតៈ។ ដូច្នេះល្ងខ្មៅគឺល្អជាងល្ងស ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនដូចជាៈ
-ជួយកាត់បន្ថយកូឡេស្តេរ៉ុលខ្ពស់ និងទ្រីគ្លីសេរីដ ដែលជាកត្តាហានិភ័យនៃជំងឺបេះដូង។
-ជួយបញ្ចុះសម្ពាធឈាម។
-ជួយឱ្យឆ្អឹងមានសុខភាពល្អ។
-កាត់បន្ថយការរលាក។
-ជួយបង្កើតកោសិកាឈាម។
-ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
-សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
-និងជាប្រភពដ៏ល្អនៃវីតាមីន B ទៀតផង។Black Sesame Seeds Are a Benefit-Packed Addition to Any Meal

២.អត្ថប្រយោជន៍ល្ងស៖ តាមពិតទៅ ល្ងសមិនសូវមានអត្ថប្រយោជន៍សម្រាប់សុខភាពប៉ុន្មានទេ វាត្រូវបានលក់ពេញទីផ្សារដោយសារតែគ្រាប់ធញ្ញជាតិបែបនេះគឺល្អសម្រាប់ធ្វើទឹកដោះគោល្ងប៉ុណ្ណោះ ដែលប្រែជាពណ៌សទាំងស្រុង។ ដូច្នេះមូលហេតុដែលល្ងមានពណ៌សគឺដោយសារតែគ្រាប់ត្រូវបានប៉ូឡូញតែមួយមុខគត់ដើម្បីបម្រើជាការតុបតែងក្នុងការធ្វើបង្អែម៕Organic Sesame White Seeds – GreenDNA® India

អតីតនាយករដ្ឋមន្រ្តីចិន លោក លី ឃើឈែងបានទទួលមរណៈភាពហើយ

0

ប៉េកាំង៖ កាលពីថ្ងៃសុក្រទី២៧ខែតុលាឆ្នាំ២០២៣នេះ អតីតនាយករដ្ឋមន្រ្តីចិនឡើងកាន់អំណាចនៅឆ្នាំ២០១៣និងជានាយករដ្ឋមន្រ្តីទី៧របស់ចិន គឺលោក លី ឃើឈែង បានទទួលមរណៈភាពហើយដោយសារតែជំងឺគាំងបេះដូង។Former Premier Li Keqiang, China's top economic official for a decade, has  died at 68 - POLITICO

ទីភ្នាក់ងាររបស់សារព័ត៌មាន CCTV បានរាយការណ៍ថា លោកលី ឃើឈែង ខណៈពេលដែលសម្រាកនៅទីក្រុងសៀងហៃប៉ុន្មានថ្ងៃមកនេះ បានរើឡើងនៃជំងឺបេះដូងហើយធ្វើទុកភ្លាមៗកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ ហើយជាអកុសលគាត់មិនអាចយកឈ្នះលើជំងឺនេះបានទេ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួយគាត់យ៉ាងអស់ពីលទ្ធភាពពីសំណាក់គ្រូពេទ្រយ៉ាងណាក្តី។ គាត់ក៏ត្រូវបានលាចាកលោកនៅទីក្រុងសៀងហៃនៅពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃសុក្រទី២៧ខែតុលានេះនៅក្នុងវ័យ៦៨ឆ្នាំ។Li Keqiang: Former Chinese premier dies of heart attack | The Independent

មេដឹកនាំដែលជាគូប្រជែងកំពូលរបស់បក្សកុម្មនីស្សចិន គឺលោកលី ឃើឈែង ដែលត្រូវបានគេសម្មត់ថាជាអនាគតប្រធានាធិបតេយ្យចិននាពេលបច្ចុប្បន្ននេះ ប៉ុន្តែត្រូវបានវ៉ាដាច់ដោយលោកស៊ីជីនពីងទៅវិញ។ ព្រោះក្នុងគ្រានោះក្រុមអ្នកសេដ្ឋវិទូគឺមានការគាំទ្រទៅលើការធ្វើទីផ្សារសេរីជាង ដែលជំរុញឲ្យមានការធ្វើកំណែទម្រង់ Lionomics ដែលជាទីផ្សារផែនការរបស់គាត់ ព្រោះការអនុវត្តលើផែនការរនេះមិនសូវបានល្អប៉ុន្មានទេ។ Lionomics គឺជាកំណែទម្រង់ក្នុងការកាត់បន្ថយបំណុល និងហេដ្ឋាសម្ព័ន្ធនៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត គាត់ក៏ត្រូវបានគេងាករេទៅមើលលើរបៀបគ្រប់គ្រងរដ្ឋតាមទស្សនៈវិស័យរបស់លោកស៊ីជីនពីងជំនួសវិញ ទើបធ្វើឲ្យអំណាចរបស់លោកលី ឃើឈែង នាពេលនោះមានការធ្លាក់ចុះ។Former Premier Li Keqiang, China's top economic official for a decade, dies  at 68 - Sentinel Colorado

បើក្រឡេកមកមើលលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនវិញគឺមានការតក់ស្លុតនិងសោកសៅជាខ្លាំងបន្ទាប់ពីបានឃើញថា គេហទំព័ររដ្ឋាភិបាលមួយចំនួនដាក់រូបស ខ្មៅនិងសរសេរនូវសាររំលែកទុកយ៉ាងក្រៀមក្រំទៅកាន់លោកលី ឃើឈែង។ មរណៈភាពរបស់លោកនាពេលនេះគឺមានន័យថា ជាការបាត់បង់សំឡេងក្នុងការសម្របសម្រួលដ៏សំខាន់មួយក្នុងអង្គគណៈរដ្ឋមន្ត្រីជាន់ខ្ពស់នៃបក្សកុម្មនីស្តចិន ដោយគ្មាននរណាអាចមកជំនួសកន្លែងគាត់បានឡើយ។Li Keqiang, Former Chinese Premier Overshadowed by Xi, Dies at 68

អ្នកលេងបណ្តាញសង្គម Weibo របស់ចិន បាននិយាយថា «លឿនពេកហើយ ទាំងដែលគាត់នៅវ័យក្មេងសោះ» ហើយអ្នកខ្លះក៏បានលើកឡើងដែរថា ការបាត់បង់រូបលោកដូចជាបាត់បង់សរសរផ្ទះដែលជាគ្រឹះដ៏រឹងមាំរបស់ពួកយើងអ៊ីចឹង។Li Keqiang, China's top economic official for a decade, dies at 68

គួរបញ្ជាក់ផងដែរថា លោកលីឃើជែងគឺជាអតីតនាយករដ្ឋមន្រ្តីឡើងកាន់អំណាចនៅឆ្នាំ២០១៣ដល់២០២៣ និងជាសមាជិកលំដាប់រងទី២ គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃបក្សកុម្មនីស្តចិន មុនពេលដែលគាត់បានធ្វើការលាលែងនៅគ្រប់មុខតំណែងនយោបាយទាំងអស់កាលពីខែមីនាឆ្នាំ២០២៣នេះ។ គាត់ត្រូវបានគេស្គាល់ថាជាសេដ្ឋវិទូនិងឥស្សរជននយោបាយវៃឆ្លាតម្នាក់ក្នុងជំនាន់របស់គាត់។ គាត់ក៏បានក្លាយជាប្រធានក្រុមប្រឹក្សានិសិត្សនៅក្នុងសកលវិទ្យាល័យច្បាប់ដ៏មានសក្តានុពលមួយនាទីក្រុងប៉េកាំងបន្ទាប់ពីសលកវិទ្យាល័យនោះបានបើកឡើងវិញនៅក្នុងបដិវត្តវប្បធម៌របស់លោកម៉ៅសេទុង។ គាត់ត្រូវបានគេលើកឡើងថាជាបុគ្គលល្អបំផុតនៅក្រៅប្រទេសផងដែរ ហើយឈ្មោះ Li Keqiang នេះ ត្រូវបានដាក់ដោយក្រុមសេដ្ឋវិទូ ដើម្បីតំណាងដល់វឌ្ឍនភាពសេដ្ឋកិច្ចនៃប្រទេសចិនផងដែរ។ BBC News & CNA News

G-Dragon និង Lee Sun Kyun ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកូរ៉េ

0

តារាចម្រៀង G-Dragon និងតារាសម្តែង Lee Sun Kyun ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកូរ៉េ ខណៈដែលប៉ូលិសស៊ើបអង្កេតការប្រើប្រាស់គ្រឿងញៀនរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នាថ្ងៃទី២៧ តុលា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានពីក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារប៉ូលិសទីក្រុង Incheon ពួកគេបានបញ្ជាក់ថា ទាំងការហាមឃាត់ការធ្វើដំណើររបស់ G-Dragon និង Lee Sun Kyun ត្រូវបានអនុម័តដោយក្រសួងយុត្តិធម៌តាមការស្នើសុំរបស់ប៉ូលិស។ ក្នុងពេលឆាប់ៗនេះសមត្ថកិច្ចនឹងធ្វើតេស្ដសារធាតុញៀនដើម្បីកំណត់ឱ្យច្បាស់ថាតើថ្នាំណាដែលពួកគេបានប្រើ និងចំនួនដងដែលពួកគេបានប្រើ។Parasite” Actor Lee Sun Kyun Confirmed To Be “Top Star L” In Drug Abuse  Case — His Agency Releases Statement - Koreaboo

លើសពីនេះ ប៉ូលិសបានរឹបអូសទូរស័ព្ទរបស់បុគ្គលម្នាក់ ដែលជាប្រធានបន្ទប់សមាជិកហាងនៅ Gangnam ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនពាក់ព័ន្ធនឹងតារាល្បីទាំងពីរនាក់នេះ។ ពួកគេគ្រោងនឹងវិភាគកំណត់ត្រាការហៅទូរសព្ទ និងសាររបស់បុគ្គលនោះដើម្បីផ្ទៀងផ្ទាត់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹង G-Dragon និង Lee Sun Kyun ខណៈពេលដែលកំពុងស៊ើបអង្កេតថាតើមានជនសង្ស័យផ្សេងទៀតដែរឬទេ។

G-Dragon និង Lee Sun Kyun ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កញ្ឆា និងជំងឺផ្លូវចិត្ត ហើយនៅព្រឹកថ្ងៃទី២៧ G-Dragon បានបដិសេធថាមិនបានជាប់ពាក់ព័ន្ធនឹងករណីនេះទេ និងចូលរួមស៊ើបអង្កេតជាមួយប៉ូលិសយ៉ាងយកចិត្តទុកដាក់។Big Bang's G-Dragon booked by police for suspected drug use

សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ G-Dragon បានសរសេរថា «នេះគឺជា Kwon Ji Yong [ឈ្មោះរបស់ G-Dragon] ។ ទី១ គ្មានការពិតចំពោះការអះអាងថាខ្ញុំបានប្រើថ្នាំទេ។ បន្ថែមពីលើនេះ ខ្ញុំក៏មិនមានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មានអំពីការរំលោភលើច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនជាដើម ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះដែរ។ ទោះយ៉ាងណាក៏ដោយ ដោយសារខ្ញុំដឹងថាមនុស្សជាច្រើនមានការព្រួយបារម្ភ ខ្ញុំនឹងសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស ហើយនឹងចូលរួមយ៉ាងសកម្មលើករណីនេះ»៕

មូលហេតុដែលនាំឱ្យប្រទេសមួយនេះ ក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក មានរដ្ឋចំនួន៥០ ដោយក្នុងនោះមានតែរដ្ឋមួយប៉ុណ្ណោះ ដែលធ្លាប់ជាប្រទេសមានឯករាជ្យត្រឹមត្រូវ តែបែរជាត្រូវបានបង្ខំចិត្តចូលជ្រកកោន ធ្វើជារដ្ឋរបស់អាមេរិក។Republic of Texas Maritime Auxiliary flags | Bullock Texas State History  Museumរដ្ឋនោះមានឈ្មោះថា រដ្ឋតិសសាស់ ដែលពីមុនមានឈ្មោះថា “សាធារណៈរដ្ឋតិចសាស់” ដែលបានបំបែកចេញ និងប្រកាសឯករាជ្យ ពីប្រទេសមិកសុិច នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៦។6 best Texas cities to visit on your USA trip in 2023 | The Independent

គ្រានោះ មានតែបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដែលទទួលស្គាល់ តិចសាស់ ជារដ្ឋឯករាជ្យ។ ក្រោយពីបានឯករាជ្យជិត ១០ឆ្នាំ សាធារណៈរដ្ឋតិចសាស់ បានជួបវិបត្តិសេដ្ឋកិច្ច និងបែកបាក់ផ្ទៃក្នុងនយោបាយ បានធ្វើឱ្យស្ថានភាពប្រទេសនេះចុះខ្សោយខ្លាំង ស្របពេលដែលប្រទេសនេះស្ថិតនៅចំកណ្តាល នៃសង្គ្រាមមិកសុិច-អាមេរិក ថែមទៀតផងនោះ ប្រទេសនេះ ក៏បានសម្រេចចិត្តចូលធ្វើជារដ្ឋមួយរបស់អាមេរិកដើម្បីធានាបាននូវសន្តិភាពពេញលេញឡើងវិញ។History of the Republic of Texas (1836-1846)នៅពេលនោះ សាធារណៈរដ្ឋតិចសាស់ បានក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិក ក្រោយពីប្រកាសចូលជារដ្ឋផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨៤៥៕Texas is known for what? Here are 25 things Texans love about themselves |  KXAN Austin

តាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានតែទឹកដោះគោញឹកញាប់ អាចប្រឈមនឹងជំងឺផ្លូវចិត្ត

0

តែទឹកដោះគោ (Bubble milk tea) គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់យុវវ័យនាសម័យថ្មីដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ រួមជាមួយនឹងគុជខ្មៅដ៏ស្រទន់ ដែលធ្វើឱ្យភេសជ្ជៈនេះមានភាពល្បីល្បាញខ្លាំងនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានតែទឹកដោះគោញឹកញាប់ ក៏ដូចជា Bubble milk tea អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ធ្ងន់ធ្ងររហូតដល់ធ្វើអត្តឃាតទៀតផង។Classic Bubble Tea Recipe | Epicurious

យោងតាមគេហទំព័រ sciencealert ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែតុលាកន្លងទៅថា ការទទួលទានតែទឹកដោះគោអាចធ្វើឱ្យមនុស្សជាច្រើនញៀន ដែលបណ្តាលឱ្យអ្នកត្រូវទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃ។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនចំនួនពីរបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនិស្សិតមហាវិទ្យាល័យក្នុងទីក្រុងប៉េកាំង ដោយបង្ហាញថា ការញៀនតែទឹកដោះគោគុជ អាចជំរុញឱ្យយុវជនឆ្កួតប្រសិនបើពួកគេមិនបានទទួលទានវា។China's milk tea being preferred over other summer drinks

យោងតាមការស្រាវជ្រាវមួយទៀតដែលបានចេញផ្សាយនៅឆ្នាំ ២០២៣ ពីសាកលវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យ Central University of Finance and Economics ក្នុងប្រទេសចិន ក៏បានធ្វើការស្ទង់មតិលើនិស្សិតមហាវិទ្យាល័យចំនួន ៥,២៨១ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំបានបង្ហាញថាការផឹកតែទឹកដោះគោបានប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តនិងអារម្មណ៍របស់ពួកគេជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនព្យាយាមបញ្ឈប់អាកប្បកិរិយានេះ ពួកគេមិនបានទទួលជោគជ័យឡើយ ហើយបញ្ចប់ដោយការទិញវាម្តងទៀត។ និស្សិតខ្លះបាននិយាយថា ពួកគេត្រូវការផឹកតែទឹកដោះគោមួយកែវយ៉ាងតិចក្នុងមួយសប្តាហ៍។Retea; Rethinking Single-use Plastic in the Bubble Tea Market – University  of Guelph Sustainable Restaurant Project

ទោះយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវបានបញ្ជាក់ទៀតថា អ្នកដែលញៀនតែទឹកដោះគោនឹងមានអារម្មណ៍ឯកោភ្លាមៗ នោះពួកគេអាចជួបប្រទះនូវអារម្មណ៍អវិជ្ជមាន បាត់បង់ស្មារតី ងាយធ្លាក់ចូលទៅក្នុងអារម្មណ៍សោកសៅ ធ្លាក់ទឹកចិត្ត ថប់បារម្ភ រហូតដល់មានអារម្មណ៍ចង់ធ្វើអត្តឃាតទៀតផង ហើយជាទូទៅត្រូវបានគេរកឃើញក្នុងចំនោមយុវជនចិន៕
ប្រភព៖thethaiger

បែក..ធ្លាយ! ហាងប៊ូហ្វេមួយកន្លែងនៅប្រទេសវៀតណាមដាក់សាច់លើឥដ្ឋក្នុងបន្ទប់ទឹក

0

វៀតណាម៖ ភោជនីយដ្ឋានប៊ូហ្វេសាច់គោវៀតណាមមួយកន្លែងមានតម្លៃ ៤ ដុល្លារក្នុងម្នាក់ បានបែកធ្លាយរូបភាពនៅលើបណ្តាញសង្គម ដោយដាក់សាច់ និងគ្រឿងផ្សំផ្សេងៗរាយប៉ាយនៅលើឥដ្ឋក្បែរបន្ទប់ទឹកយ៉ាងកខ្វក់ ធ្វើឱ្យអតិជន ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតរិះគន់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNf_1ZfdjzrEuP9zoIPI7RNzdI1W_cs7XOfWrgg-KbuofO1Y1VBzYAj8Bk6OsbbUWczkQGtjnZ7bN5odoPO5VC0SvXwt1nxaom9aRmY9NcjS68ppPiqJj0KhL3FfU5bgTupvKsF0ph43x8Fc9yF5tF4_12lGzfjJ_qcfjl17OsvnPA_nFtZJ1jBGubt4A/s1280/photo_2023-10-28_09-16-29.jpg

ភោជនីយដ្ឋានប៊ូហ្វេដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងហាណូយប្រទេសវៀតណាម ដែលមានស្លាកសញ្ញាថា TL Buffet បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរូបភាពនៅពីក្រោយឆាកនៃភាពឆ្ងាញ់ ដោយដាក់សាច់ផ្ទាល់នៅលើឥដ្ឋ បន្លែ ផ្លែឈើ និងគ្រឿងទេសផ្សេងៗត្រូវបានដាក់រាយប៉ាយពេញឥដ្ឋ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់ និងគួរឱ្យខ្ពើមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6uWT0g9Wo6k_ekKb5mvP6-OqQ-xcxpebGXkMrqq7w000MsxwXIZHJv29HgdywRo4fGSKh2-e1yOdtG47LK-xlqovNRUPCCyXrNRCahMU-ODLS92ndEVOai2fDMcUaCqtsKIcyqzS5xmZNG9u9xXy_MXDLWUwQ_ZOs-4ha16ptvBz1molECrXhJVJZrs/s1280/photo_2023-10-28_09-16-38.jpg

យោងតាមគេហទំព័រ SAOstar ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាថា ហេតុការណ៍នេះកើតឡើងនៅពេលដែលអតិថិជនម្នាក់បានទៅញ៉ាំអាហារប៊ូហ្វេ ហើយពេលចូលបន្ទប់ទឹក ចៃដន្យក៏បានជួបប្រទះនឹងទិដ្ឋភាពនៅពីក្រោយការរៀបចំគ្រឿងផ្សំដ៏គួរឱ្យរន្ធត់បែបនេះ ដោយគាត់បានថតរូបជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិមិនពេញចិត្ត ក៏ដូចជាស្នើសូមស្ថាប័ននិងមន្ត្រីពាក់ព័ន្ធ បង្កើនល្បឿនប្រតិបត្តិការដើម្បីឱ្យអតិថិជនមានសុវត្ថិភាពក្នុងការបរិភោគអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLFpFfh0uN9f3xTBXE6f9xnm7LNLoWuEU4CHNxhLHIDOMltj8gHaTo9OJzwHY0I43E_UrazHdqufLW3EoLv5Lvunx6Io93gaqxXRTxoqg_N343RdN8Hm_aB2MV_HfQDuYpc5UHVFDxbENU0Pj8g5LRnGcNrGvOz8Nbpq5cgmmrIYmZrggUeVJZ_Sg0mI/s680/photo_2023-10-28_09-16-22.jpg

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រូវបានគេរិះគន់យ៉ាងចាស់ ភោជនីយដ្ឋាន TL Buffet បច្ចុប្បន្នត្រូវបានបិទមួយរយៈធំ នឹងបានបង្ហោះសារសូមទោសជាសាធារណៈ ទៅដល់អតិថិជនទាំងអស់ អំពីការខ្វះអនាម័យ ក៏ដូចជាភាពកខ្វក់របស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAvpxzqIXiWGUp9DqE20sQbI2HKgQN2ZbEvlZ-xwSwE_vs8A3dXlHwrZFh6eTlGd1tP1ixq8TJxqVXNd62k5tXvVi2l85dEKqUoP1ibkqIUZ02K5vsmAan4tmSykOCNTqa6z6Q9GIxwbB16iQqE56hC12wPM1coOKC5yw3QpgIg-PJsNss2ViB9eRQFk/s1280/photo_2023-10-28_09-16-44.jpg

កសិករថៃរីករាយនឹងការប្រមូលចំណូលពីការលក់ត្របែកសាច់ក្រហម

0

ប្រទេសថៃ ៖ ក្រៅពីការប្រកបមុខរបរជាគ្រូបង្រៀនភាសាចិននៅស្រុកណូនសុវណ្ណ ខេត្តបុរីរាំ ប្រទេសថៃ លោក អាខុម ក្លឿភីម៉ាយ អាយុ៣៦ឆ្នាំ បានដាំដើមត្របែកសាច់ក្រហមនៅក្នុងចម្ការរបស់លោក ក្នុងនោះមានត្របែកពូជផ្សេងៗគ្នា ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ លោក អាខុម និយាយថា ក្រៅពីការបង្រៀនភាសាបរទេសហើយ លោកក៏ស្រឡាញ់ការដាំដុះដំណាំផងដែរ ។ปลูกฝรั่งไส้แดง 400 ต้น เติบโตให้ผลผลิตดี - YouTube

លោក អាខុម បន្តថា ត្របែកសាច់ក្រហមពូជតៃវ៉ាន់ ក៏ជាផ្លែឈើមួយប្រភេទដែលលោកបានដាំនៅក្នុងចម្ការសរុបប្រមាណ៤០០ដើម ។ លោកបានដាំត្របែកចំនួន៣ពូជ ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ ពូជនីមួយៗមានរសជាតិផ្សេងៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺវាមានរសជាតិឆ្ងាញ់ ផ្អែម និងស្រួយ និងមានពណ៌ក្រហមស្អាតគួរឱ្យចង់បរិភោគ ។

ចំណែកវិធីដាំដុះវិញ លោក អាខុម បានកាត់បន្ថយការចំណាយដើមទុនក្នុងការទិញពូជត្របែក ដោយសារវាមានតម្លៃខ្ពស់ ។ ជំហានដំបូង លោកបានដាំត្របែកពូជអាចម៍សត្វ ឬពូជក្នុងស្រុកជាមុនសិន ហើយនៅពេលត្របែកពូជអាចម៍សត្វធំលូតលាស់រឹងមាំល្អ លោកក៏ផ្លាស់ប្តូរពូជរបស់វា ដោយយកមែកត្របែកសាច់ក្រហមមកដោតនៅចំហៀងដើមដើម្បីឱ្យវាដុះលូតលាស់ល្អ ។ វិធីនេះធ្វើឱ្យលោកអាចសន្សំសំចៃការចំណាយប្រាក់បានច្រើនក្នុងការទិញពូជត្របែកមកដាំ ។ไม่มีคำอธิบายรูปภาพ

លោកបន្ថែមថា លោកបានដាំត្របែកសាច់ក្រហមអស់រយៈពេល២ឆ្នាំហើយ ហើយដើមនីមួយៗបានដុះលូតលាស់ល្អ ដោយសារលោកបានស្រោចទឹក និងដាក់ជីជាប្រចាំ ។ លោកអាចបេះផ្លែវាមកបរិភោគ និងលក់ជាបន្តបន្ទាប់ តាំងពីឆ្នាំដំបូងដែលលោកបានដាំ ។ ចំពោះវិធីថែទាំវិញ លោកបានកាត់មែករបស់វាចេញខ្លះ និងចាប់ផ្តើមខ្ចប់ក្តិបត្របែកតូចៗដើម្បីទទួលបានផ្លែត្របែកល្អ និងការពារសត្វល្អិត ។

ហេតុនេះ ការដាំត្របែកសាច់ក្រហមជាមុខរបរមួយទៀត ដែលធ្វើឱ្យលោក អាខុម មានសេចក្តីសុខ ថែមទាំងទទួលបានប្រាក់ចំណូលគួបផ្សំជាមួយមុខរបរជាគ្រូបង្រៀន ។ លោករៀបរាប់ថា ៖ «វាបានចេញផ្លែពេញមួយឆ្នាំ ហើយខ្ញុំអាចប្រមូលផលជាបន្តបន្ទាប់ ។ មុនដំបូង ខ្ញុំបានពូជត្របែកពីតៃវ៉ាន់ចំនួន២ដើម បន្ទាប់មក ខ្ញុំក៏បានស្រាវជ្រាវពីវិធីដាំនៅប្រទេសថៃ ។ ដូច្នេះ ខ្ញុំក៏បានដាំត្របែកពូជអាចម៍សត្វជាមុន រួចយកមែកត្របែកសាច់ក្រហមមកដោតជាមួយគ្នា» ៕ ฝรั่งแตงโม - YouTubeប្រភព ៖ CCNews-Live

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តកូរ៉េធ្លាក់ចុះយ៉ាងគំហុកដោយសារតែរឿងអាស្រូវគ្រឿងញៀ.ន

0

ជាមួយនឹងរឿងអាស្រូវគ្រឿងញៀនទៅលើសិល្បករកូរ៉េថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តត្រូវបានគេរាយការណ៍ថាក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ នៅថ្ងៃទី២៦ ខែតុលា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីការចោទប្រកាន់ទៅលើតារាសម្តែង Lee Sun Kyun និង G-Dragon ដែលហាក់ដូចជាបានបង្អាក់អារម្មណ៍វិនិយោគនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។Drug suspect” Lee Sun-kyun Revealed To Be VIP Member Of Top 1% Hostess Bar

លើសពីនេះ ដោយសារតែពាក្យចចាមអារ៉ាមចេះតែកើតមានឡើងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន HYBE បានធ្លាក់ចុះ១០.៧%, JYP Entertainment ធ្លាក់ចុះ៦.១៧%, SM Entertainment ធ្លាក់ចុះ៥.១៤% និង YG Entertainment ធ្លាក់ចុះ ៧.៨៩% ដែលតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំង។K-Pop Stocks Fall After Drug Probe Into BigBang's G-Dragon, Parasite Star -  Bloomberg

ទោះជាយ៉ាងណា ភាគហ៊ុនកម្សាន្តបានស្ទុះងើបឡើងវិញបន្តិចក្នុងការជួញដូរដំបូងនៅថ្ងៃទី២៧ ខែតុលា ដោយសារតែដែលតារាល្បីៗបានបន្តបដិសេធរឿងអាស្រូវគ្រឿងញៀនដែលបានផ្ទុះឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងនោះក្រុមហ៊ុន HYBE បានកើនឡើង ៤.៦៦% JYP Entertainment ៣.៧៩%, និង YG Entertainment កើន២.៩៩%។ យ៉ាងណាមិញ តម្លៃភាគហ៊ុនរបស់ SM Entertainment មិនបានកើននោះទេតែកំពុង ធ្លាក់ចុះខណៈដែលនាយកប្រតិបត្តិមួយចំនួនកំពុងត្រូវបានស៊ើបអង្កេតចំពោះការសង្ស័យនៃការរៀបចំទីផ្សារ ខណៈពេលដែលភាគហ៊ុនកម្សាន្តជាទូទៅបង្ហាញពីការស្ទុះងើបឡើងវិញ។
ទន្ទឹមនឹងនេះ ការចាប់អារម្មណ៍កំពុងកើនឡើងនៅក្នុងនិន្នាការតម្លៃភាគហ៊ុននាពេលអនាគតរបស់ HYBE ដែលបានធ្លាក់ចុះជិត ១១% កាលពីថ្ងៃមុន។ យ៉ាងណាតម្លៃភាគហ៊ុនត្រូវបានបកស្រាយថាបានស្ទុះងើបឡើងវិញ ខណៈដែលតារាល្បីៗដែលពាក់ព័ន្ធរឿងអាស្រូវគ្រឿងញៀនបានបដិសេធពួកគេម្តងមួយៗ។HYBE|INITIAL

ថ្មីៗនេះ HYBE បាននិយាយថា «BTS មិនមានអ្វីពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ ហើយវាមិនពិតទេ។ យើងមានគម្រោងឆ្លើយតបយ៉ាងខ្លាំងចំពោះការរីករាលដាលពាក្យចចាមអារ៉ាមដោយមិនប្រុងប្រយ័ត្ន»។ តម្លៃភាគហ៊ុនកំពុងស្ទុះងើបឡើងវិញដោយសារសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ប៉ុន្តែអារម្មណ៍នៃការវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែជាប់គាំងសម្រាប់ពេលនេះ ដោយសារមានក្រុមធំៗជាច្រើននៅក្នុង HYBE ហើយរឿងអាស្រូវគ្រឿងញៀននៅតែគំរាមកំហែងដល់ឧស្សាហកម្មនេះ៕