Home Blog Page 1343

ប្រសើរណាស់! ការធ្វើនីត្យានុកូលភាព នឹងពុំចាំបាច់បង់ប្រាក់ទេ

0

ការធ្វើនីត្យានុកូលភាព(ការបញ្ជាក់ ឬការចេញសេចក្តីចម្លង)លើឯកសារខាងក្រោមដែលបម្រើឱ្យការចុះបញ្ជីដីធ្លីពុំចាំបាច់បង់ប្រាក់ទេ និងថែមទាំងណែនាំឲ្យមន្រ្តីត្រូវពន្លឿនការធ្វើឯកសារទាំងនេះជូនប្រជាពលរដ្ឋ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវ អនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ក្នុងគោលបំណងធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ក្នុងការចុះបញ្ជីដីធ្លីនេះ តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួន ក្នុងនោះក៏មាន ឯកសារភ្ជាប់ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដូចជា៖

• ការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• សៀវភៅគ្រួសារ
• សៀវភៅស្នាក់នៅ
• ការចេញសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
• សេចក្តីចម្លងសំបុត្រ អាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
• សេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់ មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម

May be an image of textMay be an image of ticket stub and text

 

សិង្ហបុរីគ្រោងនឹងសាងសង់កោះសិប្បនិមិត្តចំនួន ៣ លើផ្ទៃដី ៨០០ ហិកតា

0

សិង្ហបុរី៖ ប្រទេសសិង្ហបុរីកំពុងពិចារណាសាងសង់កោះសិប្បនិម្មិតនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនដើម្បីការពារតំបន់ទំនាប ខណៈដែលកម្ពស់ទឹកសមុទ្រកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។
យោងតាមប្រភពព័ត៌មាន The Daily Star ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា ការសិក្សាពីផលប៉ះពាល់បច្ចេកទេស និងបរិស្ថាននៃគម្រោងកោះសិប្បនិម្មិត “Long Island” នឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ ។ ដូច្នេះ ផ្ទៃដីសរុបនៃការបន្ថែមដីនៅក្នុងគម្រោងអាចមានដល់ទៅ ៨០០ ហិកតា ដែលផ្តល់ឱ្យប្រទេសនូវកន្លែងបន្ថែមទៀតសម្រាប់លំនៅដ្ឋាន សួនច្បារ និងឧស្សាហកម្ម។Singapore mulls artificial islands for coastal defence | The Citizen

លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរី បាននិយាយថា បច្ចុប្បន្នការកើនឡើងកម្រិតទឹកសមុទ្រគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសសិង្ហបុរី ហើយវិធានការការពារឆ្នេរសមុទ្រអាចនឹងចំណាយប្រាក់ប្រហែល ៧៥ ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះក្នុងរយៈពេល ១០០ ឆ្នាំខាងមុខ។ ហេតុនេះហើយ ទើបអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កំពុងស្វែងរកមតិរបស់អ្នកស្រុកនៅលើកោះឡុង ដែលជាគម្រោងមួយដែលអាចចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីអភិវឌ្ឍ។ នៅលើគេហទំព័ររបស់ខ្លួន URA បាននិយាយថាកោះសិប្បនិម្មិតអាចត្រូវបានសាងសង់ខ្ពស់ជាងដីគោកដោយបង្កើត “ខ្សែការពារ” ប្រឆាំងនឹងការកើនឡើងកម្រិតទឹកសមុទ្រ។Singapore mulls artificial islands for coastal defence - How To....

យោងតាមលោក Adam Switzer សាស្ត្រាចារ្យនៅសាលា Asian School of the Environment នៅសាកលវិទ្យាល័យ Nanyang Technological បាននិយាយថា គម្រោងសាងសង់នេះអាចនឹងមានផលប៉ះពាល់ទៅលើចរន្តទឹកសមុទ្រនៅផ្នែកខាងក្រោមនៃសមុទ្រ។ ហេតុនេះហើយ “ផលប៉ះពាល់អាចនឹងកើតមានលើទាំងធម្មជាតិ និងបរិស្ថានដែលបានសាងសង់ ចាំបាច់ត្រូវគិតគូរយ៉ាងយកចិត្តទុកដាក់”។ លោក Adam Switzer បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយសិង្ហបុរីមានបទពិសោធន៍ក្នុងការដោះស្រាយដីទ្រង់ទ្រាយធំ ឧទាហរណ៍នៅក្នុងគម្រោងអាកាសយានដ្ឋាន Changi តំបន់ហិរញ្ញវត្ថុ Marina Bay និងកំពង់ផែ Tuas៕Singapore: The Investment Hub for Asia - Doing Business International

មោទកភាព! កម្ពុជាឈ្នះ “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក”

0

ថ្មីៗនេះ កម្ពុជាទទួលបានជ័យជំនះយើងទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” ដែលជាសៀវភៅក្រោមស្នាដៃចុងភៅដ៏ល្បីម្នាក់ឈ្មោះថា” Chef nak”។សោយ - មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ — CHEF NAKសៀវភៅនេះមានឈ្មោះថា “សោយ” ដែលបានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។No photo description available.សៀបភៅ “សោយ” នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃ៤៥ដុល្លារ សម្រាប់ភាសាអង់គ្លេស និង៣៩ដុល្លារ សម្រាប់ភាសា ដែលបងប្អូនអាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ “Chef Nak” ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា “Chef Nak” មានឈ្មោះពិតថា រស់ រតនៈ គឺជាចុងភៅស្រីល្បីឈ្មោះដំបូងគេរបស់កម្ពុជា ដែលមានតែងតែថែរក្សា និងអភិវឌ្ឍមុខម្ហូបខ្មែរ នាំយកទៅកាន់ឆាកអន្តរជាតិ៕

ចង់ទិញសៀវភៅសូមចុចត្រង់នេះ៖ Chef Nak

ថ្ងៃនេះ ៧ឆ្នាំមុន! ចាប៉ីដងវែងកម្ពុជា បានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

0

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបលើកទី៧ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ចាប៉ីដងវែង​​ក្លាយ​ជា​​សម្បត្តិ​វប្បធម៌​​អ​រូបិយ​​ទី​៤​​របស់​​កម្ពុជា​​ចាប់ពី​​ពេល​នេះ​​ត​ទៅ​​  - វិទ្យុវាយោ - VAYO FM Radio

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។

ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ព្រឹទ្ធាចារ្យចាប៉ីដងវែងគង់ណៃចេញពីមន្ទីរពេទ្យហើយ - Khmer Timesក្រៅពីចាប៉ីដងវែង ក៏នៅមានរបស់ជាច្រើនទៀតផងដែរ ដែលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលរួមមាន៖

  • របាំព្រះរាជទ្រព្យ
  • ល្ខោនស្រមោលស្បែកធំ
  • ល្បែងទាញព្រ័ត្រ
  • ល្ខោនខោលវត្តស្វាយអណ្ដែត
  • គុនល្បុក្កតោ

 

ផ្ទុះការរិះគន់ពេញបណ្តាញសង្គម! ក្រោយពីនារីម្នាក់បង្ហោះវីដេអូស្លៀកពាក់មិនសមរម្យ… (មានវីដេអូ)

0

ថ្មីៗនេះ យោងតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Alysto ដែលជា Influencer បានបង្ហោះវីដេអូជាមួយសំណេរសរសេរថា “សូមគោរពសិទ្ធសេរីភាពក្នុងការស្លៀកសំលៀកបំពាក់របស់អ្នកដទៃ” ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញថា មាននារីម្នាក់ស្លៀករ៉ូបវែងស្តើងពណ៌ស្លែ ឈរអែនអនបញ្ចេញរាង នឹងមិនពាក់អាវក្នុង ធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងជះដៃ។

នៅថ្ងៃទី២៩ ខែវិច្ឆិកាថ្មីៗនេះ មានគណនីយហ្វេសប៊ុកមួយឈ្មោះថា Alysto បានធ្វើការបង្ហោះវីដេអូដោយនិយាយថា ក្នុងប៉ុន្មានថ្ងៃនេះនាងបានឃើញទង្វើអសីលធម៌របស់មនុស្សមួយចំនួនតូច ដែលពួកគេនិយាយពាក្យសម្តីមិនសូវល្អទៅលើស្ត្រីដែលមានរូបរាង ពណ៌សម្បុរ មិនត្រឹមត្រូវតាមស្តង់នៃភាពស្រស់ស្អាតរបស់អ្នកដទៃបានកំណត់មក ហើយស្លៀកពាក់ស៊ីចស៊ីបញ្ចេញសាច់ និងមិនពាក់អាវទ្រនាប់ តម្រូវតាមចិត្តមួយក្រុមតូចនោះកំណត់មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTf6ehgzgWZ5ZJP7E4xOLuImUtXyuizSjxBAfktiXFtP18GnyKfA5g3115V8BJ9vMag10QHWKEznqwikufaZjPQmyUeSUeTv1jdhQCD73rd55w9cTRWlL5bC1oMha3bn_XDPb5nYcobStmzZcP7mHmCTovE-O49pcSue-GpMU7xAsgPQSbG4fDWxkIJrA/s543/Screenshot%202023-11-30%20082642.png

Influencer ម្នាក់នោះបានបន្តទៀតថា នាងពិតជាហួសចិត្តជាខ្លាំង មិននឹកស្មានថាសម័យនេះហើយ ប្រទេសខ្មែរយើងនៅមានមនុស្សបែបនេះទៀត។ Influencer ម្នាក់នោះក៏បានចោតសួរថា តើប្រទេសយើងដើរដល់ចំណុចណាហើយ ហេតុអីបានជាមនុស្សមួយចំនួនតូចមិនអាប់ដេតឱ្យទាន់សម័យកាលនឹងគេអញ្ចឹង? បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកមើលជាង ២ លាននាក់ មហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងជះដៃទៅលើវីដេអូរបស់ Influencer ម្នាក់នោះថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMF-uWduGgZKg3xesmvdX7Sx0z3Ryppmv9a2DUv0qngYGHyL03ajUUDFyKFa7H4j3tVaaoDRgWPbl_rNH8odTtcJTr8MC8wC3LDIhqxAyMsj8Hb2UL0nZcEPJ8FaM2BvDTZ4kZKeqJXaF3qEuEWEQssbESpBIZi95YOKO9Q1y2rt7pXJWTgi5RARDruk/s541/Screenshot%202023-11-30%20082701.png

វាពាក់ព័ន្ធអីរឿង ប្រទេសខ្មែរជឿនលឿនមិនដល់គេ? នែ៎ ប្អូនស្រី! ខ្មែរល្បីលើលោកនេះ រឿងប្រពៃណី ទំនៀមទំលាប់ ទន់ភ្លន់តែអង់អាច ក្រែងមិនដឹង! ទៅស្រាវជ្រាវមើលមើល៎! ពណ៌សម្បុរអត្តចរិតស្ត្រីខ្មែរដែលល្បី ដែលជឿនលឿន គេទស្សនៈយ៉ាងម៉េចដែរ! បិទបាំងកេរ្តិ៍ភេទ ឬកេរ្តិ៍ខ្មាសខ្លួនឯង វាពិតជាសិទ្ធិរៀងខ្លួនមែន! តែឱ្យវាល្មម កុំពេក! មួយម៉ាត់ខ្មែរយើង ពីរម៉ាត់ខ្មែរយើង!… រីឯម្នាក់ទៀតក៏បានរិះគន់ថា ប្រទេសយើងអភិវឌ្ឍន៍មិនមែនដោយសារយើងស្លៀកចេញចុងដោះចឹងទេបង។May be an image of 4 people and text

ចំណែកម្នាក់ទៀតក៏បានខំមិនរិះគន់ទៀតថា ហើយទៅសប្បាយអរទាមទារចង់បានអី អាសេរីភាពបង្ហាញក្បាលដោះហ្នឹង? អ្នកណាទៅកៀបសង្កត់អ្នកឯងក្នុងការស្លៀកពាក់ បើនៅតែក្នុងបន្ទប់ ចង់អ្នកឯងបង្ហាញអីក៏បង្ហាញទៅ តែនេះវាជាការផុសសាធារណៈ។ កុំនិយាយថាចង់ដើរអោយទាន់សម័យកាល ហើយទាល់តែបង្ហាញក្បាលដោះបានទាន់សម័យមែន? បើអ្នកឯងនៅនិយាយភាសាខ្មែរទេ មានន័យថាអ្នកឯងនៅតែជាជនជាតិខ្មែរនៅឡើយ ចឹងវប្បធម៏ប្រពៃណីក៏ត្រូវតែមានដែរ គេមិនដែលហាមសិទ្ធិស្លៀកពាក់ទេ តែនេះវាជ្រុលហួសហេតុពេក។

គួរបញ្ជាក់ដែរថា វីដេអូនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនក្នុងបណ្តាញសង្គម ដោយមានអ្នកចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកចូលមើលជាង ២ លាននាក់ ក៏ដូចជាមានមតិរិះគន់ជិត ២ ម៉ឺននាក់ផងដែរ៕

 

ដំណាំស្វាយចន្ទី កំពុងមានទីផ្សានាំចេញខ្លាំងលំដាប់លេខ២ ក្នុងចំណោមផលិតផលកសិកម្មទាំង៧មុខរបស់កម្ពុជាបច្ចុប្បន្ន

0

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ វិច្ឆិកា2023 នេះក្រសួងកសិកម្មបានប្រកាសពីសក្តានុពលដំណាំស្វាយចន្ទីកំពុងមានសក្តានុពលនាំចេញខ្លាំងលំដាប់លេខ២ គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ។ កម្ពុជារកចំណូលបានពីការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ (ឆៅ សើម) ប្រមាណជាង ៦១ ម៉ឺនតោន នាំចេញទៅប្រទេសវៀតណាម គិតជាទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ក្តោបយក៩០%នៃទីផ្សាគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង - Khmer Times
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាង ១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

បើយោងតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ពីមូលហេតុចំបងៗ នៃការធ្លាក់ចុះទិន្នផលនេះ គឺដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យកម្ពុជាបានបាត់បង់ដើមស្វាយចន្ទីមួយចំនួនធំ។ ដូច្នេះការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះផងដែរ។

បើទោះបីជាបែបនេះក្តី លោកប្រធានសមាគមនៅតែមានសុទ្ធិនិយមពីការកើនឡើងនៃដំណាំស្វាយចន្ទីកម្ពុជាផងដែរ ដោយលោកបានបន្ថែមទៀតថា ទោះជាមានបញ្ហារយ៉ាងនេះក្តី ការនេះមិនមែនជាកង្វល់ធំនោះទេ។ បច្ចុប្បន្ន ដោយសារសហគ្រាសក្នុងស្រុកមានកាន់តែច្រើនបានទទួលទិញគ្រាប់ស្វាយចន្ទីពីកសិករ ម្យ៉ាងទៀតបើយោងតាមការស្រាវជ្រាវពី ថ្នាលបណ្តុះពូជចន្ទី បរិមាណនៃការដាំដុះ ដំណាំស្វាយចន្ទីមានការកើនឡើងគួរកត់សម្គាល់ ពិសេសប្រភេទពូជ M23។ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់  និងមានតម្រូវការទីផ្សារខ្ពស់ - ក្រសួងព័ត៌មានឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។

បច្ចុប្បន្ន ផ្ធៃដីដាំដុះស្វាយចន្ទីមានចំនួន ៧០ម៊ឺនហិចតា ក្នុងចំណោមផ្ធៃដីសមស្របដាំដុះស្វាយចន្ទីមានរហូតដល់ 2.8 លានហិចតានៅទូទាំងប្រទេស ដែលជា ឳកាសល្អដែលកម្ពុជាអាចពង្រីកផ្ទៃដាំដុះបាននៅពេលខាងមុខ ហើយបច្ចុប្បន្ន ចម្ការចន្ទី ជាង១១ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍បញ្ជាក់ទៀតថា បរិមាណនាំចេញ ៩០% គឺការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ សើម នាំចេញគឺទីផ្សារនៅប្រទេសវៀតណាម។
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦១៥,០០០ តោន គិតជាទឹកប្រាក់ចំនួន ៨៣១ លានដុល្លារអាមេរិក។ភ្នំពេញ ប៉ុស្ដិ៍ | ​គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​  ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។
ស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាប់លេខចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេបន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

គួរបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី។ ដូច្នេះក្រៅពីវៀតណាម ប្រទេសកម្ពុជាក៏នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន ឡាវ និងអារ៉ាប់រួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hArFlfd-fz2AODotEB-ACP8OovT7U9D2zCFqkljv-DxyPu4K0grNOY9KbU7pc3LngSgSBpZEHxi95SV34W_SCY10Xw1t2X9ckCe1L-5IMQZhG2DhwwVoNCUqLB7Az0pe2JO7HGcV-_19FrqV6E8smL_lEEbJ-KABXFgpYsw9OeR7RtF-BXYBlRZgTdE/s1280/photo_2023-11-30_08-07-32.jpg

ជិតដល់ថ្ងៃមង្គលការលោក រស់ រាជ្ជសាល កាន់វ៉ាលីចូលទៅនៅផ្ទះរបស់លោកស្រី ទ្រី ដាណា តែត្រូវឆ្លងកាត់រឿងនេះ

0

វេលាថ្ងៃមង្គលនៃគូស្វាមីភរិយាថ្មីរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល កាន់តែកៀកមែនទែនហើយដោយថ្ងៃទី២៩ នេះកូនកំលោះបានយកវ៉ាលីដើម្បីមកផ្ទះកូនក្រមុំ។ មុននឹងចូលទៀតសោតក៏មានអ្នកកាន់ខ្សែបូពណ៌ក្រហមឃាំងផ្លូវលោក រាជ្ជសាល ផងដែរលុះត្រាតែផ្តល់ជាអាំងប៉ាវទើបបើកផ្លូវឱ្យចូលទៅផ្ទះកូនក្រមុំ។ ទោះបីជាអនាគតស្វាមីលោកស្រី ទ្រី ដាណា កាន់វ៉ាលីចូលទៅក្នុងផ្ទះមែនប៉ុន្តែលោកមិនទាន់បានចូលក្នុងបន្ទប់គ្រួសារនៅឡើយទេគឺត្រូវស្នាក់នៅបន្ទប់ទទួលភ្ញៀវសិន។May be an image of 3 people, suitcase, dais and text

នៅលើបណ្តាញសង្គមរបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយអារម្មណ៍និងពាក្យពេចន៍ថា «ស្វាគមន៍សមាជិកថ្មី បងសាល ថ្ងៃនេះជាថ្ងៃល្អ ជាថ្ងៃដែលបងសាល ចូលមកនៅត្រៀមសម្រាប់ពិធីមង្គលការពួកយើងថ្ងៃទី៣ ខាងមុខនេះ»។May be an image of 1 person, suitcase, temple and text
នៅក្នុងវីដេអូវិញគេបានឃើញលោក រស់ រាជ្ជសាល ត្រូវឆ្លងកាត់២តង់និងជូនអាំងប៉ាវទៅអ្នកកាន់ខ្សែបូ ទើបបានជួបលោកស្រី ទ្រី ដាណា ដោយគូស្នេហ៍នេះឱបថើបគ្នាដោយអារម្មណ៍រំភើប។ បន្ទាប់មកលោកស្រី ទ្រី ដាណា បាននាំកូនកំលោះទៅជាន់ខាងលើប៉ុន្តែមិនបានចូលទៅក្នុងបន្ទប់កូនក្រមុំទេ គឺនាំទៅបន្ទប់ទទួលភ្ញៀវសិន ខណៈមុនចូលក៏ត្រូវឆ្លងកាត់ខ្សែបូដូចគ្នា។May be an image of 5 people, temple and text

បន្ទាប់ពីឃើញវីដេអូនេះរួច អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនបង្ហាញពីអារម្មណ៍រំភើបនិងជូនពរឱ្យគូស្នេហ៍មួយគូនេះមានសុភមង្គលច្រើនៗ។May be an image of 3 people and suitcase

គួរបញ្ជាក់ថាថៅកែពេជ្រ ទ្រី ដាណា និងចូលរោងជ័យជាមួយលោក រស់ រាជ្ជសាល នាថ្ងៃទី៣ ខែធ្នូ ខាងមុខនេះដោយអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានអញ្ជើញតារាល្បីៗជាច្រើនរូបចូលរួម។ ក្នុងនោះលោកស្រី ទ្រី ដាណា និងអនាគតស្វាមីក៏បានទៅគោរពអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃក្នុងថ្ងៃមង្គលផងដែរ៕May be an image of 3 people, temple and wedding

 

ឈ្វេងយល់! មូលហេតុដែលរុក្ខជាតិ ភាគច្រើនតែងមានពណ៌បៃតង

0

រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។ ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។50 Important Rainforest Facts You Should Know About Today | Facts.netម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕
Chlorophyll Benefits : Go Green! - Sprout Living

ប្រភព៖ JIC

ដើម្បីរក្សាស្បែកឱ្យទន់រលោងក្នុងរដូវត្រជាក់ អ្នកត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ទាំង ៥យ៉ាងនេះ

0

ក្នុងរដូវត្រជាក់ ស្បែករបស់យើងច្រើនតែស្ងួត និងខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ដែលនេះនឹងបណ្តាលឱ្យស្បែកងាយរងគ្រោះ របក ឬស្រអាប់ជាដើម។ ដូច្នេះ ដើម្បីរក្សាស្បែករបស់អ្នកឱ្យទន់ និងមានសុខភាពល្អក្នុងរដូវត្រជាក់ជាមួយនឹងគន្លឹះជាមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

១.ផ្តោតលើសំណើម៖ សំណើមគឺជាជំហានដ៏សំខាន់បំផុតសម្រាប់ស្បែក ដោយអ្នកគ្រាន់តែត្រូវជ្រើសរើសផលិតផលដែលមានសារធាតុសំណើមដូចជា អាស៊ីត hyaluronic, glycerin ឬ ceramide ហើយលាបវាឱ្យស្មើគ្នាលើមុខ និងករបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកឱ្យរលោង និងស។Hyaluronic Acid and Vitamin C: How They Work and Ways to Use Them

២.ខាត់ស្បែករៀងរាល់សប្តាហ៍៖ ការខាត់ស្បែកប្រចាំសប្តាហ៍គឺចាំបាច់ដើម្បីជម្រុះកោសិកាស្បែកងាប់ចេញ និងជួយឱ្យស្បែកបង្កើតឡើងវិញបានលឿន។ ប្រើម្សៅផាត់ថ្នមៗ ហើយម៉ាស្សាថ្នមៗលើស្បែក ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែកទន់ និងរលោង ក៏ដូចជាបង្កើនការស្រូបយកផលិតផលថែរក្សាស្បែកផ្សេងៗទៀត។How to Exfoliate Your Legs

៣.លាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ៖ ស្ត្រីគួរប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំជាជំហានចុងក្រោយបន្ទាប់ពីថែរក្សាស្បែក និងមុនពេលផាត់មុខ។ ដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញមុនអាយុ និងស្នាមជ្រួញដែលបណ្តាលមកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ ដូច្នេះការលាបឡេការពារកម្តៅថ្ងៃគឺជារឿងសំខាន់។The 38 Best Sunscreen for Face and Body in 2022: CeraVe, Supergoop, La  Roche-Posay, Coola | SELF

៤.លាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗ៖ ជ្រើសរើសទឹកក្តៅឧណ្ហៗ ដើម្បីលាងមុខ ហើយប្រើផលិតផលលាងសម្អាតមុខ ដែលមិនធ្វើអោយស្បែកស្ងួត។ ជាមួយគ្នានេះដែរ បន្ទាប់ពីលាងមុខរួច សូមជូតស្បែករបស់អ្នកថ្នមៗដោយកន្សែងទន់ ដើម្បីរក្សាសំណើមស្បែក។The best way to wash your face, according to dermatologists

៥.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ព្យាយាមផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នកពីខាងក្នុង។ លើសពីនេះ ទឹកអាចត្រូវបានជំនួសដោយទឹកផ្លែឈើស្រស់ ទឹកដូង ទឹកចម្រោះ ឬទឹកក្រូចឆ្មារក្តៅសម្រាប់បន្ថែមអត្ថប្រយោជន៍ដល់ស្បែក៕How Much Water Should You Drink In a Day?

មិនមកវិញជាមួយសមាជិករួមក្រុម Lisa ទៅមើលបាល់ទាត់ជាមួយទាយាទមហាសេដ្ឋីធ្វើព្រងើយ

0

មិនទាន់ប្រកាសពីចំណងស្នេហ៍ជាសាធារណៈក្តីប៉ុន្តែគេសង្កេតឃើញថា Lisa សមាជិក BLACKPINK ជារឿយៗនៅជាមួយលោក Frédéric Arnault កូនប្រុសមហាសេដ្ឋី ខណៈពេលដែលតារាស្រីរូបនេះទៅទទួលមេដាយកិត្តិយសពីស្តេចអង់គ្លេស Lisa មិនបានវិលមកកូរ៉េជាមួយសមាជិក៣នាក់ទៀតឡើយ ដោយនាងបានហោះបន្តទៅបារាំងមើលការប្រកួតបាល់ទាត់វិញជាមួយបុរសដែលធ្លាយរឿងអាស្រូវស្នេហាជាមួយគ្នា។Image

នៅថ្ងៃទី២៨ ខែវិច្ឆិកា Lisa ត្រូវបានគេប្រទះឃើញនាងទៅលើកទឹកចិត្ត Lee Kang In ជាកីឡាករបាល់ទាត់ជនជាតិកូរ៉េ ដោយការប្រកួតនេះគឺជាជំនួបរបស់ក្លិប Paris Saint-Germain (PSG) និងក្លិប Newcastle United FC ក្នុងក្របខ័ណ្ឌ Premier League លើពានរង្វាន់ Champions League។ ការប្រកួតបាល់ទាត់នេះលោក Frédéric Arnault ដែលជាបុរសមានពាក្យចចាមអារ៉ាមថាជាមិត្តប្រុសរបស់ Lisa ក៏ចូលរួមផងដែរដោយមហាសេដ្ឋីជំនួញរូបនេះបានអង្គុយពីរបីជួរនៅពីក្រោយ Lisa។Image

នេះគឺជារឿងមួយផ្សេងទៀតក្នុងការបង្ហាញខ្លួនជាសាធារណៈតាំងពីខែកក្កដា ជាពេលដែលអ្នកទាំងពីរមានរឿងអាស្រូវស្នេហាជាលើកដំបូងទាំង Lisa និងមហាសេដ្ឋីវ័យក្មេងរូបនេះមិនបានបញ្ជាក់ជាផ្លូវការអំពីទំនាក់ទំនងនេះទេ។ ជារឿយៗរឿងទំនាក់ទំនងស្នេហាទាយាទមហាសេដ្ឋី និងតារាចម្រៀងដ៏ល្បីរូបនេះតែងតែទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញអ៊ីនធឺណិត។Image

គួរបញ្ជាក់ថាការប្រកួតនេះក្រុម PSG បានស្មើជាមួយ Newcastle ក្នុងលទ្ធផល១ទល់១។ ការចាប់ឆ្នោតបានធ្វើឱ្យក្រុម Parisians ឈរនៅលេខរៀងទី២ ក្នុងតារាងពូលរបស់ពួកគេតាមពីក្រោយក្រុម Borussia Dortmund ខណៈដែលបច្ចុប្បន្ន Newcastle ស្ថិតនៅលេខ ៣ក្នុងពូល៕