នាឡិកាម៉ាកល្បីៗក្នុងឆ្នាំ ២០២៣ នេះភាគច្រើនគឺសុទ្ធតែជាផលិតផលរបស់ Apple, Samsung, និង Huawei ដោយផលិតផលទាំងនេះមានការរចនាដ៏ស្រស់ស្អាត ទម្ងន់ស្រាល មុខងារឆ្លាតវៃជាច្រើន និងថាមពលថ្មល្អ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាម៉ាកនាឡិកាឆ្លាតវៃល្បីៗចំនួន ៥ ប្រចាំឆ្នាំ ២០២៣៖
១. Huawei Watch GT4៖ នាឡិកាដៃ Huawei មានការរចនាថ្មីទាំងស្រុង បើប្រៀបធៀបទៅនឹងជំនាន់មុន ដែលវាមានជម្រើសទំហំពីរគឺ 46 និង 41 mm។ នាឡិកានេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងអាចប្រើបានជាមួយ Android 8.0 ឬ iOS 13.0 ឬខ្ពស់ជាងនេះក៏បាន។ ផលិតផលនេះដែរក៏មុខងារដូចជាវាស់ស្ទង់សុខភាព ចង្វាក់បេះដូង សីតុណ្ហភាពស្បែក ការគេង និងកម្រិតស្ត្រេស រួមជាមួយមុខងារ Stay Fit ដើម្បីតាមដានកាឡូរីដែលបានប្រើប្រាស់ និងទទួលទានក្នុងពេលថ្ងៃផងដែរ។ ហេតុនេះហើយ Huawei Watch GT4 ជាទូទៅវាមានតម្លៃប្រមាណ ២២៧ ដុល្លារអាមេរិក។
២. Samsung Galaxy Watch6៖ នាឡិកាថ្មីរបស់ Samsung មានពីរកំណែដែលមានការកំណត់រចនាសម្ព័ន្ធសមមូល និងមានការរចនាម៉ូតខុសៗគ្នា។ ស្ដង់ដារ Galaxy Watch6 មានទំហំ 40 និង 44 mm ដែលលក្ខណៈពិសេសនៃការវាស់ស្ទង់សុខភាពគឺមិនខុសពីមុននោះទេ ដូចជាការវាស់ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម ជំនួយការធ្វើលំហាត់ប្រាណ ឧបករណ៍ចាប់សញ្ញា BIA ដើម្បីវាស់សន្ទស្សន៍រាងកាយ និងការត្រួតពិនិត្យគុណភាពនៃការគេង ក៏ដូចជាមានមុខងារកំណត់តំបន់អត្រាបេះដូងផ្ទាល់ខ្លួនបន្ថែម ដែលជួយវិភាគសមត្ថភាពរាងកាយរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា ផលិតផលនេះដំណើរការ WearOS ថ្មី ហើយអាចប្រើបានតែជាមួយស្មាតហ្វូន Android ប៉ុណ្ណោះ នឹងមានតម្លៃជាទូទៅ ២៨៥ ដុល្លារអាមេរិក។
៣. Apple Watch Series៖ Apple Watch Series គឺជាម៉ាកនាឡិកាស៊េរី 9 ដែលមានទំហំ និងគុណភាពបង្ហាញដូចគ្នាទៅនឹងកំណែចាស់ ប៉ុន្តែអេក្រង់មានពន្លឺអតិបរមាទ្វេដងរហូតដល់ 2,000 nits។ នាឡិកានេះមានមុខងារជំនួយសុខភាពដូចជា ការត្រួតពិនិត្យការគេង ការវាស់ចង្វាក់បេះដូង និងការវាស់អុកស៊ីហ្សែនក្នុងឈាម។ ដូច្នេះហើយម៉ូដែលនេះជាទូទៅមានតម្លៃ ៤២៨ ដុល្លារអាមេរិក។
៤.Coros Pace 3៖ ផលិតផលនេះមានទម្ងន់ស្រាល និងមិនមានការផ្លាស់ប្តូរច្រើននោះទេបើប្រៀបធៀបទៅនឹងជំនាន់មុន។ Coros Pace 3 គឺមានឧបករណ៍ចាប់សញ្ញាសុខភាពជំនាន់ថ្មីជួយវាស់ចង្វាក់បេះដូង SpO2… កាន់តែត្រឹមត្រូវ។ បន្ថែមពីលើរបៀបហ្វឹកហ្វឺនដែលធ្លាប់ស្គាល់ ឧបករណ៍នេះមានសកម្មភាពថ្មីៗដូចជា ការរត់លើដី ជិះស្គី… និងអង្គចងចាំខាងក្នុង 4 GB ដើម្បីចាក់តន្ត្រី រីឯបន្ទះឈីប Dual-band GPS ក៏ជួយក្នុងការកំណត់ទីតាំងត្រឹមត្រូវជាងមុនផងដែរ។ ហេតុនេះហើយ នាឡិកាឆ្លាតវៃ Coros Pace 3 ជាទូទៅមានតម្លៃ ២៥៥ ដុល្លារអាមេរិក។
៥. Amazfit Cheetah Pro៖ ម៉ូដែលទំនើបបំផុតនៅក្នុងបន្ទាត់ Cheetah របស់ Amazfit មានការរចនារូបរាងតូច និងស្ព័រជាងមុន គែមទីតានីញ៉ូមជួយការពារអេក្រង់ និងមានទម្ងន់ 34 ក្រាម។ ផលិតផលនេះគាំទ្ររបៀបហ្វឹកហ្វឺនកីឡាចំនួន 150 ផ្សេងៗគ្នា និងមុខងារវាស់ស្ទង់សុខភាពដូចជា អត្រាបេះដូង, SpO2, ការត្រួតពិនិត្យការគេង… Cheetah Pro ក៏គាំទ្រអ្នកបណ្តុះបណ្តាលនិម្មិត AI ផងដែរ ដើម្បីជួយបង្កើតរបបបណ្តុះបណ្តាលដែលសមស្របជាមួយបុគ្គលម្នាក់ៗ ដែលជាទូទៅវាមានតម្លៃ ២៨៤ ដុល្លារអាមេរិក៕










