កង់បីឥណ្ឌា ឬជាទូទៅគេស្គាល់ថា PassApp បានមានវត្តមានចូលមកកាន់កម្ពុជាប្រមាណជា៧ឆ្នាំហើយ ពោលចាប់តាំងពីឆ្នាំ២០១៧មក។

វត្តមានរបស់កង់បីឥណ្ឌានេះ បានធ្វើឱ្យចំនួនរ៉ឺម៉កកង់បីខ្មែរចេះតែហោចទៅៗ ដោយអ្នកខ្លះបានសម្រេចប្តូរទៅរត់រ៉ឺម៉កកង់បីឥណ្ឌានេះវិញព្រោះរកចំណូលគួរសម និងចំណាយធូរថ្លៃទៅលើការចាក់ហ្គាស់។

ដោយចំនួនវត្តមានកង់បីឥណ្ឌា កាន់តែកើនឡើង ការធ្វើចរាចរណ៍៍តាមដងវិថី ក៏ហាក់មានភាពស្ទះខ្លាំង ដោយសារនៅកម្ពុជាមិនទាន់មានការបែងចែកគន្លងច្បាស់នៅឡើយសម្រាប់កង់បីឥណ្ឌា ឬកង់បីខ្មែរ។
ហេតុដូច្នេះ ពេលដែលអ្នកបើកបរកង់បីឥណ្ឌា គាត់ធ្វើចរាចរតាមផ្លូវ ហាក់មានភាពរញ៉េរញៃ ដោយពួកគាត់គ្មានគន្លងអាទិភាព ដូចម៉ូតូ និងរថយន្តនោះទេ។ការប្រើប្រាស់គន្លងផ្លូវសម្រាប់អ្នកបើកបរម៉ូតូ ឡានតូច និងឡានធំ – ខ្មែរប៉ុស្ដិ៍

មនុស្សជាច្រើនដែលធ្វើដំណើរនៅគន្លងម៉ូតូ ច្រើនយល់ឃើញថាកង់បីឥណ្ឌា មានមុខធំ ហេតុដូច្នេះគួរតែបើកលើគន្លងរថយន្ត តែដោយឡែកសម្រាប់អ្នកធ្វើដំណើរនៅគន្លងរថយន្ត យល់ឃើញថាកង់បីឥណ្ឌា មានល្បឿនយឿតគួរណាស់តែបើកលើគន្លងម៉ូតូ។

ជុំវិញករណីនេះ ជាចំណុចមួយសម្រាប់ការពិចារណា ដោយតម្រូវឱ្យមានការចេញច្បាប់ បញ្ជាក់ច្បាស់ថានៅគន្លងម៉ូតូ ឬរថយន្ត ដើម្បីឱ្យអ្នកបើកបរកង់បីឥណ្ឌា ឬ PassApp យល់ដឹងបានច្បាស់ និងប្រើប្រាស់គន្លងបានត្រឹមត្រូវ៕

No photo description available.