Master Card និង NEC គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មានគម្រោងដំណើរការប្រព័ន្ធទូទាត់ប្រាក់នៅតាមហាងលក់ទំនិញផ្សេងៗលើពិភពលោក តាមរយៈការស្កេនផ្ទៃមុខអតិថិជន ។ ប្រព័ន្ធទូទាត់ប្រាក់នេះ នឹងចាប់ផ្តើមសាកល្បងប្រើប្រាស់នៅឆ្នាំ២០២៤ ក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី ដូចជា ៖ សិង្ហបុរី និងឥណ្ឌូណេស៊ី បន្ទាប់មក នឹងពង្រីកមកដល់ប្រទេសថៃ, អូស្ត្រាលី និងជប៉ុន ។Mastercard and NEC to Bring Biometric Checkout to APAC - Fintech Singapore

ក្រុមហ៊ុនទាំងពីរនេះយល់ឃើញថា អាស៊ី គឺជាតំបន់គោលដៅដំបូងគេសម្រាប់អនុវត្តប្រព័ន្ធទូទាត់ប្រាក់ថ្មី និងនាំមុខទីផ្សារនៅអាមេរិក និងតំបន់អឺរ៉ុប ។ នាយកគ្រប់គ្រងក្រុមហ៊ុនបានលើកឡើងពីភាពទាក់ទាញក្នុងតំបន់នេះ ទើបក្រុមហ៊ុនគ្រោងយកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ ។ ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុន Master Card ជាង៨០% គឺជាការប្រើប្រាស់កាតឥណទាន និងទូរស័ព្ទស្មានហ្វូន ។

Karthik Ramanathan ជាអនុប្រធានជាន់ខ្ពស់ផ្នែកអនឡាញ និងគ្រប់គ្រងព័ត៌មានក្នុងទីផ្សារអាស៊ី-ប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Master Card លើកឡើងថា ក្រុមហ៊ុនទូទាត់ប្រាក់នៅអាមេរិកបានចាប់ដៃគូជាមួយក្រុមហ៊ុនលក់រាយ និងកំពុងស្វែងរកគម្រោងសាកល្បងនៅឆ្នាំ២០២៤ ។ អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនរូបនេះលើកឡើងថា ៖ «យើងជឿជាក់ថា តំបន់អាស៊ីនឹងទទួលបានបទពិសោធន៍ល្អក្នុងការទូទាត់ប្រាក់តាមបច្ចេកវិទ្យាថ្មី» ។Mastercard launches a new biometric payment system - Verdict

ចំណែកវិធីប្រើប្រាស់វិញ អតិថិជនត្រូវចុះឈ្មោះក្នុង Profile និងថតផ្ទៃមុខរបស់ពួកគេតាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីបង្ហាញទិន្នន័យផ្ទាល់ខ្លួនជាមុនសិន ។ បន្ទាប់មក ពួកគេត្រូវទៅស្កេនផ្ទៃមុខក្នុងកាមេរ៉ាថេតប្លេតរបស់ហាងលក់ទំនិញ ដោយពុំចាំបាច់ប្រើប្រាស់កាតឥណទាននាំឱ្យពិបាកទេ ។ លើសពីនេះ ហាងលក់ទំនិញអាចកាត់បន្ថយការចំណាយដើមទុនក្នុងការដំឡើងម៉ាស៊ីនឆូតកាតផងដែរ ។

ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការស្កេនផ្ទៃមុខ នឹងប្រើប្រាស់ប្រព័ន្ធ Biometric ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន NEC ។ ប្រព័ន្ធទូទាត់ថ្មីនេះមានភាពត្រឹមត្រូវបំផុត ព្រមទាំងអាចបញ្ជាក់នូវព័ត៌មានលម្អិតទៀតផង ។

ចំណែកការបារម្ភពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពអតិថិជន នៅពេលពួកគេទូទាត់ប្រាក់តាមរយៈការស្កេនផ្ទៃមុខ ក្រុមហ៊ុន Master Card គ្រោងបង្កើតគោលការណ៍មួយចំនួនសម្រាប់ក្រុមហ៊ុនផ្សេងៗរួចហើយ ដូចជា ៖ ការលុបទិន្នន័យផ្ទាល់ខ្លួនភ្លាមៗ ដើម្បីកុំឱ្យមានការ Hack គណនី និងការពារកុំឱ្យប្រព័ន្ធ Biometric យកទិន្នន័យអតិថិជនទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ។ នេះបើតាមការលើកឡើងរបស់អនុប្រធានជាន់ខ្ពស់ផ្នែកអនឡាញរបស់ Master Card ៕ ប្រភព ៖ beartai BRIEF