បរទេស៖ ទូរស័ព្ទ IPHONE នៅតែដំណើរការល្អដដែលបន្ទាប់ពីជ្រុះចេញពីលើយន្តហោះ Alaska Airlines នៅរយៈកម្ពស់ជិត ៤,៨០០ ម៉ែត្រត្រូវបានរកឃើញនៅលើដីក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។iPhone that got sucked out of Alaska Airlines plane and fell 16,000 feet is  found on the ground – and still works : r/news

យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា ទូរស័ព្ទ iPhone ត្រូវបានគេរកឃើញនៅចិញ្ចើមផ្លូវ ដោយឧបករណ៍នេះប្រើស្រោម ដោយស្ទើរតែគ្មានការខូចខាតអ្វីទាំងអស់ពីសម្បកខាងក្រៅ ហើយអេក្រង់ក៏មិនមានសញ្ញានៃការប្រេះដែរ។ លើសពីនេះទៀត iPhone នៅតែបង្ហាញអ៊ីមែលផ្ទៀងផ្ទាត់ឥវ៉ាន់សម្រាប់យន្តហោះ Alaska Airlines ដែលនេះគឺជាសញ្ញាមួយបង្ហាញឱ្យដឹងថា iPhone អាចនឹងធ្លាក់ពីយន្តហោះ Boeing 737-9 MAX ដែលបានហោះឡើងកាលពីថ្ងៃទី ៥ ខែមករា ពីអាកាសយានដ្ឋានអន្តរជាតិ Portland រដ្ឋ Oregon ទៅកាន់រដ្ឋ California សហរដ្ឋអាមេរិក។iPhone survives 16,000-foot fall from Alaska Airlines flight

នៅពេលនោះយន្តហោះ Alaska Airlines បានឡើងដល់កម្ពស់ ៤,៨០០ ម៉ែត្រ ស្រាប់តែមានការផ្ទុះ ហើយស៊ុមបង្អួចមួយបានផ្ទុះចេញ បង្កើតរន្ធដែលមានទំហំប៉ុនច្រកចេញសង្គ្រោះបន្ទាន់ ដោយសម្ពាធនៅក្នុងកាប៊ីនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយវត្ថុជាច្រើនក៏ត្រូវធ្លាក់ចុះពីយន្តហោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះនេះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរទាំង ១៧១ នាក់ និងសមាជិកនាវិក ៦ នាក់ក៏បានរួចផុតពីគ្រោះថ្នាក់នេះផងដែរ។No scratches': Man finds phone from Alaska Air 1282

ហេតុនេះហើយ បច្ចុប្បន្នទូរស័ព្ទ iPhone នេះត្រូវបានប្រគល់ឱ្យក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក NTSB ដើម្បីយកទូរស័ព្ទនេះទៅឱ្យម្ចាស់ដើមវិញ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែល iPhone ត្រូវបានគេសរសើរចំពោះភាពធន់របស់វា។ ក្នុងឆ្នាំ ២០១១ ទូរស័ព្ទ iPhone 4 ក៏ដំណើរការបានធម្មតាដែរ នៅពេលដែលម្ចាស់របស់វាទម្លាក់ពីកម្ពស់ ៣០០ ម៉ែត្រ។ ដូច្នេះទោះបីទូរស័ព្ទប្រភេទ iPhone ទាំងអស់ធ្លាក់នៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណាក៏ដោយ ក៏វាមិនខូចខាតដែរ៕Intact iPhone found after 16K-foot plunge from Alaska Airlines flight