បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមឃ្លីបវីដេអូមួយដែលបានចែកចាយពេញបណ្តាញសង្គមបានឱ្យដឹងថា មានថៅកែចិនម្នាក់បានទិញនារីជនជាតិឡាវតាមជនបទ ដោយឱ្យថ្លឹងគីឡូ និងបង់ថ្លៃត្រឹមតែ ១៥ ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីធ្វើការជាមួយពួកគេ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិមិនសមរម្យទៅលើឃ្លីបវីដេអូនោះថាជាការជួយដូរស្ត្រីឡាវដើម្បីពេស្យាកម្ម។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានវីដេអូឃ្លីបមួយបានលេចចេញជុំវិញពិភពលោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលវីដេអូនោះត្រូវបានថតដោយថៅកែចិនម្នាក់ បានប្រមូលផ្តុំនារីៗជនជាតិឡាវជាច្រើននាក់ឱ្យឈរលើជញ្ជីងដើម្បីថ្លឹងគីឡូរបស់ពួកគេ រួចបង់ប្រាក់ឱ្យនារីៗនោះត្រឹមតែ ១៥ ដុល្លារសម្រាប់ម្នាក់ ធ្វើឱ្យឃ្លីបវីដេអូនោះមានការរិះគន់យ៉ាងខ្លាំង ក្នុងចំណោមប្រជាជនឡាវ។ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์

អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានផ្តល់ព័ត៌មានបន្ថែមថា ការជួញដូរគីឡូនេះសម្រាប់ស្ត្រីឡាវបានកំពុងដំណើរការមួយរយៈមកហើយ ដោយជនជាតិចិនតែងតែមកទិញក្មេងស្រីឡាវដែលរស់នៅជនបទដើម្បីធ្វើការជាមួយពួកគេ រាប់ចាប់ពីការងារទូទៅ ការផ្សាយបន្តផ្ទាល់ VK ឬសូម្បីតែពេស្យាចារ។

លោក Thitsaeng ដែលជាបុគ្គលល្បីល្បាញម្នាក់ក្នុងប្រទេសឡាវ ក៏បានចេញមុខផ្តល់ព័ត៌មានថា លោកនៅមិនទាន់ដឹងការពិតអំពីឃ្លីបនេះ ថាតើពិតជាការលក់នារីឡាវ ឬយ៉ាងណានោះទេ ដោយសារតែបុរសចិនក្នុងឃ្លីបនេះមិននិយាយពីការជួញដូរទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ឃ្លីបនេះត្រូវបានប្រជាជនឡាវ រិះគន់រួចមកហើយ ដោយថាសម័យនេះ ស្ត្រីឡាវហ៊ានលះបង់សេចក្តីថ្លៃថ្នូរ ជាថ្នូរនឹងប្រាក់ ១០ ២០ ដុល្លារ។ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์

ជាមួយគ្នានេះ ប្រជាពលរដ្ឋឡាវមួយចំនួនក៏បានបញ្ចេញមតិដែរថា វីដេអូរបស់ស្រ្តីជនជាតិឡាវម្នាក់ឡើងថ្លឹងគីឡូមិនទាន់បង្ហាញការពិតនៅឡើយទេ។ ប៉ុន្តែស្ត្រីឡាវមួយក្រុមនេះបានបាត់បង់តម្លៃ និងសេចក្តីថ្លៃថ្នូរ រួមទាំងត្រូវបានមនុស្សជាច្រើននិយាយអវិជ្ជមានចំពោះនារីវ័យក្មេងក្នុងឃ្លីបនោះថាមិនសមនឹងធ្វើដូច្នេះទេ។

ទោះជាយ៉ាងនេះក្តី ចំពោះជនជាតិថៃ ដែលមកតាមដានព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មនុស្សជាច្រើនបានផ្តល់ព័ត៌មានថា ជាការជួញដូរស្ត្រីឡាវ ដើម្បីពេស្យាកម្ម បង្កើតឃ្លីបអាសអាភាស ហើយលក់វានៅលើបណ្តាញសង្គមក្នុងប្រទេសចិន ហើយផ្នែកខ្លះត្រូវបានបែកធ្លាយ និងផ្សព្វផ្សាយនៅលើ Twitter VK ផងដែរ៕ดราม่า 'พ่อค้า' ซื้อหญิงสาว ราคากิโลละ 510 บาท ต้องชั่งน้ำหนักคล้ายสัตว์