តារាសម្តែងស្រីជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ទទួលបានការអញ្ជើញសាជាថ្មីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ទន្ទឹមនឹងចូលរួមកម្មវិធីអន្តរជាតិលើកនេះ យូប៊ីន បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយសំលៀកបំពាក់ពីរឈុតហើយសុទ្ធតែលើកស្ទួយអត្តសញ្ញាណជាតិបង្កប់អត្ថន័យមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Tp7RUbg5dB3Bebosl0m2G1zcdWhL_hVcxIre0yNWZBR8Bjn61R45vjamsU4vbL4De50QrD1UHRSkurW6VJi38y7vwxwkBDQQjjPpzWx6hOdAVS8sUfuoBoRVhG5nHXgrAKH5ysSouo71t5EnhhKBgUgijXu44TSBzY2ee5QnxdqNUd_25jXthFHWoZc/s2048/410956494_914554263365412_247419223225788378_n.jpg

កម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិននៅសៀកមិន ខេត្តហ្វុចូវ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣ ។ នៅថ្ងៃបើកកម្មវិធី ស៊ីន យូប៊ីន បានស្លៀកសំលៀកបំពាក់ ទ័ពហនុមានរបស់ព្រះរាមនិងទ័ពរបស់យក្សក្រុងមារ ក្នុងរឿងរាមកេរ្តិ៍ដោយដណ្ដប់ស្បៃរូបល្ខោនស្រមោលស្បែកធំ។ ថ្ងៃបន្ទាប់ ស៊ីន យូប៊ីន បានបង្ហាញឈុតដ៏ស្រស់ស្អាតមួយទៀតពីយ័ន្តធាតុទំាង៥ ដែលមានអក្សរ ន ទឹក , ម ដី , ព ភ្លើង , ទ ខ្យល់ និង យ អាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42mowe5aokp1Ej_y1yq7b_e2wlr3-DZAwEpEui4ZkmEEWGmEY4OSWfV7KFdJkuxnUrgLR5q2unEDF1bkYLtCcErBHGoo20JvhWRTktgvCFPaEkaolMQKgWk4NuF-_XLwqFvhXFBi1iWLyHuFHG6vMtrIdapBtoSiXXRLbOq9HFXRVL8e_tCabv8xiSu4/s2048/412807838_915397206614451_4473848745085823873_n.jpg

ពីរឈុតរបស់ ស៊ីន យូប៊ីន នេះដែរបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ សំលៀកបំពាក់ចេញមកមួយៗរបស់តារាសម្តែងរូបនេះពិតជាមិនធម្មតានោះទេ។ មិនត្រឹមតែមានភាពស្រស់ស្អាត តែការច្នៃម៉ូតមួយៗរបស់ យូប៊ីន ញឹកញាប់តែងតែលើកស្ទួយអត្តសញ្ញាណជាតិ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដ៏ស្រស់ផូរផង់។ ជាក់ស្តែងដូចឈុតខាងលើនេះជាដើមវាឆ្លុះបញ្ចាំងពី យ័ន្តខ្មែរ និងល្ខោនស្រមោលស្បែកធំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TTn7AA2Q05whZAwRwMOYD1odVZ-mbA-JhFiQ1ojN4jLRjPI2BQYeBdowG2GOvv0FWH_UjW6VmL91nMfIwldALcobA9_Flvr31s55VF0UxMha88fvbxJf1XEQVthi2g5SENPjLBZXuCL0OG-z77slXYmD2llc69bT2AUApb84FQnDthg3lEnsvE02bOE/s2048/412803087_915396836614488_309377029949784987_n.jpg

គួបផ្សំពីរំលេចខ្លួនដ៏ស្រស់ស្អាតទាក់ភ្នែកក្នុងកម្មវិធីប៉ុណ្ណោះទេ តែអ្នកគាំទ្រកម្ពុជាក៏សម្លឹងឃើញការប្រើប្រាស់ភាសាអង់គ្លេសរបស់ ស៊ីន យូប៊ីន ក៏បានល្អផងដែរក្នុងពេលផ្តល់បទសម្ភាស។ ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ក៏មានការចាក់បញ្ចាំងខ្សែភាពយន្ត «តម្លៃស្នេហ៍ »ដែលនាងបានសម្តែងផងដែរ ដែលរឿងនេះធ្លាប់ទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpE7IjTus8MU8QGBy4G4qI58-1eGDl6PnGWb3dm73K5XkvwHf0qDT6vbGar73XhEh_ggmsrJxGNduOt7kF8QfKASK__h5Hy1KlnSj-HJWtp3gzGs95LdWXD1QZdP-KVhVYW37jkhug4ywKbHb6dsxEozKcxOgzCk_082C7jw4MUHTQFayrFUmFTx5M9Y/s2048/412704691_915397189947786_8052145041647767451_n.jpg

គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើនេះមិនត្រឹមតែមាន ស៊ីន យូប៊ីន ចូលរួមប៉ុណ្ណោះក្នុងនោះក៏មានលោក ខាត់ វៃហាំង លោក ហ៊ុយយ៉ាឡេង និងលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តចូលរួមដូចគ្នា។ កាលពីខែកញ្ញា យូប៊ីន ក៏បានតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំមហោស្រពភាពយន្តមួយដែលបានធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិនដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB696csDaWm1rI9qV_vPce3c4MpkkjSVtLcZVT5osNOmRNaiXEdV5I5UY_L0_N9gYCkk6LyWZoorE6x5uhRELZeg7-G8Mwg8GlO5uPqOwICOaY2VVg1a5l_4ZEa4Xa-u3GcJetvwafcQqPCnurmbDDsnMLfzzWeKpaOeSFve-Hr_ZuoiYu8vLEXWcbM3o/s2048/410963690_914554283365410_6044742726375252499_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoe5pZsLt7j7DAycIHK_mntPc9oUZvgFqCT9FaTrs9U7u2A9ruy731VVW8zVEIIh6HD4XzZDBMU8RAH_k6Koq4VxYV7i1dMl00834a0oRPbl-5bEPShSIODad8AmCBT4rqG8j0a_BhHfZo0aEJjhZQ4cvCG8fXGNHi37xzC8jf-S7VKFcM6ZcmathBXwU/s2048/411000844_914554216698750_2273419439964100629_n.jpg