Home Blog Page 1393

iPhone 14 នៅតែស្ថិតក្នុងបញ្ជីស្មាតហ្វូនដែលលក់ដាច់បំផុតលើពិភពលោក

0

បរទេស៖ ក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ១០ នៅលើពិភពលោកក្នុង QIII/2023 នេះចាប់ពី iPhone 4 រហូតដល់ iPhone 14 សុទ្ធតែជាម៉ូដែលដែលលក់ដាច់ពីមួយជំនាន់ទៅមួយជំនាន់ ខណៈដែល iPhone 15 មិនមានវត្តមានក្នុងបញ្ជីស្មាតហ្វូនដែលលក់ដាច់ជាងគេនោះទេ។

យោងតាមប្រភពព័ត៌មាន Phone Arena ដែលបានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូថា ទូរស័ព្ទ iPhone 14 នៅតែជាទូរស័ព្ទដែលពេញនិយមបំផុតក្នុងទីផ្សារពិភពលោកដោយទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់មកគឺម៉ូដែល 14 Pro Max, 14 Pro និង iPhone 13 ។ រីឯSamsung វិញបានកាន់កាប់តំណែងចំនួន ៥ ដែលជាម៉ូដែលទាំងអស់របស់ Galaxy ស៊េរីរួមមាន A14, A14 5G, A54, A04e និង A34 ។ ចំណែកឯ Xiaomi របស់ចិនវិញជាប់ចំណាត់ថ្នាក់លេខ ៩ ជាមួយនឹងម៉ូដែល Redmi 12C ។

ក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់ជាងគេតាំងពីពាក់កណ្ដាលខែកញ្ញាមក គ្មាន iPhone 15 នោះទេ។ ស៊េរី iPhone 15 ត្រូវបានគេចាត់ទុកថា មានកំហុសជាច្រើន និងប្រតិបត្តិការមិនស្ថិតស្ថេរដូច iPhone 14 ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់ក្រុមហ៊ុន Apple គឺប្រសើរជាង Samsung ព្រោះថាឆ្នាំនេះ ម៉ូដែលលំដាប់ខ្ពស់របស់ក្រុមហ៊ុនកូរ៉េមិនបង្ហាញក្នុងបញ្ជីខ្ពស់ដូចកាលពីឆ្នាំមុននោះទេ។

កាលពីឆ្នាំ ២០២២ ទូរស័ព្ទ Samsung បានឈរនៅចំនាត់ថ្នាក់លេខ ១ ខណៈដែល iPhone ឈរត្រឹមលេខ ៨ និងលេខ៩។ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះវិញ ម៉ូដែល iPhone 14 បានឈរនៅចំនាត់ថ្នាក់លេខ ១ ដោយម៉ូដែល Samsung វិញឈរត្រឹមលេខ ៥ ចុះក្រោមប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Apple នៅតែដើរពីក្រោយ Samsung ក្នុងការលក់ស្មាតហ្វូន។ នៅក្នុងត្រីមាសចុងក្រោយនេះ Samsung មានចំណែកទីផ្សារ ២០% ធ្លាក់ចុះត្រឹមតែ ២% ប៉ុណ្ណោះ ខណៈពេលដែល Apple ឡើងដល់ ១៧% ធ្លាក់ចុះ ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ ម៉ូដែលថោកបំផុតរបស់ Xiaomi បាននាំក្រុមហ៊ុនចិនត្រឡប់ទៅជាកំពូលស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ១០ ក្នុងបញ្ជីទីផ្សាររបស់ពិភពលោកដែលក្រុមហ៊ុនបានបង្ហាញខ្លួនជាបន្តបន្ទាប់។ បច្ចុប្បន្ន Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទី ៣ របស់ពិភពលោកដែលមានចំណែកទីផ្សារ ១៤% ខណៈដែលចំណាត់ថ្នាក់ទី ៤ ជារបស់ Oppo ដែលមានចំណែកទីផ្សារ ១០% ។ Oppo ក៏ជាក្រុមហ៊ុនផលិតធំតែមួយគត់ដែលមានការកើនឡើង បើទោះបីជាមានតែ ១% បើធៀបនឹងត្រីមាសមុនក៏ដោយ៕Two hands hold up iPhone 14 and iPhone 14 Plus.

ភ្ញាក់អស់អ្នកគាំទ្រK-Pop ក្រោយឃើញអ្នកន.យោបា.យថៃ Pita ទៅទស្សនៈកិច្ចនៅ YG ដែលជាទ្រនំមានតារាជាជនជាតិថៃ

0

អ្នកនយោបាយ Pita Limjaroenrat អតីតតំណាងគណបក្សប្រជាធិបតេយ្យចលនាឆ្ពោះទៅមុខ របស់ប្រទេសថៃ បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ពីថ្ងៃទី៤-៧ ខែធ្នូ។ អ្នកនយោបាយរូបនេះបានទៅលេងកន្លែងផ្សេងៗ រួមទាំងសាជីវកម្ម និងសាកលវិទ្យាល័យ រួមទាំងក្រុមហ៊ុនកម្សាន្តយក្សមួយគឺ YG Entertainment ។

ពេលទៅទស្សនាអគារ YGE លោក Pita បានថតរូបនៅពីមុខអេក្រង់ LED ដ៏ធំជារូបភាពពី BLACKPINK ដែលក្រុមនេះមានសមាជិកជាជនជាតិថៃគឺ Lisa និងក្រុម BABYMONSTER ក៏មានជនជាតិថៃដូចគ្នានោះគឺ Chiquita និង Pharita ។ បន្ទាប់ពីលោក Pita បង្ហោះរូបភាពនៃការចូលទស្សនៈកិច្ចរបស់ខ្លួននៅលើ Instagram ជាមួយឯកសារដែលបានបិទនៅអាគារ YG មិនយូរប៉ុន្មានបានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ K-Pop ។Rising Thai politician seeks to tackle growing challenges between Seoul,  Bangkok - The Korea Times

នៅលើក្រដាសមួយសន្លឹកមានពាក្យថា “BABYMONSTER” នៅផ្នែកខាងលើ មុននឹងរាយបញ្ជី លេខដែលហាក់ដូចជាចំណងជើងបទចម្រៀងដែលមានដូចជា ១. BATTER UP ២. SHUT UP
៣. STUCK IN THE MESS ៤. LOVE ON MY HEART ៥. REALLY LIKE YOU ៦. FALLING IN LOVE
៧. LIKE THAT ៨. WE ARE BABYMONSTER។

គំនូសតាងមួយទៀតដែលបង្ហាញថា “TREASURE 2024” ជាមួយនឹងពាក្យផ្សេងទៀតដោយអ្នកគាំទ្រ K-Pop គិតថា បញ្ជីលេខដែលបានរាយបញ្ជីក្រោមចំណងជើង “BABYMONSTER” ទំនងជាបញ្ជីបទសម្រាប់អាល់ប៊ុមពេញទី១ របស់ BABYMONSTER ដែលរំពឹងថានឹងចេញក្នុងពេលណាមួយនៅឆ្នាំ ២០២៤។ គំនូសតាងដែលបានដាក់នៅក្រោមចំណងជើង “TREASURE 2024” ហាក់ដូចជាបង្ហាញពីកាលវិភាគនាពេលខាងមុខរបស់ TREASURE ក្នុងឆ្នាំ ២០២៤ផងដែរ។Thai politician Pita Limjaroenrat visits YG Entertainment and snaps a photo  with what looks to be BABYMONSTER's 1st full album track list | allkpop

បន្ទាប់ពីឃើញររូបភាពដែលអ្នកនយោបាយបង្ហោះរូបភាពចេញពីអាគារYG អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិជាច្រើនដោយអ្នកខ្លះគិតថានេះគឺជាវិធីថ្មីក្នុងការធ្វើទីផ្សារដើម្បីឱ្យកាន់តែឆាប់ល្បីល្បាញសម្រាប់ក្រុមចម្រៀងថ្មីរបស់ពួកគេខណៈក្រុមចម្រៀង២ក្រុមដែលអ្នកនយោបាយរូបនេះបង្ហោះសុទ្ធតែមានជនជាតិថៃជាសិល្បករចូលរួមលើវិថី K-Pop៕

ចុងសប្តាហ៍នេះ នឹងមានការបិទមហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់

0

នាថ្ងៃទី៩-១០ ធ្នូ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃអាទិត្យចុងសប្តាហ៍នេះ នឹងមានការបិទមហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំង គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការបិទផ្លូវនេះ ក៏ដោយសារតែនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទី គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

May be an image of text

ប៉ូលិសកាណាដាដេញចាប់សត្វកង់ហ្គូរូ ក្រោយវាធាក់មុខប៉ូលិស

0

ប្រទេសកាណាដា ៖ នេះគឺជាវីដេអូដែលថតបានពីកាមេរ៉ាផ្ទាល់ខ្លួនរបស់ប៉ូលិសនៅតំបន់ដឺរាំ ទីក្រុងអូសាវ៉ា រដ្ឋអនថេរីអូ ប្រទេសកាណាដា ក្នុងអំឡុងពេលប៉ូលិសកំពុងតែដេញចាប់សត្វកង់ហ្គូរូញី១ក្បាល ។ វាបានរួចគេចពីអ្នកមើលថែកង់ហ្គូរូ ក្នុងអំឡុងពេលអ្នកមើលថែរូបនេះបានចតរថយន្តឈប់សម្រាកនៅតាមផ្លូវ មុននឹងបន្តដំណើរទៅកាន់លំនៅឋានថ្មី ។Escaped kangaroo captured after punching Canadian officer | Reuters

ក្នុងអំឡុងពេលចតរថយន្តឈប់សម្រាកនោះ ស្រាប់តែកង់ហ្គូរូ១ក្បាលនេះបានរត់គេចខ្លួន ហើយប៉ូលិសប្រចាំតំបន់ក៏បាននាំគ្នាមកជួយចាប់កង់ហ្គូរូ ។ ប៉ុន្តែស្រាប់តែកើតហេតុការណ៍នឹកស្មានពុំដល់នៅពេលដេញចាប់កង់ហ្គូរូ គឺវាបានធាក់ចំមុខប៉ូលិសមួយទំហឹង រួចរត់បន្តទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។Escaped kangaroo caught in Canada after four-day search

ប៉ូលិសកាណាដានិយាយថា សត្វកង់ហ្គូរូញី១ក្បាលនេះបានរត់គេចក្នុងអំឡុងពេលរថយន្តចតឈប់សម្រាកពេលធ្វើដំណើរចេញពីសួនសត្វអូសាវ៉ា ទៅកាន់កសិដ្ឋានមួយកន្លែង រហូតធ្វើឱ្យប៉ូលិសយាមល្បាតក្នុងតំបន់នេះនាំគ្នាមកជួយចាប់កង់ហ្គូរូ ។Search continues for loose kangaroo spotted in Oshawa area

នៅពេលប៉ូលិសចាប់កន្ទុយកង់ហ្គូរូនេះ ស្រាប់តែវាងាកមកក្រោយ និងធាក់មុខប៉ូលិសភ្លាមៗ ហើយវាក៏លោតចេញទៅ ។ ប៉ុន្តែប៉ូលិសគ្មានរបួសស្នាមអ្វីទេ ក្រោយមកទៀត ប៉ូលិស និងអ្នកមើលថែកង់ហ្គូរូ ក៏អាចចាប់វាបានវិញ ៕ ប្រភព ៖ TNN World

ការរចនា ប្លង់អគាររបស់សាលារៀនចិនមួយត្រូវបានគេទទួលស្គាល់ថាជាអគារដ៏ល្អបំផុតក្នុងឆ្នាំ២០២៣

0

ប្រទេសចិន៖ សាលាបណ្ដុះបណ្ដាលរបស់ប្រទេសចិនដែលត្រូវបានរចនាឡើងដើម្បីឱ្យសិស្សសិក្សាស្រាវជ្រាវ និងសម្រាកខួរក្បាល ក៏ដូចជាហាត់កីឡា ឬរៀនសិល្បៈផ្សេងៗ ត្រូវបានមហោស្រពស្ថាបត្យកម្មពិភពលោក (WAF) ដាក់ឈ្មោះជាអគារដ៏ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី ១ ខែធ្នូកន្លងទៅ។

យោងតាមប្រភព័ត៌មាន CNN បានឱ្យដឹងថា សាលាវិទ្យាល័យដ៏ល្បីល្បាញនេះមានឈ្មោះថា Huizhen ស្ថិតក្នុងទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ សាលារៀនដ៏សំខាន់នៃទីក្រុង Ningbo មានទីតាំងនៅលើផ្ទៃដី ៦២,០០០ ម៉ែត្រការ៉េ ដោយមានសួនច្បារលើដំបូល និងមានដើមឈើរាប់រយជុំវិញបរិវេណ រួមទាំងមានទីលានកីឡាដែលមានផ្លូវរត់ប្រវែង ៤០០ ម៉ែត្រផងដែរ។"Our focus was not just about designing a school, or working with new forms, spaces, materials and facades, but about designing new school life and bringing the power of nature into the building," said Di Ma, director at Approach Design Studio and the Zhejiang University of Technology Engineering Design Group, in a statement.

អគារនេះមានសាលបង្រៀនបើកចំហរចំនួន ៤ និងមានថ្នាក់សម្រាប់សិក្សាចំនួន ៣០ ក៏ដូចជាមានសិស្សប្រមាណ ១,៥០០ នាក់។ នៅក្នុងទីធ្លានៃសាលារៀន Huizhen ក៏មានមានរុក្ខជាតិចំនួន ៤០ ប្រភេទដែលមានខ្យល់ចេញចូលល្អ និងមានកាប៊ីនដែលត្រូវបានរចនាឡើងដូចជាផ្ទះដើមឈើ ឬបន្ទប់ដែលមានតម្លាភាព ដែលអាចឱ្យសិស្សានុសិស្សអង្គុយលេង ឬដាំដើមឈើជាដើម។

យោងតាមស្ថាបត្យកររបស់ Approach Design Studio បាននិយាយថា សាលារៀនគឺជាកន្លែងដែលផ្តោតលើការបង្រៀនប្រកបដោយប្រសិទ្ធភាព ហើយក្នុងពេលតែមួយត្រូវការបំផុសគំនិតដោយសេរី។ នៅក្នុងការពិពណ៌នាគម្រោង ស្ថាបត្យករក៏បានពន្យល់ដែរថាពួកគេចង់ជួយសិស្សឱ្យ “សម្រាក កែសម្រួលគំនិតរបស់ពួកគេ និងស្វែងរកភាពស្រស់ស្អាត” នៅខាងក្រៅថ្នាក់រៀន។ ហេតុនេះហើយ ការរចនានេះនឹងជួយលើកទឹកចិត្តសិស្សឱ្យដើរ ស្រូបខ្យល់អាកាសបរិសុទ្ធ និងបន្ថយសម្ពាធក្នុងការសិក្សា។A communal study space at the boarding school, which is designed "(to give) students a space to relax and relieve their stresses between their lessons," Ma's statement explained.

ក្រុមស្ថាបត្យករបានបន្តទៀតថា ការរចនាត្រូវបានជ្រើសរើសពីគម្រោងជិត ២៥០ ដែលត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំង រួមទាំងស្ថានីយថ្មីរបស់អាកាសយានដ្ឋាន Newark Liberty International Airport សារមន្ទីរ Holocaust របស់ប្រទេសអូស្ត្រាលីនៅទីក្រុងមែលប៊ន និងពហុកីឡដ្ឋានជាតិថ្មីទាំងក្នុងប្រទេសកម្ពុជា និងសេណេហ្គាល់។

គួរបញ្ជាក់ដែរថា ពានរង្វាន់កំពូលមួយនៅក្នុងឧស្សាហកម្មស្ថាបត្យកម្មនេះ ត្រូវបានវិនិច្ឆ័យជារៀងរាល់ឆ្នាំដោយក្រុមអ្នកជំនាញដែលមានសមាជិក ១៤០ នាក់ក្នុងអំឡុងពិធីបុណ្យស្ថាបត្យកម្មពិភពលោក។ ការរចនាដែលឈ្នះរង្វាន់លើកទី ១ ក្នុងឆ្នាំនេះត្រូវបានវាយតម្លៃខ្ពស់ដោយគណៈវិនិច្ឆ័យចំពោះការបំបែកអនុសញ្ញារចនាសាលា។ លោក Paul Finch នាយកកម្មវិធីរបស់ WAF បានអត្ថាធិប្បាយថា “គាត់ពិតជាភ្ញាក់ផ្អើលនិងរីករាយខ្លាំងណាស់នៅពេលដែលគាត់ទស្សនាគម្រោងរចនាដ៏ល្អឥតខ្ចោះបែបនេះ”៕The school's roof "doubles as an open-air lecture hall and a rooftop park with sporting facilities, usable by the public at the weekend — creating a new typology of architectural promenade," a press release for the WAF explained.

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យដោះស្រាយបញ្ហាចិនស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ

0

ប្រទេសថៃ ៖ មុនពេលចូលរួមក្នុងសិក្ខាសាលាដើម្បីស្តាប់យោបល់ និងតម្រូវការរបស់ពលរដ្ឋ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីវីដេអូមួយល្បីល្បាញក្នុងបណ្តាញសង្គម ដែលបង្ហាញពីភ្ញៀវទេសចរចិនម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ។ ភ្ញៀវទេសចរចិនរូបនេះថែមទាំងបានបង្ហាញមួកពណ៌ខ្មៅប៉ាក់ត្រាផែនដីថៃទៀតផង ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា វាមិនត្រឹមត្រូវទេ ហើយប្រទេសថៃត្រូវតែចាត់ការបញ្ហានេះជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ។

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិដោះស្រាយបញ្ហានេះហើយឬនៅ? លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកបានបញ្ជារួចរាល់ហើយ ហើយលោកក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និងអាជ្ញាធរទេសចរណ៍ថៃដោះស្រាយបញ្ហានេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-De4mYniet8mWTqlkh7dVlhlittfOJoUUOSOMhxIwZ5VGWvPWBKHRoMOyl_-d5eOES6sfpfJrFH5H9QYCrYGPFEkYiURNUAQDzvnmxg_DPyIPaBYTfFCMAy_9V2HYiE04AgX1YvIzli1p39fPMO2dKeMEWb8LYD2WJUwxVxFxzNDvYlZ7zsEUjrhwvrs/s1280/photo_2023-12-07_09-33-45%20(3).jpg

លោកនាយករដ្ឋមន្ត្រីថៃបន្តថា វាមិនគួរឱ្យជឿទេ ហើយក៏មិនអាចទៅរួចដែរ ដែលមានព័ត៌មានបែបនេះផ្សព្វផ្សាយចេញមក ។ លោកបានជជែកជាមួយក្រុមការងារ ដើម្បីឱ្យពួកគេគ្រប់គ្រងការងារឱ្យបានល្អ ពីព្រោះព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពរីកចម្រើនរបស់ប្រទេសជាតិ ។ ចំណែកការចូលរួមក្នុងសិក្ខាសាលាវិញ លោកសប្បាយរីករាយ ដោយលោកពុំចាំបាច់និយាយអ្វីទេ ព្រោះការចូលរួមនេះ លោកគ្រាន់តែអង្គុយស្តាប់បញ្ហាផ្សេងៗរបស់ពលរដ្ឋ ។

លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «អ្នកចូលរួមក្នុងសិក្ខាសាលាបានយល់ឃើញបែបណាខ្លះ ហើយពួកគេចង់ឱ្យប្រទេសជាតិដើរទៅរកទិសដៅណា ។ ចំណុចសំខាន់បំផុត យើងកុំភ្លេចថា សមាជិកសភាតំណាងរាស្ត្រ គឺជាអ្នកតំណាងឱ្យពលរដ្ឋ ។ ដូច្នេះហើយ ទើបខ្ញុំចង់មកស្តាប់ថា តើពួកគេគិតឃើញដូចម្តេច? ពលរដ្ឋបារម្ភលើបញ្ហាអ្វីខ្លះ ឬពលរដ្ឋចង់បានអ្វី ។ យើងក៏មានក្រុមការងារមកពីវិមានរដ្ឋាភិបាលផងដែរ បានមកចូលរួមស្តាប់ការបញ្ចេញយោបល់របស់ពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5uS7XSviEgFmVWcE0CY_wqLL_nkGV5yHESvtRVlCAi7ARH08hbnKY-FiVXhawnXAhbZ1WzWzMsf6JJwSqvmkXEQsntXVyuO5IKDF3tqpM0QmdgbZzYRayponKff5NYAGYr5HJO9yKz0c9zKr_ksd0-8LtONkxN00ujvn2BR7PrfR-6nSGJlStE7CXnoM/s1017/photo_2023-12-07_09-33-44.jpg

ចំណែកវីដេអូជនជាតិចិនស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃនេះ ទើបតែបង្ហោះក្នុងបណ្តាញសង្គមកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ។ ពលរដ្ឋថៃលើកឡើងថា តើគិតថាខ្លួនឯងមានប្រាក់ច្រើន ចង់ធ្វើអ្វីក៏បាន មែនទេ? ខណៈពលរដ្ឋថៃខ្លះទៀតថា ជនជាតិចិនរូបនេះបានស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ថែមទាំងមានប៉ូលិសថៃឈរចាំបើកទ្វាររថយន្តឱ្យទៀតផង ។

បើតាមលោក ចាំរូន ឆៃស៊ី ជាប៉ូលិសផ្នែកហ្វឹកហាត់នៅការិយាល័យប៉ូលិសកណ្តាលប្រទេសថៃឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរចិនចំនួន២នាក់បានមកហាត់បា.ញ់កាំភ្លើ.ងនៅទីលានខាងក្រោយនៃការិយាល័យប៉ូសិសបង្ក្រាបថ្នាំញៀ.ន ។ ពួកគេបានបា.ញ់កាំភ្លើងរួចរាល់នៅម៉ោង៥ល្ងាច បន្ទាប់មក ទីលានបា.ញ់កាំភ្លើ.ងបានបិទ ហើយជនជាតិចិនទាំង២នាក់គ្មានរថយន្តជិះចេញមកក្រៅទេ ។ ពួកគេត្រូវដើរឆ្ងាយរហូតដល់ជាង១គីឡូម៉ែត្រ ឃើញបែបនេះ លោកក៏ប្រាប់ឱ្យពួកគេឡើងជិះរថយន្តរបស់លោកចេញមកក្រៅទីលាន ដើម្បីហៅរថយន្តតាក់ស៊ីជិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPRwu_P_4OeDFQtHlwTnd4Adxh2x6waSPr30w06xZSxa081I3ydVgQGYewwpNduYjpTOxS_q11Jo_jcRS_f_yGRIm7LrKgE1Iy80NnQaV-Jv2UP_5KdFZEpsg6GZw1xJZgYoucNDbsNF5jx9CCwieg1jD417DNJQBCM8spRtLcd0byER0EoHeWr6JaxU/s1280/photo_2023-12-07_09-33-45%20(2).jpg

លោក ចាំរូន ឆៃស៊ី បន្តថា នៅក្នុងរថយន្តរបស់លោក គឺមានឯកសណ្ឋានប៉ូលិសនៅក្នុងនោះ ស្រាប់តែជនជាតិចិនរូបនេះយកវាមកពាក់ខ្លួនឯង ហើយនិយាយថា ចង់ថតរូបទុកមើល ។ លោកក៏មិនដឹងថា ជនជាតិចិនរូបនេះថតវីដេអូយកទៅបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការយល់ខុសកើតឡើង ។ លោកបញ្ជាក់ថា លោកគ្រាន់តែជួយយកអាសារពួកគេ និងគ្មានចេតនាមិនល្អ ឬទទួលបានផលប្រយោជន៍អ្វីទេ ។ លោកក៏មិនយល់ថា ជនជាតិចិននិយាយបែបណាខ្លះទេក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ៕ ប្រភព ៖ The better

ដំណឹងល្អ! អ្នកកើតជម្ងឺអូទីស្សឹម និងជាសះស្បើយ បើការធ្វើតេស្តលើមនុស្សពិត ទទួលបានជោគជ័យមែន

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រជនជាតិចិន នឹងធ្វើតេស្តលើកុមារដែលមានជំងឺអូទីស្សឹមជាលើកដំបូង ដោយប្រើប្រាស់ថ្នាំម្យ៉ាងដែលអាចបំបាត់ជំងឺនេះ បន្ទាប់ពីព្យាបាលដោយជោគជ័យលើទៅសត្វកណ្តុរ។

យោងតាមប្រភពព័ត៌មាន The Straits Times ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែធ្នូថា អ្នកវិទ្យាសាស្ត្របានបង្ហាញថ្នាំមួយប្រភេទហៅថា “ស៊ូរ៉ាមីន” ដែលថ្នាំនេះត្រូវបានប្រើប្រាស់រួចជាស្រេចដើម្បីព្យាបាលជំងឺងងុយដេកនៅទ្វីបអាហ្រ្វិក ក៏ដូចជាបានពិសោធន៍រោគសញ្ញាអូទីស្សឹមទៅលើសត្វកណ្តុរដោយជោគជ័យផងដែរ។Mouse study hints at why fragile X drugs fail in trials | Spectrum | Autism  Research News

ក្រុមអ្នកស្រាវជ្រាវដែលបានសាទរពីស្ថាប័នសិក្សា និងវេជ្ជសាស្ត្រនានាក្នុងទីក្រុងសៀងហៃ បាននិយាយថា ការព្យាបាលជម្ងឺអូទីស្សឹមអាចមានលក្ខណៈសាមញ្ញនោះទេ ដោយគ្រាន់តែផ្លាស់ប្តូរនៃហ្សែន MEF2C ដែលស្រដៀងគ្នាទៅនឹងអ្នកជំងឺហ្សែនផ្សេងទៀតផងដែរ។ អ្នកវិទ្យាសាស្ត្របានបន្តទៀតថា នៅក្នុងការពិសោធន៍កន្លងទៅ ពួកយើងបានចាក់ថ្នាំបំបាត់រោគសញ្ញានៃជំងឺអូទីស្សឹមបានតាមរយៈការកែតម្រូវហ្សែនដែលផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់សត្វកណ្តុរ។Researchers find link between genetic factors and Autism Spectrum Disorder  - Articlesទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់មានវិធីព្យាបាលច្បាស់លាស់ទៅលើមនុស្សដែលមានជំងឺអូទីស្សឹមនោះទេ មានន័យថាថ្នាំដែលចេញពីវេជ្ជបញ្ជាដើម្បីជួយដល់អាកប្បកិរិយាចំពោះអ្នកជំងឺ ASD គឺជាថ្នាំពិសោធន៍ដោយជោគជ័យទៅលើសត្វកណ្តុរប៉ុណ្ណោះ ដោយមិនទាន់បានព្យាបាលទៅលើមនុស្សនៅឡើយទេ។អូទីស្សឹម (ASD) គឺជាជំងឺដែលពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬអាចបង្ហាញអាកប្បកិរិយាដដែលៗ ក៏ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺសរសៃប្រសាទផ្សេងទៀតដូចជាជំងឺឆ្កួតជ្រូកជាដើម ដោយសារអ្នកជំងឺនេះមានផ្ទុកហ្សែន MEF2C។A jab to treat autism? China scientists make breakthrough with mice | The  Star

ទោះជាយ៉ាងណា យោងតាមក្រុមអ្នកវិទ្យាសា្តស្ត្របានឱ្យដឹងទៀតថា “ការព្យាបាលដោយការកែសម្រួលហ្សែននឹងត្រូវធ្វើទៅបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ” ដោយអ្នកជំងឺអូទីស្សឹមនឹងមានការព្យាបាលស្រដៀងគ្នាទៅនឹងអ្នកជំងឺដែលទទួលរងពីជំងឺវិវឌ្ឍន៍ហ្សែនផ្សេងទៀតផងដែរ៕

ផលិតករ ហ៊ុយ យ៉ាឡេង លើកសរសើរ ស៊ីន យូប៊ីន តែងលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ

0

ទន្ទឹមនឹង ស៊ីន យូប៊ីន បង្ហាញវត្តមានក្នុងកម្មពិធីលំដាប់ពិភពលោកនៅប្រទេសអារ៉ាសាប៊ីអូឌីត ហើយក្លាយជាស្រ្តីខ្មែរដំបូងគេចូលរួមព្រឹត្តិការណ៍នេះផលិតករលោក ហ៊ុយ យ៉ាឡេង បានកោតសរសើរតារាស្រីជួរមុខរូបនេះថាជាតារាដែលមានមនសិការលើកស្ទួយអ្វីជាខ្មែរបង្ហាញទៅកាន់អន្តរជាតិ ខណៈ យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតច្នៃម៉ូតមានព្យញ្ជនៈអក្សរ និងលេខខ្មែរ ចូលរួមកម្មវិធីលំដាប់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVZvjU8v2spia5zz1Ud8L5mCKUylVFgSUJiSz-Eatc5Nm6_peq0J1nA334oQVdSuEzD97Fw3rBj-JP6d6496rse0gtRq_qXdaFh3Z9znPxQYRAoAs7zx_u4bFGymDmq56Nlnkxkggogzv3MySKoTwWTlE37SAQdcfGO2DxkK246wIhDIK3fW5geoSFj-I/s2048/341834323_887439012348960_7488307892719746114_n.jpg

នៅថ្ងៃទី៦ ធ្នូ លើបណ្តាញសង្គមលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» បានបង្ហោះរូបភាពកញ្ញា ស៊ីន យូប៊ីន ជាមួយនឹងខ្លឹមសារថា «ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរ លើកស្ទួយអ្វីជាខ្មែរ ខ្ញុំសង្កេតឃើញគាត់ បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឱ្យបានដឹងថាយើងមកពីណា។ នេះជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើង។ អរគុណយូប៊ីននិងអ្នកច្នៃម៉ូតនេះពិតជាប្លែក
និងអស្ចារ្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy4uqskQs2uvlfQfZprYTEv8dn67hmhcbHp4TwMm0XyB-iM4rS0kLBC7iGZM0WEpMXZB2Kt2hP0O_OA_qqeTTmKbachyphenhyphenPig63x9k4WVkTPFZDG3T22gf1M48sHAk9aHFGFaX3jH0wmXeEHRpySiMzwyeUAHs43ArmG1d21si5Rtcm4XV0uqh9WEj1C5Vk/s1280/photo_2023-12-06_16-39-56%20(3).jpg

ការលើកសរសើររបស់ផលិតកររូបនេះបន្ទាប់ពី ស៊ីន យូប៊ីន ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី RedSea Film Festival ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានតារាហូលីវូដ និងអាស៊ីល្បីៗជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiveeHSgeblQqDjEp9EM7cMhtyst3Wztjtsrtnw-AJ8wbfnal3WQeSlZfabT97sn-qjlWfQhRh0Sknlnkp1omenWVfCxFReJzaOO4IHAiInFh_Gd0klp_V0pHROXyXK2PFeDunqnUm6Q5hn2datWlR-UOeC5BYGEeDOveCfp3cuN8VatXbg59N6ZS8Ctx0/s1280/photo_2023-12-06_16-39-56%20(2).jpg

ជាមួយឱកាសដ៏កម្រហើយបានក្លាយជាស្រ្តីដំបូងគេចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ ស៊ីន យូប៊ីន បានស្លៀករ៉ូបដ៏ស្រស់ស្អាតជាមួយការច្នៃឡើងជាពិសេសមានព្យញ្ជនៈអក្សរខ្មែរ និងលេខខ្មែរ ក្នុងសំលៀកបំពាក់នេះផងដែរ ជាហេតុធ្វើឱ្យមានការកោតសរសើរនាងយ៉ាងច្រើនពីមហាជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8JQaTY9OVRoomBK8g2RXjSsggI74f3CeZdNyLAVaT_ikr9pOD5gtiYmTWHkb5r6c9PYnJ8yGbxkJd4rkGv9lUkchg5ZS4exo9-0yiOmEfB3JfrpiyGIxPrRtHLW9XZLHIsqK7sp4_ZrNLkI5M155Ql4HPS1fhgbDHvnK59Hbca-3CEaiSp7XNufeSSQ/s1280/photo_2023-12-06_16-39-56.jpg

តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ភាគច្រើនឱ្យតែមានឱកាសដើរលើកម្រាលព្រំអន្តរជាតិ នាងមិនភ្លេចទេក្នុងការនាំអត្តសញ្ញាណដែលឆ្លុះបញ្ចាំងអ្វីដែលជារបស់ខ្មែរតាមដែលអាចធ្វើបាន ហើយការតុបតែងខ្លួនតារាស្រីរូបនេះប្រកបដោយប្រណីតភាពមិនចាញ់តារាស្រុកគេនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLN72MTO4bDRomOZ1uFd2-SmAS07-DiIEZy8jKtrj2Hb4FSfSpoatttKoQlm3o51yZ5Qrp0bNo2U6rih68uTguTrjUGu9ZFUi-uSUML3CNx0mvUjCtzZgOPZsrGgJkDVb7DF7FLRbRMEWKMi4pBsPcS1BGngqnFiU0rI3YBvfoxG8j59-HgUu9Q0MMLtw/s856/Capture%20(113).PNG

ទម្លាប់ ៣ យ៉ាងដែលធ្វើឱ្យអ្នកមិនសូវមានភាពទាក់ទាញ

0

ទោះបីជារូបសម្បត្តិរបស់អ្នកមើលទៅស្រស់ស្អាត ឬស្រស់សង្ហាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ នឹងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញយ៉ាងងាយ ក៏ដូចជាមិនសូវមាននរណាចូលចិត្តអ្នកជាដើម ដោយទម្លាប់អាក្រក់ទាំងនោះមានដូចជា៖

១.មិនចេះលេងសើច៖ យោងតាមការសិក្សាឆ្នាំ ២០២១ ដែលបានបោះពុម្ភផ្សាយក្នុង Journal of Positive Psychology បានបង្ហាញពីសារៈសំខាន់នៃភាពខ្លាំងនៃបុគ្គលិកលក្ខណៈជាក់លាក់សម្រាប់សុខភាពផ្លូវចិត្ត រួមទាំងការលើកទឹកចិត្ត សុទិដ្ឋិនិយម និងការលេងសើច។ ដូច្នេះហើយ ការអសមត្ថភាពក្នុងការលេងសើច មិនថាសំដៅលើខ្លួនឯង ឬពិភពលោកនោះទេ អាចបង្កើតភាពតានតឹង និងរំខានដល់អន្តរកម្មសង្គមធម្មជាតិ។ ទម្លាប់នេះក៏អាចបង្ហាញពីភាពរឹងប៉ឹង និងកង្វះការកោតសរសើរចំពោះភាពប៉ិនប្រសប់ ក៏ដូចជាកំណត់ទំនាក់ទំនងពិតប្រាកដ និងអាចរំខានដល់អ្នកដែលនៅជុំវិញអ្នក។Why Some People are S.A.D. This Time of Year | Hendrick Urgent Care

២.ប្រកាន់ច្រើន៖ ការប្រកាន់ច្រើនពេកពីកំហុសរបស់នរណាម្នាក់ ធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាតានតឹងនៅពេលដែលពួកគេនៅជិតអ្នក។ ដូច្នេះអ្នកនឹងបាត់បង់ភាពទាក់ទាញយ៉ាងងាយ ឬក៏មិនសូវមាននរណាម្នាក់ចូលចិត្តអ្នកជាដើម ដោយសារអាកប្បកិរិយាដ៏តឹងរ៉ឹងហួសហេតុរបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយទំនោរនេះ អ្នកគួរផ្តល់ការគាំទ្រជាវិជ្ជមាន និងការឆ្លើយតបយ៉ាងក្លៀវក្លាចំពោះព័ត៌មានវិជ្ជមានរបស់ដៃគូ ក៏ដូចជាបង្កើនការពេញចិត្តនៃទំនាក់ទំនងជារួម។Mandy Toon on LinkedIn: Seasonal affective disorder (SAD) is a type of  depression that comes and…

៣.ចូលចិត្តសន្យា៖ ការសន្យាដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ ជារឿយៗមនុស្សភាគច្រើនតែងមើលរំលង ដោយអ្នកខ្លះសន្យាមិនទៀងទាត់បំផ្លាញការទុកចិត្ត បង្ហាញពីការខ្វះការព្រួយបារម្ភចំពោះអ្នកដទៃ ហើយនឹងមានលទ្ធភាពបំផ្លាញទំនាក់ទំនងណាមួយ ក៏ដូចជាជះឥទ្ធិពលអាក្រក់បង្កើតបរិយាកាសនៃអស្ថិរភាព និងការខកចិត្ត បំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ដូច្នេះដើម្បីដោះស្រាយទម្លាប់នេះ ជម្រើសដ៏ល្អគឺការនិយាយបដិសេធពីការសន្យាដែលមិនអាចរក្សាបាន ឬមិនអាចធ្វើបាន។ ហេតុនេះហើយ ការធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នកជាប្រចាំ នឹងបង្កើនភាពជឿជាក់របស់អ្នក ក៏ដូចជាបង្កើនភាពទាក់ទាញរបស់អ្នកផងដែរ៕

Peypey Dy សួររកសីលធម៌របស់ ស្តេចហ្គេម ក្រោយនិយាយប៉ះពាល់ក្រុម BTS ហើយនៅពោលពាក្យនេះឡើងទៀត

0

ទៅដល់កូរ៉េហើយប៉ុន្តែនៅសុខ ស្តេចហ្គេម បានប្រើសម្តីមិនសមរម្យប៉ះពាល់ដល់ក្រុមចម្រៀងដ៏ល្បី BTS ធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង K- Popនេះចេញមករិះគន់មិនសំចៃរហូត ស្តេចហ្គេម បានផ្លាស់ប្តូរពាក្យពេចន៍ថ្មី។ យ៉ាងណាមិញដោយសារត្រូវរិះគន់ខ្លាំងពេក ស្តេចហ្គេម បានបង្ហោះសំណេរជាប់ទាក់ទងនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរហូត Peypey Dy សួររកសីលធម៌របស់ ស្តេចហ្គេម។No photo description available.

នៅលើបណ្តាញសង្គមរបស់ ស្តេចហ្គេម ថ្ងៃទី៦ ធ្នូ នេះបានបង្ហោះសំណេរមួយថា «ក្មេងៗ មួយថ្ងៃៗ អត់ព្រមខំរៀនទេ? តើឱ្យប្រទេសយើងសង្ឃឹមថាអាចមានធនធានមនុស្សដែលមានចំណេះដឹង ខ្ពង់ខ្ពស់ពិតប្រាកដទៅកើតទៅបើគ្រាន់តែ ប៉ះពាល់ អាយដល ជាមួយនឹងពាក្យ អត់បានការមួយឃ្លាសោះ»។ ស្តេចហ្គេម បន្ថែមទៀតថា «សូមឱ្យ ប្អូនៗ កូន ក្មួយ ទាំងអស់គ្នា ជួយប្រឹងរៀនសូត្រ ឱ្យបានដូចការឈឺឆ្អាលរបស់ អាយដល របស់អូនៗ កូន ក្មួយ នោះប្រទេសកម្ពុជានឹងរីកចំរើនជាងនេះកាន់តែខ្លាំងទៀត សូមអរគុណ»។No photo description available.

ការដែល ស្តេចហ្គេម បង្ហោះសំណេរនេះឡើងបន្ទាប់ពីលោកបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមដោយបញ្ជាក់ថាពេលនេះខ្លួនបានទៅដល់ទឹកដីកូរ៉េខាងត្បូងហើយដែលជាស្រុកកំណើតរបស់ក្រុមចម្រៀង BTS ប៉ុន្តែការសរសេររបស់លោកបែរជាលាយពាក្យមិនសម្យប៉ះពាល់ BTS ធ្វើឱ្យហ្វេនៗមិនចេញចិត្តនិងបញ្ចេញមតិរិះគន់ដាក់ ស្តេចហ្គេម ក្នុងនោះក៏មាន Peypey Dy ចេញមកនិយាយដូចគ្នា។

ការលើកឡើងរបស់ ស្តេចហ្គេម ឱ្យអ្នករិះគន់ខ្លួនខំរៀនសូត្រធ្វើជាធនធានមនុស្សសម្រាប់ប្រទេសជាតិជាជាងយកពេលមកឈឺឆ្អាលព្រោះតែប៉ះពាល់អាយដលនោះ ស្រាប់តែ Peypey Dy សួររកសីលធម៌ ស្តេចហ្គេម តែម្តង។

អ្នកលេងបណ្តាញសង្គមមានឥទ្ធិពលរូបនេះបានសរសេរដាក់ ស្តេចហ្គេម ថា «
ខ្លួនឯងមានសីលធម៌គ្រប់គ្រាន់ហើយនៅ? ខ្លួនឯងអ្នកនាំរឿងខ្លួនឯង មិនមែនមិនដឹងថាផុសទៅនឹងមានរឿងទេ តែខួរក្បាលនិងភាពអសីលធម៌រួមជាមួយនឹងចំណេះដឹងដ៏ទាបរបស់ខ្លួនឯងនៅតែជំរុញឱ្យធ្វើ រួចមកលាងខ្លួនស្រែករកធនធាន?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHe-QwVy2c2pzycOu6mIBU7T-bDqsyzJ40cSdE3yeJufdxwKzrrJHrCdT5-cDOhxTnObzS3LIRIL3pmWC5qb1xnRYKjWM9VJW3hMKCk0J61sXNxzvpKAJxVMO1fBvuf8wYEId4pXuXb64emO-sMSMR-nswaznqnQr7YyaGu_tRQbaXh7AVYBbmcsWjNQ/s756/Capture%20(112).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnj7B5CJMZ8pst15ewe2DpDRxfrAz9fBs-CTb1rHn-LdVHJj2zo_U1ZMOZbkKOkcDUGduJA9jhAO-abTQQZrmLJFWy2-nddrH3IAFA3n3tNMTJcdiwWS_4C60ajdoJyVd_c9xDQdrOKo7ygLB9TwbEghbRcE5lqG2hFfJQSS4FVSuDSeTsgopHHFHgWfU/s1280/photo_2023-12-06_15-16-56.jpg