យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិម បានឱ្យដឹងថាកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលធ្វើឱ្យខេត្ត៤ មានការចុះត្រជាក់ខ្លាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងនោះរួមមានខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C។

ឯនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៦-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ក្នុងនោះរលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕May be an image of cloud and text