នាយករដ្ឋមន្ត្រីបញ្ជាក់ពីលក្ខខណ្ឌអ្នកមានសិទ្ធិទទួលបានប្រាក់១ម៉ឺនបាត
ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងពីលទ្ធផលកិច្ចប្រជុំគណៈកម្មការនយោបាយគម្រោងចែកប្រាក់១ម៉ឺនបាត តាមរយៈគម្រោង Digital Wallet ថា គម្រោងនេះជាការបន្ថែមប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ចំនួន៦សែនលានបាត ។ គម្រោងនេះនឹងបែងចែកជាគម្រោង Digital Wallet ចំនួន៥សែនលានបាត ដែលគ្របដណ្តប់លើពលរដ្ឋចំនួន៥០លាននាក់ និងមូលនិធិកសាងសមត្ថកិច្ច ចំនួន១សែនលានបាតទៀត ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃបញ្ជាក់ថា តួលេខនេះបានមកពីរដ្ឋាភិបាលស្តាប់មតិយោបល់របស់ធនាគារកណ្តាលថៃ និងស្ថាប័នផ្សេងៗ ដោយកែលម្អលក្ខខណ្ឌគម្រោង Digital Wallet ឱ្យបានច្បាស់លាស់ រួមទាំងការពង្រីកតំបន់ចាយវាយប្រាក់នេះឱ្យគ្របដណ្តប់ដល់ថ្នាក់ស្រុកផងដែរ ។
ខាងក្រោមនេះ គឺជាលក្ខខណ្ឌនៃគម្រោង Digital Wallet ៖
-អ្នកមានសិទ្ធិត្រូវមានអាយុលើស១៦ឆ្នាំឡើងទៅ
-អ្នកមានសិទ្ធិត្រូវមានប្រាក់ចំណូលមិនដល់៧ម៉ឺនបាតក្នុង១ខែ និងមានប្រាក់ផ្ញើក្នុងបញ្ជីធនាគារ តិចជាង៥សែនបាត
-អាចចាយវាយប្រាក់នេះបានតែនៅស្រុកដូចក្នុងអត្តសញ្ញាប័ណ្ណប៉ុណ្ណោះ ។
លោកនាយករដ្ឋមន្ត្រីបានពន្យល់ពីលក្ខខណ្ឌនៃគម្រោង Digital Wallet បន្ថែមថា ពលរដ្ឋថៃដែលមានប្រាក់ចំណូលលើស៧ម៉ឺនបាតក្នុង១ខែ ប៉ុន្តែមានប្រាក់ក្នុងបញ្ជីធនាគារតិចជាង៥សែនបាត គឺពួកគេគ្មានសិទ្ធិទទួលបានប្រាក់១ម៉ឺនបាតទេ ។
*តើប្រាក់ Digital Wallet អាចទិញអ្វីបានខ្លះ ?
លោកនាយករដ្ឋមន្ត្រីពន្យល់ថា ពលរដ្ឋអាចចំណាយប្រាក់តាមគម្រោង Digital Wallet ដើម្បីទិញផលិតផល, ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលប្រើប្រាស់តែប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋមិនអាចចំណាយប្រាក់នេះទៅលើផលិតផល និងសេវាកម្មមួយចំនួនដូចខាងក្រោម ៖
-មិនអាចចំណាយប្រាក់ Digital Wallet ជាមួយសេវាកម្មផ្សេងៗ
-មិនអាចទិញផលិតផលតាមអនឡាញ
-មិនអាចទិញគ្រឿងស្រវឹង
-មិនអាចទិញផលិតផលថ្នាំជក់ដូចជា បារី, កញ្ឆា និងផលិតផលផលិតពីកញ្ឆា
-មិនអាចទិញមាស, ពេជ្រ និងត្បូង
-មិនអាចយកទៅសងបំណុល
-មិនយកយកទៅបង់ថ្លៃសាលាកូន
-មិនអាចយកទៅបង់ថ្លៃទឹក, ថ្លៃភ្លើង និងថ្លៃទូរស័ព្ទ
-មិនអាចទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ព្រមទាំង
-មិនអាចយកប្រាក់ពីគម្រោង Digital Wallet ទៅប្តូរជាក្រដាសប្រាក់បានទេ ៕
ប្រភព ៖ beartai BRIEF








:max_bytes(150000):strip_icc()/482187051-56a258623df78cf7727492b4.jpg)

ជាមួយរូបភាពដែលតារា K-Pop រូបនេះជក់បារីបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពេលដែលមានការលើកឡើងដែរថា RM គឺជាមនុស្សពេញវ័យ និងនៅអាយុក្នុងលក្ខខណ្ឌដែលជក់បារីស្របច្បាប់ ហើយរូបគេមានសិទ្ធិជ្រើសរើសនូវអ្វីដែលខ្លួនចង់ធ្វើ។ ទោះយ៉ាងណាអ្នកគាំទ្រកូរ៉េកំពុងបង្ហាញពីការភ្ញាក់ផ្អើលពិតប្រាកដចំពោះរូបភាពនេះ ដោយសារតារា K-Pop តែងតែត្រូវបានប្រកាន់យកនូវស្តង់ដារខ្ពស់ជាង (ហើយជួនកាលមិនសមហេតុផល) និង ការជក់បារីត្រូវបានគេមើលឃើញថាមានជាយូរមកហើយនៅកូរ៉េ។


យោងតាមគេហទំព័រ Bangkok Post ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពេលទទួលភ្ញៀវនៅវិមាន Elysee សម្រាប់ព្រះចៅអធិការវត្ត Phoo ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ ដោយបច្ចុប្បន្នកំពុងគង់នៅប្រទេសបារាំងសម្រាប់ពិធីសម្ពោធវត្តអារ៉ាមនៅទីក្រុងប៉ារីស។









Xinhua










អ្នកលក់ពេជ្ររូបនេះបន្តទៀតថា សមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនដែលយកលុយទៅទិញប្តីនោះទេ ហើយកុំសរសេរយកទឹកលុយទិញទឹកចិត្តនិយាយបែបនេះគឺខុសហើយ មនុស្សប្រុសបើគេស្រលាញ់យើងដណ្តឹងយើងការហើយ។ លោកស្រី ទ្រី ដាណា ថា របស់គេគឺមិនប៉ះតែម្តង។

