ប្រទេសថៃ ៖ នៅដើមឆ្នាំ២០២៤នេះ ពលរដ្ឋថៃជាច្រើននាក់បានចាប់អារម្មណ៍នឹងដានជើងដ៏ធំមួយនៅលើថ្មថា តើវាជាដានជើងរបស់យក្ស ឬដានជើងអ្វីឱ្យប្រាកដ? ដានជើងដ៏ធំនេះស្ថិតនៅភូមិហួយសាយ ឃុំបានម៉ៃ ស្រុកខនបុរី ខេត្តនគររាជសីម៉ា ។ អ្នកបានឃើញដានជើង លើកឡើងថា វាស្រដៀងគ្នានឹងដានជើងរបស់មនុស្សមាឌធំ ពីព្រោះដានជើងមានប្រវែងរហូតដល់២ម៉ែត្រឯណោះ ។

មេភូមិហួយសាយ អ្នកស្រី កាន់ចាផន ឈើងកាថូក លើកឡើងថា បច្ចុប្បន្ន មនុស្សជាច្រើនចាប់អារម្មណ៍នឹងដានជើងដ៏ធំ និងចែកចាយក្នុងបណ្តាញសង្គម ។ ពួកគេសន្និដ្ឋានថា វាជាដានជើងរបស់មនុស្សមាឌធំ ។ ប៉ុន្តែអ្នកភូមិចាស់ៗរស់នៅក្នុងតំបន់បានឃើញដានជើងនេះអស់រយៈពេលរាប់សិបឆ្នាំមកហើយ ហើយមនុស្សភាគច្រើនទើបតែចាប់អារម្មណ៍ ។รวมรูปภาพของ รอยเท้ายักษ์ปริศนาให้โชคที่โคราช จนต้องจัดบวงสรวงให้ทุกปี  เชื่อเป็นรอยพระพุทธบาท รูปที่ 2 จาก 9

អ្នកស្រីមេភូមិបន្តថា មានអ្នករស់នៅខេត្តឧទ័យថានី ២-៣នាក់បានសុបិនឃើញដានជើងព្រះពុទ្ធកើតឡើងនៅបរិវេណនេះ ហើយពួកគេក៏នាំសាច់ញាតិធ្វើដំណើរមកកាន់កន្លែងនេះដើម្បីឱ្យដឹងថា តើវាពិតជាមានដានជើងដូចការសុបិនដែរឬទេ ? នៅពេលធ្វើដំណើរមកដល់កន្លែងនេះ ស្រាប់តែពួកគេឃើញមានដានជើងដ៏ធំពិតមែន ហើយនាំគ្នាក្រាបសំពះ ដោយសារជឿថា នេះជាដានជើងរបស់ព្រះពុទ្ធ ។

អ្នកស្រីមេភូមិនិយាយថា ៖ «ក្រុមអ្នករស់នៅខេត្តឧទ័យថានី បានសុបិនឃើញដានជើង ហើយពួកគេក៏នាំគ្នាធ្វើដំណើរមកបួងសួងនៅទីនេះ ។ កាលពី៥ឆ្នាំមុន មានព្រះសង្ឃ និងអាចារ្យវត្ត ដែលបានមកស្នាក់នៅទីនេះ និងបានឃើញដានជើងនេះដែរ ប៉ុន្តែមិនបានអភិរក្សអ្វីទេ» ។รวมรูปภาพของ รอยเท้ายักษ์ปริศนาให้โชคที่โคราช จนต้องจัดบวงสรวงให้ทุกปี  เชื่อเป็นรอยพระพุทธบาท รูปที่ 1 จาก 9

មនុស្សមួយចំនួនធំបានមកសុំពរពីដានជើងនេះ ហើយពួកគេក៏សម្រេចបំណងប្រាថ្នារៀងៗខ្លួន ដូចជា ៖ ត្រូវឆ្នោតរង្វាន់ធំ ជាដើម ។ ហេតុនេះ អ្នកមានជំនឿតែងតែមកបួងសួងជារៀងរាល់ឆ្នាំ ហើយភាគច្រើន ពួកគេមកបួងសួងនៅខែមីនា និងខែមេសា ។ អ្នកស្រុកសង្ឃឹមថា នៅថ្ងៃអនាគត តំបន់នេះនឹងក្លាយជាកន្លែងសម្រាប់សូត្រធម៌ ឬកន្លែងទេសចរណ៍ ។

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ៖ «បើប្រាប់ថា គឺជាដានជើងរបស់យក្ស ខ្ញុំនឹងទៅមើលដែរ តែនេះប្រាប់ថា ជាដានជើងព្រះពុទ្ធ ។ ដូច្នេះ ទុកឱ្យមេភូមិមើលតែម្នាក់ឯងទៅ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ទីនេះ អាចមានយក្សរស់នៅកាលពីសម័យបុរាណ» ។

រីឯជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើព្រះពុទ្ធធ្លាប់ធ្វើដំណើរមកប្រទេសថៃមែនទេ? មិនធ្លាប់មកទេ ដោយសារព្រះពុទ្ធគង់នៅប្រទេសឥណ្ឌា» ៕พบ รอย เท้า คน ยักษ์ ปริศนา ชาว บ้าน เคารพ บูชา