យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថាគម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ។

ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEKC7RnNuZic2SbM0kaxL97vEFZTTTRfWpEmkgBYxBJGGbptVSvjOL2qDgPtJrPXZcJNJfEzr9mq3B02xvNd6qCPa2b2Ar-i8OI2IyYwvLCX6DPKeJQGJe4HGl4mTVwnnVWJm3ZNiek2XLPNmIOhVr6UQKJiM_G6K-jl7927nwR6qIe3VIuFcCfi3/s970/64671b4edccd0_1684478760_medium.jpgផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeK0XblRXN_Q_c8y3V1xusiX2wK4ZMlsEjq8NmGsB7_NSwiyfrpkcu-oDWmW3bpPQparWgoKa-tr8qzC7XnELBEM5NXIoBo_sl2nfjhL35xnk5NMnzQYmIxqzXjsp0FCOYL11XXctavjIu6qII7h6i5sxFqo69g614HI3FZLvrH1wKAlAtvk8VArD/s970/64671b4dbcf60_1684478760_medium.jpgគម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVq0nfupzN4nPUk5TvQ3ksP0Y9mHmea7rJ18WCKKEkYf8UKnYR6HKyhlCrpHRJMqSjphThL57yCQcZvY_RAcbH4opQ6einBAdSsQAlqhxVy-4-mhFZ9HFV3tNzFa3k8LtIrF1NEN7PfHfyPdHt9X8IdFxQor59trR8PKd1tYkhAMObXDChxsDkWv_q/s970/64671b4f7c7d6_1684478760_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHKP-ffh3q8az9vTDxZA6DTpOnaF-iEo7FiaFQ6nNVI73HzEbX0I4R9HXlLz0enOC7Z4jA1O5_B4IWSPfrdF8WBFPbA9eq9Hp2cPwnHvrqor20SeQEbKpUyEphiTaREwNsWV5oDb6xnBrh1MGlk4X8xlz9NZqaWk_yvOAy8z5Lv4ZUBbHp_BIsTAu/s970/64671b50299a6_1684478760_medium.jpg