ប្រទេសចិន៖ ប្រទេសចិនគ្រោងនឹងបើកដំណើរការតាក់ស៊ីតាមអាកាស “Air Taxi” នៅតំបន់ Greater Bay ទីក្រុង Shenzhen ដើម្បីជួយកាត់បន្ថយចរាចរណ៍ខ្លាំងក្នុងអំឡុងពេលម៉ោងប្រញាប់ ដោយធ្វើដំណើរ ៣០ គីឡូម៉ែត្រក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ។EHang Flying Cars: China on Track to Test World's First Flying Taxi Service  - Bloomberg

យោងតាមគេហទំព័រអន្តរជាតិ CCTV ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូថា រដ្ឋាភិបាលចិនបានកំពុងរៀបចំផែនការចាប់ផ្តើមប្រើប្រាស់ “តាក់ស៊ីតាមអាកាស” និងឧទ្ធម្ភាគចក្រនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងនៃខេត្តក្វាងទុង ដែលវាជាមជ្ឈមណ្ឌលសម្រាប់ការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រជាង ១០០ នៅទូទាំង Greater Bay Area សម្រាប់ប្រើប្រាស់ក្នុងឱកាសនានា ដូចជាជើងហោះហើរអន្តរក្រុង រួមទាំងជើងហោះហើរឆ្លងដែន និងជើងហោះហើរអាជីវកម្មផ្សេងទៀត។China plans to launch flying taxis by 2025 - Asia Times AT+

តាក់ស៊ីតាមអាកាសអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន។ ជាពិសេស អ្នកដំណើរដែលមានការប្រញាប់ ដើម្បីឡើងឧទ្ធម្ភាគចក្រពីកន្លែងចុះចតនៅស្រុក Yantian ទៅស្រុក Futian ដែលជាធម្មតាវាមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ដោយត្រូវចំណាយពេលប្រហែល ១ ម៉ោងកន្លះ ដើម្បីបើកបរក្នុងអំឡុងពេលស្ទះចរាចរណ៍ ប៉ុន្តែសម្រាប់តាក់ស៊ីតាមអាកាសវិញគឺប្រើពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។EHang Expects Chinese Certification of Autonomous Air Taxi by Mid-2022 -  FLYING Magazine

លោក Cai Wuqun ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍នៅ Shenzhen បានបង្ហាញឱ្យឃើញ ជាទូទៅតំបន់ជុំវិញផ្លូវ Luosha មានចរាចរណ៍ច្រើនណាស់ ដូច្នេះចរាចរណ៍ផ្លូវអាកាសនឹងជួយជៀសវាងការកកស្ទះនៅលើដី។ ទោះបីជា Air Taxi ជួយធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងលឿនជាងមុនក៏ដោយ បច្ចុប្បន្នវាមានតម្លៃថ្លៃសេវាខ្ពស់ណាស់។China set to lead the global charge in flying taxis - Chinadaily.com.cn

ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៅក្នុងឧស្សាហកម្មអាកាសចរណ៍បាននិយាយថានៅពេលអនាគត សេវាកម្មនេះអាចនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ថ្លៃដឹកជញ្ជូននឹងត្រូវកាត់បន្ថយដោយតាក់ស៊ីអាកាសនៃក្រុង Shenzhen ក៏ដូចជាអភិវឌ្ឍវេទិកាអនឡាញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកក់ការធ្វើដំណើរតាមអាកាសបានដោយគ្រាន់តែ Booking ប៉ុណ្ណោះ។ ដូច្នេះហើយគេរំពឹងថានៅឆ្នាំ ២០២៥ សេវាកម្មយន្តហោះដឹកអ្នកដំណើរតាមអាកាសនឹងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន៕