សង្គ្រា.មពាក្យសម្តីទៅលើសិល្បករឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមឡើងកម្តៅមិនធម្មតាព្រមទាំងអ្នកក្នុងចង្កោមសិល្បៈចេញមកនិយាយជាហូរហែ។ តួយ៉ាង លោក ខាំ ភូរិ ដែលជាអ្នកនិពន្ធនិងជាផលិតករឆ្នើមមួយរូបបានលើកឡើងសរសើរចំៗទៅកាន់ វណ្ណដា ជាតារារ៉េបដែលបានផ្លាស់ប្តូររសនិយមលើវិស័យចម្រៀងនេះ ខណៈលោកបានផ្តាំផ្ញើទៅកាន់ ខ្មែរមួយជីវិត ថាហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គល គួរហ៊ានសុំទោសមិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ។May be an image of 1 person and text

នៅលើបណ្តាញសង្គមរបស់ លោក ខាំ ភូរិ ដែលកំពុងស្វិតស្វាញផលិតខ្សែភាពយន្ត ក្រយាស្នេហ៍ ជារឿងបុរាណខ្មែរ បានបញ្ចេញមតិយោបល់សង្រ្គាមពាក្យសម្តីរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត ព្រមទាំងលើកឈ្មោះតារារ៉េប វណ្ណដា កាលពីថ្ងៃទី១៤ មករា ថា «និយាយតាមត្រង់ទៅ ពីមុនខ្ញុំមិនចេះស្តាប់បទចម្រៀងប្រភេទបែប រ៉េប ទេ ព្រោះខ្ញុំជាមនុស្សបុរាណនិយមបន្តិច។ ពេលខ្លះក៏បានឮបទចម្រៀងជេរគ្នាដូចពួកបាតសង្គម តែក៏បានដឹងដែរថានេះជាទម្រង់នៃបទប្រភេទនេះ ក៏បើកចិត្តទទួលយកបន្តិច។
សារភាពទៅខ្ញុំបានទទួលយក និងចាប់ផ្តើមស្តាប់បទបែបនេះ នៅពេលដែលមានវត្តមានបទចម្រៀង វណ្ណដា ច្រៀងបទ Jo+2 ហើយក៏បានលួចសរសើរពីស្នាដៃល្អឥតខ្ចោះនៃការតែងនិពន្ធ។ ខ្ញុំក៏បានទៅឆែកមើលបទផ្សេងៗទៀតដែលគាត់បានផលិតឡើង ក៏ចាប់ផ្តើមទទួលយករសជាតិមួយនេះរហូតមក»។No photo description available.

លោក ខាំ ភូរិ បន្តថា «វណ្ណដា បានផ្លាស់ប្តូររសនិយមនៃការស្តាប់ចម្រៀងក្នុងយុគសម័យនេះ ក្នុងប្រទេសកម្ពុជាទាំងមូល។ មិនថាវ័យប្រហែលខ្ញុំ ឬលើសខ្ញុំបន្តិចបានចាប់ផ្តើមទទួលយកចម្រៀងបែបរ៉េបនេះផងដែរ នេះជាអ្វីដែលយើងត្រូវហ៊ានទទួលស្គាល់ការពិតក្នុងយុគចម្រៀងសម័យទំនើប»។

ផលិតករឆ្នើមរូបនេះបន្ថែមថា «លូកចូលក្នុងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបមួយរូប និងកំពូលតារាចម្រៀងប្រចាំប្រទេស ខ្ញុំសុំឈរកណ្តាល តែទាញចំណាប់អារម្មណ៍ប្អូនដែលបានទាញយកឈ្មោះ សិល្បកររៀមច្បង មកវាយតម្លៃថាបែបនេះឬបែបនោះ វាជារឿងគួរឱ្យសោកស្តាយ ហោចណាស់ក៏ត្រូវហ៊ានទទួលស្គាល់ពីសមត្ថភាពពួកគាត់ដែលបានឈរជើងជាងម្ភៃឆ្នាំលើវិស័យមួយនេះរួចទៅហើយ ហើយការវាយតម្លៃបែបណានោះទស្សនិកជន ក៏បានដាក់ពិន្ទុរួចហើយដែរ»។May be an image of 1 person and text that says 'KHMER1 JIVIT'

លោក ខាំ ភូរិ សង្កត់ធ្ងន់ថា « ប្អូនហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គលគេ គួរហ៊ានសុំទោស មិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ។ ដោយក្តីគោរព។»។

ទោះបីជាសំណេររបស់លោក ខាំ ភូរិ មិនសរសេរចំឈ្មោះក្តីប៉ុន្តែដូចមមហាជនដឹងស្រាប់ថាសំណេរនេះគឺសម្តៅទៅលោក ឡេង សុវណ្ណតារា ហៅ ខ្មែរមួយជីវិត និងឧកញ៉ា ខេមរៈ សិរីមន្ត ដែលផ្លោងពាក្យសម្តីដាក់គ្នាយ៉ាងក្តៅគគុក៕