Home Blog Page 1344

គ្រប់គ្នាហួសចិត្តនឹងក្មេងស្រីម្នាក់ខាំកណ្តុរវិញជាការសងសឹក

0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមចិនបានចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ គឺនាងត្រូវបានកណ្តុរខាំម្រាមដៃ ភ្លាមនោះ នាងក៏ប្រញាប់ចាប់ច្របា.ច់ករវាយ៉ាងខ្លាំង រួចហើយនាងបានខាំកណ្តុរវិញ ។ នាងលែងចាប់អារម្មណ៍ទៀតហើយអំពីភាពស្អាត ឬមិនស្អាត ដោយនាងគ្រាន់តែចង់សងសឹកវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ស្នាក់នៅរបស់សាកលវិទ្យាល័យមួយកន្លែងក្នុងខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្មេងស្រីខាងលើមានអាយុ១៨ឆ្នាំ ត្រូវបានកណ្តុរខាំម្រាមដៃរបស់នាង ហើយគេអាចឃើញស្នាមធ្មេញកណ្តុរយ៉ាងច្បាស់ទៀតផង ។

នៅពេលកណ្តុរខាំដៃនាងរួច ដោយសារនាងខឹងខ្លាំងពេក ហើយឈឺចាប់ផងនោះ នាងក៏សម្រេចចិត្តចាប់កណ្តុរនេះយ៉ាងណែនក្នុងដៃ និងបានខាំក្បាលវាវិញយ៉ាងខ្លាំង ។ ក្រោយមក នាងក៏បានទៅកាន់មន្ទីរពេទ្យ ដោយសារឈឺចុកចាប់នៅលើបបូរមាត់ ។

មិត្តភក្តិរបស់នាងបានបង្ហោះក្នុងបណ្តាញសង្គមថា នាងមានអារម្មណ៍សោកស្តាយនូវទង្វើរបស់ខ្លួន និងខ្មាស់អៀនផងដែរ ។ រីឯក្រុមគ្រូពេទ្យក៏ភ្ញាក់ផ្អើលដូចគ្នាដែរ ពីព្រោះពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមក ។

ក្មេងស្រីខាងលើប្រាប់ថា នាងបានចាក់ថ្នាំបង្ការជំងឺតេតាណូស និងជំងឺឆ្កែឆ្កួតរួចរាល់ហើយ ប៉ុន្តែសូមអ្នករាល់គ្នាកុំធ្វើតាមនាងជាដាច់ខាត ព្រោះវាប្រឈមនឹងការឆ្លងមេរោគយ៉ាងច្រើន ។ បច្ចុប្បន្ន នាងមានអាការៈធូរស្បើយហើយ រីឯសត្វកណ្តុរដែលខាំនាងនោះ ក៏បានងាប់ក្រោយពីនាងខាំវាមិនយូរប៉ុន្មាន ព្រោះនាងបានច្របាច់ករវាយ៉ាងខ្លាំង ៕Student in China bites and accidentally strangles mouse to death after  getting attacked, China News - AsiaOne

«ជី ដេវីត អត់ជក់បារី» ធ្វើឱ្យឡើងកម្តៅខ្លាំងលើបណ្តាញសង្គម

0

បទចម្រៀងមួយបទមានចំណងជើងថា «No Smoke» ទោះបីជាបានចេញតាំងពីឆ្នាំ២០១៦ ក្តីប៉ុន្តែនៅតែជាទីពេញនិយមសម្រាប់យុវវ័យ ហើយម្ចាស់បទតារាចម្រៀង ជី ដេវីត ក៏បានលើកយកបទនេះទៅច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីជារឿយៗផងដែរ។ ថ្មីៗនេះទៀតសោត បទនេះត្រូវបានអ្នកគាំទ្រ ជី ដេវីត ស្រែកច្រៀងតាមអាយដលរបស់ខ្លួនត្រង់ឃ្លាថា G Davith No Smoke ដោយស្រែកច្រៀងថា «ជី ដេវីត អត់ជក់បារី » ប៉ុន្តែឃ្លានេះបែរជាក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIKNJPReTtjHgSAt-yGJ8gnOeCi8Dd-lOfltkGgPVQ5iwrwibkF9ne0GxMfeVhNiO2676ASQzYtqTXR0A10sf6YaN6SKTO1bNLrpoJu3ciSqJ5KSr9LKC-lkfebe55oEdSyiSaknZZ2bN7_to6fnRGRVaAu2BQjNZvR7HlfOE2Ke68FeldAbYmdMltik/s2048/410429983_961188858703772_84896936671864571_n%20(2).jpg

នាពេលថ្មីៗនេះតារាចម្រៀង ជី ដេវីត បានលើកយកបទដ៏ល្បីល្បាញរបស់ខ្លួនមានចំណងជើងថា «No Smoke» ទៅអន្រួនឆាកប្រគំតន្រ្តីមួយយ៉ាងសប្បាយរីករាយជាមួយហ្វេនៗ ខណៈអ្នកគាំទ្ររបស់ ជី ដេវីត ម្នាក់បានបង្ហោះវីដេអូខ្លីមួយពីទិដ្ឋភាពនៅកន្លែងប្រគំតន្រ្តីព្រមទាំងបន្ទរពីក្រោយទៅលើបទចម្រៀងនេះដោយស្រែកឡើងថា «ជី ដេវីត អត់ជក់បារី »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QvsnLhyooGj81zvBWg2ygV4uNssxG7ibMzLi4pemywcUNOl1b36YKmH9ZHVlHQeXHuzgfYNpN2W2eE5ZV5duEJMwwhgNSjt8WGTRAcmkahRng92JrHTJ9SKyyaioaoaiNHwn6hhSGs00v9ltZV56ddBsjRfnhAPzycMj2cCZ4bcDbPv1mNAml5ClndI/s2048/415269022_969545291201462_5239967314728441142_n.jpg

ឃ្លីប វីដេអូនេះបានផ្ទុះកក្រើកយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រធានបទក្តៅគគុកមួយដោយអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកយ៉ាងច្រើន ខណៈហ្វេនរបស់ ជី ដេវីត ថាគ្រាន់តែជាការច្រៀងបកមកពី G Davith No Smoke ហេតុអ្វីបានជាហ្វេនម្ខាងទៀតគិតថាជាការបែបចំអកឡកឡើយមក Toxic ពាក្យនេះទៅវិញហើយបទចម្រៀងមួយបទនេះបានចេញយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKdJVqNSuvLVhyfNUm595IJdJgluwA7-POQ7ZVR00dpiViRNlMK4qWvOD0sovT_hAT7jwPU12qgkYm8NHiDJGgiN6d4ruBhEYmKm3plPbechxlDy_RUJ41MEiBv7ho3Jm3oyfYMFyQsK7VbNZfDTnh8sbmuMS8LZvhaIIDoBzoy38TtZcQKqLOmuuxx8/s2048/415977040_969545534534771_5200645599336197657_n.jpg

ងាកទៅកាន់គណនីបណ្តាញសង្គមរបស់ ជី ដេវីត វិញក៏បានបង្ហោះដែរថា « 2016 to 2024 Happy 9ឆ្នាំ Anniversary [ NO SMOKE , រាំពាក់ម៉ាស់ ] ពិតជាអស្ចារ្យមែន»។

នេះមិនមែនជាលើកទី១នោះទេ ដែលហ្វេនៗមានការឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គម ជារឿយៗហ្វេនៗមួយចំនួនតែងតែបង្កសង្គ្រាមពាក្យសម្តីទៅវិញទៅមកតាមការស្រលាញ់ចូលចិត្តនិងកាន់ជើងអាយរបស់ពួកគេរៀងៗខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUwYlSL_fCWSZ250EtVdBt8XESmayYPDoSNdxAFuWoa3RuE4fd7ZVZ7mxpXl91YmHLbjjDs1-cMMlGop4s5vOOYX1IrfiuEBbTI-gY_NuIvuA15G9rseeqhHkjxd56ZNmZeTfcaxwafkEw5vU0ztXFYUoYA1yTeLUOmkReRE-4__psk_8Wi9mho2_Qzsg/s790/Capture%20(121).PNG

 

 

អាថ៌កំបាំង ៦ យ៉ាងជួយស្រកទម្ងន់ ៣ គីឡូក្រាមក្នុងរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ

0

តើនារីៗណាខ្លះដែលកំពុងចង់ស្រកទម្ងន់ ៣ គីឡូក្រាមពីរាងកាយត្រឹមរយៈពេល ១០ ថ្ងៃ? តោះថ្ងៃនេះ KBN News នឹងលើកយកគន្លឹះ ៦ យ៉ាងដើម្បីជួយឱ្យស្រក ៣ គីឡូក្រាមត្រឹម ១០ ថ្ងៃប៉ុណ្ណោះដែលអាថ៌កំបាំងទាំងនោះមានដូចខាងក្រោម៖

១.ធ្វើលំហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ៖ ដើម្បីចាប់ផ្តើមសម្រកទម្ងន់ក្នុងរយៈពេលខ្លីដោយមានប្រសិទ្ធភាព ជាដំបូងអ្នកត្រូវហាត់ប្រាណជារៀងរាល់ថ្ងៃរយៈពេល ៣០ នាទី ព្រោះការហាត់ប្រាណនឹងជួយដុតបំផ្លាញជាតិខ្លាញ់ រួមទាំងជួយដុតបំផ្លាញកាឡូរី ក៏ដូចជាជួយពង្រឹងសាច់ដុំផងដែរ។Consistent Exercise Linked To More Heart Health Benefits For People Who  Suffer From Anxiety and Stress, Study Finds

២.ចម្អិនម្ហូបដោយខ្លួនឯងជារៀងរាល់ថ្ងៃ៖ ការធ្វើម្ហូបដោយខ្លួនឯងជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយទម្ងន់របស់ស្ត្រីយ៉ាងមានប្រសិទ្ធភាពបំផុត ដោយសារតែអ្នកអាចគ្រប់គ្រង និងជ្រើសរើសវត្ថុធាតុដើមដែលអ្នកត្រូវការដោយខ្លួនឯង។88,000+ Woman Cooking Pictures

៣.ញ៉ាំអាហារដែលមានជាតិសរសៃឱ្យច្រើន៖ អាហារដែលមានជាតិសរសៃ ដូចជាផ្លែឈើ និងបន្លែជាច្រើនប្រភេទពិតជាជួយក្នុងការសម្រកទម្ងន់។ វាត្រូវបានណែនាំឱ្យស្ត្រី ធ្វើអាហារមួយពេលពេញដោយបន្លែតែប៉ុណ្ណោះ រួមទាំងតម្រូវឱ្យញ៉ាំគ្រាប់ ឬផ្លែឈើជំនួសឱ្យអាហារសម្រន់ព្រោះវាល្អខ្លាំងណាស់សម្រាប់ការសម្រកទម្ងន់។30 High Fiber Foods

៤.ព្យាយាមដើរបន្ទាប់ពីញ៉ាំអាហាររួច៖ បន្ទាប់ពីស្ត្រីបានបញ្ចប់ការបរិភោគ វាត្រូវបានណែនាំឱ្យដើរប្រហែល ៥ នាទី ដែលវិធីនេះនឹងជួយរំលាយអាហារបានយ៉ាងល្អ ហើយវាក៏ជួយដុតបំផ្លាញកាឡូរីផងដែរ។ លើសពីនេះទៀតដើរបន្ទាប់ពីញ៉ាំ វាក៏ជួយកាត់បន្ថយបរិមាណគ្លុយកូសក្នុងឈាមមួយផ្នែកផងដែរ។How Much Walking Is Too Much?

៥.កាត់បន្ថយការទទួលទានអំបិល៖ ប្រសិនបើសុភាពនារីចង់ស្រកទម្ងន់ដល់ទៅ ៣ គីឡូក្រាមក្នុងរយៈពេល ១០ ថ្ងៃ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិអំបិល។ នេះដោយសារតែអាហារដែលមានបរិមាណអំបិល ឬសូដ្យូមខ្ពស់ ដូចជាអាហារកែច្នៃ អាហារសម្រន់ នំប័រ ដំឡូងបារាំងជាដើម គឺជាអាហារដែលរួមចំណែកដល់ការហើម ឬធាត់ ដែលមិនស័ក្តិសមសម្រាប់ការញ៉ាំកំឡុងពេលសម្រកទម្ងន់ឡើយ។Three things that could happen if you eat too much salt

៦.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រាងកាយគឺពិតជាជួយក្នុងការសម្រកទម្ងន់ជាមួយនឹងលទ្ធផលដ៏ល្អ។ ដោយត្រូវបានណែនាំឱ្យក្មេងស្រី ផឹកទឹកដំបូងនៅពេលព្រឹក ដែលវានឹងជួយឱ្យការរំលាយអាហារដំណើរការបានល្អ ហើយវាក៏ជួយទប់ស្កាត់ភាពអត់ឃ្លាន និងកាត់បន្ថយបរិមាណអាហារសម្រន់ដែលអ្នកញ៉ាំផងដែរ៕How Much Water Should You Drink In a Day?

ទំព័រជីវិតដំបូងឆ្នាំ២០២៤ ហេង វិសាល ពោលពាក្យយ៉ាងផ្អែមល្ហែមដាក់ ជា ស្រីនា

0

Influencer ដ៏ល្បីល្បាញប្រចាំប្រទេសលោក ហេង វិសាល ចាប់ផ្តើមទំព័រថ្មីក្នុងឆ្នាំ២០២៤ បានពោលពាក្យដ៏ផ្អែមល្អែម និងមានអត្ថន័យជ្រាលជ្រៅអរគុណទៅដល់ ជា ស្រីនា ដែលជាគូដណ្តឹងដែលតែងតែលើកទឹកចិត្តលោក មិនចាំចាប់កំហុស និងទាមទារ។ លោកបន្ថែមទៀតថាវត្តមានរបស់ ជា ស្រីនា ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតលោក។May be an image of 2 people, hot pot and text

គិតមកទល់ពេលនេះ Influencer ដ៏ល្បីល្បាញពីររូបគឺ ហេង វិសាល និង ជា ស្រីនា បានភ្ជាប់ពាក្យជាមួយគ្នាជាង១ឆ្នាំហើយ(៨ តុលា ២០២២) ដែលអំឡុងពេលពួកគេទាំងពីរនាក់ភ្ជាប់ពាក្យបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង ជាគូស្នេហ៍ដ៏ស័ក្តិសមសុទ្ធតែស្រស់ស្អាត និងសង្ហា ព្រមទាំងមានសមត្ថភាពគួរឱ្យសរសើរ។ បច្ចុប្បន្នលោក ហេង វិសាល និង ជា ស្រីនា ក៏បានពួតដៃគ្នារកស៊ីទៅលើផលិតផល Sunscreen មួយប្រភេទព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគាំទ្រផលិតផលរបស់ពួកគេ។No photo description available.

ទន្ទឹមនឹងការងារ ការរកស៊ីផ្ទាល់ខ្លួន និងជីវិតគូប្រកបដោយភាពរលូនរង់ចាំតែថ្ងៃចូលរោងការ គ្រាន់តែចូលដើមឆ្នាំ២០២៤ភ្លាម លោក ហេង វិសាល បានពោលពាក្យយ៉ាងផ្អែមល្អែមដាក់ ជា ស្រីនា ជាគូដណ្តឹង ធ្វើឱ្យអ្នកគាំទ្រពោលច្រណែនពីជីវិតគូរបស់អ្នកទាំងពីរមិនមែនមានតែក្នុងរឿងភាគកូរ៉េទេ តែគូស្នេហ៍ Influencer មួយគូនេះទទួលបានភាពផ្អែមល្ហែមមិនខុសពី K Drama ឡើយ។May be an image of 1 person and castle

លោក ហេង វិសាល បានបង្ហោះរូបភាព ជា ស្រីនា កំពុងគេងប៉ុន្មានសន្លឹកលើបណ្តាញសង្គមដោយភ្ជាប់ជាមួយពាក្យពេចន៍ដ៏ល្ហែមល្អែមថា «ពេលវេលាពិតជាដើរលឿនណាស់ មួយភ្លែតសោះ២០២៤បាត់ ប៉ុន្តែថ្ងៃនេះខ្ញុំចង់យកទំព័រ២០២៤ដំបូងរបស់ខ្ញុំ មកអរគុណដល់ក្មេងស្រីដែលកំពុងគេងម្នាក់នេះ។ អរគុណច្រើនដែលតែងតែស្រឡាញ់ និងបារម្ភពីបង បងដឹងថាវាមិនមែនងាយស្រួលនោះទេ ព្រោះបងវាដូចឆ្កួតចឹង អរគុណអូនដែលតែងតែព្រមធ្វើជាអ្នកស្តាប់ អរគុណដែលតែងតែនៅចាំលើកទឹកចិត្ត អរគុណដែលមិនចាំចាប់កំហុសនិងទាមទារ។ អរគុណគ្រប់យ៉ាង វត្តមានរបស់អូនពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតបង»។May be an image of 1 person

មិនត្រឹមតែយកទំព័រជីវិតដំបូងក្នុងឆ្នាំ២០២៤ អរគុណដល់គូដណ្តឹងប៉ុណ្ណោះ ហេង វិសាល បានបង្ហោះមួយប្រយោគទៀតដាក់ ជា ស្រីនា ថា «បើអូនហត់សម្រាកសិនទៅ មិនបាច់ធ្វើស្រ្តីរឹងមាំក៏បាន ចាំបងចិញ្ចឹម»។ មួយប្រយោគនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការស៊ែរយ៉ាងសន្ធឹកសន្ធាប់ជាពិសេសអ្នកមានគូតែម្តងព្រោះពួកគេក៏ចង់ឮពាក្យនេះពីគូស្នេហ៍របស់ខ្លួនដូចគ្នា។May be an image of 2 people, sleepwear and text

ងាកទៅកាន់ ជា ស្រីនា វិញបន្ទាប់ពីគូដណ្តឹងរបស់ខ្លួនបង្ហោះពាក្យពេចន៍ដ៏ផ្អែមល្អែមនេះហើយនាងក៏បង្ហាញពីអារម្មណ៍របស់ខ្លួនដោយការរំភើបចិត្តរហូតដល់ហូរទឹកភ្នែកដោយ ជា ស្រីនា បានសរសេរថា «បើកទំព័រ២០២៤ ស្រីនា យំ 1-0»៕No photo description available.

ទីភ្នាក់ងាររបស់តារាសម្តែង Lee Sun Kyun នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាមមិនពិត

0

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែមករា ទីភ្នាក់ងារ HODU&U Entertainment របស់តារាសម្តែង Lee Sun Kyun បាននិយាយថាក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់អំពីព័ត៌មានមិនពិតដែលប៉ះពាល់ដល់សិល្បកររបស់ខ្លួន និងបានប្ដេជ្ញាកែតម្រូវដោយផ្ទាល់នូវការពិតម្តងមួយៗក្រោយពីបាត់បង់ជំនឿចិត្តលើការស៊ើបអង្កេតរបស់ប៉ូលិស។Actor Lee Sun-kyun of Oscar-winning film 'Parasite' dies

ទីភ្នាក់ងារនេះបានសេចក្តីថ្លែងការណ៍ថា “ថ្មីៗនេះយើងបានដឹងពីការរីករាលដាលនៃពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតទាក់ទងនឹងតារាសម្តែងរបស់យើង” ហើយបានបន្តនិយាយថា “យើងបានផ្តួចផ្តើមដំណើរការប្រមូលទិន្នន័យដែលពាក់ព័ន្ធខណៈពេលដែលកំពុងទទួលយកនិងចំណាត់ការផ្លូវច្បាប់»។ ទីភ្នាក់ងារនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការរាយការណ៍មិនច្បាស់លាស់ជុំវិញការស្លាប់របស់លោក Lee Sun Kyun ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងរយៈពេលបីខែកន្លងមកនេះ។ ដំបូងឡើយ ទីភ្នាក់ងារដាក់ក្តីសង្ឃឹមសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលិសដោយយុត្តិធម៌ ដើម្បីបង្ហាញការពិត ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេបាត់បង់ជំនឿលើដំណើរការនេះ។ ពួកគេបានបន្ថែមថា៖ «ឥឡូវនេះយើងបានប្ដេជ្ញាកែតម្រូវដោយផ្ទាល់នូវការពិតម្តងមួយៗ»។South Korea police defend probe of 'Parasite' actor who was found dead |  Reuters

ជាងនេះទៅទៀត ទីភ្នាក់ងារនេះបានបង្ហើបថាកាលពីថ្ងៃទី២ ខែមករា ទីភ្នាក់ងាររបស់ Lee Sun Kyun បានដាក់ពាក្យប្តឹងអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត នូរករណីមួយកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយទាមទារឱ្យអ្នកយកព័ត៌មានចេញលិខិតសុំទោសដោយស្មោះ និងចូលរួមយ៉ាងសកម្មក្នុងការបន្តនីតិវិធីច្បាប់។

HODU&U Entertainment បានសង្កត់ធ្ងន់ថា “បច្ចុប្បន្នយើងកំពុងស្នើសុំការកែតម្រូវ និងដកចេញនូវអត្ថបទអនឡាញទាំងអស់ និងអត្ថបទដែលមានប្រភពមិនច្បាស់លាស់ ឬដែលត្រូវបានរាយការណ៍ដោយមិនមានការត្រួតពិនិត្យការពិតត្រឹមត្រូវ។ យើងសូមជំរុញឱ្យចាត់វិធានការឱ្យបានឆាប់រហ័ស” ។The loss of actor Lee Sun-kyun casts a chill shadow over Korea's film world  | Movies | The Guardian

គួរបញ្ជាក់ថា តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្បែរសួនឧទ្យានក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។ តារាសម្តែងរូបនេះត្រូវបានប៉ូលិសស៊ើបអង្កេតដោយសង្ស័យពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែលោក Lee Sun Kyun បដិសេធការចោទប្រកាន់នេះ ដោយអះអាងថាលោកបានលេបថ្នាំដោយជឿថាជាថ្នាំងងុយគេង។

ជុំវិញមរណភាពរបស់តារាសម្តែងរូបនេះដែរ អតីតប្រធានាធិបតីកូរ៉េ លោក Moon Jae-in ក៏បានវាយតម្លៃលើការស៊ើបអង្កេតរឿងក្តីនេះថា ជាការស៊ើបអង្កេត «ហួសសម័យ» និងវិធីសាស្រ្តរាយការណ៍របស់ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។ ភ្នាក់ងារស៊ើបអង្កេតបានធ្វើកំហុសនៅពេលចេញផ្សាយព័ត៌មានអំពីការស៊ើបអង្កេតរបស់ Lee Sun Kyun ក្នុងបរិបទដែលតារាសម្តែងមិនទាន់ជាជនសង្ស័យនៅឡើយ។ បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍យ៉ាងទូលំទូលាយ ហើយអត្ថបទដែលមិនទាន់បានផ្ទៀងផ្ទាត់បានលេចឡើងជាបន្តបន្ទាប់។ លោក Moon Jae-in បានសរសេរថា «កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ Lee Sun Kyun ត្រូវបានបំផ្លាញ»៕Family and friends bid final farewell to Parasite star Lee Sun-kyun - CNA

ឥណ្ឌូនេស៊ីបញ្ជាឱ្យជម្លៀសមនុស្សជាង ២.០០០ នាក់ដើម្បីគេចពីភ្នំភ្លើង

0

បរទេស៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យជម្លៀសមនុស្សជាង ២,០០០ នាក់ចេញពីភ្នំភ្លើង Lewotobi Laki-Laki បន្ទាប់ពីវាបានផ្ទុះឡើងម្តងទៀត និងបានបញ្ចេញផេះភ្នំភ្លើងយ៉ាងច្រើន។

យោងតាមប្រភពព័ត៌មាន The Jakarta Post ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យជម្លៀសមនុស្សជាង ២,០០០ នាក់ទៅកាន់ទីជម្រកដែលមានសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីភ្នំភ្លើង Levotobi Laki-Laki ដែលជាភ្នំភ្លើងស្ថិតនៅក្នុងខេត្ត Nusa ភាគខាងកើត Tenggara បានផ្ទុះឡើងកាលពីសប្តាហ៍មុន ហើយបានបញ្ចេញផេះភ្នំភ្លើងយ៉ាងច្រើន ដែលកើនឡើង ១,៥ គីឡូម៉ែត្រពីចំណុចខ្ពស់បំផុត។Lewotobi Lakilaki Volcano (Flores, Indonesia): Elevated Activity Continues

ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះឡើងជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្កាត់ចំនួនពីរនៅជិតភ្នំ Lewotobi Laki-Laki រួមទាំងប៉ះពាល់ដល់អាកាសយានដ្ឋាន Franzavier Seda ផងដែរ។ ដូច្នេះអាជ្ញាធរបានជំរុញឱ្យអ្នកស្រុកជាង ២,២០០ ជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាពបណ្តោះអាសន្នដែលបង្កើតឡើងដោយរដ្ឋាភិបាលក្នុងតំបន់។Gunung Lewotobi Laki-Laki Meletus Lagi di Hari Pertama 2024, Warga  Berbondong-bondong Mengungsi - Regional Liputan6.com

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមមន្ត្រីបានប្រកាសអាសន្នអំពីស្ថានភាពភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតទីពីរនៃកម្រិតប្រកាសអាសន្នបួនកម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយបានពង្រីកតំបន់បន់ហាមចូលពី ២ គីឡូម៉ែត្រទៅ ៤ គីឡូម៉ែត្រនៅជុំវិញមាត់រណ្ដៅរបស់វា។Indonesia Volcano Eruption: Thousands evacuated following Indonesia volcano  eruption - Times of India

ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីខ្លាំង។ កាលពីខែមុន ភ្នំម៉ារ៉ាពីនៅកោះស៊ូម៉ាត្រាបានផ្ទុះឡើង ហើយមនុស្ស ២៣ នាក់បានស្លាប់ ដោយប្រទេសនេះមានភ្នំភ្លើងសកម្មជិត ១៣០ ឯណោះ៕

គ្រាន់តែរឿងចំណតសោះ អ្នករត់ម៉ូតូឌុបថៃព្រួតគ្នាវាយភ្ញៀវទេសចរបរទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃផ្សាយថា មានអ្នករត់ម៉ូតូឌុបថៃចំនួន២នាក់បានព្រួតគ្នាវាយភ្ញៀវទេសចរបរទេសនៅកណ្តាលទីក្រុងប៉ាតាយ៉ា ។ ក្រោយហេតុការណ៍នេះ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ស្ថានីយប៉ូលិស និងពិន័យជាប្រាក់ម្នាក់១ពាន់បាត ប៉ុន្តែអ្នករត់ម៉ូតូឌុបទាំងនេះប្រាប់សមត្ថកិច្ចថា ពួកគេវាយភ្ញៀវទេសចរបរទេស ដោយសារការពារខ្លួនប៉ុណ្ណោះ ។

បើតាមវីដេអូបង្ហាញថា អ្នករត់ម៉ូតូឌុបថៃបាននាំគ្នាដាល់ផ្ទៃមុខ និងទាត់ភ្ញៀវទេសចរបរទេសដែលមានតែម្នាក់ឯង ក្នុងកណ្តាលចំណោមអ្នករត់ម៉ូតូឌុបផ្សេងទៀត និងពលរដ្ឋថៃនៅពាសពេញបរិវេណនេះ ។ អ្នកឃើញហេតុការណ៍ស្រែកថា ៖ «ឈប់វាយទៅ បើមិនឈប់ទេ នឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនហើយ» ។ ហេតុការណ៍នេះបានកើតឡើងនៅបរិវេណចំណតម៉ូតូឌុប នៅមាត់ផ្លូវ «ប៉ាតាយ៉ា សាយសង» ខាងមុខហាងលក់ទំនិញមួយកន្លែងក្នុងខេត្តឈុនបុរី ។อีกแล้ว! 'มาเฟียวินจยย.' ก่อเรื่องฉาว รุมชกต่อย 'นักท่องเที่ยวต่างชาติ'  กลางถนนพัทยา | เดลินิวส์

អ្នកឃើញហេតុការណ៍បានថតវីដេអូវាយតប់គ្នាបង្ហោះក្នុងបណ្តាញសង្គម និងសរសេរថា ៖ «វាយភ្ញៀវទេសចរអស់មួយទំហឹងហើយ ពួកម៉ូតូឌុបប៉ាតាយ៉ា នៅថ្ងៃ Countdown ប៉ាតាយ៉ា» ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំងពីទង្វើរបស់ពួកគេ ។ អ្នកលេងបណ្តាញសង្គមខ្លះនិយាយថា ការវាយតប់ភ្ញៀវទេសចរបែបនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃមិនខាន ព្រោះបើមើលក្នុងវីដេអូឃើញថា អ្នករត់ម៉ូតូឌុបថៃមានគ្នាដល់ទៅ២នាក់បានវាយតប់មកលើភ្ញៀវទេសចរតែម្នាក់ឯង រហូតភ្ញៀវទេសចររូបនោះទ្រាំលែងបាន ។

ក្រោយមក សមត្ថកិច្ចប្រចាំក្រុងប៉ាតាយ៉ាបានឃាត់ខ្លួនអ្នករត់ម៉ូតូឌុបទាំង២នាក់ ដែលវាយតប់ជាមួយភ្ញៀវទេសចរមកសួរចម្លើយ ។ អ្នករត់ម៉ូតូឌុបទាំង២នាក់សារភាពថា ក្នុងវីដេអូនេះ គឺជាពួកគេពិតមែន និងបានសូមទោសសង្គម ។ ចំពោះមូលហេតុដែលពួកគេនាំគ្នាវាយភ្ញៀវទេសចរបែបនេះ ដោយសារមុនពេលកើតហេតុ ភ្ញៀវទេសចររូបនេះបានយកម៉ូតូមកចតនៅចំណតម៉ូតូឌុបពួកគេ ។ បន្ទាប់មក ភ្ញៀវទេសចរបានរុញដើមទ្រូងពួកគេរហូតដល់ដួល ទើបពួកគេទ្រាំលែងបាន ក៏មានជម្លោះវាយតប់តែម្តង ។แชร์สนั่น! 2 วินจยย.รับจ้าง รุมสาวหมัดใส่ฝรั่งตาน้ำขาวยับกลางเมืองพัทยา -  TOPNEWS

អ្នករត់ម៉ូតូឌុបម្នាក់និយាយប្រាប់សមត្ថកិច្ចថា ៖ «ខ្ញុំហាមគេមិនឱ្យចតម៉ូតូនៅចំណតម៉ូតូឌុបទេ តែគេមិនស្តាប់ខ្ញុំ ហើយនៅតែចតដដែល ។ ក្រោយមក ខ្ញុំក៏បានអូសម៉ូតូគេចេញពីចំណតម៉ូតូឌុប ស្រាប់តែគេមកបង្ករឿងជាមួយខ្ញុំមុន ។ ប៉ុន្តែអ្នកថតវីដេអូពុំបានថតពីសកម្មភាពដំបូងទេ តែមកថតពេលកំពុងវាយគ្នា» ។

សមត្ថកិច្ចបានចោទប្រកាន់អ្នករត់ម៉ូតូទាំង២នាក់ពីបទបង្កោះជម្លោះ និងពិន័យពួកគេក្នុងម្នាក់១ពាន់បាត ។ សមត្ថកិច្ចបានដាស់តឿនពួកគេ មុនពេលដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ។ រីឯជនបរទេសដែលត្រូវបានអ្នករត់ម៉ូតូឌុបថៃវាយតប់នោះ ពុំទាន់បានមកដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិសទេ ៕อีกแล้ว! 'มาเฟียวินจยย.' ก่อเรื่องฉาว รุมชกต่อย 'นักท่องเที่ยวต่างชาติ'  กลางถนนพัทยา | เดลินิวส์

បង់ក្លាដែសបានកាត់ទោសអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៦ ឱ្យជាប់.គុក

0

បរទេស៖ តុលាការបង់ក្លាដែសបានកាត់ទោសលោក Muhammad Yunus ដែលជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៦ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរំលោភច្បាប់ការងារ។

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា លោក Muhammad Yunus និងសហការីបីនាក់នៅក្រុមហ៊ុន Grameen Telecom របស់គាត់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការងារចំពោះការមិនបង្កើតមូលនិធិសុខុមាលភាពសម្រាប់បុគ្គលិក។ ដូច្នេះតុលាការការងារនៃទីក្រុង Dhaka ប្រទេសបង់ក្លាដែស បានសម្រេចកាត់ទោសជនជាប់ចោទ ៤ នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ប៉ុន្តែជនជាប់ចោទទាំងបួននាក់នោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយអាចប្តឹងឧទ្ធរណ៍ក្នុងរយៈពេលមួយខែ។Muhammad Yunus: Bangladesh's 'banker to the poor'

ទោះជាយ៉ាងណាក៏ដោយ ក្រុមចុងចោទបានបដិសេធការចោទប្រកាន់នេះ ដោយលោក Yunus អាយុ ៨៣ ឆ្នាំបាននិយាយថា៖ «ខ្ញុំត្រូវបានដាក់ទោសចំពោះបទឧក្រិដ្ឋដែលខ្ញុំមិនបានប្រព្រឹត្ត។ យោងតាមលោក Yunus សាលក្រមប្រឆាំងនឹងគាត់គឺផ្ទុយពីគំរូច្បាប់ និងតក្កវិជ្ជាទាំងអស់។ លោកក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស «និយាយប្រឆាំងនឹងភាពអយុត្តិធម៌ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។Nobel winner economist Muhammad Yunus faces jail in Bangladesh court ruling  | World News - Hindustan Times

នៅក្នុងហេតុការណ៍នោះ មនុស្សរាប់សិបនាក់ក៏បានធ្វើបាតុកម្មគាំទ្រលោក Yunus នៅខាងក្រៅតុលាការផងដែរ។ ដោយមេធាវីរបស់ Yunus លោក Abdullah Al Mamun បាននិយាយថាពួកគេនឹងប្តឹងឧទ្ធរណ៍ ហើយលោកក៏ចាត់ទុកបណ្តឹងនេះថាមានហេតុផលនយោបាយក្នុងគោលបំណងយាយីកូនក្តីរបស់លោក។ អ្នកគាំទ្ររបស់ Yunus ជឿថារដ្ឋាភិបាលបង់ក្លាដែសចង់បង្ខូចកេរ្តិ៍ឈ្មោះគាត់ ពីព្រោះអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពធ្លាប់បានពិចារណាបង្កើតគណបក្សប្រឆាំងទៅនឹងសម្ព័ន្ធ Awami របស់លោកស្រី Hasina ។Nobel winner Muhammad Yunus convicted in Bangladesh labour law case - The  Economic Times

លោកស្រី Hasina មានបំណងសម្រាប់អាណត្តិទី៥ ជានាយករដ្ឋមន្ត្រី និងអាណត្តិទី៤ ជាប់ៗគ្នាក្នុងការបោះឆ្នោត ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមករា ដោយគណបក្សប្រឆាំងបង់ក្លាដែសបានប្រកាសធ្វើពហិការការបោះឆ្នោតនេះ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបង់ក្លាដែស Hasina ក៏បានចោទលោក Yunus ថាបានជញ្ជក់ឈាមអ្នកក្រ ហើយម្ចាស់ពានរង្វាន់រូបនេះក៏ប្រឈមនឹងការចោទប្រកាន់ជាង ១០០ ករណីផ្សេងទៀតពីបទរំលោភច្បាប់ការងារ និងអំពើពុករលួយផងដែរ។Bangladesh's tangles with Yunus, Nobel winner and microloan founder |  Reuters

កាលពីខែធ្នូ លោក Yunus បាននិយាយថា គាត់មិនបានចំណេញពីក្រុមហ៊ុនជាង ៥០ ដែលគាត់បានបង្កើតនៅក្នុងប្រទេសបង់ក្លាដែសនោះទេ។ Yunus និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ Grameen Bank របស់គាត់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៦ សម្រាប់ការជួយមនុស្សរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រតាមរយៈប្រាក់កម្ចីតិចជាង ១០០ ដុល្លារនៅជនបទនៃប្រទេសបង់ក្លាដែស៕

ឈប់យល់ច្រឡំ! ករណីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនអភិបាលក្រុងកែប ជាការភាន់ច្រឡំប៉ុណ្ណោះ

0

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានច្រានព័ត៌មានដែលចុះផ្សាយថា អភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី២ មករានេះ។ លោក សោម ពិសិដ្ឋ ចាត់ទុកការចុះផ្សាយនេះគឺជារឿងមិនពិតនោះទេ។

ការចេញមុខច្រានចោលព័ត៌មានខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួណ បានធ្វើការចុះផ្សាយដោយដកស្រង់ប្រភពពីស្នងការខេត្តកែបថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ៕No photo description available.

រថភ្លើងអាកាសពណ៌លឿងរបស់ថៃរបូតកង់ធ្លាក់សង្កត់រថយន្តតាក់ស៊ី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងបានរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ី១គ្រឿង ដែលចតនៅខាងក្រោម និងបណ្តាលឱ្យខូចខាតផ្នែកខាងមុខរបស់រថយន្ត ។ បន្ទាប់មក សមត្ថកិច្ចប្រចាំតំបន់បានមកកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យការខូចខាត និងរកមូលហេតុដែលបណ្តាលឱ្យរថភ្លើងអាកាសរបូតកង់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវថេផារ៉ាក់ ជិតស្ថានីយរថភ្លើងស្រ៊ីថេផា ក្នុងខេត្តសមុទ្រប្រាកាន ។ช็อก! “น้องเก๊กฮวย” รถไฟฟ้าสายสีเหลือง ล้อหลุด ตกจากรางหล่นใส่รถแท็กซี่กลางถนน! | tvpoolonline.com | LINE TODAY

នៅកន្លែងកើតហេតុ គេបានឃើញកង់របស់រថភ្លើងអាកាសពណ៌លឿងបានធ្លាក់ចុះមកក្រោមត្រង់បរិវេណផ្លូវថ្មើរជើង ហើយបណ្តាលឱ្យរថយន្តតាក់ស៊ី១គ្រឿងខូចខាតផ្នែកខាងមុខ ខណៈម្ចាស់រថយន្តតាក់ស៊ីឈររង់ចាំឱ្យនាយកស្ថានីយរថភ្លើងមកដោះស្រាយនៅកន្លែងកើតហេតុ ។ រីឯរថភ្លើងដែលរបូតកង់នោះបានធ្វើដំណើរទៅកាន់ស្ថានីយឡាតប្រាវ ទីក្រុងបាងកក ។ซ้ำซาก? ล้อรถไฟฟ้าสายสีเหลือง หลุดร่วงตกใส่แท็กซี่ ไฟหน้าแตก-กระโปรงบุบ |  เดลินิวส์

បើតាមការសាកសួរអ្នកបើកបររថយន្តតាក់ស៊ីឱ្យដឹងថា លោកបានបើករថយន្តចេញពីស្រុកសាំរ៉ូង ជាមួយអ្នកដំណើរម្នាក់ទៀត ហើយពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញកង់រថភ្លើងអាកាសពណ៌លឿងធ្លាក់មកលើផ្នែកខាងមុខនៃរថយន្តរបស់លោក បណ្តាលឱ្យរថយន្តញ័រយ៉ាងខ្លាំង ។ ចំណែករូបលោក និងអ្នកដំណើរមិនរងរបួសអ្វីទេ ប៉ុន្តែអ្នកដំណើរបានសុំលោកចុះពីរថយន្ត ។รวมรูปภาพของ น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง  หล่นใส่รถแท็กซี่กลางถนน รูปที่ 5 จาก 14

រីឯក្រុមហ៊ុន Stern Bangkok Monorail ជាក្រុមហ៊ុនដំណើរការគម្រោងរថភ្លើងអាកាសពណ៌លឿង ដែលចេញដំណើរពីឡាតប្រាវ ទៅកាន់ស្រុកសាំរ៉ូង ឱ្យដឹងថា ក្រុមហ៊ុនបានទទួលរបាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ីនៅត្រង់ផ្លូវថេផារ៉ាក់ ។ ចំណុចនេះស្ថិតនៅចន្លោះស្ថានីយ YL22 និងស្ថានីយ YL21 ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ។น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง หล่นใส่รถแท็กซี่กลางถนน

បើតាមការត្រួតពិនិត្យរកមូលហេតុដំបូងបង្ហាញថា រថភ្លើងអាកាសពណ៌លឿងដែលរបូតកង់នេះ គឺជារថភ្លើងថ្មីទើបដំណើរការ ហើយក្រុមហ៊ុនបានត្រួតពិនិត្យ និងថែទាំវាយ៉ាងទៀងទាត់ ។ ក្រៅពីនេះ ក្រុមហ៊ុនរថភ្លើងអាកាសពណ៌លឿងបានសូមទោសអ្នករងផលប៉ះពាល់ដោយសារហេតុការណ៍នេះ ហើយសន្យាថា ក្រុមហ៊ុននឹងចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរកមូលហេតុ និងវិធីការពារមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀត ៕