Home ព័ត៌មានជាតិ នាយករដ្ឋមន្រ្តីកម្ពុជា ប្ដេជ្ញាលុបបំបាត់ Online Scam ឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦

នាយករដ្ឋមន្រ្តីកម្ពុជា ប្ដេជ្ញាលុបបំបាត់ Online Scam ឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦

26
0

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងនៅចំពោះមុខក្រុមមេដឹកនាំធុរកិច្ចអាស៊ានអំពីការផ្លាស់ប្តូរគោលដៅពីការទប់ស្កាត់ការឆបោ.កអនឡាញទៅជាការលុបបំបាត់អំពើខុសច្បាប់មួយនេះឲ្យបានទាំងស្រុងនៅចុងខែមេសាខាងមុខនេះ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G2-ppcJxUjCO1ANgwZjvntPj9k9hxnPb4MbY4Z3EaLvnRJ4dp8kFGRBU3melR0kMmqEBNh2lnGBL2zCQEtqngONpyDr_b87hoyXYoImqBeG9TKYCkLWkAR8lIzfBMSwLMJn2KvsNHOImqDFWPotspLmfSm3atbGgu-hPYgxiTCpHmavQ8dkuUgncy2td/s800/photo_2026-03-04_14-30-15.jpg
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជាផ្តល់ជូនអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនសកលដែលឈរលើសេដ្ឋកិច្ចនយោបាយ ភាពធន់នៃម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្តិ និងការកែទម្រង់ប្រកបដោយ ទស្សនៈវិស័យវែងឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwgTUnNlY8qqoBu7QE1xSkOtmUvmzuFgjcFIYGAAekQckYj1wcwA-_INNvv_iMDUncdIutynmV71So_Q7JWHZ_yltrNxldqhyZKgrslheU9nN0ovM7gKPjvGVP1WWxbLk2EFSvV3uwcy-uQBeQPdnz_L5zeyTKqcQiPmXu9own7yplX7-AR50U4c5l73_r/s1139/photo_2026-03-04_14-30-15%20(2).jpg

តាមការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជាបានសម្រេចិត្តផ្លាស់ប្តូរគោលនយោបាយពីការទប់ស្កាត់ការឆបោកអនឡាញទៅជាការលុបបំបាត់អំពើខុសច្បាប់មួយនេះឲ្យបានទាំងស្រុងនៅចុងខែមេសាឆ្នាំ២០២៦ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគមកកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ទៀតថា កម្ពុជាបានលើកទឹកចិត្តពន្ធដារ ឬការមិនយកពន្ធរហូតដល់ ១៥ឆ្នាំ សម្រាប់អ្នកមកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr0sKXyHwmRsPq_otYSWwSZVMUdP7STw738wCHM3k4aaAhEpIHi0cG2i4qDKj_lbbFaEhzBIKje8VbiQt3N2F-Wk3iKeGVtaoXoKjqfwQy32qOP_vxDY6yNrHGHC2tRO7h4nCrgpb7Fyu-OIdCX_DGkVOCefYZyEwXjtcKa9h6xgSKIzEnDOhnJQW6bt3k/s1280/photo_2026-03-04_14-30-15%20(4).jpg

សម្ដេចក៏បានបង្ហាញដែរថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយភាពសកម្មជាមួយដៃគូគន្លឹះ រួមមានជាមួយអាមេរិក និងចិន។ លើសពីនេះ កម្ពុជាក៏កំពុងជំរុញការចរចា ដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបើកទីផ្សាររបស់កម្ពុជាឲ្យកាន់តែធំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTjjku-d1RZWHg7xKeuSmcljO6BuidwPxAI5XBoBU3I3xconka7Fw560hIgXYAJXWUfa23vucuYSS5wGo_x8oNGqukGv2V6S55G1MrvFX5fBRszihxXP3VGS5uCQiAULrrFs4NNHpfZMl253NjXszTvcu67dzYmYQWF2HdvaNC5ScxDZl-a1WgCAWKOK5H/s1280/photo_2026-03-04_14-30-15%20(3).jpg

គួរជម្រាបថា បើតាមអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនកាលពីកន្លងទៅធ្លាប់បានលើកឡើងថា កេរ្តី៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិត្រូវប្រឈមនឹងការខូចខាត និងធ្លាក់ចុះដោយសារករណីឆបោ.កតាមអនឡាញដែលធ្វើឲ្យអ្នកវិនិយោគបរទេសដែលរកស៊ីសុច្ចរិតមានការភ័យខ្លាច។ ប៉ុន្តែទោះជាយ៉ាងណា បញ្ហានេះនឹងត្រូវបានដោះស្រាយ ហើយកម្ពុជានឹងអាចស្ដារមុខមាត់ឡើងមកវិញ ប្រសិនបើកម្ពុជាអាចលុបបំបាត់អំពើឧក្រិដ្ឋកម្មខ្នាតអន្តរជាតិមួយនេះបានជោគជ័យ ហើយនៅពេលនោះកម្ពុជានឹងទទួលបានអ្នកវិនិយោគសុច្ចរិតកាន់តែច្រើនមករកស៊ីនៅកម្ពុជាវិញ៕