Home Blog Page 1325

ថៃចេញគោលការណ៍ឱ្យសាលាកាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការអប់រំមូលដ្ឋានប្រទេសថៃបានប្រកាសអំពីគោលការណ៍ដាក់កិច្ចការផ្ទះឱ្យសិស្ស ស្របតាមគោលនយោបាយកាត់បន្ថយបន្ទុករបស់គ្រូបង្រៀន និងបុគ្គលិកផ្នែកអប់រំ ក៏ដូចជាកាត់បន្ថយបន្ទុកកូនសិស្ស និងអាណាព្យាបាលផងដែរ ។ ហេតុនេះ កូនសិស្សនឹងមានពេលវេលាសិក្សា និងស្រាវជ្រាវលើអ្វីតាមចំណង់ចំណូលចិត្តពួកគេ ។

នេះជាគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon Chidchob ដែលបានប្រកាសសេចក្តីណែនាំអំពីការដាក់កិច្ចការផ្ទះឱ្យសិស្ស ស្របតាមគោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» ។ គោលការណ៍នេះមានគោលបំណងឱ្យកូនសិស្សអាចរៀនសូត្រដោយរីករាយ រីឯគ្រូដាក់កិច្ចការផ្ទះឱ្យសិស្សសម្រាប់ជាឧបករណ៍អភិវឌ្ឍន៍ ជំរុញ និងវាយតម្លៃការរៀនសូត្ររបស់សិស្ស ។Thai Students Find Government Ally in Push to Relax School Regimentation -  The New York Times

គោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» គឺសំដៅឱ្យគ្រូបង្រៀនកាត់បន្ថយចំនួនកិច្ចការផ្ទះ ដែលសិស្សត្រូវធ្វើក្រៅពីពេលវេលារៀនសូត្រ ប៉ុន្តែគ្រូអាចដាក់កិច្ចការផ្ទះសម្រាប់មុខវិជ្ជាសំខាន់ៗប៉ុណ្ណោះ ដើម្បីឱ្យសិស្សចេះអាន, សរសេរ និងគិតលេខ ។ ដូច្នេះ សិស្សនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សា និងស្រាវជ្រាវលើអ្វីតាមចំណង់ចំណូលចិត្តពួកគេ ។

គណៈកម្មការអប់រំមូលដ្ឋានថៃបញ្ជាក់ថា គោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» គឺដើម្បីឱ្យគ្រូបង្រៀន ព្រមទាំងឪពុក-ម្តាយសិស្សយល់ថា ការដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើ គឺចង់ឱ្យពួកគេបានរំលឹកឡើងវិញនូវមេរៀនដែលបានរៀន ហើយពួកគេអាចហ្វឹកហាត់ធ្វើលំហាត់ឡើងវិញរហូតដល់មានជំនាញ ។ កូនសិស្សម្នាក់ៗត្រូវការពេលវេលាមិនដូចគ្នាទេ ដើម្បីយល់នូវមេរៀន ។Thai schools to drop COVID-19 measures | Coconuts

ហេតុនេះ ការដាក់លំហាត់ឱ្យសិស្សធ្វើ មិនគួរពិបាកពេក មិនស្រួលពេក និងមិនចំណាយពេលវេលាច្រើនពេក ។ គ្រូត្រូវពិនិត្យកិច្ចការផ្ទះរបស់សិស្ស រួចហើយប្រាប់ទៅពួកគេឱ្យច្បាស់ថា ចំណុចណាគួរកែលម្អ ។ នេះហើយ គឺជាការអភិវឌ្ឍសមត្ថកិច្ចកូនសិស្សយ៉ាងពិតប្រាកដ ។

ភាពរីករាយដែលកើតឡើងពីការកាត់បន្ថយចំនួនកិច្ចការផ្ទះ ប៉ុន្តែបង្កើនគុណភាពរបស់កិច្ចការផ្ទះ ដូចជា ពេលសិស្សធ្វើកិច្ចការផ្ទះរួច ត្រូវបញ្ជូនឱ្យគ្រូដើម្បីវាស់វែងលទ្ធផលសិក្សារបស់ពួកគេ ។ ហេតុនេះ វានឹងបង្កើតសេចក្តីសុខដល់កូនសិស្ស, ឪពុក-ម្តាយ ព្រមទាំងគ្រូបង្រៀនខ្លួនឯង ។ យើងជឿជាក់ថា វានឹងធ្វើឱ្យសិស្សថៃរៀនបានល្អ និងរីករាយក្នុងការរៀន ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការអប់រំមូលដ្ឋាន ៕Study in thailand | Study high school in Thailand | Tony Education ប្រភព ៖ daily news

ឥទ្ធិពលអង្ករខ្មែរនិងវៀតណាមធ្វើឲ្យថៃខ្ទៀតចេញពីកំពូលការប្រកួតឆ្នាំ២០២៣

0

លោក Chukiat Opaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះថា ប្រទេសថៃមិនបានចូលរួមក្នុងការប្រកួតអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ ២០២៣នោះទេ ដែលកម្មវិធីប្រកួតនេះបានរៀបចំឡើងដោយគណៈកម្មការអង្ករពិភពលោកអន្តរជាតិនោឯប្រទេសហ្វីលីពីន។

ការប្រកាសរបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីពូជស្រូវ ST25 របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាពូជស្រូវល្អបំផុតក្នុងចំណោមពូជមកពីប្រទេសទាំង៣០។ មិនត្រឹមតែប៉ុណ្ណោះគឺមានតែពូជស្រូវដែលមកពីប្រទេសចំនួន៣ប៉ុណ្ណោះគឺ ប្រទេសវៀតណាម ឥណ្ឌា និងកម្ពុជា ដែលឈានដល់ជុំចុងក្រោយនៃការប្រកួត។B.B. Comex Co. LTD.

ក្នុងចំណោមការប្រកួតចំនួន១៤ដង ពូជស្រូវថៃត្រូវបានបោះឆ្នោតជាអង្ករល្អបំផុតរបស់ពិភពលោកក្នុងរយៈពេល៧ដងគឺស្មើនឹង៧ឆ្នាំរួចទៅហើយដែរ រាប់បញ្ចូលទាំងឆ្នាំ ២០២០ និង ២០២១ផងដែរ ដែលពូជ Hom Mali 105 របស់ថៃ ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្ករល្អបំផុតក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។ ប៉ុន្តែសម្រាប់នៅឆ្នាំ ២០២៣នេះ អង្ករក្រអូបផ្ការំដួលរបស់កម្ពុជាបានឈ្នះពានរង្វាន់កំពូលជំនួសវិញ។

បើនិយាយពូជអង្ករ ST25 របស់វៀតណាមវិញគឺជាការលាយបញ្ចូលគ្នានៃពូជអង្ករចំនួនបីគឺ Thai Hom Mali, basmati របស់ឥណ្ឌា និងអង្ករជប៉ុន។ លោក Chukiat បាននិយាយថា អង្ករវៀតណាមប្រភេទនេះ“វាមានគ្រាប់វែង ក្រអូប ស្អិត និងទន់បន្ទាប់ពីចម្អិនរួច” ហើយ ST25 ក៏មានគុណសម្បត្តិផ្សេងទៀត រួមទាំងតម្លៃថោកជាង Thai Hom Mali។Thai Rice Exports To Stay Low In 2021 On Global Shipping Container Crunch |  Checkout

សាស្ត្រាចារ្យរង Somporn Isvilanonda អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Knowledge Network នៃប្រទេសថៃ បាននិយាយថា រដ្ឋាភិបាលថៃចំណាយពី 400 ទៅ 500 ពាន់លានបាតក្នុងមួយឆ្នាំៗដើម្បីឧបត្ថម្ភដល់កសិករស្រូវ ប៉ុន្តែចំណាយត្រឹមតែ 200 លានបាតប៉ុណ្ណោះទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ។ ប៉ុន្តែបើធៀបនឹង ប្រទេសវៀតណាមនិងកម្ពុជាវិញបានចំណាយថវិកាច្រើនជាងថៃទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។

លើសពីនេះ លោកបានអះអាងថា វៀតណាមមានអ្នកស្រាវជ្រាវអង្ករកាន់តែច្រើន រួមទាំងអ្នកស្រាវជ្រាវបរទេសជំនាន់ថ្មី ដើម្បីជួយដល់ឧស្សាហកម្មអង្ករ ដែលចាត់ទុកថាជាចំណុចខ្លាំងរបស់វៀតណាម៕

Dylan Wang តួឯកប្រុស Only For Love រងមតិរិះគន់ស្ទីលម៉ូតសក់ទាក់ទងនឹងជនជាតិស្បែកខ្មៅ

0

តារាសម្ដែងចិន Dylan Wang តួឯកប្រុសក្នុងរឿង Only For Love ជាមួយតួឯកស្រី Bailu បានរងមតិរិះចំពោះស្ទីលម៉ូតសក់របស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូត Louis Vuitton ក្នុងទីក្រុងហុងកុង។ តារាប្រុសរូបនេះត្រូវអ្នកលេងបណ្តាញសង្គមថាការធ្វើម៉ូតសក់ក្រងតូចៗដូចនេះដូចជាមិនគោរពដល់វប្បធម៌ជនជាតិស្បែកខ្មៅ។Chinese Actor Dylan Wang Accused Of Cultural Appropriation At Louis Vuitton  Show - Koreaboo

Dylan Wang ស្ថិតក្នុងចំណោមបញ្ជីតារាកិត្តិយសរបស់ A-listers ដែលបានប្រមូលផ្តុំគ្នាក្នុងកម្មវិធីបង្ហាញម៉ូតដំបូងបង្អស់របស់ Louis Vuitton ក្នុងទីក្រុងហុងកុងដែលមានការចូលរួមប្រមាណ ១,២០០នាក់ រួមទាំង Dylan Wang ក្នុងនាមជាទូតសុឆន្ទៈ Louis Vuitton ខណៈតារាសម្តែង Song Joong Ki និង Felix សមាជិក Stray Kids ក៏មានវត្តមានក្នុងកម្មវិធីនេះដូចគ្នា។

តារាសម្តែងចិនរូបនេះ បានបង្ហោះរូបថត និងវីដេអូរបស់ខ្លួនពីព្រឹត្តិការណ៍នេះនៅលើ Instagram និង Weibo ខណៈពេលដែលអ្នកគាំទ្រមួយចំនួនចូលចិត្តរូបរាងរបស់តួឯកវ័យ២៤ឆ្នាំរូបនេះ ចំណែកអ្នកខ្លះទៀតបានរិះគន់ចំពោះម៉ូតសក់របស់ Dylan Wang ដោយសារតែរូបគេលេងស្ទីលក្រងសក់តូចៗដែលត្រូវធ្វើឱ្យលោករងការចោទប្រកាន់ថាមិនគោរពវប្បធម៌របស់ជនជាតិស្បែកខ្មៅ។ នេះមិនមែនជាលើកទីមួយទេតារាសម្តែងចិនរូបនេះត្រូវបានចោទប្រកាន់ក្នុងរឿងនេះ។Chinese actor Dylan Wang wore cornrows to Louis Vuitton fashion show and  got called out for cultural appropriation - TODAY

ទោះបីជាទទួលបានការរិះគន់ជាច្រើនអំពីស្ទីលម៉ូតសក់អ្នកគាំទ្ររបស់បានអះអាងថា ចេតនារបស់តារាសម្តែងរូបនេះគឺដើម្បីគោរពដល់ Pharrell Williams សិល្បករអាម៉េរិកដែលជាជានាយកច្នៃប្រឌិតបុរសថ្មីរបស់LV។

ដោយសារតែមានបញ្ហាចម្រូងចម្រាស់លើរឿងនេះ Dylan ក្លាយជាតារាតែម្នាក់គត់ដែលមិនត្រូវបានបង្ហាញនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ LV បន្ទាប់ពីការបង្ហាញម៉ូតក្នុងព្រឹត្តិការណ៍ខាងលើនេះ។

Dylan Wang មានឈ្មោះពិតថា Wang Hedi កើតឆ្នាំ១៩៩៨ ជាអតីតជើងឯកក្នុងកម្មវិធី Super Idol នៅឆ្នាំ២០១៧ បន្ទាប់មកបានក្លាយជាតារាសម្តែងចិនដ៏ល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង Meteor Garden ឆ្នាំ២០១៨ ៕Chinese Actor Dylan Wang Accused Of Cultural Appropriation At Louis Vuitton  Show - Koreaboo

កូរ៉េខាងត្បូងតម្រូវឱ្យយុវជនពិនិត្យសុខភាពផ្លូវចិត្តរៀងរាល់២ឆ្នាំម្តង

0

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានអនុវត្តផែនការដ៏ទូលំទូលាយមួយដើម្បីផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តរៀងរាល់ពីរឆ្នាំម្តងសម្រាប់យុវជនដែលមានអាយុចន្លោះពី ២០ ទៅ ៣៤ ឆ្នាំ ដោយសារតែអត្រាធ្វើអត្តឃាតកើនឡើងជាបន្តបន្ទាប់។

យោងតាមប្រភពព័ត៌មាន vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែធ្នូថ្មីៗនេះថា កម្មវិធីពិនិត្យសុខភាពរបស់កូរ៉េខាងត្បូងនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ក៏ដូចជាជួយបុគ្គលដែលមានបញ្ហាផ្លូវចិត្តឆាប់ជាសះស្បើយ។In South Korea, the young rise up against a president—and a society -  Macleans.ca

បច្ចុប្បន្ននេះ រដ្ឋបានផ្តល់សេវាពិនិត្យសុខភាពផ្លូវចិត្តសម្រាប់មនុស្សដែលមានអាយុពី ២០ ទៅ ៣៤ ឆ្នាំរៀងរាល់ ២ ឆ្នាំម្តង ដោយគេរំពឹងថានៅឆ្នាំ ២០២៤ មនុស្សប្រហែល ៨០,០០០ នាក់នឹងទទួលបានការប្រឹក្សាផ្លូវចិត្ត ដែលចំនួននេះនឹងកើនឡើងដល់ប្រហែលមួយលាននាក់នៅឆ្នាំ ២០២៧។ ដូច្នេះ ក្រុមអាយុដែលទទួលបានការពិនិត្យសុខភាពជាទៀងទាត់ក៏នឹងពង្រីកផងដែរ ប្រសិនបើមានសញ្ញានៃហានិភ័យត្រូវបានរកឃើញ។

បន្ថែមពីលើនេះ កូរ៉េខាងត្បូងក៏មានគម្រោងពិចារណាអនុវត្តការណែនាំអំពីចិត្តសាស្ត្រ Advance Psychiatric Directive ដែលជាឧបករណ៍ផ្លូវច្បាប់អាចឱ្យអ្នកជំងឺបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ការព្យាបាលមុនពេលមានវិបត្តិកើតឡើង។ ដើម្បីធ្វើកិច្ចការទាំងនេះ ប្រទេសកូរ៉េបានស្វែងរកការពង្រីកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសង្គ្រោះបន្ទាន់ក្នុងតំបន់សម្រាប់អ្នកជំងឺផ្លូវចិត្ត ធានានូវគ្រែមន្ទីរពេទ្យបន្ថែមទៀត និងបង្កើនការចែករំលែកព័ត៌មានសុខភាពរវាងអ្នកជំងឺ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រសរីរាង្គ។South Korea paying ' reclusive lonely young people' $743 a month to  re-enter society | news.com.au — Australia's leading news site

ហេតុនេះហើយ ចាប់ពីខែកក្កដា ឆ្នាំ ២០២៤ កូរ៉េខាងត្បូងនឹងផ្តល់ការបណ្តុះបណ្តាលការពារការធ្វើអត្តឃាតសម្រាប់មនុស្ស ១៦ លាននាក់។ ប្រទេសនេះក៏នឹងផ្តល់ “កញ្ចប់ឧបករណ៍ការពារការធ្វើអត្តឃាត” ដោយលើកទឹកចិត្តយុវជនឱ្យប្រយុទ្ធនឹងគំនិតអវិជ្ជមាន និងរៀនទទួលស្គាល់សញ្ញាព្រមាន។

យោងតាមប្រធានាធិបតី Yoon Suk-yeol បាននិយាយថា លោកនឹងបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីរៀបចំផែនការវិនិយោគនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ លោកបានបន្តទៀតថា ឥឡូវនេះជាពេលដែលប្រទេសត្រូវចាត់វិធានការយ៉ាងសកម្មដើម្បីធានាសុខភាពផ្លូវចិត្តរបស់ប្រជាជន។ នេះមិនមែនជាបញ្ហាដែលបុគ្គលអាចដោះស្រាយបានដោយខ្លួនឯងទេ យើងត្រូវធ្វើឱ្យវាក្លាយជារបៀបវារៈសំខាន់ និងស្វែងរកដំណោះស្រាយ។We Asked 20-Somethings Living In South Korea What Life Is Actually Like.  This Was Their

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានកត់ត្រាអត្រាធ្វើអត្តឃាតខ្ពស់បំផុត ដោយមានប្រជាជនកូរ៉េជិត ៤០,០០០ នាក់បានធ្វើអត្តឃាតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល និងសុខុមាលភាព និងទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ៕

មិនធម្មតា! ភាពយន្តខ្មែរមួយនេះបំបែកប្រវត្តិសាស្រ្តរកចំណូលបានច្រើនជាងគេ

0

តាមការឱ្យដឹងពីលោកស្រី ប៊ុន ចាន់និមល អគ្គនាយិការបស់ផលិតកម្ម Sastra Film បានលើកឡើងថាភាពយន្តខ្មែរ «ម៉ែក្រឡាភ្លើង» បានបំបែកកំណត់ត្រាចាក់បញ្ចាំងនៅប្រទេសកម្ពុជាជាភាពយន្តខ្មែររកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការចាក់បញ្ចាំងរឿងខ្មែរថែមទាំងដណ្តើមបានតារាងលេខ១ទាំងភាពយន្តជាតិនិងអន្តរជាតិដែលបានបញ្ចាំងក្នុងរោងកុននៅប្រទេសកម្ពុជា។May be an image of 1 person and text

ស្នាដៃកូនខ្មែរពិតជាមិនអន់ប៉ុន្មាននោះហើយភាពយន្តខ្មែរក៏មិនចាញ់ភាពយន្តបរទេសនោះដែរបន្ទាប់ពីភាពយន្តខ្មែរមួយមានចំណងជើងថា «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម Sastra Film វាយលុកទីផ្សារបានដោយជោគជ័យរហូតក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការចាក់បញ្ចាំងរឿងខ្មែរ។

នៅលើបណ្តាញសង្គមរបស់អគ្គនាយិការបស់ផលិតកម្ម Sastra Film លោកស្រី ប៊ុន ចាន់និមល នាយប់ថ្ងៃទី៧ ធ្នូ បានឱ្យដឹងថាការគាំទ្រដ៏ច្រើនលើសលុបពីសំណាក់ទស្សនិកជនបានធ្វើឱ្យភាពយន្ត «ម៉ែក្រឡាភ្លើង» ក្លាយជាភាពយន្តខ្មែរដំបូងបំផុតបំបែកកំណត់ត្រាចាក់បញ្ចាំងនៅប្រទេសកម្ពុជាជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតហើយជាភាពយន្តដែលលក់សំបុត្របានច្រើនបំផុតនៅក្នុងប្រវត្តិនៃការចាក់ផ្សាយភាពយន្តខ្មែរនៅប្រទេសកម្ពុជា។May be an image of 3 people and text

លោកស្រី បន្ថែមថា នៅក្នុងឆ្នាំនេះ «ម៉ែក្រឡាភ្លើង» បានដណ្តើមតារាងលេខមួយជាមួយភាពយន្តទាំងអស់ទាំងអន្តរជាតិនិងជាតិ។ អ្វីដែលកាន់តែរំភើបជំនួសផលិតករខ្មែរ ភាពយន្តនេះកំពុងត្រូវបានចរចាយកទៅចាក់បញ្ចាំងក្រៅស្រុកជាច្រើនប្រទេសផងដែរ។ ទោះយ៉ាងណាលោកស្រីពុំបានបញ្ជាក់ពីតួលេខនៃចំណូលដែលភាពយន្តនេះរកបាននោះទេ។

ភាពយន្ដ រឿង”ម៉ែក្រឡាភ្លើង” បានសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសាច់រឿងបានឆ្លុះបញ្ចាំងពីអបិយជំនឿខ្មែរ រួមទាំងទឹកចិត្តមហិមារបស់ម្តាយនៅតែតាមថែរក្សាកូនទោះបីជាស្លាប់ទៅជាខ្មោចហើយក៏ដោយដែលធ្វើឱ្យទស្សនិកជនទស្សនាហើយកំសត់ស្រក់ទឹកភ្នែក៕

 

ភ្លេចៗខ្លួនលោក ឌួង ឆាយ ត្រៀមដឹកដៃគូដណឹងវ័យក្មេងចូលរោងការចុងឆ្នាំនេះ

0

បន្ទាប់ពីភ្ជាប់ពាក្យជាមួយគូដណ្តឹងរយៈពេលជាង១ឆ្នាំពេលនេះលោក ឌួង ឆាយ ត្រៀមដឹកដៃអនាគភរិយាវ័យ១៩ឆ្នាំចូលរោងការនាចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោកផ្ទាល់លើបណ្តាញសង្គមក្នុងពេលដែលគោរពអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃថ្ងៃមង្គល។

គណនីហ្វេកប៊ុកលោក ឌួង ឆាយ នាយប់ថ្ងៃទី៨ ធ្នូ បានរៀបរាប់ថា «សូមអរគុណអ្នកមីងជំទាវគុណធម៌ ហ៊ុន ស៊ីណាត ដែលបានផ្តល់មហាកិត្តិយសដឹកដៃខ្ញុំបាទនៅថ្ងៃពិធីអាពាហ៍ពិពាហ៍ 28/12/2023»។May be an image of 2 people and text

លោក ឌួង ឆាយ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហ៊ ម៉ីលី អាយុ១៨ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ គូដណ្ដឹងរបស់លោក ឌួង ឆាយជាម្ចាស់ហាងលក់មាសពេជ្រ និងការ៉ាស់សាំងនៅផ្សារចំបក់ខេត្ដតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។May be an image of 4 people and text

ក្រោយភ្ជាប់ពាក្យរួចអ្នកទាំងពីរតែងតែបណ្តើរគ្នាយ៉ាងត្រសងរួមទាំងកូនដើមរបស់លោក ឌួង ឆាយ ផងទៅកន្លែងកម្សាន្តនានា និងចូលរួមកម្មវិធីក្នុងសង្គមជាច្រើន។ ជារឿយៗលោក ឌួង ឆាយ តែងតែពោលសរសើរអនាគតភរិយាវ័យក្មេងនេះថាជាមនុស្សស្រីដែលមានអត្តចរិតល្អ មិនចេះផឹកគ្រឿងស្រវឹង ដឹងសុខទុក្ខ និងព្រមទទួលយកគ្រប់យ៉ាងពីខ្លួនលោក។May be an image of 2 people and temple

លោក ឌួង ឆាយ គឺជាអតីតឧកញ៉ាម្នាក់ប៉ុន្តែត្រូវអស់តំណែងដោយសារតែបានប្រើប្រាស់ហិង្សាទៅកាន់អតីតភរិយា ខណៈជម្លោះរបស់អ្នកទាំងពីរបានអូសបន្លាយជាច្រើនឆ្នាំ ហើយមកទល់បច្ចុប្បន្នលោក និងអតីតភរិយា នៅតែមានបញ្ហារកាំរកូសទៅលើរឿងរបស់កូនៗអ្នកទាំងពីរផងដែរ៕

 

Kathryn បែកស្នេហ៍ជាង១សប្តាហ៍មាន Followers លើ IG ២០លាននាក់ក្លាយជាតារាហ្វីលីពីនទី២មានតួលេខនេះ

0

Kathryn Bernardo ដ្បិតថាមិនជោគជ័យលើរឿងស្នេហា១១ឆ្នាំមែនប៉ុន្តែសម្រេចបានជោគជ័យថ្មីនៅលើ Instagram បន្ទាប់ពីប្រកាសបែកបាក់បានជាង១សប្តាហ៍ លើបណ្តាញសង្គមរបស់នាងកើនអ្នកតាមដានដល់២០លាននាក់ ហើយបានក្លាយជាតារាហ្វីលីពីនទី២ ពី Anne Curtis ដែលទទួលបានគាំទ្រដូចនេះ។

នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកគាំទ្របានចូលរួមអបអរសាទរ Kathryn ដោយទទួលស្គាល់ស្នាដៃចុងក្រោយរបស់នាង ពង្រឹងជំហររបស់ខ្លួនជា Superstar របស់អាស៊ី។ ក្នុងរយៈពេលជាងមួយសប្តាហ៍ Kathryn បានចែករំលែកការបែកបាក់ស្នេហា១១ឆ្នាំរបស់ខ្លួនហើយបានធ្វើឱ្យអ្នកតាមដានរបស់នាងបានកើនឡើងដល់ ២០ លាននាក់យ៉ាងឆាប់រហ័ស។Kathryn Bernardo stuns at Seoul International Drama Awards 2023 | PEP.ph

រូបភាពដែល Kathryn បង្ហោះជាមួយ Daniel ពីការប្រកាសបែកបាក់ពេលនេះមានអ្នកចុចLikedជិត៦លាននាក់ ដែលស្មើនឹង៣០ ភាគរយនៃការតាមដានសរុបរបស់នាងនាពេលបច្ចុប្បន្ន។ បន្ទាប់ពីបង្ហោះរឿងសោកសៅ Kathryn បានបង្ហោះរូបភាពរូបរាងថ្មីរបស់ខ្លួនជាមួយសក់ពណ៌ទឹកក្រូចដែលទទួលបានការចុចlikedជាង៣លាននាក់អំពីការផ្លាស់ប្តូរស្ទាយ៍ថ្មីរបស់តារាស្រីរូបនេះ។ ជាបន្តទៀត Kathryn បានបង្ហោះរូបភាពជាមួយម្តាយ និងរូបភាពស៊ិចស៊ីក្នុងឈុតប៊ីគីនីដែលធ្វើឱ្យមនុស្សមួយចំនួននៅលើអ៊ីនធឺណិតមានភាពស្រស់ស្រាយនៅពេលឃើញនាងស្លៀកពាក់អ្វីដែលនាងចូលចិត្ត ហើយបង្ហោះវាដោយសេរីនៅលើអ៊ីនធឺណិត។Anne Curtis Just Debuted Her New Bob Haircut And She Looks Stunning

កាលពីថ្ងៃទី៣ ធ្នូ តារាស្រី Anne Curtis បានក្លាយជាសិល្បការនីដំបូងគេរបស់ហ្វីលីពីនដែលទទួលបានអ្នកតាមដាន២០លាននាក់លើ Instagram របស់នាងខណៈពេលនេះ Kathryn បាន
ឈានដល់តួលេខនេះដូចគ្នា។

គួរបញ្ជាល់ថា តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនតាមរយៈរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស៕

ស្ត្រីវ័យក្មេងជនជាតិអេស្ប៉ាញម្នាក់ បិះនឹងស្លា.ប់ បន្ទាប់ពីច្រឡំលេបច្រាសដុះធ្មេញចូលទៅក្នុងពោះ

0

បរទេស៖ ស្ត្រីវ័យក្មេងជនជាតិអេស្ប៉ាញម្នាក់អាយុ ២១ឆ្នាំ ត្រូវបានសង្គ្រោះបន្ទាន់បន្ទាប់ពីនាងបានលេបច្រាសដុះធ្មេញប្រវែង ២០ សង់ទីម៉ែត្រចូលទៅក្នុងពោះ។

យោងតាមប្រភពព័ត៌មាន kormedi ដែលបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូថា ស្ត្រីវ័យក្មេងជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Ibarreche អាយុ ២១ ឆ្នាំបានជាប់សាច់នៅក្នុងបំពង់ករបស់នាង ខណៈពេលដែលកំពុងញ៉ាំនំប៉័ងទួរគីនៅក្នុងផ្ទះ បន្ទាប់មកនាងបានយកច្រាសដុសធ្មេញប្រវែង ២០ សង់ទីម៉ែត្រ ទៅញ៉ុកចូលក្នុងបំពង់កដើម្បីឱ្យសាច់ទាំងនោះធ្លាក់ចូលពោះ មិនយូរប៉ុន្មានសាច់ក៏ធ្លាក់ ហើយនាងក៏ច្រឡំលេបច្រាសដុះធ្មេញនោះចូលទៅក្នុងពោះតែម្តង។A woman in her 20s swallowed a 20cm toothbrush while trying to remove food  stuck in her throat… What happened?

ទាក់ទិននឹងស្ថានភាពនេះ Ivareche បាននិយាយថា “នៅពេលនោះគ្មាននរណាម្នាក់នៅក្បែនាងទេ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ ដូច្នេះនាងត្រូវចេញទៅក្រៅផ្ទះ ដើម្បីសុំឱ្យគេជួយ។ បន្ទាប់មក Ivareche ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយបុគ្គលិកពេទ្យបានធ្វើការវះកាត់ជាបន្ទាន់ដែលចំណាយពេលប្រហែល ៤០ នាទី។ បន្ទាប់ពីដកច្រាសដុសធ្មេញចេញពីបំពង់កដោយសុវត្ថិភាព Ivareche បាននិយាយថា “នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលអាចដកដង្ហើមបានម្តងទៀត”។ ដូច្នេះហើយ តើអ្នកគួរធ្វើយ៉ាងណានៅពេលដែលសាច់ ឬវត្ថុអ្វីមួយជាប់ក្នុងបំពង់កដូចស្ត្រីខាងលើនេះ?

វិធីទីមួយគឺអ្នកត្រូវខលទៅមន្ទីពេទ្យជាបន្ទាន់ វិធីទីពីប្រសិនបើជនរងគ្រោះបានលេបវត្ថុតូចជាងច្រាសដុសធ្មេញ អ្នកត្រូវក្អកដើម្បីឱ្យវត្ថុទាំងនោះធ្លាក់ចេញពីបំពង់ក វិធីទីបីប្រសិនបើអ្នកនៅម្នាក់ឯង គឺធ្វើដូចគ្នាដោយពត់ខ្លួន ហើយក្អកឱ្យខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកលេបវត្ថុអ្វីមួយតូចៗចូលក្នុងពោះ ជាទូទៅវានឹងលេចឡើងក្នុងលាមករយៈពេលពីរបីថ្ងៃ។ ប៉ុន្តែប្រសិនបើវត្ថុទាំងនោះមានប្រវែងធំ ហើយវែងដូចជាច្រាស់ដុសធ្មេញ នោះអ្នកត្រូវទៅមន្ទីពេទ្យជាបន្ទាន់៕

សុគា គីមលាង ពោលថាជីវិតអាចស្លា.ប់ហើយរស់មកវិញបានតែសិល្បៈមិនអាចស្លា.ប់បានទេ

0

ក្នុងនាមជាកលបុត្រ កុលធីតាខ្មែរគួរតែខ្វល់ខ្វាយវប្បធម៌ឱ្យបានច្រើនកុំឱ្យបាត់បង់ទើបពោលស្តាយក្រោយ ស្របនឹងពាក្យស្លោកមួយថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។ ទន្ទឹមនឹងនេះកញ្ញា សុគា គីមលាង នាដការីដ៏គួរឱ្យសរសើររូបនេះបានពោលថាជីវិតអាចស្លា.ប់ហើយរស់មកវិញបានតែសិល្បៈមិនអាចស្លា.ប់បានទេ។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់ សុគា គីមលាង ហៅ Kon Ant នាថ្ងៃទី៨ ធ្នូ បានបង្ហោះដូច្នេះថា «ពាក្យស្លោកមួយឃ្លាបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន ព្រោះថាក្នុងនាងខ្ញុំជាពលរដ្ឋខ្មែរម្នាក់កើតមកជាតិនេះសូមថ្វាយនូវការផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ទាំងអស់ដែលជាកេរត្តិ៍មរតក របស់ដូនតាបានបន្សល់ពីសម័យបុរេប្រវត្តមកម្លេះ តាមកម្លាំងចិត្តដែលមាន មិនអោយបុព្វបុរស លោកខូចព្រទ័យ ព្រោះថា « ជីវិតខ្ញុំជាជីវិតដែលអាចស្លាប់ហើយរស់មកវិញបាន ក៏ ប៉ុន្តែសិល្បៈមិនអាចស្លាប់បានទេ »។May be an image of 1 person, hair product and text

នាដការី ដ៏ស្រស់សោភារូបនេះ បន្ថែមទៀតថា « កុំចាំតែបាត់បង់ទើបស្តាយក្រោយ គួរតែស្គាល់ពីតម្លៃ និងចូលរួមថែរក្សាទាំងអស់គ្នានូវវប្បធម៌ អរិយធម៌ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យដែលយើងទាំងអស់គ្នាជាជាតិខ្មែរមាន»។

គួរបញ្ជាក់ផងដែរថា សុគា គីមលាង គឺជានាដការីដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនច្បាប់តាំងពីក្មេង និងជាសិល្បការិនីមួយរូបថែមទាំងជាអតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ។ សម្រស់របស់ KonAnt តែងតែទទួលបានការសរសើរពីមហាជនថាស្រស់សោភា ទន់ភ្លន់ សមជាកុលស្រ្តីខ្មែរ គយគន់មិនចេះជិនណាយ ជាពិសេសរូបនាងតែងតែជួយលើកស្ទួយវប្បធម៌បុរាណដោយបានរំលេចខ្លួនជាមួយទម្រង់សិល្បៈច្រើនទម្រង់ឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរមិនមែនជារបស់ប្រទេសផ្សេង។No photo description available.

នាដការី សុគា គីមលាង បានសាងស្នាដៃជាច្រើនហើយវានឹងក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងជំនាន់ក្រោយរាប់រយឆ្នាំ មិនឱ្យមានការភាន់ច្រលំជាមួយអ្នកជិតខាង បែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចម្លងកែបន្លំយកទៅ ព្រោះរាល់ពេលសិល្បការិនីរូបនេះធ្វើឡើងបានឆ្លងកាត់ការពិនិត្យ និងសិក្សាច្បាស់លាស់អំពីអ្វីដែលខ្លួននឹងយកមកបង្ហាញទៅកាន់ទស្សនិកជន៕

 

Angela Baby រក្សាទម្លាប់ ៥ យ៉ាងនេះដើម្បីជួយឱ្យស្បែកស្អាត និងក្មេងជាងវ័យ

0

Angela Baby ត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏មានឥទ្ធិពលរបស់ហុងកុង និងជាតារាបង្ហាញម៉ូត រួមទាំងជាតារាចម្រៀងដ៏ល្បីផងដែរ។ ស្រីស្អាតស្បែករលោង រាងស្លីមរូបនេះបានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាដឹងពីវិធីធ្វើឱ្យសម្រស់កាន់តែក្មេងជាងវ័យជាមួយរូបមន្តចំនួន ៥ ដូចខាងក្រោម៖Angela Yeung Wing, asian girls, chinese models, beauty, brunette, Angelababy,  HD wallpaper | Peakpx

១.ផឹកទឹកចម្រោះក្តៅមួយកែវ៖ Angela Baby ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រោះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រោះក្តៅៗពេលឃ្លានក៏ជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។

២.លាបឡេការពារកំដៅថ្ងៃ៖ ដើម្បីរក្សាស្បែកឱ្យនៅក្មេងជាងវ័យ Angela Baby តែងតែចាប់អារម្មណ៍លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ ដូច្នេះតារាពហុជំនាញវ័យ ៣៤ ឆ្នាំរូបនេះច្រើនតែលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន។ សូម្បីតែនៅក្នុងផ្ទះក៏មិនភ្លេចការពារស្បែករបស់នាងដោយការលាបឡេការពារកម្ដៅថ្ងៃផងដែរ។ ជាទូទៅ ពេលចេញទៅក្រៅ នាងតែងតែយកឡេការពារកំដៅថ្ងៃមកជាមួយ ដើម្បីលាបម្តងទៀតរៀងរាល់ពីរម៉ោងម្តង។Angelababy target of boycott after watching Blackpink Lisa's strip club  performance - VnExpress International

៣.រក្សារបបអាហារសន្សំសំចៃ៖ បន្ទាប់ពីសម្រាលកូននៅឆ្នាំ ២០១៧ Angela baby បានត្រលប់ទៅធ្វើការវិញយ៉ាងឆាប់រហ័ស។ ក្នុងអំឡុងពេលមានផ្ទៃពោះ នាងមិនឡើងទម្ងន់ច្រើនទេ ដោយសារតែនាងបានចៀសវាងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ ដូចជាស្ករគ្រាប់ និងអាហាររហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់ចង្កេះរបស់នាង។ នាងតែងរក្សាទម្ងន់ប្រហែល ៤៤-៤៦ គីឡូក្រាម ដែលជារឿយៗនាងតែងញ៉ាំអាហារសន្សំសំចៃ មិនហឹរពេក មានជាតិប្រៃ និងខ្លាញ់តិច ហើយផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយនាងត្រូវការ។

៤.ម៉ាស្សាមុខ៖ ជារៀងរាល់យប់ Angela Baby តែងតែរក្សាទម្លាប់ម៉ាស្សាមុខដើម្បីឱ្យឈាមរត់បានស្រួល ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្អាតជាងមុន។ នៅពេលនាងក្រោកពីដំណេកនៅពេលព្រឹក នាងតែងតែផឹកទឹកចម្រោះមួយកែវធំ និងញ៉ាំស៊ុតដើម្បីបន្ថែមប្រូតេអ៊ីនសម្រាប់រាងកាយរបស់នាង និងជួយរក្សាស្បែកឱ្យរលោង។ បន្ទាប់ពីញ៉ាំរួច Angela Baby តែងតែមានទម្លាប់ឈរប្រហែល ៣០ នាទីដើម្បីជៀសវាងការប្រមូលផ្តុំខ្លាញ់ក្បាលពោះ។Chinese writer Liu Xinda criticises Angelababy's use of English name | The  Straits Times

៥.ហាត់យូហ្គា និងដើរឱ្យបានទៀងទាត់៖ Angela Baby ក៏ហាត់យូហ្គា និងដើរជាប្រចាំផងដែរ ដោយជាធម្មតានាងនឹងទៅកន្លែងហាត់ប្រាណស្ទើររាល់ថ្ងៃក្នុងមួយសប្តាហ៍។ នាងបាននិយាយថា ការក្រោកឈរ ឬដើរក្រោយអាហារ គឺល្អណាស់សម្រាប់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរហាត់ប្រាណច្រើនភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចធ្វើឱ្យហើមពោះ ក៏ដូចជាឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះហើយទើប Angela Baby តែងមានទម្លាប់ឈរ ៣០ នាទីបន្ទាប់ពីអាហាររួច៕