Home តារាជាតិ ប៉ីប៉ី ឌី ចំណាយ១៧០០០ដុល្លាររាំ Cover បទ Jennie ដោយធានាថាមិនចាញ់ស្រុកគេ

ប៉ីប៉ី ឌី ចំណាយ១៧០០០ដុល្លាររាំ Cover បទ Jennie ដោយធានាថាមិនចាញ់ស្រុកគេ

14
0

ស្ងប់ស្ងាត់មួយរយៈការពិត ប៉ីប៉ី ឌី បានសំងំថត Dance Cover បទចម្រៀង Jennie សមាជិក BLACKPINK ដោយប្រមូលផ្តុំអ្នករាំរហូតដល់ ៧០នាក់។ តាមការបញ្ជាក់ពី ប៉ីប៉ី ឌី សាច់ប្រាក់ក្នុងការចំណាយក្នុងការថតគឺរហូតដល់ទៅ ១៧០០០ដុល្លារ ប៉ុន្តែលោកបញ្ជាក់ថាសមនឹងតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpY5gXoP021avRdCv1iMMFmBp0MGPM2_mLVTW8VbzE1ppRytzbELsyKm9uQVtjwSWspQZdjLD1ClIhIRu6QzsXcUeqCLXk7dNcOts4VP9hv3Q5JwINs1cdyv5SIp53kA4lT1uqCt7LLSfwTmYcwmQMk91QowolrEff-aHSZHffKNjbI8JcuSnJ5qBguTk/s1920/image_2026-03-05_10-09-52%20(2).png

ជាម្ចាស់ម៉ាកយីហោល្បីឈ្មោះ ប៉ីប៉ី ឌី គឺជាអ្នកគាំទ្រធំរបស់វិស័យ K-Pop ម្នាក់ដោយបានទៅចូលរួមការប្រគំតន្រ្តីជាច្រើនដងនៅក្រៅប្រទេសមិនថាក្រុមចម្រៀងបុរសឬនារីនោះទេ។ សម្រាប់អាយដលនៅក្នុងដួងចិត្តរបស់ ប៉ីប៉ី ឌី ដែលស្រលាញ់ស្មោះស្ម័គ្រជាងគេគឺ Jimin សមាជិក BTS។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ប៉ីប៉ី ឌី បានបង្ហាញពីគម្រោងរបស់ខ្លួនដែលសម្រិតសម្រាំងដាក់ចិត្តដាក់កាយមិនធម្មតាសម្រាប់ការ Dance Cover បទចម្រៀង Jennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF43mBWHNwKn43A1sutaEDq0bhEng4DQzqXINwKeTORLCAORa7G7DaWVNnBCyQgvyGXjuJzFryFAjdyAMXLPlH9B99Lj9ysJjvQwnu006-pbp1RYktsFqW1rewf4tUbXK40r5aTvpJ_OpYVsUS8eIJIPe0ALQ4PWlwh9iG3nXkdtAEoXmP8I2ybRDFHV-1/s1440/image_2026-03-05_10-09-55%20(2).png

ប៉ីប៉ី ឌី បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែមីនា ថា «ZEN & Likes JENNIE ចំណាយអស់17K $ ចាំមើលលទ្ធផលទាំងអស់គ្នា »។ មិនយូរប៉ុន្មានលោកបានបង្ហោះសំណេរមួយទៀតថា «មើលហើយៗ សមនឹងតម្លៃដែលគ្រប់គ្នាបានខិតខំ ឡូយណាស់ មិនមែនdance coverទេ ចូលលក្ខណៈMVមួយហ្មង នែ លេងសើចអី ឆ្ងាញ់ជាងស្រុកគេទៀតណា ZEN & Likes JENNIE»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzIEKZgVgXWZyBm8308iR_zAEdy4NBwsExOB6hKcttiONmH1N4Sxo9PLHwr_siq77IphCJbp5zFlcMnw59AsidyNYjD_rx21j8FFRqCAWvMKMXNjJYC8bQ_LflpKTs8FxvcGe1pIr655zRWFQaA8KpAJhcZtXWkTR5g3XT-JS5GAdJUpPSJ9rOYcSlkAs/s800/image_2026-03-05_10-09-58.png
ការ Dance Cover បទចម្រៀង Jennie ប៉ីប៉ី ឌី ធ្លាប់បានបង្ហើបថាលោកមានការពាក់ស្បែកជើងកែងហើយរាំដល់ម៉ោង៥ភ្លឺក៏មាន។ ងាកមកកាន់អ្នកគាំទ្រវិញកំពុងតែរង់ចាំយ៉ាងអន្ទះសារចង់ឃើញស្នាដៃនោះឆាប់ៗណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC1plNYfPq4N83O3qvGT1LGjy8ca2nOepXs9n1SEhISJvgKI8dhTyQoXWBnSqJ5ajyTY5bp5PWAGNIR_a8PXpcWccK6Ia7HZFwcXkBR1Sv1mMJgR-GDAMfdKijQSwa2dK-FvW14oH2gwv59rHwr68C3zumI0pecBLMfXoLFJ-jB7hnx-GdCoFpd5BA3kss/s1440/image_2026-03-05_10-10-00.png
ក្រៅពីប្រមូលផ្តុំដោយអ្នករាំចំនួន៧០នាក់ ប៉ីប៉ី ឌី ក៏បានបង្ហើបពីឈុតសំលៀកបំពាក់ដែលមានការរចនាបំផុសគំនិតនៅក្នុង MV របស់ Jennie ផងដែរ៕