Home Blog Page 135

សោ.កស្ដាយណាស់! លំនៅឋានពលរដ្ឋខ្មែរាប់ពាន់ខ្នង ត្រូវរងការបំផ្លា.ញនិងកាន់កាប់ដោយយោធាថៃ

0

បន្ទាយមានជ័យ៖ តាមការឲ្យដឹងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ លំនៅឋានរបស់ប្រជាពលរដ្ឋ 2,324 ខ្នងនៃប្រជាពលរដ្ឋសរុប 7,152 គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ក្រោយការរាយបន្លាលួស និងដាក់ទូកុងទីន័រហ៊ុមព័ទ្ធលំនៅឋានពលរដ្ឋកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ឃុំគោរមៀត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX6eGyLPtyqO85zfMgI5S0sqDY0eIypJttD887xjHPZ5mw9ADkzeqpBUHuModNMw4XomYiOZG33DEj2ZKlpT1wuOsQPs-tGBVChwkbU3_oNoXcAny8zCQuKbIIvqLCcVHOmgANJ4P6Pou1duml-RNJ3mvHCPUCjgsTTh2PCAsqbUhRMIqF84bqNgT7utO0/s1280/photo_2026-01-05_14-42-30.jpg

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរជ្រៅ និង រដ្ឋបាលស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ស្ដីពីផលប៉ះពាល់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា ចំពោះស្រុកអូរជ្រៅមាន ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន 1.256 គ្រួសារស្មើនឹងមនុស្សរាយ 4707 នាក់ ស្រី 2,363 នាក់កុមារ1293នាក់។ ផ្ទៃដីរងផលប៉ះពាល់មានចំនួន 2091.13 ហិចតា ក្នុងនោះ ផ្ទៃដីលំនៅឋាននិងអាជីវកម្ម និងដីរដ្ឋមានចំនួន 2091.13 ហិចតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEpsgvbT2wLe3-F4yuBes0fEltKJ49Q1lNltzjgidNXj1gOidyd8EzE7RoZpq5_M1SD21VKnWxpVx0hAZPjKzjFwrLdPHI7ZU4g-PWPOWqLwRXLUvTbTJ3Yk0MY-wrpoCwm3SYZf-1em2wPKJ4tDaIMMSMjBNapgHR0BLoMDRSQbvCcoXVcTBYzmO9ZaP/s1024/photo_2026-01-06_09-05-09%20(2).jpg
លំនៅឋានរងផលប៉ះពាល់មានចំនួន 829 ខ្នងអាជីវកម្មចំនួន 50 កន្លែង ចំពោះស្រុកថ្មពួក ពលរដ្ឋរងផលប៉ះពាល់មានចំនួន 5896គ្រួសារមនុស្សរាយ21512នាក់ ផ្ទៃដីរងផលប៉ះពាល់សរុបចំនួន 292 ហិចតា លំនៅឋានមានចំនួន 1495 ខ្នង។ សរុបផលប៉ះពាល់ទាំងពីរស្រុករបស់ ខេត្តបន្ទាយមានជ័យគឺមានពលរដ្ឋរងផលប៉ះពាល់ សរុបចំនួន 7,152 គ្រួសារ។ ដោយឡែកផ្ទៃដីរងផលប៉ះពាល់ មានចំនួនសរុប 2,383.13 ហិចតា។ លំនៅឋានសរុបមានចំនួន 2,324 ខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg__dPvZD_0D64zwEIO9s162TdStxn2anKTGfeS54bz5eRiEUxE_B7bmpuDG9EAPo9YQ2ct3qijLQQrqz26LbRCWgHMT4XORdIg-ZDG9noZDabaklsOo8605jWdJkOZKJGG9jY4rIfLqqyOWCDtrlwttkZBa8VseWV9trdkcOCwd59_A9wcWMnhyphenhyphen0xLuVL0/s1280/photo_2026-01-06_09-05-09%20(3).jpg

លំនៅឋានរងផលប៉ះពាល់មានចំនួន 829 ខ្នងអាជីវកម្មចំនួន 50 កន្លែង ចំពោះស្រុកថ្មពួក ពលរដ្ឋរងផលប៉ះពាល់មានចំនួន 5896គ្រួសារមនុស្សរាយ21512នាក់ ផ្ទៃដីរងផលប៉ះពាល់សរុបចំនួន 292 ហិចតា លំនៅឋានមានចំនួន 1495 ខ្នង។ សរុបផលប៉ះពាល់ទាំងពីរស្រុករបស់ ខេត្តបន្ទាយមានជ័យគឺមានពលរដ្ឋរងផលប៉ះពាល់ សរុបចំនួន 7,152 គ្រួសារ។ ដោយឡែកផ្ទៃដីរងផលប៉ះពាល់ មានចំនួនសរុប 2,383.13 ហិចតា។ លំនៅឋានសរុបមានចំនួន 2,324 ខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkFzLXDZplcznAb8eMbAFYj3iAT9IBBTxCLyw7O_A_0G1gxi2QKnVir3OWffXc96enOzevY0TJvgauEvNbt09kTRBjN1rmrHSkCgKgGhsO-iSsb3SdhxHhhReLtmez6o7y_7b0dX_c2cvh98oqPsFc7nXLsvupizOtQnCrodlrMH90kzycR7VM6xOChfr/s1024/photo_2026-01-06_09-05-09.jpg

ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រក ទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqF8Y7-IxxXjDgEctntypet3HNqcp7z2F0_mzbfHHSsdN4cc7_t72BJ1A2M6cykvnHJjRWT3HsjYJGHt_vYvJ4JnbiyGgs4J3gZmQJgu2HF5UO6Y96jLf_dtTj4p-LPdQvn5jTYRhZtbzqstjA9iyU_5L-jz-7X0PEHhyphenhyphenGFkNYDKbTfWFuZetNL01yPXT9/s1280/photo_2026-01-05_14-42-30%20(2).jpg

អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕

ម៉ាឡេស៊ីគ្រោងអនុវត្តច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី១០ឆ្នាំ

0

ប្រទេសម៉ាឡេស៊ី ៖ នៅឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសពីការអនុវត្តច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី១០ឆ្នាំ (ឬកាន់តំណែងត្រឹមតែ២អាណត្តិ) ដើម្បីទប់ស្កាត់ការបន្តអំណាច ដែលជាការអនុវត្តតាមការសន្យារបស់លោកក្នុងពេលរកសំឡេងឆ្នោតកន្លងមក ។ លើសពីនេះ ម៉ាឡេស៊ីនឹងអនុវត្តច្បាប់សេរីភាពព័ត៌មាន រួមទាំងប្រយុ.ទ្ធប្រឆាំងនឹងអំពើពុករលួយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។

លោក Anwar ធ្វើកំណែទម្រង់នយោបាយដ៏សំខាន់នៅប្រទេសម៉ាឡេស៊ី ដោយប្រកាសថា រដ្ឋាភិបាលរបស់លោកមានគម្រោងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់កិច្ចប្រជុំរដ្ឋសភានៅដើមឆ្នាំ២០២៦ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី១០ឆ្នាំ ឬកាន់តំណែងយូរបំផុតត្រឹមតែ២អាណត្តិប៉ុណ្ណោះ ។

ពេលថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរាជការក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Anwar បានបញ្ជាក់អំពីសារៈសំខាន់សម្រាប់មេដឹកនាំប្រទេសមិនផ្តោតលើការកាន់អំណាចថា មនុស្សគ្រប់រូបមានបន្ទុករបស់ខ្លួន ហើយពេលមេដឹកនាំកាន់អំណាចតាមពេលកំណត់ហើយ នឹងត្រូវផ្ទេរអំណាចរបស់ខ្លួនទៅឱ្យមនុស្សជំនាន់ក្រោយដឹកនាំប្រទេសបន្ត ។

បច្ចុប្បន្ន ម៉ាឡេស៊ីគ្មានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ កាលពីមុន លោក Mahathir Mohamad ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីយូរបំផុតរហូតដល់រយៈពេល២២ឆ្នាំ ។ លោកបានឡើងកាន់តំណែងម្តងទៀតនៅឆ្នាំ២០១៨ ពេលអាយុ៩២ឆ្នាំ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីមានអាយុច្រើនបំផុតលើពិភពលោកនាពេលនោះ ។

ក្រៅពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី លោក Anwar បានប្រកាសពីវិធានការកំណែទម្រង់សំខាន់ៗចំនួន២ទៀតពាក់ព័ន្ធនឹងតម្លាភាព រួមមាន ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីសេរីភាពព័ត៌មានដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានពីរដ្ឋាភិបាលច្រើនជាងមុន និង២-បង្កើតការិយាល័យកិច្ចការពលរដ្ឋសម្រាប់ជាយន្តការបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។ លោក Anwar សង្កត់ធ្ងន់ថា គ្មានការលើកលែងសូម្បីតែនាយករដ្ឋមន្ត្រី ពលរដ្ឋគ្រប់រូបត្រូវទទួលខុសត្រូវ និងត្រៀមខ្លួនទទួលការត្រួតពិនិត្យ ។

កំណែទម្រង់នយោបាយនេះ ស្របពេលមានក្តីបារម្ភពីការជ្រៀតជ្រែកនយោបាយក្នុងកិច្ចការតុលាការ ដែលកន្លងមក តុលាការត្រូវបានចោទសួរពីឯករាជ្យជាញឹកញាប់ ដោយសារនាយករដ្ឋមន្ត្រីជាអ្នកជ្រើសរើសតុលាការ ។ ម៉ាឡេស៊ីសង្ឃឹមថា សេចក្តីព្រាងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនឹងត្រូវបញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំសភាលើកដំបូងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ ហើយនេះជាការធ្វើតាមការសន្យារបស់លោក Anwar ជាមួយពលរដ្ឋពេលរកសំឡេងឆ្នោតកាលពីឆ្នាំ២០២២ ៕

BTS ប្រកាសចេញអាល់ប៊ុមនិងគម្រោងការប្រគំតន្រ្តីភ្លាមវេទិកា Weverse ឡើងគាំងៗបើកមើលសឹងមិនកើត

0

យោងតាមសេចក្តីប្រកាសមួយពី BigHit Music នៅថ្ងៃទី ៥ ខែមករា ក្រុម BTS នឹងចេញអាល់ប៊ុមស្ទូឌីយោទី៥ របស់ពួកគេនៅថ្ងៃទី ២០ ខែមីនា។ នេះគឺជាការចេញផ្សាយពិសេសមួយ ព្រោះវាសម្គាល់ការវិលត្រឡប់មកវិញនៃអាល់ប៊ុមពេញលេញលើកដំបូងរបស់ក្រុមក្នុងរយៈពេល ៣ ឆ្នាំ និង ៩ខែចាប់តាំងពីការចេញផ្សាយចុងក្រោយរបស់ពួកគេ។ ក្រុមហ៊ុនគ្រប់គ្រងបាននិយាយថា អាល់ប៊ុមថ្មីនេះបង្ហាញយ៉ាងច្បាស់អំពីទិសដៅតន្ត្រីដែលសមាជិកទាំងប្រាំពីរនាក់នឹងបន្តនៅក្នុងដំណាក់កាលបន្ទាប់នៃអាជីពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiEso1Dfq2tPMaxYtfY3cpdCEF8sJ92d-U6lkMmwoCBtGWVt0_LJ69kbT0wmzlFxBS3vlmEF7NiQnBMru0kj5ZAFF0UqBCfoIWicPSuaFGX7eeUpO_LU_ay1VaLO0gzHGfsz2DH3mSAtl3-FsrKWQHN7HTgSGR3r_Gx9bBNb01drHAMIk3-iCIPQ_Ebd1/s735/image_2026-01-05_11-37-11%20(4).png

BigHit Music បានសង្កត់ធ្ងន់ថា សមាជិក BTS បានចូលរួមយ៉ាងសកម្មក្នុងដំណើរការនិពន្ធបទចម្រៀងទាំងមូល ចាប់ពីគំនិត និងទំនុកច្រៀង រហូតដល់សារ ដែលឆ្លុះបញ្ចាំងពីគំនិត អារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេពេញមួយដំណើររបស់ពួកគេ។ អាល់ប៊ុមនេះមានបទចម្រៀងចំនួន ១៤ បទ ត្រូវបានបង្ហាញជាការប្រមូលផ្តុំនៃរឿងរ៉ាវដ៏ស្មោះស្ម័គ្រដែល BTS ចង់ចែករំលែកជាមួយអ្នកគាំទ្រ ARMY របស់ពួកគេ និងអ្នកដែលបានរង់ចាំដោយអត់ធ្មត់ចំពោះការវិលត្រឡប់មកវិញរបស់សមាជិកពេញលេញរបស់ក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6N20w37BfqQ6wJcMK8cBrD8Wn_9PKaIB9cfcqOgxCC4BjXT6NVJXtSOxCPcr8o1SHC8BFlN61Wk0uzpAA5v7f5vol0fJQMRTtNjX_gK27_RL4n8vd5KlJ5VnRgHeEOoDrr0GJNXLqM_QZQeytIe48nnkvn2ImsVpwOrp7JVvaxiW0A8I6oKlogvPoXlK/s2048/image_2026-01-05_11-37-10.png

បន្ថែមពីលើអាល់ប៊ុមថ្មីរបស់ពួកគេ BTS ក៏បានបញ្ជាក់ថាពួកគេនឹងធ្វើដំណើរទស្សនកិច្ចជុំវិញពិភពលោក ដោយកាលវិភាគលម្អិតត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៤ ខែមករា ម៉ោងនៅកូរ៉េ។ ព័ត៌មាននេះបានបង្កឱ្យមានការរំភើបភ្លាមៗក្នុងចំណោមអ្នកគាំទ្រទូទាំងពិភពលោក ព្រោះនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ BTS ចាប់តាំងពីក្រុមនេះបានផ្អាកសកម្មភាពជាបណ្តោះអាសន្នដើម្បីបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvt13sz_1rL-LLQeZ7Mxwjqg8TtejG4hBySAW0n-adA_n3Vw8K1xCs9gSGompBT0HU82sqHi_BZ2Chxs653n0ZZ-_L6bL8-AL4_Pcwi7AE4MynMM1yJN64wq2Q6RHj6QmIuc5LDGUa1XnhNtgLrkD08isS046XQBzyHp4ehNdZKe-_qM_AxrMIPC8uXkh0/s1280/image_2026-01-05_11-37-11%20(2).png
ក្រុម BTS បានចាប់ផ្តើមសម្រាកពីសកម្មភាពក្រុមរបស់ពួកគេនៅចុងឆ្នាំ ២០២២ នៅពេលដែល Jin បានចូលបម្រើកងទ័ពនៅក្នុងខែធ្នូ ឆ្នាំ ២០២២។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ J-Hope, RM, V, Jimin និង Jungkook ត្រូវបានចេញពីយោធាម្តងមួយៗ។ Suga ដែលបម្រើការក្រោមកម្មវិធីការងារសង្គម ក៏បានបញ្ចប់ការបម្រើកងទ័ពរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២៥ដោយបញ្ចប់ការបម្រើកងទ័ពជាផ្លូវការសម្រាប់សមាជិកទាំង ៧ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmWpiVpBWPN1QBsJOWRRvjYclPNOIu3492eZyVREOP_63GMf4h1c5zJH4iiRjKQcKZ6brMpQJDQoa0VWgr_YZX9C5qCu8Z9-JJgFkfx_KAF94Hcb6uPC3XMTwU0ghG-0bNVz0D5Pp_M2ca6p8KefhfkiWsmQHQvgqwKTAXmL_C0-Jy3aul_alUS2DGdFQ/s2048/image_2026-01-05_11-37-09.png

ភ្លាមៗបន្ទាប់ពីការប្រកាសនេះត្រូវបានបង្ហោះ ARMY ជាច្រើននៅក្នុងប្រទេសកូរ៉េ និងអន្តរជាតិបានរាយការណ៍ថា Weverse កំពុងជួបប្រទះនឹងការចូលមើលយឺត ឬអសមត្ថភាពក្នុងការផ្ទុកខ្លឹមសារ ដែលគេជឿថាបណ្តាលមកពីការកើនឡើងភ្លាមៗនៃចរាចរណ៍អ្នកប្រើប្រាស់។ នៅលើវេទិកាសហគមន៍ អ្នកគាំទ្របានសម្តែងការរំភើបលាយឡំជាមួយនឹងការថប់បារម្ភអំពីការប្រកួតប្រជែងសម្រាប់សំបុត្រប្រគំតន្ត្រី ខណៈពេលដែលក៏រំពឹងថានឹងមានបទចម្រៀងមួយចំនួនធំនៅក្នុងអាល់ប៊ុមថ្មី៕

Annalynne តារាសម្តែងអាម៉េរិកដែលមានបេះដូងជាខ្មែរនិងបានស្នើឱ្យពិភពលោកឈរជាមួយនឹងកម្ពុជា

0

ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងអាម៉េរិក AnnaLynne McCord ដែលបង្ហាញខ្លួននៅប្រទេសកម្ពុជា។ តារាស្រីរូបនេះបានបង្ហាញថាទោះបីជានាងជាជនជាតិអាម៉េរិកប៉ុន្តែរូបនាងមានបេះដូងជាខ្មែរ។ ជាមួយនឹងសេចក្តីស្រលាញ់ជ្រាលជ្រៅ AnnaLynne បានស្នើឱ្យពិភពលោកឈរជាមួយនឹងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOCNx87bLjl9Sqeon6kZUrZ-VKoeNrdKBoHE_aCPlnvMaIYkgyQRksejmKVVDz0IkmO8eCm6s9DxzkO0qUImONeoueR4M5EsrCMen-EF_Gb3_IRyEUAZQ7wmEjTmUV2TPW0Et6bTf7zSSHfhGEat_zrOpxxTTZPYCOTF2QwlN5KI_Q3vkE-sWZhVjBvehq/s1199/SnapInsta_to_418933805_18408426517009698_1300570540761755629_n.jpg
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានបង្ហាញវីដេអូមួយពីជនបរទេសម្នាក់ដែលគេដឹងថាជាតារាសម្តែងអាម៉េរិក Annalynne ។ ក្នុងវីដេអូនេះតារាសម្តែងវ័យ៣៨ឆ្នាំរូបនេះបាននិយាយថានាងមានឈ្មោះថា អាណាលីន ម៉ាកខត ជាជនជាតិអាម៉េរិកប៉ុន្តែមានបេះដូងជាខ្មែរ។ Annalnne ក៏បាននិយាយជាភាសាខ្មែរថា «ខ្ញុំស្រលាញ់កម្ពុជា» ផងដែរ។ ប្រើភាសាបេះដូងមកនិយាយ Annalnne ថាកម្ពុជាគឺសន្តិភាពដោយស្នើឱ្យពិភពលោកឈរជាមួយនាងគាំទ្រកម្ពុជាជាមួយនឹងការសាមគ្គីភាព មេត្តាករុណា និងសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZI6NmdhkhTmKWICs2XGO_CtB5-gAiY0Z0WXho_e3WPrRXv1mddz9-4V7G2bV3G5h61MHovKGozfuR4_HqouVDeMinIqHf7wUDhNg8cSyOklJnoKKGkSvgRNxc3Cw43hu_paWxFlpzthdgt1C0u4RANFofWO64r1mVXnrblfxk71FqeOy59wFbA8nhDjw/s1350/SnapInsta_to_481598171_18487906042009698_6188287370542796071_n.jpg

Annalynne បានលើកឡើងទៀតថាប្រជាជនខ្មែរមានភាពអត់ធ្មត់ និងរឹងមាំហើយស្រស់ស្អាតណាស់។ មិនត្រឹមតែប៉ុណ្ណោះតារាសម្តែងរូបនេះក៏បានបង្ហាញថាកម្ពុជាឆ្លងកាត់រឿងមកជាច្រើនហើយ និងបានអំពាវនាវឱ្យពិភពលោកជ្រើសរើសសេចក្តីស្រលាញ់ ការសាមគ្គី និងមេត្តាករុណាមិនថាប្រជាជនកម្ពុជា ប្រជាជនអាស៊ីអាគ្នេយ៍ អាស៊ី ឬពិភពលោកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEy2SJQiD4V1XwXGf5bAKxTrC7-h9POob0TZkgU66dq3qaBHSuD_PTccIporLWX64ZqffkjLjYbTqKFp14JsUY4fLj2-iFYDShYb6KEcTLruvf_4olBFBj_HnmosR8scG-tEuBu7mqu-xkpMtgA45VvZ7WUQiFn6U6pwy2DjBJGSrhj63TvY4ruiYsEch-/s1440/SnapInsta_to_560439889_18531634882009698_6952767699173755488_n.jpg
មិនត្រឹមតែតារាសម្តែងអាម៉េរិក AnnaLynne ប៉ុណ្ណោះទេដែលបង្ហាញការស្រលាញ់ចូលចិត្តមកកាន់ប្រទេសកម្ពុជាដកចិត្តមិនរួច។ កន្លងមកតារាសម្តែង Angelina Jolie និងជនបរទេសដទៃទៀតជាច្រើនពេលបានមកលេងកម្សាន្តនៅប្រទេសកម្ពុជាហើយពួកគេពិតជាចូលចិត្តទឹកដីមួយនេះណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL8SOahJI_zImIwfi6lv1d3hhKTOE9I5Cyu4tfsc1akWcUzCsUsHoVtFomSHOngK5zRTh3uHO6ORdVPUMZHyBPaepM9RyzPamkF4Cm97vU8mdfrDx7ME_QsYvPprjlsPvNDJ2jqDzDAzhZ4Zc8h4bgLqJ5X91qBwm1AC6ew97Ybi9FqsWHyCh7cSJGWSD/s960/image_2026-01-05_15-21-05.png

ថ្មីៗនេះទៀតសោត ជនបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាបហើយបានលេងហ្គេម temple run នៅក្នុងជីវិតពិតបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកដោយត្រឹមតែ រយៈពេល៣ថ្ងៃប៉ុណ្ណោះមានការចុច Like ៥លាននាក់ និងមានការចូលទស្សនារហូតដល់២៣លានដង៕

Lu Han ត្រូវបានគេសង្ស័.យថាក្ប.ត់ Guan Xiaotong

0

ថ្មីៗនេះឧស្សាហកម្មកម្សាន្តចិនផ្ទុះការវែកញែកយ៉ាងក្តៅគគុកបន្ទាប់ពីតារាមានឥទ្ធិពលលើបណ្តាញសង្គមម្នាក់ឈ្មោះ iamroosie ដែលមានឈ្មោះពិតថា Tu Xiaodi បានទម្លាយព័ត៌មានម្តងហើយម្តងទៀតអំពីជីវិតឯកជនរបស់តារាប្រុសចិនចំនួន ១៨នាក់។ blogger ស៊ិច.ស៊ីរូបនេះបានអះអាងថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសកំពូលៗជាច្រើនក្នុងនោះក៏មាន Lu Han។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQveC-wJe0p1RJKQNfRu1s4Ol48qA6rmNqdZxzJ3M_7ygKGffDWOsJNFJukJuNu7LryLHhXRclpjIfLEluS2LxguU3uq1of4jDkvlXWiT2xh8IoDWoLI-JKWxN1vVQxc8qhgRzGmLW4uVj8R3NIN670kZdidsuGw07RRMVPaOABfoDfFpZ_7yiTyyYhBfV/s700/image_2026-01-05_10-48-28.png
Tu Xiaodi បានបង្ហោះភស្តុតាងមួយចំនួន រួមទាំងសារជាអក្សរ និងរូបថតស្និទ្ធស្នាលជាមួយតារាល្បីៗ។ ក្នុងចំណោមនោះ រូបភាពរបស់នាងដេកក្បែរតារាប្រុសម្នាក់ ដែលមុខមាត់ និងសម្លៀកបំពាក់របស់នាងត្រូវបានគេនិយាយថាស្រដៀងនឹង Lu Han បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ ក្រោយមកនាងបានបញ្ជាក់ថា មនុស្សនៅក្នុងរូបថតនោះពិតជាអតីតសមាជិក EXO មែន។ ទោះជាយ៉ាងណាក៏ដោយ នារីសិចស៊ីរូបនេះបាននិយាយថា រូបថតនេះត្រូវបានថតនៅពេលដែល Lu Han ស្រវឹងហើយងងុយគេងនៅផ្ទះរបស់នាង ហើយថាមិនដែលមានអាកប្បកិរិយាមិនសមរម្យណាមួយរវាងពួកគេឡើយ។ យ៉ាងណាក៏ដោយ ការបង្ហើបរបស់ Tu Xiaodi ជាថ្មីម្តងទៀតបាននាំទំនាក់ទំនងរវាង Lu Han និង Guan Xiaotong ត្រឡប់មកពិភាក្សាគ្នាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Sjl_3RaI10_eGUwZEGecImiTaCShIL2l_HdaqzvSAiiZDPToRxuJXMAGl_vftyNWpC5LH5eHrf1yxereztS7fIoscdPOj6UYzBeM3gbgpUCA8kMvnRzbB4o425L1HRcSsd5cregHfeC1hQ7Ii77GWRPQkr4dCRiTtLG_AOIJASzHEUWrOkTkng5HIBW2/s853/image_2026-01-05_10-48-26.png

ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយនៅក្នុងឧស្សាហកម្មកម្សាន្តថា Guan Xiaotong និង Lu Han បានបែកបាក់គ្នាបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ។ មូលហេតុនៃការបែកគ្នារបស់ពួកគេមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Xiaodi បានចេញផ្សាយរូបថតមួយសន្លឹកដែលត្រូវបានចោទប្រកាន់ថាថតជាមួយ Lu Han និងរូបភាពមួយចំនួនទៀត វាបាននាំឱ្យមានការសង្ស័យថាតារាសម្តែងរូបនេះបានក្បត់ Guan Xiaotong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEOwTBG0s580mYwKQ5_dQAYhc-vEpGxzuPnEBdPK_E2bF1lXWG9du-sQXF2UEBHn1wGiJny962VKKJR9e943Owy1Adk3fae1mvgYKudQIwUK5TOmg1eyZPJyxDT_WXKQIPflDvE75StKxak2zVUA8pnm8vzlTV7giEFAnA2jJhjZgLIm3eC_vKzVzReJfp/s1385/image_2026-01-05_10-48-27.png
អ្នកលេងអ៊ីនធឺណិតបានរកឃើញថា អាវ Hoodie ដែល Lu Han ពាក់នៅក្នុងរូបថតគឺដូចគ្នាបេះបិទទៅនឹងអាវដែល Guan Xiaotong ពាក់ក្នុងឆ្នាំ ២០២១។ អ្នកទស្សនាបានស្មានថាវាអាចជាអាវ Hoodie ដែលត្រូវគ្នាដែលពួកគេពាក់ ហើយគូស្នេហ៍នេះមិនទាន់បានបែកបាក់គ្នានៅពេលនោះទេ។ ការពិតដែលថាតារាល្បីម្នាក់ដែលមានមិត្តស្រីនៅតែចែករំលែកគ្រែជាមួយមនុស្សភេទផ្ទុយគ្នាភ្លាមៗនោះបានបង្កឱ្យមានភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjPXu5KpJKkHqmWM76A071RSzgm7-gq3KZU2eiAWbxU2phLM2v34jgZBnEhlJc0kdvHjkg9_wdUc32lSdNrGq3LymgvgD54iBSC-btWKZgL1yY2zVBUUxOxFfdwNi-1lLHuR9h7qM2F56eJq8eyCWfIZnM_g6c1NHB0ZzGZz9f31vEUk6ceUZobwWuPvnr/s2048/image_2026-01-05_10-48-27%20(3).png

លើសពីនេះ នៅក្នុងរូបថតមួយផ្សេងទៀតដែលបង្ហាញដោយ Xiaodi នាងបានដាក់ជើងរបស់នាងយ៉ាងស្រួលលើបុរសម្នាក់ដែលដៃដែលមានស្នាមសាក់នៅទីតាំងដូចគ្នានឹងស្នាមសាក់របស់ Lu Hanដោយបន្ថែមពាក្យថា «ខ្ញុំស្រឡាញ់អ្នក»។ អ្នកផ្សេងទៀតបានចង្អុលបង្ហាញព័ត៌មានលម្អិតនៅក្នុងរូបថតដែលហាក់ដូចជាធម្មតាផ្សេងទៀត ដូចជារូបថតដែលបង្ហោះដោយអ្នកបើកបរ Xiaodi ដែលត្រូវបានគេចោទប្រកាន់ថាជាមនុស្សដូចគ្នានឹងអ្នកបើកបររបស់ Lu Han ដែលមានរូបរាង និងកម្ពស់ស្រដៀងគ្នាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi85KaqFJKQ3d49W-OeECBJVa5lh1gi8sd2k-oCE40w7txXHeJlGS_Q2rHQlz6whBs7z2rysSC2C7Ld280cmab6V_8OIOGo78xUEbJ0zyaaWH-N-DLRnzaRfUCQvOT8Zn2IEFR_kzdeGBDKQYL5qUbRgzFhtQw8iUKQ3EUuxdtyTJQP2as-E7HHrsSwBW09/s1385/image_2026-01-05_10-48-26%20(2).png

ភ្លាមៗបន្ទាប់ពី Xiaodi បានបង្កឱ្យមានការភ្ញាក់ផ្អើល ស្ទូឌីយោរបស់ Lu Han និងតារាដទៃទៀតដូចជា Lin Gengxin, Fan Chengcheng, Tan Jianci, Huang Minghao និង Zhou Qi បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់នេះនិងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងភស្តុតាងមួយចំនួនដែល «ត្រូវគ្នា» អ្នកទស្សនាជាច្រើនបាននិយាយថា ពួកគេមិនជឿការពន្យល់របស់ Lu Han ទេ៕

ថៃអំពាវនាវឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្រោយពេលអាមេរិកវាយប្រ.ហារវេណេស៊ុយអេឡា

0

ប្រទេសថៃ ៖ ប្រធានសភាពាណិជ្ជកម្មថៃបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចជាច្រើនផ្នែកដោយសារស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា ព្រមទាំងអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី ក៏ដូចជាគោរពច្បាប់អន្តរជាតិ ។ ការអំពាវនាវរបស់ថៃនេះ បន្ទាប់ពីកងទ័ពអាមេរិកវាយប្រ.ហារតាមផ្លូវអាកាសនៅវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។

នៅថ្ងៃទី៥ ខែមករា លោក ផុត អារ៉ាមវឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយពីស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា ថា សភាពាណិជ្ជកម្មថៃតាមដានស្ថានការណ៍យ៉ាងដិតដល់ពាក់ព័ន្ធនឹងអាមេរិកចាត់វិធានការលើមេដឹកនាំវេណេស៊ុយអេឡា ដោយសារវាប៉ះពាល់ដល់នយោបាយអន្តរជាតិ និងទំនុកចិត្តលើប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ក្នុងពេលសេដ្ឋកិច្ចពិភពលោកកំពុងផុយស្រួយ ព្រមទាំងប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារកត្តាជាច្រើន ។

សភាពាណិជ្ជកម្មថៃយល់ថា ស្ថានការណ៍តានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា គួរតែដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់យន្តការសហគមន៍អន្តរជាតិជាចម្បងដើម្បីបញ្ចៀសជម្លោះកុំឱ្យតានតឹង ។ ស្ថានការណ៍នេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក ។

ចំណែកប្រទេសថៃរងផលប៉ះពាល់ដោយផ្ទាល់បណ្តាលមកពីការធ្វើពាណិជ្ជកម្មរវាងថៃនិងវេណេស៊ុយអេឡា និងការវិនិយោគរយៈពេលខ្លី ។ ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺផលប៉ះពាល់ដោយប្រយោល ជាពិសេស ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ, តម្លៃទំនិញ និងផលិតផលកសិកម្ម ហើយវានឹងមានឥទ្ធិពលដល់វិស័យថាមពល, កសិកម្ម និងការចំណាយដើមទុនអាជីវកម្ម ។

ក្រៅពីនេះ ភាពមិនប្រាកដប្រជាដែលបានកើតឡើងអាចប៉ះពាល់ទិសដៅពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន ព្រមទាំងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក ។ វាក៏ប្រឈមនឹងសម្ពាធពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់នានាលើពិភពលោក ។

សភាពាណិជ្ជកម្មថៃបានតាមដានស្ថានការណ៍សេដ្ឋកិច្ចពិភពលោកយ៉ាងដិតដល់ ជាពិសេស តម្លៃប្រាក់បាត, តម្លៃថាមពល និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ហើយថៃត្រៀមវិធានការដោះស្រាយបញ្ហាដើម្បីកុំឱ្យកត្តាខាងក្រៅប៉ះពាល់សេដ្ឋកិច្ចថៃ ។ ថៃរំពឹងថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាតានតឹងតាមរយៈការចរចាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលជាកត្តាសំខាន់សម្រាប់ទំនុកចិត្ត ពាណិជ្ជកម្ម វិនិយោគ និងការងើបឡើងវិញនៃសេដ្ឋកិច្ចគ្រប់ប្រទេស រួមទាំងថៃ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិក និងវេណេស៊ុយអេឡា ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដើម្បីកុំបញ្ហាកាន់តែរីករាលដាលខ្លាំងឡើង ។ ក្រសួងការបរទេសថៃអំពាវនាវឱ្យផ្តល់ភាពសំខាន់លើការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ពលរដ្ឋវេណេស៊ុយអេឡា ។

វាពិតជាគួរឱ្យអស់សំណើច ដែលថៃអំពាវនាវឱ្យអាមេរិក និងវេណេស៊ុយអេឡា ដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី ខណៈថៃខ្លួនឯងបែរជាឈ្លានពានដណ្តើមទឹកដីកម្ពុជាយ៉ាងកំរាល, ល្មើសច្បាប់អន្តរជាតិ និងបើកការវាយប្រហារកម្ពុជាម្តងហើយម្តងទៀត ។ ថៃបង្កសង្គ្រាមឈ្លានពានលើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

មេដឹកនាំថៃប្រកាសលាងទោសកំហុសរបស់ខ្លួនថា សកម្មភាពឈ្លានពានរបស់កងទ័ពថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន និងប្រឆាំងការឆបោកអនឡាញ ប៉ុន្តែហេតុអ្វីថៃចាំបាច់ប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា រីឯកម្ពុជាមិនបានវាយចូលក្នុងទឹកដីថៃឡើយ ។ មេដឹកនាំថៃថា ធ្វើសង្គ្រាមដើម្បីផ្តល់សុវត្ថិភាពឱ្យពលរដ្ឋខ្លួន ប៉ុន្តែបើកដៃឱ្យកងទ័ពវាយប្រហារតំបន់ស៊ីវិលកម្ពុជាបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ។

ថៃអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជាមួយវេណេស៊ុយអេឡាដោយសន្តិវិធី ប៉ុន្តែថៃខ្លួនឯងមិនស្តាប់ការអំពាវនាវរបស់អន្តរជាតិឱ្យឈប់វាយកម្ពុជា និងដោះស្រាយជម្លោះដោយសន្តិវិធី ។ ការអំពាវនាវរបស់ថៃគ្មានប្រយោជន៍ទេ បើថៃមិនគោរពច្បាប់អន្តរជាតិ ថែមទាំងតម្រៀបកុងទឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ ៕

Rick Kh ផ្តាំផ្ញើបែបនេះក្រោយឃើញសកម្មភាពយកលុយទៅប្តូរជាមួយនឹងភាពល្បីល្បាញ

0

ថ្មីៗនេះមានការចែករំលែកអំពីការបង់លុយដើម្បីរៀនផលិតមាតិកាក្លាយជាមនុស្សល្បីល្បាញដោយចំណាយទឹកប្រាក់រាប់ពាន់ដុល្លារអាចរកស៊ីបានមួយជីវិតដែលបង្កឱ្យមានការពិភាក្សាយ៉ាងច្រើន។ ឃើញមានសកម្មភាពផុសផុលបែបនេះ Rick Kh បានចេញវីដេអូមួយដើម្បីដាស់តឿនដល់អ្នកគាំទ្ររបស់ខ្លួនជៀសវាងយកលុយទៅទិញភាពល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qP5pYn7PIQNcIz5YnwAE4DbyB1d9z-R8h6qsVv5-id1wXBhyphenhyphenIL4jaSJ6WqMtwJNsY97Z2tNqSQrAyUlR4S3J7QDO48xvpX1oy5XD3uLrYbEixRQWa47AQAh00qQrMiup6ce00jqQ_PbNAW2O5spbzfp-_qP9pBprzmmXyRxo_9HdFbftHNnhzqrjOAwi/s2048/image_2026-01-05_14-09-29.png

Rick Kh បាននិយាយដោយស្មោះត្រង់ថាលោកមិនគួរលើកយកមកនិយាយនោះទេប៉ុន្តែដោយសារតែការស្រលាញ់ចំពោះអ្នកគាំទ្រដូច្នេះលោកត្រូវតែនិយាយអំពីរឿង ការបង្រៀនដើម្បីឱ្យខ្លួនឯងល្បីត្រូវការបង់លុយរាប់ពាន់ បង់លុយជាប្រចាំខែ។ Rick Kh ថាការបង្ហោះវីដេអូមានអ្នកចុច Like ច្រើន ចំនួនអ្នកតាមដានរាប់លាន គ្រប់យ៉ាងគ្រាន់តែជាភ្លើងចំប៉ើងមកមួយប្រាវនឹងរលត់ទៅវិញ។ Rick Kh ថាចង់ល្បីគឺងាយស្រួលណាស់ ឈ្លោះគ្នា ជេរគ្នា ធ្វើរឿងឆ្កួតឡប់ ផ្អើលគេផ្អើលឯងនឹងល្បីហើយប៉ុន្តែការល្បីនោះគឺបានតែមួយភ្លែត មួយដងពីរដងនោះទេ យូរៗទៅសុំាគេលែងមើល លែងល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoo6VkLOLVpi3G0DnzRzDOReMXoPe622B3qZ5B8qhNTyWve0wsg8b_rZ39rV36Om3xEwT0O4pdcB1UJPc7-Iyg-ewA6gIpEy4TBAfyFMMVgx1RR3QGDNk2vXBjM6Y4EsLjioaaW1k_B8UFglHr8EUuMBL7gcoQW_gHg-gYrtrJLbI7KNmQPetrXY84tCc/s2048/image_2026-01-05_14-09-26.png

Rick Kh បន្តថា ភាពដែលល្បីហើយនៅដក់ជាប់បេះដូងមហាជន នោះហើយទើបគេហៅថាភាពល្បី ហើយការល្បីនោះគឺត្រូវស្គាល់ខ្លួនឯង ត្រូវស្រលាញ់អ្វីដែលខ្លួនឯងធ្វើបើធ្វើទៅតាមអ្វីដែលគេធ្វើនោះនឹងត្រូវបាត់បង់អ្វីគ្រប់យ៉ាងវិញ។ Rick Kh បានលើកឡើងចំណុចផ្សេងទៀតដូចជាត្រូវធ្វើឱ្យគេស្រលាញ់ចេញពីចិត្តទើបមិនបាត់បង់អ្នកគាំទ្រទោះបីជាអ្នកបាត់ផេកយ៉ាងណានៅតែមានអ្នកគាំទ្រ។ អ្នកបង្កើតមាតិការូបនេះថាត្រូវគិតឱ្យច្បាស់មុននឹងចំណាយលុយរាប់ពាន់ដុល្លារយកទៅបង់លុយចោលគឺស្តាយលុយណាស់ស្របពេលដែលប្រទេសកំពុងប្រឈមនឹងសង្គ្រាមជាពេលដែលពិបាករកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndWRH-M_o5eSBD_om1f3MWs0kjnYWYuguqMR28pjLhe1g1BB8x-jN6Xr4tq11fdBBPuCnBT1xdKUTykJvX-9_btdIduMn7E1zeD850HoNOsonEFSgU94dxYBfdyZICclgIw-ReQtao2Fx7fIWlIAo7G9OuXHJi78pmjSKfTXdCj0QJupzvPUONrk3YoeB/s2048/image_2026-01-05_14-09-28.png

ជាមួយគ្នានេះ Rick Kh បានចែករំលែកថាប្រសិនជាចង់បង្កើតមាតិកាគឺត្រូវស្គាល់ខ្លួនឯងជាមុនសិនមុននឹងចាប់ផ្តើមបណ្តុះគំនិតរៀនកាត់តផ្សេងៗហើយការស្គាល់ខ្លួនឯងនឹងទទួលបានភាពល្បីល្បាញដោយធម្មជាតិនិងវិវត្តន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយមិនចាំបាច់ចំណាយលុយអស់រាប់ពាន់ដុល្លារនោះទេ។ ការចែករំលែកនិងដំបូន្មានរបស់ Rick Kh ទទួលបានការគាំទ្រជាច្រើនពីអ្នកទស្សនា៕

វេណេស៊ុយអេឡា បង្ហាញសញ្ញាចុះញ៉មក្រោយលោក ត្រាំ ព្រ.មានបើកការវា.យប្រ.ហារជាលើកទី២

0

ការ៉ាកាស៖ ក្រោយការគំរា.មរបស់លោកត្រាំ ពេលនេះប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំចូលរួមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសញ្ញាចង់ផ្សះផ្សារជាលើកដំបូង ក្រោយការចាប់ខ្លួនរបស់លោក Maduro និងភរិយា។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នាថ្ងៃចន្ទទី៥ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83vEKkCX07ySaQkhimqyTt37wegboYsNPCced7fOFc0pygFSFjnnsAQFFGb8QNpq5-hJPhGr9zSrPryf_wtm7ArnsA_zcLSBAaGbQXmdrfVoKY8cQ-fnS68e7sVNWDvz7_03f0M01peGhfkaJTdxt2sgGpSHH8Yji-r7Q3i06mxNrN5NrYDnwhgn9aCf3/s2400/image_2026-01-05_09-40-19.png

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីស្តីទីវេណាស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ថាជាការចាប់យកធនធានជាតិដោយខុសច្បាប់របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfsVA71kI9EBB2t0DR5lE7B56oiPC_9z1aKD8mYZiaeXRCG_U2fuKIPZDnupMfXgBOXHoEolMwpYvZ7iHyMGNNy9uCQuU_WsfEQ32wV6Ulf_NMmY-So0rExsRec9mk9He5OhffYzEVnXylaW1XnUYBwt-mQXEnfBSWWpwEeEao4OvS-oU79Teac1_BCoL/s1200/photo_2026-01-05_15-38-15%20(2).jpg

ក្នុងតួនាទីជារដ្ឋមន្រ្តីប្រេងផង និងបច្ចុប្បន្នត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី ក្រោមការបង្គាប់របស់តុលាការកំពូល និងការគាំទ្រពីយោធាវ៉េណេស៊ុយអេឡាផង ដំបូងលោកស្រី Rodriguez នៅតែប្រកាន់ជំហរថា វេណេស៊ុយអេឡា នឹងស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធនានា និងលោកស្រីថែមទាំងបានប្រកាសថា លោក Maduro នៅតែបន្តជាប្រធានាធិបតីរបស់វេណេស៊ុយអេឡាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1r64M1UtndjPhgs4LPh5j8Zmysny_bHiCVpCXhbHkbRH2apVqqGNhIaiNHuMfHcOt51eA2gSupKNS_1Ty1YYux6IPONMgHYZ9_eP3sr7Zt_gayEHv2sRRw2ygk7uZihuP6bnohCjeeWWLDutBAfvcGRfTm2Ey0_SZjtuvpuUClPG046HO6H9_zAHJJfe/s640/photo_2026-01-05_13-51-14%20(4).jpg

ប៉ុន្តែក្រោយមានការឆ្លើយតបពីលោក ដូណាល់ត្រាំ ដែលគំរាមថា លោកស្រី ចនឹងជួបផលវិបាកធំជាងលោក Maduro ទៅទៀត ប្រសិនបើលោកស្រីមិនព្រមធ្វើអ្វី ដែលលោកចាត់ទុកថា ជារឿងត្រឹមត្រូវនោះ។ ឥឡូវនេះ លោកស្រី Rodriguez បាននិយាយឡើងមកថា “យើងសូមអញ្ជើញរដ្ឋាភិបាលអាមេរិកឱ្យសហការជាមួយយើងលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការដែលផ្តោតលើការអភិវឌ្ឍរួមគ្នាក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដើម្បីពង្រឹងការរួមរស់ជាមួយគ្នាយូរអង្វែង”។ “ប្រធានាធិបតី Donald Trump ប្រជាជនរបស់យើង និងតំបន់របស់យើងសមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvIjC1PeIo6CjhAPLU4oxYi1VV6Vg7ut79J9ry4evwkVghqcN8KZZggnHI2GUYpyoXB_coXa4k21g5AXH8cIcC8a7EiWm9WxxucowaVKhBgvFJTxShyphenhyphenbdOvFYndZxKg7l3hHQ0WE8OIHwskv39zNkMRLRhIF2JK4CqzA-O_qONgITKRsSm1dmdNbWve3Fw/s640/photo_2026-01-05_15-38-15%20(3).jpg

តាមន័យនេះ គឺវេណេស៊ុយអេឡា ហាក់បន្ទន់ឥរិយបថរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក ដោយធ្វើយ៉ាងណាព្យាយាមស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិកដោយសន្តិវិធី ជាជាងការប្រឈមមុខជាមួយធម៌ក្ដៅ ដែលអាចនាំឲ្យឈានដល់វិនាសកម្មដ៏ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipr4AeuftnUtFtoLPsYJ1wo08WyUQoY-Y45u-5_HTkwQ1Pdskq2SYXE-OyMW9irEAW4Y0otKMT3IMC-UZgB_lmpwT93JP4xHnm-L0HR7ZYdQqrTsfoN8foegIj0nWwLAzNTpntuWWZ3aQYpkI9Xku_HQMC_D1RbXMcITkc3yV_iCpaXwWT2plynbeG4zeo/s640/photo_2026-01-05_15-38-15.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ បានព្រមា.នថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារយោធាជាលើកទី២ លើវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ប្រសិនបើសមាជិកនៅសេសសល់ក្នុងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែតម្រូវប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSQbUYssae_cFMfaqMqi0o-vHQYFiZ7Tc9STHNZc91Qq4v0LmfrEMe5e41JE9Q6HH520iU7pvAyHec_UqKIli_BpuezEuFN3TgTfQXA8nu7sbRjWszXAlpt4QBqM7BHryZWEqtGbXBlMv50JiTThCuL3sLrf1kOYfnYCH_UFlnmN_X9zvQxrkH5Idpqvm/s768/photo_2026-01-05_15-38-15%20(6).jpg

បច្ចុប្បន្នលោក Maduro កំពុងស្ថិតក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំបង្ហាញខ្លួននៅតុលាការ ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធឧកិដ្ឋកម្មគ្រឿងញៀន។ តែទោះជាយ៉ាងណា ការចាប់ខ្លួនរូបលោកដោយសហរដ្ឋអាមេរិក បានបង្កភាពមិនច្បាស់លាស់យ៉ាងស៊ីជម្រៅ អំពីដំណាក់កាលបន្ទាប់ សម្រាប់ប្រទេសដែលសម្បូរទៅដោយធនធានប្រេងបម្រុងមួយនេះ ខណៈមនុស្សជាច្រើនបានហៅការឃុំខ្លួនលោក Maduro និងភរិយារបស់គាត់ថា ជាការចាប់ជំរិត ហើយបាននិយាយថា លោក Maduro នៅតែជាមេដឹកនាំស្របច្បាប់របស់ប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11IQ4Y-VB47fq-csTJB5jtCV2rGIyUKYv9hcgoSMfmGRQ1RPK6yI4yIlM4e9CSqVUbqS4qYz3HYa6PEr7VRPcOh60rJnwTEXLR71wmYzfxfY0umXwGOAESxEiLD0_szHtNhYH4c7LQieSvANJ53UutmMtTSP8netLXYyPeY6XeP1fVH0Epfwu4lv1iDV4/s992/photo_2026-01-05_15-38-15%20(4).jpg

Trump ប្រកាសគោលដៅអាចវាយប្រ.ហារមេដឹកនាំប្រទេសមួយទៀតបន្ទាប់ពីវេណេស៊ុយអេឡា

0

សារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពអាមេរិកអាចនឹងកំណត់គោលដៅវាយប្រ.ហារបន្តទៀត គឺមេដឹកនាំប្រទេសកូឡុំប៊ី បន្ទាប់ពីការវាយប្រ.ហារប្រទេសវេណេស៊ុយអេឡាតាមផ្លូវអាកាស និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro រួមទាំងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht1gl5rIF8qzF3wUsqpAJY864ZKrjXnBeV8fnldT6tlzhM4wP2z7xNPALz-F9eiIec2R-b89svdmYpF_vg8scuSB4svkjU20sA5FU33HWNYVYcTAwir0HENE4Gb_CdPCZF66tRetebwbd-eIN4kauU-qFEeol9TsB-GdQauD8NoqGyorKSXgJs-WoE04Ju/s1600/image_2026-01-05_15-07-27.png
លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ពេលជិះយន្តហោះចាកចេញពីរដ្ឋផ្លរីដា ថា ប្រទេសកូឡុំប៊ីកំពុងតែឈឺ ដោយសារគ្រប់គ្រងដោយមេដឹកនាំឈឺ គឺលោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro ។ លោក Trump ចោទប្រកាន់ថា រដ្ឋាភិបាលកូឡុំប៊ីពាក់ព័ន្ធនឹងការផលិត និងនាំចេញថ្នាំញៀនដ៏ធំបំផុតដែលប៉ះពាល់អាមេរិក ហេតុនេះ កងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការបំផ្លាញរោងចក្រផលិតថ្នាំញៀននៅកូឡុំប៊ី ប៉ុន្តែវានឹងធ្វើឱ្យមានការបារម្ភពីភាពតានតឹងនៅអាមេរិកឡាទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3wEsYCTNhwYlOTy3-0wurN7kqspfUR-YZPWrg2n9NEKtdJ8Lk3G0JaKJJF7mBrSNr1x_oUsyX9Sv2R-fidkNRqXJoiqui6oX_zZGPUuwWZ6seqnc8AhrBLRh1e87Jl3waNTaeSgAtjtsD2QP5fGG8s3TMepw1wcaL-eDSKzHOBkO9C2hzHYcemiWWstr/s1600/image_2026-01-05_15-07-28.png

ចំណែកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារក្នុងបណ្តាញសង្គម X បន្ទាប់ពីកងទ័ពអាមេរិកវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា ថា ហេតុការណ៍នេះបង្កឱ្យមានការភ័យស្លន់ស្លោនៅទូទាំងពិភពលោក ។ លោកបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់អាមេរិក និងដាស់តឿនទង្វើនេះធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtVpy-BhsVoCJO_blAbBUdkm21-IHoNFG2iIbhi-97jZSWscoxQklM7dL-4koMF0WsUq8rkoSu_9ucxRZ2_JXUV24GEqSBgVJpYxaCX2Q1NPxMAqmxsJqMC8_9df6QhfJV6V-lO0jcfAUIYi4r_0vjaEB9hPyPudHPUuvMUxH5tOqAVe26DIzB0Q-gq86/s1920/image_2026-01-05_15-07-30%20(2).png

បើតាមសេចក្តីរាយការណ៍ កូឡុំប៊ី គឺជាប្រទេសជិតខាងរបស់វេណេស៊ុយអេឡា បានពង្រាយកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនជាប់វេណេស៊ុយអេឡា ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ ។ ការពង្រាយកម្លាំងទ័ពនេះ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសជាសាធារណៈថា នឹងគ្រប់គ្រងវេណេស៊ុយអេឡា ដែលធ្វើឱ្យអាមេរិករងការរិះគន់យ៉ាងខ្លាំងពីប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3FjanLdHGZD6qFxvZxYgu2Ica2swYwxbYWoDEDl-ELh-KWKcnHpSUBb0mbqFxQX8C6ZcNNTP26iD1t74r12tgCAsl-9iGGgObmiVY49U8rlC3PgNh1gqD3CdyBY7he5aRRKCFj8Tvp9QxS7-jlq_kenuMhdW1uIW8qj_heC3qbzfajy-q4uXWpbUmIzJ/s1581/image_2026-01-05_15-07-29%20(2).png

ហេតុការណ៍វាយប្រហារវេណេស៊ុយអេឡា និងគោលដៅវាយប្រហារកូឡុំប៊ីនាពេលបន្ទាប់ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump ក្នុងអាណត្តិទី២នេះ កំពុងជំរុញយ៉ាងខ្លាំងដើម្បីរៀបចំទ្វីបអាមេរិកឡើងវិញ និងរៀបចំតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយមិនចាប់អារម្មណ៍នឹងការប្រឆាំងពីអន្តរជាតិ ។ ទង្វើរបស់អាមេរិកអាចនឹងធ្វើឱ្យប្រទេសនានាមានជម្លោះព្រំដែនជាមួយគ្នានាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6omIbZf8-SxzDySRZSHynSHlWBJQuucPRKAVVtGd9dn4a4pP-sqhfurIm6Gnxt-2F-gXtFy0i2JI4ezhudr5pFdYkAPJGXIzEfZuD0hwdnCcfX-eMNP3FOLMS2Ethb92XIH0eY2uCubUgig55skS0uh6YxF-zJMe1lxh-RjrcHSwGf6zjIyb5dWyzH3yv/s1024/image_2026-01-05_15-07-29.png

គួរបញ្ជាក់ថា អន្តរជាតិបានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបញ្ជូនកងទ័ពទៅវាយប្រហារវេណេស៊ុយអេឡា គឺល្មើសច្បាប់អន្តរជាតិ និងគំរាមកំហែងស្ថិរភាពក្នុងតំបន់ ។ កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកធានាសុវត្ថិភាពប្រធានាធិបតីវេណស៊ុយអេឡា លោក Nicolas Maduro និងភរិយា ព្រមទាំងឱ្យអាមេរិកដោះលែងបុគ្គលទាំង២រូបជាបន្ទាន់ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការព្យាយាមផ្តួលរំលំរបបដឹកនាំរបស់វេណេស៊ុយអេឡា និងងាកមកដោះស្រាយបញ្ហាដោយការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVo81ZQpF5E6zX4a84yJwbQ4_jFNg0QI2ZxnJOM4JfzZqD7F3a3k6Ng8QaWLpMP1Qa1IuI2XEa2jDMNHLfVJ4b0X4o-xTrNUKMCGHZeJh_7R-L6ucxgI5f-J9S7vpW2_cET3waeoa4tu3RvHnBCdcZjt4oll8GC7x4A-b90gjcaOOY1bWECI_Z9Z1tlDS/s770/image_2026-01-05_15-07-30.png

ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានថ្កោលទោសអាមេរិកថា ធ្វើប្រតិបត្តិការកងទ័ពដោយឥតខ្មាស់អៀនក្នុងការចាប់ខ្លួនប្រធានាធិបតីវេណស៊ុយអេឡា ដែលនេះជាការស្វែងរកអំណាចរបស់អាមេរិក និងជាគំរូអាក្រក់ ។ រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា បារម្ភពីកងទ័ពអាមេរិកវាយប្រហារវេណេស៊ុយអេឡា ថាល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណេស៊ុយអេឡាជាបន្ទាន់ ៕

អ៊ុយក្រែន ជំរុញឲ្យលោក«ត្រាំ»ចាប់ខ្លួនលោក«ពូទីន»ដូចចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា

0

ទីក្រុងគៀវ៖ នៅខណៈពេលដែលពិភពលោកកំពុងប្រតិកម្មនឹងការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ពីសំណាក់សហរដ្ឋអាមេរិក លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានបង្ហាញគំនិតចង់ឲ្យលោក ដូណាល់ត្រាំ ធ្វើការព័ទ្ធចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ៉ាឡាឌីមៀ ពូទីន ដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9yjsYexbfT3nR-zU-g2dUddVRCkpExuBzexQIKq-qNpMrmCv8bfBZ4gcRj0ehCYuK7Hgoy7aznTxk7T8MZxcI8QFa9JOXSMWNjFo2WDSAfGzhWZisSK1Mocn-nJ6k1z4Cxln52hbbiU91rqaV_bE-O2PMfkT8KvddRivg8OwToofCDhB-0rSkEIFFHSC/s770/photo_2026-01-05_13-51-14%20(2).jpg

យោងតាមពាក្យសំដីរបស់លោក ហ្សេឡេនស្គី បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យក្នុងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ពេលនេះលោកប្រធានាធិបតីត្រាំគួរតែដឹងហើយថា «តើនរណាជាអ្នកបន្ទាប់?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMRr8TMbrEBX7wVH1yAzBLLSUugK0FZ31nSSI7ra9eDCAZESO4iVoTkv8ZLYn8v3Eb4hMQG8bBljMAwD54sIzROoCxrMyXtOp-S2NLrZwJBer8p4r8N8c9la64mGHnBljtDCYjo8_h7Jg6089bH6DnGB0P9W70ianSYcYRUiiWtHVFXumB9S8bV_dUJPH/s1024/photo_2026-01-05_13-51-14%20(3).jpg

លោក ហ្សេឡេនស្គី បានលើកឡើងបន្ថែមថា៖ «ប្រសិនបើអាមេរិកអាចចាត់ការជាមួយមេដឹកនាំផ្តាច់ការតាមវិធីនេះបាន នោះសហរដ្ឋអាមេរិកនឹងដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ហើយ» លោក ហ្សេឡេនស្គី បាននិយាយបន្ថែមដោយទទូចថា លោក Trump គួរតែដោះស្រាយជាមួយលោក Putin តាមវិធីដូចគ្នា។ ក្នុងន័យនេះ មេដឹកនាំរបស់អ៊ុយក្រែន ហាក់បង្ហាញពីចេតនាចង់ជំរុញឲ្យមេដឹកនាំសហរដ្ឋអាមេរិក ធ្វើការចាប់ខ្លួនលោកពូទីន ដូចប្រតិបត្តិការដែលលោកបានធ្វើចំពោះមេដឹកនាំវេណេស៊ុយអេឡាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPOoHJHZH7GARd3Uo4pbh-91VB3L7GakOVeEmIHSlOurMIKgQCzUVKJFAXzWwOAg8bJETgc2mTQygJ6UEqkiFlduRWvTpJgrbUh8ktvRvoK4izUstDaoc-zsv5sLYxgT-5pWDDRMJ8p6bF2fPDeRP67BXYQp-UOuXpbVjMKBoH-ZDnhmvNKTTZv_pt1HH/s640/photo_2026-01-05_13-51-14%20(4).jpg

ដោយឡែក ទាក់ទងនឹងប្រតិបត្តិការរបស់អាមេរិកក្នុងការចាប់ខ្លួន លោក ម៉ាឌូរ៉ូ ដដែលនេះ ប្រទេសរុស្ស៊ីបានបង្ហាញប្រតិកម្មនិងជំហរផ្ទុយពីប្រទេសអ៊ុយក្រែន ដែលដូចទៅនឹងប្រទេសជាច្រើនផ្សេងទៀត គឺរុស្ស៊ី ជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើការដោះលែងលោក ម៉ាឌូរ៉ូ និង ភរិយារបស់លោកមកវេណេស៊ុយអេឡាវិញ ព្រមទាំងធ្វើការថ្កោ.លទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់លោកត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2hnPf_l8Dpv-LyY8_zsBQ4Egjn20JlqhPags1U8wXxL4TAjGKS8Qs6u2X200zKmMaZI-YZnGTdas7St1Fnp-x5ePPYu2Fu7pcqdYMGN9iRYv1d8PpjlzTC2FyPOzKFzRvRAwnqTK8j39EXMatnDIRfjI0L9b2MdCeyOM-M8jsGDFubYr3EROUQ1DLy3DZ/s895/photo_2026-01-05_13-51-14%20(5).jpg

តែទោះជាយ៉ាងណា ដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀនសហព័ន្ធដ៏ធំពីសំណាក់សហរដ្ឋអាមេរិក ប្ដីប្រពន្ធមេដឹកនាំរបស់វេណេស៊ុយអេឡា នឹងត្រូវដាក់ឲ្យស្ថិតក្រោមការឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុង Brooklyn ហើយអ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងឡើងបង្ហាញខ្លួនក្នុងសវនាការរបស់តុលាការសហព័ន្ធនៅដើមថ្ងៃចន្ទសប្ដាហ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtw63Hz9UmWzytwB5DOToqHFM0ERPdjZ8xtiMaYds_nnbmQq7mAO9s6C6V7WnHeAtzMe2l4c3667b01eWV8g6GOY7iIalJbSg4iWBfVR3DWo0-gsEtzC_WQqeYw_QfRgw8U_j-9rcWzm2xM41XjJEVzFsLXQ2-Ytoi5ySClBEoZHx6hRLuupqAhlWHJn7F/s846/photo_2026-01-05_13-51-14.jpg