Home Blog Page 1357

៥កន្លែងស័ក្កសមបំផុតសម្រាប់ថ្ងៃឆ្លងឆ្នាំនៅខេត្តកោះកុង

0

ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស និងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។

មិនត្រឹមតែមានកោះឆ្នេរ ដ៏ស្រស់ស្អាតទេ ខេត្តនេះក៏មានកន្លែងទេសចរណ៍ផ្សេងទៀត ក្រៅពីសមុទ្រ ដ៏ច្រើនផងដែរ។ ហេតុដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅទស្សនាខេត្តកោះកុង នាឱកាសឆ្លងឆ្នាំខាងមុខ គួរណាស់តែទៅកម្សាន្តកន្លែងទាំង៥នេះ៖

• កោះកុងក្រៅ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត – ព្រះរាជាណាចក្រកម្ពុជា• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
មកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ - Khmer Breaking News• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕
អូរទឹកវេទ ! ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សូមស្វាគមន៍ ! - រដ្ឋបាលខេត្តកោះកុង

 

មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ រងការចោទប្រកាន់ទទួលផលចោរកម្ម

0

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់យ៉ាងច្រើន។

ការចុះឆែកឆេរត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់នេះ ធ្វើឡើងនៅចំណុចផ្ទះលេខ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យដកហូតបានវត្ថុតាំងជាសំលៀកបំពាក់មួយចំនួន ដោយមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ដោយទុកឱ្យខាងអយ្យការខេត្តកំពង់ស្ពឺជាអ្នកអនុវត្តបន្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMk5LLP25uPqZ_dfanPPwzukyeY8fZUXKiq649yCPKIPd5Ne3j-3tPcTESxsy7BLshL-EGehCGIgOLQ4ScGuse9ZfnK9Z556US3arxX04HPTVOtlxcm7ObKRjvQNPH5VjJ-HF-8DqmWzrwoNBQCh9drjAJyng3OgsY51jbIr-t6exCqGJ28ES__IuYvdQ/s768/photo_2023-12-23_17-16-51-768x576-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBVnwvaQtvl80ZHJEoxQuVY09Zbgdj2l-N4ENlg5tyAeWqtnrnwXUXU8so-yHZ-fq2pNNKA8m2DHQCPJOQi7pDZHXOotmul2Jx03pMPnV86D9ArDQW-vUq-VhcNfxpV5yUoH6TmaVkJRX0GQiv0RSZZ5xqJFacTJZoyuNhbKWfKS30UiDoQqE-y9FdQag/s1000/photo_2023-12-23_17-16-53-2-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhohYdyCJLnY8NfYNYPa2AHreyIE8OUtt6SkcxMJdOrQsq3-balovsq5YdViRDpg8s05UXW2H5tyO0asSKnK_GKgfCvPkjofkDEPrcQPzU9u5KWSraiqwN405TBfvKVCJOSJQFrjR1RpTYMnyvDTgCfy2e2Ws6qZbxLoYqYZQYSlcADy0rPpf7uhdyeEvE/s1000/photo_2023-12-23_17-16-54-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHy3ysHmfprTSVTy4ovwlzxGc6m-qGI-63RdsYTOx3_hNXoYIa9SHFjez6txPG86EGbUu-tk7rn8itLRQcvUB-tIwMXthL2UEv0vE__Z1KNEvpc6xjpBuPhX5YiV9rR6Z2u1w6yHdqIRui29rsjpRe9aSP8eAvi4xzstp7AliLRG5L1Y-ApX1gBojHW08/s1024/photo_2023-12-23_17-16-55-2-576x1024-1.jpg

នារីទេសចរបរទេសស្រែកឱ្យគេជួយផងៗ នៅពេលអ្នកបើកតាក់ស៊ីថៃអូសនាងចេញពីរថយន្ត

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា ភ្ញៀវទេសចរបរទេសម្នាក់បានមកកម្សាន្តនៅខេត្តភូកេត ប៉ុន្តែនាងត្រូវបានអ្នកបើកបរតាក់ស៊ីជនជាតិថៃព្យាយាមចាប់អូសនាងចេញពីរថយន្ត ។ ពលរដ្ឋថៃនៅក្បែរនោះបានថតវីដេអូហេតុការណ៍នេះបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការងឿងឆ្ងល់ថា តើនារីទេសចរម្នាក់នេះមានរឿងអ្វី ទើបនាងស្រែកឱ្យគេជួយបែបនេះ ។

បើតាមវីដេអូបង្ហាញថា បុរសជនជាតិថៃជាអ្នកបើកបររថយន្តតាក់ស៊ីបានចុះមកបើកទ្វាររថយន្តខាងក្រោយ បន្ទាប់មក ក៏ចាប់ទាញដៃនាងឱ្យចុះពីលើរថយន្តនៅស្ថានីយចាក់ប្រេងមួយកន្លែងក្នុងខេត្តភូកេត ។ ភ្លាមនោះ នារីខាងលើបានស្រែកថា «Help me, Help me » ដើម្បីឱ្យគេជួយនាង ។คนขับแท็กซี่ป้ายเขียวสำนึกผิดรุดขอโทษ นทท.สาวหลังกระชากแขนลงจากรถ

ក្រោយមក អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានចែកចាយវីដេអូនេះ ធ្វើឱ្យបុរសអ្នកបើកបរតាក់ស៊ីចេញមុខបកស្រាយថា ៖ «ខ្ញុំបានដឹកនាងពីស្រុកថាឡាង ហើយពេលធ្វើដំណើរតាមផ្លូវ នាងសួរថា តើបិទម៉ាស៊ីនត្រជាក់រថយន្តបានទេ ព្រោះនាងចង់បើកកញ្ចក់វិញ? ខ្ញុំក៏បិទម៉ាស៊ីនត្រជាក់ឱ្យនាង ស្រាប់តែនាងសួរខ្ញុំថា ហេតុអ្វីម៉ាស៊ីនត្រជាក់រថយន្តនៅតែត្រជាក់? ខ្ញុំក៏ប្រាប់នាងថា ខ្ញុំបើកតែម៉ាស៊ីនត្រជាក់នៅផ្នែកខាងមុខប៉ុណ្ណោះ» ។คนขับแท็กซี่ป้ายเขียวสำนึกผิดรุดขอโทษ นทท.สาวหลังกระชากแขนลงจากรถ

បុរសអ្នកបើកតាក់ស៊ីបន្តថា ៖ «ស្រាប់តែនាងស្រែកឡូឡាមិនឈប់ រហូតមកដល់ស្ថានីយចាក់ប្រេងមួយកន្លែង នាងនៅតែឡូឡាទៀតក្នុងអំឡុងពេលខ្ញុំកំពុងចាក់ប្រេងរថយន្ត ។ បន្ទាប់មក នាងក៏បានធាក់ទ្វាររថយន្ត ទើបខ្ញុំទ្រាំលែងបាន ខ្ញុំក៏ចុះពីរថយន្ត ហើយមកទាញដៃនាងឱ្យចុះពីរថយន្ត ដូចគ្រប់គ្នាបានឃើញក្នុងវីដេអូ ។ ខ្ញុំបានទូរស័ព្ទទៅប៉ូលិសឱ្យមកជួយជជែកជាមួយនាង» ។

បុរសអ្នកបើកបររថយន្តតាក់ស៊ីបន្ថែមថា ៖ «ប៉ូលិសក៏អញ្ជើញខ្ញុំ និងនាង មកជជែកគ្នាឱ្យដឹងរឿងឃើញថា វាជាការយល់ខុស ។ ខ្ញុំក៏បានសូមទោសអតិថិជន បន្ទាប់មក ខ្ញុំក៏បើករថយន្តជូននាងទៅកន្លែងស្នាក់នៅមុន ហើយនាងក៏យល់ព្រមជិះរថយន្តមកវិញជាមួយខ្ញុំ» ។เปิดภาพจากคลิป พฤติกรรมแท็กซี่ป้ายเขียวภูเก็ตทำกับลูกค้าหญิง  ชาวเน็ตวิจารณ์ว่อนไม่เหมาะสม

សារព័ត៌មានថៃបញ្ជាក់ថា ករណីនេះជាការយល់ខុស និងស្តាប់មិនយល់ភាសារៀងៗខ្លួន ប៉ុន្តែនារីជាជនបរទេសមិនបានដាក់ពាក្យបណ្តឹងអ្វីទេ ។ ចុងក្រោយ សមត្ថកិច្ចថៃបានសំណូមពរថា សូមកុំធ្វើបែបនេះទៀត ពីព្រោះវានឹងបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់ និងវិស័យទេសចរណ៍នៅខេត្តភូកេត ៕

ក្រែមលាបមាត់ ៤ ពណ៌បង្កើតភាពលេចធ្លោសម្រាប់ស្ត្រី និងស័ក្តិសមគ្រប់ពណ៌ស្បែក

0

ក្រែមលាបមាត់គឺជារបស់ដែលមនុស្សស្រីមិនអាចខ្វះបាន ដើម្បីបង្កើនភាពជឿជាក់ និងបង្កើនភាពទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ ក្រែមលាបមាត់គឺមានច្រើនពណ៌ណាស់ ដោយស្ត្រីមួយចំនួនគឺពិបាកក្នុងការជ្រើសរើសពណ៌។ ដូច្នេះហើយ ដើម្បីជ្រើសរើសពណ៌ឱ្យស័ក្តិសមសម្រាប់គ្រប់ពណ៌ស្បែក KBN News នឹងណែនាំក្រែមលាបមាត់ ៤ ពណ៌ដូចខាងក្រោម៖

១.ក្រែមលាបមាត់ពណ៌ក្រហម៖ ពណ៌ក្រហមគឺជាពណ៌ដែលពេញនិយមបំផុតសម្រាប់ស្ត្រីគ្រប់រូប និងស័ក្តិសមគ្រប់ពណ៌ស្បែក។ នៅពេលអ្នកលាបក្រែមពណ៌ក្រហម វានឹងជួយបង្កើនភាពទាក់ទាញ ការចាប់អារម្មណ៍ និងបង្ហាញពីភាពស្រស់ស្អាត ស៊ិចស៊ី ក៏ដូចជាទាន់សម័យផងដែរ។How to Wear Red Lipstick Perfectly - A Step-By-Step Tutorial

២.ក្រែមលាបមាត់ពណ៌សាច់៖ ពណ៌ក្រែមលាបមាត់នេះគឺស័ក្តិសមគ្រប់សម្លៀកបំពាក់ ក៏ដូចជាស័ក្តិសមគ្រប់ពណ៌ស្បែកទាំងអស់។ ពណ៌នេះគឺធ្វើឱ្យបបូរមាត់ល្អឥតខ្ចោះ ចាប់ពីអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ រហូតដល់ការប្រជុំសំខាន់ៗ ហើយក្រែមលាបមាត់ពណ៌សាច់នេះ ក៏ជួយបង្កើនសម្រស់ធម្មជាតិ និងភាពទាន់សម័យផងដែរ។How to choose a nude lipstick for your skin tone | Be Beautiful India

៣.ក្រែមលាបមាត់ពណ៌ត្នោត៖ ក្រែមលាបមាត់ពណ៌ត្នោតមានប្រសិទ្ធភាពអស្ចារ្យក្នុងការបង្កើតរូបរាងដ៏កក់ក្តៅ និងទាក់ទាញ។ ក្រែមលាបមាត់ពណ៌ត្នោតក៏ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់រូបរាងដែលបំផុសគំនិតក្នុងរដូវត្រជាក់ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការប្រើវាពេញមួយឆ្នាំដើម្បីទទួលបានរូបរាងធម្មជាតិ។Nude Rose Brown Lipstick: Matte Revolution In Super Fabulous | Charlotte  Tilbury

៤.ក្រែមលាបមាត់ពណ៌ផ្កាឈូក៖ ពណ៌ផ្កាឈូកនឹងបន្ថែមភាពរ៉ូមែនទិក រួមទាំងការលេងស្ទីលតុបតែងខ្លួនបែបសុភាព។ ដូច្នេះអ្នកគួរជ្រើសរើសពណ៌ផ្កាឈូកស្រាលសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឬជ្រើសរើសពណ៌ផ្កាឈូកងងឹត ដើម្បីបំភ្លឺក្នុងរដូវត្រជាក់។ ហេតុនេះហើយពណ៌ក្រែមទាំង ៤ នេះគឺជាពណ៌ដែលស្ត្រីគ្រប់រូបស្រលាញ់សម្រស់ត្រូវតែមាន៕How to Wear Pink Lipstick Shades & Pink Lip Gloss - Lancôme

ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនមានមហិច្ឆតាចង់ដណ្តើមទីផ្សារពីជប៉ុន

0

ប្រទេសចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD មានគោលបំណងចង់លក់រថយន្តចំនួន ៣០,០០០ គ្រឿងនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២៥ ដើម្បីក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសនេះ។

យោងតាមគេហទំព័រអន្តរជាតិ Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ផែនការរបស់ BYD មានមហិច្ឆតាខ្លាំងនៅពេលដែលប្រទេសជប៉ុនប្រៀបដូចជាបន្ទាយមួយប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តបរទេស មានន័យថា ក្រុមហ៊ុនផលិតក្នុងស្រុករបស់ប្រទេសជប៉ុនបច្ចុប្បន្នមានចំណែកទីផ្សារច្រើនជាង ៩០% ហើយទីផ្សាររថយន្តបរទេសដែលនាំចូល ឬផលិតនៅប្រទេសនេះគឺមានតិច ខណៈដែលប្រទេសជប៉ុនគាំទ្រផលិតផលរបស់ខ្លួនច្រើនជាង។China's BYD to build new energy vehicle production base in Hungary - Nikkei  Asia

ទោះជាយ៉ាងណាក៏ដោយ កាលពីខែតុលា ក្រុមហ៊ុន BYD បានចូលរួមក្នុងការតាំងបង្ហាញរថយន្តអគ្គិសនីនៅទីក្រុងតូក្យូ និងបានណែនាំរថយន្ត SUV YangWang U8 ដល់អតិថិជនជប៉ុន រួមទាំងអញ្ជើញឈ្មួញជាច្រើននាក់មកពីទូទាំងប្រទេសជប៉ុនមកចូលរួមកិច្ចប្រជុំឯកជននៅសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ ដែលជាកន្លែងបង្ហាញពីយុទ្ធសាស្ត្ររបស់ BYD នៅក្នុងទីផ្សារនេះអស់រយៈពេលជាងមួយម៉ោង។ បន្ទាប់មកមិនយូរប៉ុន្មាន BYD របស់ចិនក៏បានចូលទៅក្នុងទីផ្សារជប៉ុន ហើយក៏បាននាំយករថយន្តចំនួន ៣ ម៉ូដែលគឺ Seal, Dolphin, និង Atto 3 ទៅលក់ក្នុងប្រទេសជប៉ុនផងដែរ។Locked out of USA, BYD looks to Toyota's homeland to prove its worth |  WapCar

ហេតុនេះហើយ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានធ្វើការវិនិយោគ ៥០ នៅតំបន់ផ្សេងៗគ្នាក្នុងប្រទេសជប៉ុន រួមទាំងហាងបណ្តោះអាសន្នផងដែរ។ នៅពេលគេសួរថា ហេតុអ្វីបានជា BYD មានបំណងវិនិយោគយ៉ាងច្រើននៅក្នុងទីផ្សារដ៏លំបាកដូចជាប្រទេសជប៉ុន? លោក Liu Xueliang ដែលជាប្រធានក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុននឹង “យកអ្វីដែលខ្លួនបានរៀននៅក្នុងប្រទេសជប៉ុន ហើយផ្សព្វផ្សាយវានៅទូទាំងអាស៊ី និងពិភពលោក”។Asia EV 50: China consolidates EV hub position; Japan and South Korea  expedite electrification

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ BYD បានចែកចាយរថយន្តអគ្គិសនីជាង ២.៦៨ លានគ្រឿងទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាមានគោលដៅចែកចាយឈានដល់ ៣ លានគ្រឿងនៅឆ្នាំក្រោយ។ ដូច្នេះការនាំចេញបានកើនឡើង ១៤៩% នៅក្នុងខែវិច្ឆិកា ដែលមានរថយន្តចំនួន ២០៦,៦៧៩ គ្រឿងចេញទៅក្រៅប្រទេស បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានរថយន្តចំនួន ៣០,៦២៩ គ្រឿងប៉ុណ្ណោះដែលបាននាំចេញទៅក្រៅប្រទេស៕Toyota using Chinese tech to bring its electric cars to market | Driving

ស្តាយណាស់! គូស្នេហ៍ហ្វីលីពីនមួយគូទៀតសម្រេចចិត្តចែកផ្លូវគ្នាក្រោយទាក់ទងបាន១២ឆ្នាំ

0

អ្នកគាំទ្រទើបតែសោកស្តាយចំណងស្នេហ៍គូស្នេហ៍ហ្វីលីពីនមួយគូបែកគ្នាក្រោយពីទាក់ទងគ្នាបាន១១ឆ្នាំស្រាប់តែថ្មីៗនេះគូស្នេហ៍ហ្វីលីពីនមួយគូទៀតក៏ប្រកាសចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងស្នេហារហូតទៅដល់១២ឆ្នាំឯណោះ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង។Kim Chiu on intimate scenes with Paulo Avelino: 'Happy naman ako'

កាលពីថ្ងៃទី ២៣ ធ្នូ តារាសម្តែង Kim Chiu បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនប្រាប់ទៅអ្នកគាំទ្រថាចំណងស្នេហា១២ឆ្នាំរបស់នាងនិងមិត្តប្រុសតារាសម្ដែង Xian Lim បានឈានដល់ទីបញ្ចប់ហើយ។ ជាមួយគ្នានេះ តារាសម្តែងកូនកាត់អាម៉េរិក ហ្វីលីពីន Xian Lim បានលុបវីដេអូភាគច្រើនរបស់ខ្លួនរួមទាំងវីដេអូជាមួយអតីតមិត្តស្រីចេញពីប៉ុស្តិ៍ឆាណែល YouTube របស់គេផងដែរមុនពេលខាងស្រីប្រកាសជាសាធារណៈ។Xian Lim moves to GMA

តារាសម្តែង Kim Chiu បាននិយាយលើបណ្តាញសង្គមថា “យើងសូមអរគុណអ្នកគាំទ្ររបស់យើងទាំងអស់សម្រាប់ការស្រឡាញ់និងការគាំទ្ររបស់ពួកគេ ប៉ុន្តែឥឡូវនេះយើងសុំសម្តែងការដឹងគុណចំពោះភាពស្មោះត្រង់របស់យើង ហើយផ្តល់ឱ្យយើងនូវភាពឯកជនដែលយើងត្រូវការនៅពេលយើងចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់យើង” ។ ទន្ទឹមនឹងសំណេរនេះតារាសម្តែងស្រីរូបនេះក៏ភ្ជាប់ជាមួយរូបផ្អែមល្ហែមរបស់ខ្លួនជាមួយមិត្តប្រុស Xian Lim ជារូបភាពពណ៌សខ្មៅផងដែរ។Did Kim Chiu and Xian Break Up? Check Kim Chiu and Xian Lim Relationship  Status - News

ក្រោយពីអតីតមិត្តស្រីប្រកាសប្រាប់អ្នកគាំទ្របញ្ចប់ទំនាក់ទំនងរយៈពេល១២ឆ្នាំរបស់ពួកគេ ងាកទៅកាន់តារាសម្តែង Xian Lim ក៏បានបង្ហោះលើបណ្ដាញសង្គមដើម្បីសម្ដែងការដឹងគុណដល់អតីតមិត្តស្រី Kim Chiu កាលពីថ្ងៃទី២៤ ធ្នូ ដោយបានអរគុណចំពោះក្តីស្រលាញ់របស់មិត្តស្រីក្នុងទំនាក់ទំនងរបស់ពួកគេកន្លងមកនេះ និងជូនពរអតីតមិត្តស្រីខ្លួនមានសុភមង្គល និងសេចក្តីស្រឡាញ់ដែលអតីតមិត្តស្រីចង់បាន។Kim Chiu takes on bold, unconventional role - Manila Standard

តារាសម្តែង Xian Lim មានអាយុ៣៤ឆ្នាំ និងតារាសម្តែង Kim Chiu មានអាយុ៣៣ឆ្នាំ បានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០១២ និងបានបញ្ជាក់ថាពីទំនាក់ទំនងជាសាធារណក្នុងឆ្នាំ២០១៨។ អ្នកទាំងពីរធ្លាប់បានចាប់ដៃគូសម្តែងក្នុងរឿងភាគបែបមនោសញ្ចេតនាបែបកំប្លែង «My Binondo Girl» ដែលចាក់ផ្សាយពីឆ្នាំ ២០១១ ដល់ ២០១២ , ភាពយន្ត «Must Date a Playboy រួមទាំងរឿងមួយចំនួនទៀត៕Xian Lim posts breakup message for Kim Chiu | PEP.ph

អ្នកនាង ខាត់ សុឃីម លើកឡើងពីការបោះចោលសំរាមផ្តេសផ្តាសស្រាប់តែអ្នកនាង ស្រួង ភាវី តបបែបនេះវិញ

0

មួយរយៈចុងក្រោយនេះតារាពហុជំនាញ ខាត់ សុឃីម ហាក់មានប្រធានបទជជែកលើបណ្តាញសង្គមបន្ទាប់ពីបង្ហើរសម្តីរបស់ខ្លួនហើយត្រូវគេទាញចូលទៅពាក់ព័ន្ធនឹងជម្លោះបញ្ហាគ្រួសារគេទៀតផង។ យ៉ាងណាមិញ រឿងមួយទៀតតែស្ងប់ស្ងាត់ស្រាប់តែមានរឿងថ្មីមួយទៀតបានផុសឡើងបន្ទាប់ពីអ្នកនាងបានបង្ហោះប្រយោគមួយពាក់ព័ន្ធនឹងអ្នកមានលទ្ធភាពដើរលេងក្រៅប្រទេសខ្លះសរសើរថាប្រទេសគេស្អាតប៉ុន្តែបែរជានៅប្រទេសខ្លួនឯងនៅចោលផ្តេសផ្តាសទៅវិញដែលប្រយោគនេះបានក្លាយជាប្រធានបទជជែកសូម្បីតែកីឡាការិនី ស្រួង ភាវី ក៏ចូលលូកមាត់លើរឿងនេះដែរ។May be an image of 1 person and text

កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៣ អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «ឆ្ងល់ខ្លាំងណាស់? អ្នកខ្លះទៅលេងស្រុកគេនិយាយថាសរសើរប្រទេសគេស្អាត តែមកដល់ស្រុកខ្លួនឯង សំរាមបោះចោលតាពាស»។ សម្តីនេះដែរ បានធ្វើឱ្យម្ចាស់មេដាយមាសស៊ីហ្គេម ស្រួង ភាវី បានចូលទៅបញ្ចេញមតិផ្ទុយពីអ្នកនាង ខាត់ សុឃីម ដោយលើកឡើងថាអ្នកមានលទ្ធភាពដើរលេងក្រៅប្រទេសមិនចោលសំរាមផ្តេសផ្តាសឡើយ ប៉ុន្តែជាអ្នកដែលខ្វះការអប់រំ។ អ្នកនាង ស្រួង ភាវី ថា «សម្រាប់ខ្ញុំគិតថា អ្នកដែលមានលទ្ធភាពបានដើរលេងស្រុកគេ មិនដូច្នេះឡើយ ដោយច្រើនគឺអ្នកខ្វះការអប់រំ ហើយអ្នកដែលចោលសំរាមតាពាសនោះ ដោយច្រើនមិនដែលបានដើរស្រុកគេទេ»។May be an image of 2 people and text

មិនត្រឹមតែកីឡាការិនីឆ្នើមរូបនេះមានមតិយោបល់ផ្ទុយពីការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ប៉ុណ្ណោះទេងាកទៅអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានបញ្ចេញមតិវែកញែកលើរឿងនេះដូចគ្នា។ អ្នកខ្លះថាក៏យល់ស្របតាមការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ចំណែកឯអ្នកខ្លះទៀតក៏បានយល់ស្របតាមការលើកឡើងរបស់អ្នកនាង ស្រួង ភាវី។May be an image of 2 people

អ្នកលេងបណ្តាញសង្គម លើកឡើងថា «ខ្ញុំក៏ជួបមនុស្សបែបនឹងដែរបង បើមិនជួបក៏មិនជឿថាមានដែរ, អ្នកដែលចោលសំរាមតាពាសនោះ ដោយច្រើនមិនដែលបានដើរស្រុកគេ, តាមការយល់ឃើញរបស់ខ្ញុំ មនុស្សដែលទទួលបានការអបរំនិងយល់ដឹងពីអនាម័យបរិស្ថានមិនចោលសំរាមផ្តេសផ្តាសទេ តែមនុស្សមួយចំនួនដែលចោលសំរាម គឺជាមនុស្សដែលខ្វះការអបរំយល់ដឹង ផ្ទុយទៅវិញមនុស្សដែលដើរស្រុកគេភាគច្រើនមិនចោលសំរាមផ្តេសផ្តាសទេជាការយល់ឃើញរបស់ខ្ញុំ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា ចំណែកអ្នកខ្លះទៀតបានដើរលេងឃើញកន្លែងគេស្អាតលើកទូរសព្ទថត ចំណែកកន្លែងការងារខ្លួនឯងមូលក្រដាសបោះពាសវាលពាសកាល។May be an image of 1 person and text

មិនត្រឹមតែមានការលើកឡើងខាងលើនេះទេ ប៉ុន្តែក៏មានមតិយោបល់ច្រើនជាងនេះទៀតទៅលើការបង្ហោះរបស់អ្នកនាង ខាត់ សុឃីម និងមតិយោបល់របស់អ្នកនាង ស្រួង ភាវី ផងដែរ៕

 

គូស្នេហ៍គេសប្បាយអរតែ ពេជ្រ សោភា បែរបង្ហើបថាបែកគ្នាជាមួយ ឆឹម សក្កដា

0

ក្នុងដំណើរជីវិតគូពិតជាមិនទៀងទាត់មែន គូស្នេហ៍ខ្លះក៏សមប្រកប ចំណែកឯគូស្នេហ៍ខ្លះទៀតក៏ជួបប្រទះបញ្ហាឈានដល់ប្រេះឆាមិនអាចផ្សះផ្សាគ្នាបាន។ ស្របពេលដល់រដូវកាលដែលគូស្នេហ៍មួយចំនួនចែករំលែកក្តីស្រលាញ់ជាមួយគ្នាតែគូស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា បែរត្រូវមកបែកគ្នាទៅវិញដូចអំបិលត្រូវទឹកហើយអ្នកគាំទ្រមិនអាចឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheuXecQlrZRIXM-NozKNgpSPK2T3e9bRmSV9shOtm6sF6JoGgJoJwbPE0mbfr9nHWnsQracD4xVfrCkqWUcMPZOLjLEM2jOIswPijS4xaqHHtM5TRbsncD3IKbEv-mOWyoAJVkf95PUIEwdZbOctHq-HDGH8c38x6S6tgDbi_cD2y5OVMVI0zz9B31yH0/s1800/347007613_1566413257222051_8852085403933758704_n.jpg

កាលពីយប់ថ្ងៃទី២៣ ខែធ្នូ អ្នកនាង ពេជ្រ សោភា បាន Live ជជែកជាមួយអ្នកគាំទ្រព្រមទាំងបានដាក់ចំណងជើងថា «ពួកយើងបែកគ្នាហើយ» ដែលឃ្លានេះ ធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់យ៉ាងខ្លាំងថាជារឿងពិតឬគ្រាន់តែជាការនិយាយលេងសើចរឿងបែកគ្នាជាមួយតារាសម្តែង ឆឹម សក្កដា ។ ការដែលអ្នកគាំទ្រគិតថាជាចំណងជើងបែបលេងសើចនេះស្របពេលតារាចម្រៀងរូបនេះទើបតែបានទម្លាក់បទសេដនៅក្នុងផលិតកម្មរស្មីហង្សមាសមានចំណងជើងថា «គេចង់នៅម្នាក់ឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgArphe2QoZ67PhkvAKP0D1iVzg8m-sX06zVKBuHClDq-Pop_Y15lcnGBohpakPYL-XYoAOK53-hEudZP1twn5KvujAzX_5Zle5pNOx20h70o_-1km5rEOWpbdYRiUOvT7dU18gfpsDIenHIz0T01U-EYJfR0mzsz1IveL-bFV0EwrpE8gYA41zM_1YqAI/s1440/314362149_6322742557754068_6257425763824657791_n.jpg

យ៉ាងណាមិញនៅក្នុងការ Live តារាចម្រៀង ពេជ្រ សោភា បានអះអាងថាពួកគេពិតជាបានបែកគ្នាពិតមែនមិនបានលេងសើចឡើយ ហើយនៅសុខៗមិនដែលមានអ្នកណាចង់នៅម្នាក់ឯងនោះទេ។ ពេជ្រ សោភា បន្ថែមថាដូចហ្វេនៗឃើញស្រាប់ខ្លួននិងលោក ឆឹម សក្កដា មិនបានបង្ហាញការស្និទ្ធស្នាលដូចមុនទេ ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានធ្វើការជាមួយគ្នាធម្មតា ខណៈតារាស្រីរូបនេះលើកឡើងទៀតថាបែកគ្នាលើកនេះខ្លួនមិនទុកបេះដូងឱ្យទំនេរយូរដូចពេលមុនឡើយ នឹងឆាប់បង្ហាញមុខគូស្នេហ៍ថ្មីតែម្តង។

ឆឹម សក្កដា និង ពេជ្រ សោភា បានសម្រេចដឹកដៃគ្នាភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមានទំនាក់ទំនងស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ អ្នកទាំងពីរបានសាងភាពល្បីល្បាញជាមួយគ្នាយ៉ាងខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាក្នុងបទ «មិត្ត១០០ឆ្នាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOq0rg0-DqAiGbsu9j4po7vs1oDWIiVb-SE7fGmi4P4NkNW414HXQktkRYGOd0W_WVf7ubY1L_shk-m-8D8LVuiVBFqOJXzrHuvS8tNKKfgO9XCkkgW-THBjC700sVa1kZBI8Smrq-pYjftd2Ear60_8lKUrNsDOHaoVQJXrKmmM4xYNd9FrGWKQaM-RI/s2048/315990329_5760627617390346_2658116631227528483_n.jpg

កាលពីមួយរយៈមុនក៏លេចធ្លាយដំណឹងដែរថា ពេជ្រ សោភា និងលោក ឆឹម សក្កដា បានផ្តាច់ពាក្យជាមួយគ្នាហើយ ខណៈថ្ងៃខួបកំណើតអ្នកនាង ពេជ្រ សោភា ក្នុងគម្រប់៤០ឆ្នាំ គេពុំឃើញលោក ឆឹម សក្កដា មានវត្តមានក្នុងពិធីជប់លៀងនោះទេ ផ្ទុយមកវិញឃើញវត្តមានរបស់លោក ឆន សុវណ្ណារាជ ប្រារព្ធខួបកំណើតយ៉ាងរីករាយជាមួយគ្នា។ ដំណឹងបែកគ្នាបានស្ងប់ស្ងាត់មកវិញ បន្ទាប់ពីលោក ឆឹម សក្កដា បង្ហោះរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hrjhGt-PxSrxoBEhPQR-5GkXDm5ZDuHLROnDXQV4BVIooHhK2p7xYmDYKUOGdMJo3m7lljlRCBnYjf3bWpw8xNiYnnGFhWGeR02joClwTSI5GXd0stJdFvjyad-SUnMxvF6DncaT1VSPMN4wWfdXyPKAdCKPPivLQzxIGkvvHQg9z2inK-IaIY8prNU/s1440/315138511_6322742561087401_837127309947467666_n.jpg

គួរបញ្ជាក់ថា ពេជ្រ សោភា ក៏ធ្លាប់បានរៀបការម្តងហើយជាមួយអាណិកជនខ្មែរមកពីអាម៉េ រិក កាលពីខែកុម្ភៈ ឆ្នាំ២០១៥ តែចំណងអាពាហ៍ពិពាហ៍នេះបានឈានដល់ទីបញ្ចប់រហ័ស ដោយអ្នកទាំងពីរបានចែកផ្លូវគ្នានៅក្នុងឆ្នាំ២០១៦។ ជួបបញ្ហាខកស្នេហ៍ត្រូវបែកគ្នាជាមួយគូដណ្តឹងលើកនេះទៀតធ្វើឱ្យអ្នកគាំទ្រអាណិតដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំងជួបស្នេហាសុទ្ធតែមិនសមប្រកប។ ការចែកផ្លូវគ្នានេះងាកទៅកាន់លោក ឆឹម សក្កដា បានរក្សាភាពស្ងៀមស្ងាត់ដោយមិនបានធ្វើការឆ្លើយតបអ្វីឡើយ៕

 

មកស្គាល់ម៉ាកនាឡិកាឆ្លាតវៃល្បីៗចំនួន ៥ ប្រចាំឆ្នាំ ២០២៣

0

នាឡិកាម៉ាកល្បីៗក្នុងឆ្នាំ ២០២៣ នេះភាគច្រើនគឺសុទ្ធតែជាផលិតផលរបស់ Apple, Samsung, និង Huawei ដោយផលិតផលទាំងនេះមានការរចនាដ៏ស្រស់ស្អាត ទម្ងន់ស្រាល មុខងារឆ្លាតវៃជាច្រើន និងថាមពលថ្មល្អ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាម៉ាកនាឡិកាឆ្លាតវៃល្បីៗចំនួន ៥ ប្រចាំឆ្នាំ ២០២៣៖

១. Huawei Watch GT4៖ នាឡិកាដៃ Huawei មានការរចនាថ្មីទាំងស្រុង បើប្រៀបធៀបទៅនឹងជំនាន់មុន ដែលវាមានជម្រើសទំហំពីរគឺ 46 និង 41 mm។ នាឡិកានេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងអាចប្រើបានជាមួយ Android 8.0 ឬ iOS 13.0 ឬខ្ពស់ជាងនេះក៏បាន។ ផលិតផលនេះដែរក៏មុខងារដូចជាវាស់ស្ទង់សុខភាព ចង្វាក់បេះដូង សីតុណ្ហភាពស្បែក ការគេង និងកម្រិតស្ត្រេស រួមជាមួយមុខងារ Stay Fit ដើម្បីតាមដានកាឡូរីដែលបានប្រើប្រាស់ និងទទួលទានក្នុងពេលថ្ងៃផងដែរ។ ហេតុនេះហើយ Huawei Watch GT4 ជាទូទៅវាមានតម្លៃប្រមាណ ២២៧ ដុល្លារអាមេរិក។Huawei Watch GT4 review: Nailed it | Expert Reviews

២. Samsung Galaxy Watch6៖ នាឡិកាថ្មីរបស់ Samsung មានពីរកំណែដែលមានការកំណត់រចនាសម្ព័ន្ធសមមូល និងមានការរចនាម៉ូតខុសៗគ្នា។ ស្ដង់ដារ Galaxy Watch6 មានទំហំ 40 និង 44 mm ដែលលក្ខណៈពិសេសនៃការវាស់ស្ទង់សុខភាពគឺមិនខុសពីមុននោះទេ ដូចជាការវាស់ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម ជំនួយការធ្វើលំហាត់ប្រាណ ឧបករណ៍ចាប់សញ្ញា BIA ដើម្បីវាស់សន្ទស្សន៍រាងកាយ និងការត្រួតពិនិត្យគុណភាពនៃការគេង ក៏ដូចជាមានមុខងារកំណត់តំបន់អត្រាបេះដូងផ្ទាល់ខ្លួនបន្ថែម ដែលជួយវិភាគសមត្ថភាពរាងកាយរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា ផលិតផលនេះដំណើរការ WearOS ថ្មី ហើយអាចប្រើបានតែជាមួយស្មាតហ្វូន Android ប៉ុណ្ណោះ នឹងមានតម្លៃជាទូទៅ ២៨៥ ដុល្លារអាមេរិក។Samsung Galaxy Watch6 Bluetooth (40mm) Gold | Samsung Malaysia

៣. Apple Watch Series៖ Apple Watch Series គឺជាម៉ាកនាឡិកាស៊េរី 9 ដែលមានទំហំ និងគុណភាពបង្ហាញដូចគ្នាទៅនឹងកំណែចាស់ ប៉ុន្តែអេក្រង់មានពន្លឺអតិបរមាទ្វេដងរហូតដល់ 2,000 nits។ នាឡិកានេះមានមុខងារជំនួយសុខភាពដូចជា ការត្រួតពិនិត្យការគេង ការវាស់ចង្វាក់បេះដូង និងការវាស់អុកស៊ីហ្សែនក្នុងឈាម។ ដូច្នេះហើយម៉ូដែលនេះជាទូទៅមានតម្លៃ ៤២៨ ដុល្លារអាមេរិក។Apple introduces the advanced new Apple Watch Series 9 - Apple

៤.Coros Pace 3៖ ផលិតផលនេះមានទម្ងន់ស្រាល និងមិនមានការផ្លាស់ប្តូរច្រើននោះទេបើប្រៀបធៀបទៅនឹងជំនាន់មុន។ Coros Pace 3 គឺមានឧបករណ៍ចាប់សញ្ញាសុខភាពជំនាន់ថ្មីជួយវាស់ចង្វាក់បេះដូង SpO2… កាន់តែត្រឹមត្រូវ។ បន្ថែមពីលើរបៀបហ្វឹកហ្វឺនដែលធ្លាប់ស្គាល់ ឧបករណ៍នេះមានសកម្មភាពថ្មីៗដូចជា ការរត់លើដី ជិះស្គី… និងអង្គចងចាំខាងក្នុង 4 GB ដើម្បីចាក់តន្ត្រី រីឯបន្ទះឈីប Dual-band GPS ក៏ជួយក្នុងការកំណត់ទីតាំងត្រឹមត្រូវជាងមុនផងដែរ។ ហេតុនេះហើយ នាឡិកាឆ្លាតវៃ Coros Pace 3 ជាទូទៅមានតម្លៃ ២៥៥ ដុល្លារអាមេរិក។Análisis y review del reloj deportivo Coros Pace 3

៥. Amazfit Cheetah Pro៖ ម៉ូដែលទំនើបបំផុតនៅក្នុងបន្ទាត់ Cheetah របស់ Amazfit មានការរចនារូបរាងតូច និងស្ព័រជាងមុន គែមទីតានីញ៉ូមជួយការពារអេក្រង់ និងមានទម្ងន់ 34 ក្រាម។ ផលិតផលនេះគាំទ្ររបៀបហ្វឹកហ្វឺនកីឡាចំនួន 150 ផ្សេងៗគ្នា និងមុខងារវាស់ស្ទង់សុខភាពដូចជា អត្រាបេះដូង, SpO2, ការត្រួតពិនិត្យការគេង… Cheetah Pro ក៏គាំទ្រអ្នកបណ្តុះបណ្តាលនិម្មិត AI ផងដែរ ដើម្បីជួយបង្កើតរបបបណ្តុះបណ្តាលដែលសមស្របជាមួយបុគ្គលម្នាក់ៗ ដែលជាទូទៅវាមានតម្លៃ ២៨៤ ដុល្លារអាមេរិក៕Amazfit Cheetah Pro Review | Trusted Reviews

ប៉ូលិសតែងខ្លួនជា Santa Claus ចូលចាប់ក្រុមជួញដូរថ្នាំញៀ.នក្នុងផ្ទះ

0

ប្រទេសប៉េរូ ៖ ប៉ូលិសប្រឆាំងគ្រឿងញៀននៅប្រទេសប៉េរូ (Peru) ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង បានតែងខ្លួនជា Santa Claus ដើម្បីចូលទៅកាន់កន្លែងស្នាក់នៅ និងជួញដូរថ្នាំញៀនមួយកន្លែងក្នុងទីប្រជុំជនមួយស្ថិតនៅភាគខាងជើងទីក្រុងលីម៉ា ហើយប៉ូលិសចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។ ការបង្ក្រាបថ្នាំញៀននេះ គឺក្នុងគោលបំណងជួយឱ្យអ្នករស់នៅក្នុងទីប្រជុំជននៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។Undercover Santa leads major drug bust on 'Evil Reindeer Gang' | The  Independent

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប៉ូលិសប្រឆាំងគ្រឿងញៀនបាននាំគ្នាស្លៀកសម្លៀកបំពាក់ Santa Claus ឆ្មក់ចូលឆែកឆេរផ្ទះមួយកន្លែងក្នុងតំបន់ហួរ៉ាល់ ដែលនៅឆ្ងាយពីទីក្រុងលីម៉ា ទៅទិសខាងជើងប្រមាណ៧០គីឡូម៉ែត្រ ។ គេជឿថា វាជាកន្លែងស្នាក់នៅ និងចែកចាយថ្នាំញៀនដ៏ធំក្នុងតំបន់នេះ ។

នៅពេលប៉ូលិសសម្រុកចូលក្នុងផ្ទះស្នាក់នៅ ជនសង្ស័យឆ្ងល់ថា ហេតុអ្វីបានជាពួក Santa Claus សម្រុកចូលក្នុងផ្ទះរបស់ពួកគេ? ក្រោយមក ប៉ូលិសបានរឹបអូសយកវត្ថុតាងមួយចំនួន ព្រមទាំងកញ្ឆាមានទម្ងន់ជាង២០គីឡូក្រាម និងបញ្ជូនជនសង្ស័យទៅកាន់ស្ថានីយប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។See Santa Claus, elf bust alleged drug dealers in Peru | CNN

ប៉ូលិសលើកឡើងថា ពួកគេនាំគ្នាតែងខ្លួនជា Santa Claus ចូលចាប់ក្រុមជួញដូរថ្នាំញៀន ដើម្បីកុំឱ្យពួកគេដឹងខ្លួនមុន ។ នេះចាត់ទុកថា វាប្រតិបត្តិការមួយទទួលបានជោគជ័យយ៉ាងខ្លាំង ហើយវាដូចគ្នានឹងឱ្យ Santa Claus មកកម្ចា.ត់ជនខិលខូច ជំនួសឱ្យ Santa Claus ដើរចែកកាដូឱ្យក្មេងៗ ដោយសារពួកគេបានជួញដូរថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។ ដូច្នេះ អ្នករស់នៅក្នុងតំបន់នេះនឹងមានសុវត្ថិភាព និងនៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងបុណ្យគ្រិស្តម៉ាស នៅឆ្នាំ២០២៣ ។

ប៉ូលិសម្នាក់ប្រាប់ថា ៖ «ពួកគេបានតែងខ្លួនធ្វើជា Santa Claus បែបនេះ ដើម្បីកុំឱ្យក្រុមជួញដូរថ្នាំញៀនមានការសង្ស័យ ហើយប៉ូលិសអាចចុះត្រួតពិនិត្យនៅគ្រប់តំបន់ផងដែរ ដោយគ្មានអ្នកណាដឹងថា ពួកគេជាប៉ូលិសទេ» ។Santa Claus Disguise: Unique Drug Bust by Peruvian Police

កន្លងមក ក្នុងពិធីបុណ្យសំខាន់ៗ ប៉ូលិសប៉េរូ តែងតែស្លៀកសម្លៀកពាក់ឱ្យដូចគ្នានឹងពិធីបុណ្យនោះ ដើម្បីចាប់ខ្លួនជនសង្ស័យ និងចាប់សមាជិកជួញដូរថ្នាំញៀន ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប៉ូលិសជាច្រើននាក់បានស្លៀកពាក់ជាបិសាច និងស្លៀកពាក់ឱ្យដូចអ្នកសម្តែងកុន ដើម្បីចាប់ខ្លួនក្រុមជួញដូរថ្នាំញៀនមួយក្រុម ៕Peruvian cops dress up as Santa Claus, elf for drug raid