ភោជនីយដ្ឋានជប៉ុនមួយកន្លែងបានបង្កើត Sushi តូចជាងគេបំផុតលើពិភពលោក
បរទេស៖ ភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលមានឈ្មោះថា Sushiya no Nohachi បានបង្កើត Sushi តូចជាងគេបំផុតលើពិភពលោក ដោយប្រើតែអង្ករមួយគ្រាប់ប៉ុណ្ណោះ។
យោងតាមគេហទំព័រអន្តរជាតិ Audicity Central ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូថា ភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Sushiya no Nohachi គឺជាភោជនីយដ្ឋានស៊ូស៊ីដ៏ល្បីល្បាញនៅតំបន់ Asakusa នៃទីក្រុងតូក្យូ ដែលមានលក្ខណៈពិសេសក្នុងការបម្រើអាហារស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងអង្ករមួយគ្រាប់ប៉ុណ្ណោះ។
ដូច្នេះហើយ ដុំស៊ូស៊ីនីមួយៗត្រូវបានទាមទារភាពច្បាស់លាស់ និងភាពល្អិតល្អន់ច្រើន ដោយសារទំហំតូចរបស់វា ទើបហាងកំណត់ចំនួនដែលពួកគេធ្វើក្នុងមួយសប្តាហ៍ ដោយក្នុងមួយសប្តាហ៍នឹងត្រូវបានបម្រើមិនលើសពី ៥ ដងឡើយ។ ហេតុនេះហើយ រាល់បំណែកដែលបានបម្រើគឺពិតជាល្អឥតខ្ចោះ ដែលបង្ហាញពីចំនួនការងារ និងការអត់ធ្មត់របស់ចុងភៅ។
លោក Hironori Ikeno មេចុងភៅនៅ Sushiya no Nohachi បាននិយាយថា គាត់បានទទួលគំនិតនេះក្នុងឆ្នាំ ២០០២ បន្ទាប់ពីអតិថិជនម្នាក់បានសួរគាត់ថា តើគាត់អាចធ្វើស៊ូស៊ីដែលមានទំហំតូចបំផុតបានទេ? ភ្លាមនោះគាត់ក៏បានឆ្លើយថា បាន!! គឺ “តូចដូចគ្រាប់ស្រូវ” អញ្ចឹង ហើយក៏បន្តបង្ហាញថាគាត់មិនបាននិយាយលេងនោះទេ។ បន្ទាប់មកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភោជនីយដ្ឋានរបស់គាត់ពិតជាមានភាពល្បីល្បាញជាអន្តរជាតិសម្រាប់ការធ្វើស៊ូស៊ីតូចជាងគេបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ស៊ូស៊ីតូចនេះវាមិនមែនជាមុខម្ហូបដែលអាចបញ្ជាទិញបានទេ។ ដូច្នេះហើយ អតិថិជនអាចស្នើសុំវាពីភោជនីយដ្ឋានដើម្បីញ៉ាំជាមួយឈុតស៊ូស៊ីទំហំធម្មតាដែលមានតម្លៃប្រហែល ៧,១២៧ យ៉េន (ប្រមាណ ៥០ ដុល្លារអាមេរិក) ៕






![2023 JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/QHAs8yfMq1g/maxresdefault.jpg)
![JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/NE95RElSqPc/maxresdefault.jpg)






.jpg)
.jpg)
.jpg)
.jpg)



យោងតាមសម្តីរបស់ប៉ូលិស មាននារីម្នាក់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ នៅម៉ោង ១០:១២ ព្រឹកដោយរាយការណ៍ថាប្តីរបស់នាងបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរកំណត់ត្រាដែលស្រដៀងនឹងការផ្តែផ្តាំចុងក្រោយ ។ ឆ្លើយតបនឹងការសុំជំនួយភ្លាមៗ ប៉ូលិសបានរកឃើញរថយន្តរបស់បុរសជាស្វាមីនោះនៅក្នុងសួនឧទ្យានមួយក្នុងទីក្រុង Jongno-gu នៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយពួកគេបានរកឃើញតារាសម្តែង Lee Sun Gyun សន្លប់។





.jpg)











