សម្រស់របស់តារាចម្រៀង SK ជានិច្ចកាលតែងតែងទទួលបានការយកចិត្តទុកដាក់ពីទស្សនិកជនមិនថាជាមនុស្សប្រុសឬមនុស្សស្រីនោះទេពោលសរសើរនាងមិនដាច់ពីមាត់។ ទោះយ៉ាងណា មិនត្រឹមតែទស្សនិកជនឃើញនាងតាមរយៈការបង្ហោះរូបនៅលើបណ្តាញសង្គមសង្ស័យថាមានការកែកុនរូបខ្លះៗប៉ុន្តែអ្នកគាំទ្រម្នាក់បានចែករំលែកទោះបីជាគ្មាន Filter SK នៅតែស្រស់ស្អាត។

នៅលើគណនីទិកតុកមួយបានចែករំលែកវីដេអូកាលពីពេលថ្មីៗនេះពីតារាចម្រៀង SK កំពុងតែសម្តែងនៅក្នុងឆាកតន្រ្តីមួយជាមួយនឹងបទ អផ្សុក ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជន។ អ្នកបង្ហោះនោះបានអះអាងថាវីដេអូដែលថត SK នេះគឺគ្មានការប្រើ Filter ជំនួយនោះទេ ហើយស្អាតបែបច្បាស់ៗតែម្តង។ អ្នកគាំទ្រខ្លះក៏បង្ហាញពីសេចក្តីស្រលាញ់ទៅកាន់តារាចម្រៀងរូបនេះចំណែកអ្នកខ្លះទៀតបានប្រាប់ពីចម្ងាយលើសំលៀកបំពាក់របស់នាងដែលដៃអាវនាងរបូត ប៉ុន្តែនាងនៅតែបន្តសកម្មភាពដោយរលូន។
ក្រៅពីមានរូបសម្រស់ស្រស់ស្អាត SK បានច្រៀងនិងរាំបទខាងលើនេះយ៉ាងឡូយ ជាពិសេសទៅទៀតគឺនាងបានរ៉េបខាងផ្នែករបស់ Cherri អ្នកចម្រៀងចំណូលថ្មីដែលទទួលបានការសរសើរយ៉ាងច្រើនពីការរ៉េបរបស់នាង។ នៅក្នុងអាជីពរបស់ខ្លួនភាគច្រើន SK បានចាប់ដៃគូជាមួយនឹងតារាចម្រៀង STEP ហើយថ្មីៗនេះអ្នកទាំងពីរមានបទចម្រៀងសម្រាប់រាំលេងថ្ងៃចូលឆ្នាំខ្មែរផងដែរ។
កន្លងមកនេះ SK បានសហការជាមួយនឹង YCN TOMIE និង MUT PHEARIN នៃសមាជិក Lacima តាមរយៈបទ «១លើ១»៕










