ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃចុះផ្សាយថា សមត្ថកិច្ចថៃបានចាប់ខ្លួនឈ្មួញជួញដូរមនុស្សទៅលក់នៅប្រទេសជិតខាង ។ ឈ្មួញរូបនេះបានលួងលោមស្ត្រីថៃជាច្រើននាក់ទៅធ្វើការនៅប្រទេសជិតខាង ហើយបើនារីណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទទួលភ្ញៀវ ។ ស្ត្រីថៃដែលត្រូវបានគេជួញដូរទាំងនេះត្រូវតែទទួលភ្ញៀវយ៉ាងហោចណាស់ ២៥នាក់ ទើបនាងអាចត្រឡប់មកប្រទេសថៃវិញបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPKe3Zvbnj-MF_M6nhBtHqZjiKN8cUrNOXwMkUCfIBzF31ZWpCG7aAb9YfCAFSGTJQ0nQA_SSxdMzr2FcA9ZXCN8xT0oDXRtGfgwBZbV5WSghnXnGev1kcJ9uhf-ZnwkzOsxIrfAQpTLu0z751hs0u7KfjDloeagSUv3J99BG7a6LGKv-YgX0TfN28qU/s1280/photo_2024-01-15_09-05-48.jpg

សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ ម៉ៃណុកផាដូន ឌីអ៊ីន អាយុ៣៦ឆ្នាំ គឺជាឈ្មួញជួញដូរមនុស្សនៅតំបន់លាតប្រាវ ទីក្រុងបាងកក ក្រោយពីសមត្ថកិច្ចទទួលបានរបាយការណ៍ពីភ្នាក់ងារសម្ងាត់ ។ ជនល្មើស ម៉ៃណុកផាដូន គឺជាជំនួយការរបស់បុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center ។ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសនៅក្នុងខុនដូមួយកន្លែង ព្រមទាំងរឹបអូសវត្ថុតាង ដូចជា ៖ កាំភ្លើ.ងជាច្រើនដើម, ថ្នាំញៀន និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ។

ស្ត្រីថៃម្នាក់បានរត់គេចពីឈ្មួញជួញដូរមនុស្ស និងប្រាប់សមត្ថកិច្ចថា ក្រុម Call Center បានលួងលោមស្ត្រីថៃដែលគ្មានការងារធ្វើឱ្យទៅធ្វើការនៅប្រទេសជិតខាង ហើយបើអ្នកណាមានមុខមាត់ស្អាតបាត គេនឹងបញ្ជូននាងឱ្យទៅដេកជាមួយទទួលភ្ញៀវ ។ ស្ត្រីរូបនេះបន្តថា ខ្លួននាងបានចាញ់បោកពួកគេ ហើយនាងបានរស់នៅប្រទេសជិតខាងអស់ជាច្រើនខែ ។ใหม่  29 ยอด

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ការិយាល័យ Call Center ស្ថិតនៅក្នុងអគារចំនួន៨ជាន់ ។ រីឯជនជាតិថៃដែលជិតស្និទ្ធជាមួយបុរសតៃវ៉ាន់ឈ្មោះ អាលៀង ដែលជាប្រធានក្រុម Call Center គឺជនល្មើសឈ្មោះ ម៉ៃណុកផាដូន ។ ជនល្មើសជាអ្នកប្រចាំការនៅប្រទេសថៃ និងមានតួនាទីស្វែងរកមនុស្សទៅធ្វើការនៅប្រទេសជិតខាង ក្នុងនោះគេបានស្វែងរកអ្នកគ្មានការងារធ្វើ តាមរយៈការជជែកក្នុងហ្វេសប៊ុក និងតិកតុក ។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនល្មើស ម៉ៃណុកផាដូន បានព្យាយាមលោងលោមស្ត្រីថៃជាច្រើនរូប ហើយចុងក្រោយនេះ គេបានលួងលោមស្ត្រីថៃចំនួន២រូបទៀត បន្ទាប់មក រូបគេក៏បង្ខំពួកនាងឱ្យប្រើប្រាស់ថ្នាំញៀន ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជនល្មើសត្រៀមបញ្ជូននារី២រូបចុងក្រោយនេះទៅប្រទេសជិតខាង ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនមុន គឺចាប់ខ្លួននៅថ្ងៃទី១៣ ខែមករា ។ใหม่  29 ยอด

ស្ត្រីជនរងគ្រោះម្នាក់បានចង្អុលទៅកាន់ជនល្មើស និងប្រាប់ថា ជននេះហើយដែលបាននាំនាងទៅធ្វើការនៅប្រទេសជិតខាង ។ ស្ត្រីជនរងគ្រោះប្រាប់ថា ៖ «ពេលដំបូង គាត់បានបបួលខ្ញុំទៅធ្វើការនៅក្រៅប្រទេស ហើយខ្ញុំបានឃើញគាត់កាន់កាំភ្លើងតាមខ្លួន ទើបខ្ញុំភ័យខ្លាចតែម្តង» ។

ចំណែកជនល្មើស ម៉ៃណុកផាដូន និយាយថា មូលហេតុដែលខ្លួនប្រកបមុខរបរនេះ ដោយសារខ្លួនធ្លាប់ឃើញសង្សារមានទំនាក់ទំនងស្នេហាជាមួយឪពុកចិញ្ចឹម ទើបខ្លួនបែកអារម្មណ៍ និងព្យាយាមចង.កសម្លាប់ខ្លួននៅលើដើមស្វាយ ។ ប៉ុន្តែមិនស្លាប់ ដោយសារមានចោរមកលួចបេះស្វាយក្នុងពេលនោះ ។ ក្រោយមក ខ្លួនក៏ប្រកបមុខរបរជាក្រុម Call Center ជាមួយបុរសតៃវ៉ាន់នៅប្រទេសកម្ពុជា អស់រយៈពេលជាង៣ឆ្នាំ ដោយខ្លួនមានតួនាទីរកមនុស្សទៅធ្វើការនៅទីក្រុងប៉ោយប៉ែត ។24 ชม.ระทึก! ตร.ลากคอ 'นายใหม่ 29 ยอด แก๊งคอล' ช่วยเหยื่อก่อนถูกหลอก ส่งไปข่มขืน

ជនល្មើសបញ្ជាក់ថា បើខ្លួនអាចរកបានមនុស្សម្នាក់ទៅធ្វើការនៅក្រៅប្រទេស ខ្លួននឹងទទួលបានថ្លៃឈ្នួលពីថៅកែតៃវ៉ាន់ ចំនួន៥.០០០បាត ។ ជនល្មើសនិយាយបណ្តើរយំបណ្តើរថា ៖ «សូមទោស ដែលខ្ញុំធ្វើបែបនេះ ។ បើខ្ញុំមិនធ្វើទេ ខ្ញុំខ្លាចស្លាប់ ។ ថៅកែនិយាយថា បើខ្ញុំមិនធ្វើការងារនេះទេ គាត់នឹងចាប់បងប្អូនខ្ញុំទាំងអស់» ។

ចុងក្រោយ សមត្ថកិច្ចបានចោទប្រកាន់ជនល្មើសចំនួន៦ករណី រួមមាន ៖
១-ជួញដូរមនុស្ស
២-បង្ខំឱ្យប្រើប្រាស់កម្លាំងពលកម្ម
៣-គំរាមកំហែងអ្នកដទៃ
៤-ឃុំឃាំងអ្នកដទៃ
៥-បានរួមចំណែកជាមួយក្រុមឈ្មួញជួញដូរមនុស្សឆ្លងប្រទេស
៦-ប្រើប្រាស់ថ្នាំញៀន និងកាំភ្លើ.ង ៕