ថ្លៃបណ្ណាការរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេនិងព្រះនាងតិចខ្លាំង គ្រប់គ្នាដឹងហើយស្រឡាំងកាំង
បរទេស៖ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាថ្លៃបណ្ណាការរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេនិងព្រះនាងតិចខ្លាំង ដែលធ្វើឱ្យពួកគេស្រឡាំងកាំង និងជជែកវែកញែកពេញបណ្តាញសង្គម។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ពិធីរៀបអភិសេករយៈពេល ១០ ថ្ងៃរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen និងព្រះនាង Anisha Rosnah Binti Adam ចាប់ពីថ្ងៃទី ៧ មករា រហូតដល់ថ្ងៃទី ១៦ មករា បានធ្វើឱ្យមនុស្សជុំវិញពិភពលោករំភើប ក៏ដូចជាចាប់អារម្មណ៍ទៅនឹងពិធីមង្គលការរបស់ទ្រង់ទាំងពីរយ៉ាងខ្លាំង។
ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បំផុតទៅលើពិធីមង្គលការដ៏អស្ចារ្យនេះ គឺថ្លៃបណ្តាការដែលព្រះអង្គម្ចាស់ Martin បានប្រគល់ឱ្យព្រះនាង Anisha Rosnah Binti Adam គឺត្រឹមតែ ១០០០ ដុល្លារប្រ៊ុយណេប៉ុណ្ណោះ (ប្រមាណ ២១២ ដុល្លារអាមេរិក)។ តម្លៃតិចតួចនៃគូស្វាមីភរិយា ដែលមិនសមស្របនឹងឋានៈរបស់គាត់ បណ្តាលឱ្យមានការជជែកវែកញែកបន្តិច។ អ្នកខ្លះនិយាយថាព័ត៌មានអាចមិនពេញលេញ និងមិនពិត។ អ្នកខ្លះទៀតក៏និយាយថាហេតុអ្វីបានជារាជវង្សអ្នកមានខ្លាំងពូកែឱ្យអំណោយថ្លៃបណ្តាការដែលមានតម្លៃតិចជាងរបស់ក្នុងវាំងទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ថ្លៃបណ្តាការចំនួន ២១២ ដុល្លារអាមេរិក គ្រាន់តែជាចំណែកតូចមួយនៃការចំណាយលើអាពាហ៍ពិពាហ៍សរុបប៉ុណ្ណោះ។ ជាការពិតណាស់ ការប្រារព្ធពិធីមង្គលការរយៈពេល ១០ ថ្ងៃជាប់ៗគ្នាមានតម្លៃជាង ១០០ លានដុល្លារអាមេរិក ហើយនោះមិនរាប់បញ្ចូលតម្លៃនៃគ្រឿងអលង្ការរាប់មិនអស់ដែលផ្តល់ឱ្យកូនក្រមុំនោះទេ។ ម្យ៉ាងទៀតថ្លៃបណ្ណាការអាចគ្រាន់តែជារឿងវប្បធម៌ប៉ុណ្ណោះ ដូច្នេះហើយ បរិមាណនេះមិនត្រូវបានគេចាត់ទុកថាច្រើន ឬតិចនោះទេ។
គួរបញ្ជាក់ដែរថា ពិធីមង្គលការដ៏ធំប្រចាំអាស៊ីនេះបានរៀបចំឡើងយ៉ាងអធិកអធម ដោយក្នុងថ្ងៃនីមួយៗប្រព្រឹត្តិទៅខុសៗគ្នា និងបានរៀបរាប់ពិធីផ្សេងៗគ្នា ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងគគ្រឹកគគ្រេងរាប់ចាប់ពីលំដាប់ខ្សែររាជរង្សានុវង្ស អ្នកដឹកនាំប្រទេសធំៗ ជួររដ្ឋមន្រ្តីទាំងក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ។
ក្នុងរយៈពេល ១០ ថ្ងៃនេះ ពិធីមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតជុំវិញពិភពលោក គឺពិធីសច្ចាប្រណិធានធ្វើឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ដែលជាពិធីបង្ហាញភក្តីភាពរបស់ព្រះអង្គចំពោះព្រះនាង នៅឯព្រះវិហារឥស្លាមដ៏ធំមួយនៃប្រទេសប្រុយណេ។ ជាមួយនេះព្រះនាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដ៏ល្អប្រណិត ដែលបំពាក់ទៅដោយគ្រឿងអលង្ការការមាសបុរាណភ្លឺចែងចាំង និងពិធីវិញប្រារព្ធតាមទំនៀមទម្លាប់បុរាណប្រ៊ុយណេយ៉ាងខ្ជាប់ខ្ជួនបំផុត៕:max_bytes(150000):strip_icc():focal(684x449:686x451)/Prince-Mateen-Royal-Wedding-011424-03-92557c64a52145fc9c55adaea40665f5.jpg)


ផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។
នៅក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨មករា លោក XIE LUPING អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ បានលើកឡើងថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាអំឡុងពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ៕







ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕




:max_bytes(150000):strip_icc()/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg)










:max_bytes(150000):strip_icc()/Sneaky-Reasons-Youre-Tired-That-Have-Nothing-To-Do-With-Sleep-2000-df816b8f737a4ea8a3105e49c063c12c.jpg)












