អ្នកដំណើររត់មកវាយអ្នកបើកយន្តហោះដោយសារមូលហេតុហួសចិត្តមួយ
ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសរាយការណ៍ថា បុរសអ្នកដំណើរម្នាក់បានរត់មកវាយអ្នកបើកយន្តហោះ ខណៈអ្នកបើកយន្តហោះកំពុងឈរប្រកាសពីមូលហេតុដែលយន្តហោះត្រូវពន្យារពេលហោះហើររយៈពេល១០ម៉ោង ។ ក្រោយកើតហេតុការណ៍នេះធ្វើឱ្យយន្តហោះត្រូវពន្យារពេលការហោះហើរ៣ម៉ោងបន្ថែមទៀត ហើយត្រូវផ្លាស់ប្តូរអ្នកបើកយន្តហោះផងដែរ ។
ហេតុការណ៍ច្របូកច្របល់នេះបានកើតឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍ IndiGo ជើងហោះហើរ 6E-2175 ដែលធ្វើដំណើរចាកចេញពីទីក្រុងញូវដែលី ទៅកាន់រដ្ឋ Goa ប្រទេសឥណ្ឌា ដោយយន្តហោះត្រូវពន្យារពេលហោះហើរជាច្រើនម៉ោង ព្រោះអាកាសធាតុមិនអំណោយផល ។ ហេតុនេះ ធ្វើឱ្យអ្នកដំណើរម្នាក់មិនពេញចិត្តដោយសារការរង់ចាំយូរ ទើបរូបគេរត់ទៅដាល់អ្នកបើកយន្តហោះមួយទំហឹង បន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នាជាមួយបុគ្គលិកធ្វើការលើយន្តហោះទៀតផង ។ វាបានធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
សារព័ត៌មានរាយការណ៍ថា យន្តហោះនេះបានពន្យារពេលការហោះហើររហូតដល់ជាង១០ម៉ោង ហើយអ្នកបើកយន្តហោះបានប្រកាសទៅកាន់អ្នកដំណើរទាំងអស់ឱ្យជ្រាបពីមូលហេតុនៃការយឺតយ៉ាវ ។ ប៉ុន្តែនៅសុខៗ ស្រាប់តែអ្នកដំណើរម្នាក់បានរត់មកវាយអ្នកបើកយន្តហោះដែលកំពុងតែឈរប្រកាសពុំទាន់ចប់នៅឡើយ ។
តារាសម្តែងម្នាក់ជនជាតិរុស្ស៊ីកាត់ឥណ្ឌា ដែលនាងបានជិះយន្តហោះនេះដែរ បានបង្ហោះវីដេអូចូលក្នុងបណ្តាញសង្គម និងសរសេរថា ៖ «ក្រុមរបស់ខ្ញុំបានរង់ចាំជិះយន្តហោះរហូតដល់១០ម៉ោង តែមានបុរសម្នាក់ខឹងស្រឡោត ក៏ទៅដាល់អ្នកបើកយន្តហោះ ទើបខ្ញុំត្រូវរង់ចាំយូរជាងនេះទៀត ។ សមត្ថកិច្ចបាននាំបុរសម្នាក់នេះទៅ ហើយគេត្រូវផ្លាស់ប្តូរអ្នកបើកយន្តហោះ» ។
ហេតុការណ៍នេះធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើនក្នុងបណ្តាញសង្គមនៅប្រទេសឥណ្ឌា ហើយពួកគេបានថ្កោលទោសចំពោះទង្វើរបស់អ្នកដំណើរខាងលើថា គាត់មិនចេះយោគយល់ពីការពន្យារពេលហោះហើរ ខណៈខាងយន្តហោះប្រកាសថា ការពន្យារពេលហោះហើរកើតឡើងដោយសារអាកាសធាតុអាក្រក់ខ្លាំង ។ ដូច្នេះ ពួកគេពុំអាចទទួលយកនូវទង្វើនេះបានទេ ៕














:max_bytes(150000):strip_icc()/__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__2018__11__20181115-how-to-serve-oysters-vicky-wasik-19-819e095c315341be87508d656650322b.jpg)
:max_bytes(150000):strip_icc()/easy-butter-and-herb-baked-oysters-4049551-hero-01-11bfc0f1661f4045a19d7749aa6b34f2.jpg)

ក្រុមហ៊ុនរបស់តារាស្រីខាងលើបានចេញសេចក្តីថ្លែងការណ៍ថា «ជំរាបសួរ នេះគឺជា Hook Entertainment ។ យើងចង់បង្ហាញពីជំហររបស់តារាសម្តែង Park Min Young ទាក់ទងនឹងព័ត៌មាន Dispatch ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។






.png)











