ឥណ្ឌាចាត់វិធានការកាត់បន្ថយការបំពុលបរិស្ថាននៅក្រុងញូវដែលី
ប្រទេសឥណ្ឌា ៖ អាជ្ញាធរប្រចាំក្រុងញូវដែលី ប្រទេសឥណ្ឌាបានកំណត់ការប្រើប្រាស់រថយន្តចំនួន១សប្តាហ៍ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុងនេះ ក្រោយពីគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតគ្រោះថ្នាក់អស់រយៈពេល៣ថ្ងៃជាប់ៗគ្នា ។ ហេតុនេះ អាជ្ញាធរបានបង្កើនពេលវេលាបិទសាលារៀនបឋមសិក្សា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ការកំណត់រយៈពេលប្រើប្រាស់រថយន្តនៅទីក្រុងញូវដែលី នឹងអនុវត្តចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាជ្ញាធរប្រចាំទីក្រុងនេះនឹងអនុញ្ញាតឱ្យរថយន្តដែលមានស្លាកលេខគូ និងស្លាកលេខសេស ធ្វើការបើកបរនៅតាមដងផ្លូវឆ្លាស់ថ្ងៃគ្នាដើម្បីគ្រប់គ្រងការបំពុលបរិយាកាស ក្រោយពីគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតគ្រោះថ្នាក់ បើទោះជាប្រទេសឥណ្ឌាបានព្យាយាមកាត់បន្ថយផលប៉ះពាល់ក្តី ។
ជារៀងរាល់ឆ្នាំ ទីក្រុងញូវដែលី បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលបរិយាកាសច្រើនបំផុតនៅលើពិភពលោក មុននឹងឈានដល់រដូវរងា ដែលពុំសូវមានខ្យល់បក់ ហើយអាកាសធាតុក៏ត្រជាក់ ។ ដូច្នេះ វាបានជួយកាត់បន្ថយកម្រិតជាតិពុលមកពីប្រភពជាច្រើន ។
ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា លោក Gopal Rai បានដាស់តឿនថា ខ្យល់ពុលនៅលើបរិយាកាសក្នុងទីក្រុងនឹងកើនឡើងថែមទៀត ក្រោយពីពិធីបុណ្យ Diwali នៅថ្ងៃទី១២ ខែវិច្ឆិកា ។ ដូច្នេះ ពិធីបុណ្យនេះនឹងមានការបាញ់កាំជ្រួច បើទោះជាមានបម្រាមក្តី ៕![]()
ប្រភព ៖ pptv hd




Content Creator រូបនេះបានបញ្ជាក់ថា ការធាត់ហើយនិងបាត់មុខពីរឆ្នាំរបស់លោកមិនមែនការខូចចិត្តងប់ងល់ដោយសារស្នេហាទេ ចំពោះរឿងស្នេហាលោកប្រើពេលតែ១ខែប៉ុណ្ណោះក្នុងការកាត់ចិត្តអាចត្រលប់មកវិញហើយប៉ុន្តែដោយសារជំងឺខាងលើនេះទើបធ្វើឱ្យខ្លួនមានការប្រែរូបរាងខ្លាំង ខណៈការគេងមិនលក់របស់លោកបានចាប់ផ្តើមមុនមានរឿងបែកបាក់ស្នេហាម្ល៉េះដែលវាបានកើតឡើងពេលមានជំងឺរាតត្បាត។












.jpg)







-ទំពាំងបាយជូ: ទំពាំងបាយជូមានជាតិពុលខ្លាំងចំពោះសត្វ ហើយអាចបណ្តាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ដែលនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវ នឹងអាចបណ្តាលឱ្យសត្វស្លាប់ទៀតផង។
-ផ្លែប៊ឺរីព្រៃ: ត្រូវប្រុងប្រយ័ត្នជានិច្ច នេះគឺដោយសារតែផ្លែប៊ឺរីព្រៃជាច្រើនមានជាតិពុលដល់សត្វ។
-ផ្សិតព្រៃ: ផ្សិតព្រៃគឺមានជាតិពុលខ្លាំង ប្រសិនបើសត្វរបស់អ្នកបរិភោគវា នឹងមានរោគសញ្ញាដូចជា ក្អួត រាគ រួមទាំងចង្វាក់បេះដូងមិនទៀងទាត់ ក៏ដូចជាបណ្តាលឱ្យខូចសរីរាង្គសត្វ ប្រកាច់ និងបាត់បង់ស្មារតីក្នុងករណីធ្ងន់ធ្ងរបំផុត។
– Celery: Celery គឺជាបន្លែបៃតងដែលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ក៏ដូចជាតម្រងនោមរបស់សត្វមានបញ្ហា រួមទាំងប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត៕




ប្រភព ៖ TNN World

