បវរកញ្ញាល្បីឈ្មោះ សំណាង អេលីណា បានធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរទឹកចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថាដើម្បីមុខមាត់លើកតម្កើនជាតិមានការលះបង់ច្រើនដោយហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនចូលខ្ទង់ម៉ឺនដុល្លារនៅក្នុងកម្មវិធីប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនកាលពីកន្លងមកនេះ។No photo description available.

ផ្តល់បទសម្ភាសជាមួយកម្មវិធី v talk confession ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២០ ធ្នូ នេះ សំណាង អេលីណា បានទម្លាយថានាងត្រូវរ៉ាប់រងចំណាយច្រើនក្នុងការតំណាងប្រទេសកម្ពុជាម្តងទៀតប្រកួតកម្មវិធី Miss International ក្នុងឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធី Miss Universe ក្នុងឆ្នាំ២០១៩។ ទោះបីជាមានការស្តាយថវិកាដែលត្រូវចំណាយច្រើនក្តី ប៉ុន្តែបវរកញ្ញារូបនេះមិនរុញរាទេដើម្បីមុខមាត់ជាតិ ជ្រើសរើសអ្វីដែលល្អបានស្រែកឈ្មោះ «Cambodia»នៅលើឆាកអន្តរជាតិ។No photo description available.

សំណាង អេលីណា បញ្ជាក់ថាមិនមែនខាងក្រុមហ៊ុនមិនចេញឱ្យសោះនោះទេដូចជាថ្លៃសំបុត្រយន្តហោះជាដើម ប៉ុន្តែនាងមានការ Updated កន្លែងអង្គុយពីកៅអីធម្មតាមកជា business class ទើបត្រូវចំណាយលុយខ្លួនឯងបន្ថែមទៀត។ អេលីណា បន្ថែមថា ការដែលសម្រេចចិត្តផ្លាស់ប្តូរបែបនេះដោយសារតែជាមុខមាត់មួយសម្រាប់កម្ពុជាបវរកញ្ញាជិះកៅអីនេះមិនចាំបាញ់ចំណាយពេលច្រើន។ ទី២ សំណាង អេលីណា ថាវាជួយសន្សំកម្លាំង បានសម្រាកស្រួលនៅលើយន្តហោះ ញុំាស្រួលពេលទៅដល់កន្លែងប្រកួត និងទី៣ ការជ្រើសរើសនេះគឺដើម្បីដាក់គីឡូលើយន្តហោះបានច្រើន។No photo description available.

Miss International Cambodia 2023 រូបនេះបន្ថែមថាជាសំណាងមួយដែរ ដែលខ្លួនជ្រើសរើសប្រភេទ business class ព្រោះអំឡុងពេលចេញទៅប្រកួតនាងជួបបញ្ហាដួលគ្រិចកជើងដូច្នេះវាជួយសម្រួលបានច្រើន។

មិនត្រឹមតែថ្លៃចំណាយលើសំបុត្រយន្តហោះបន្ថែមទេ តែក៏ត្រូវចំណាយផ្សេងៗទៀតទៅលើសំលៀកបំពាក់ គ្រឿងអលង្ការលម្អខ្លួន គ្រឿង Make Up ស្បែកជើង ដើម្បីឱ្យការរៀបចំខ្លួនស៊ីចង្វាក់គ្នា។ ការចំណាយចូលខ្ទង់ម៉ឺនដុល្លារខ្លួនឯងនេះ សំណាង អេលីណា ក៏បានលើកឡើងទៀតថា រាល់ពេលបវរកញ្ញាចេញទៅប្រកួតម្តងៗគឺត្រូវរ៉ាប់រងចំណាយច្រើនដូច្នេះហើយបានជាមានបវរកញ្ញាខ្លះបានតំណែងហើយសុខចិត្តលះបង់ការប្រកួតដោយសារតែខ្វះលទ្ធភាពក្នុងការចំណាយ។May be an image of 1 person and car

គួរបញ្ជាក់ថា ក្នុងការប្រកួត Miss International 2023 ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សំណាង អេលីណា បានចជាប់TOP 16 និងឈុតតំណាងជាតិ «រាជនីលង្វែក» ក៏ចូលក្នុងចំណោម TOP7 Best National Costume ផងដែរ៕