ពិតណាស់ មនុស្សគ្រប់គ្នាប្រាកដជាគិតថា បន្លែមានជាតិសរសៃខ្ពស់ និងមានជាតិខ្លាញ់ទាប ដូច្នេះការញុំាបន្លែកាន់តែច្រើនកាន់តែល្អ ប៉ុន្តែតាមការពិតទៅការទទួលទានបន្លែមិនត្រឹមត្រូវក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័សផងដែរ។ ខាងក្រោមនេះគឺជាបន្លែមួយចំនួនដែលអាចធ្វើឱ្យអ្នកធាត់ និងផ្ទុកជាតិខ្លាញ់លើស រួមទាំងមានជាតិស្ករច្រើនទៀតផង។

១.ផ្លែល្ពៅ៖ ល្ពៅជាអាហារដ៏មានប្រយោជន៍សម្រាប់អ្នកចង់ឡើងទម្ងន់ព្រោះវាមានផ្ទុកម្សៅច្រើន។ ទោះជាយ៉ាងណា អ្នកដែលចង់សម្រកទម្ងន់គួរតែនៅឱ្យឆ្ងាយពីអាហារនេះ ព្រោះម្សៅក្នុងល្ពៅពេលចូលក្នុងខ្លួននឹងបំប្លែងទៅជាជាតិគ្លុយកូស។ ទន្ទឹមនឹងនេះ ជាតិគ្លុយកូសគឺជាសមាសធាតុសំខាន់ដែលរាងកាយប្រើដើម្បីផ្ទុកជាតិខ្លាញ់លើស។Pumpkin Recipes | Halloween Recipes | Tesco Real Food

២.ត្រសក់៖ ស្រដៀងទៅនឹងល្ពៅដែរ ត្រសក់មានផ្ទុកនូវម្សៅច្រើន ដែលអាចបណ្តាលឱ្យឡើងទម្ងន់ ហើយវាក៏មានជាតិស្ករខ្ពស់ផងដែរ។ ដូច្នេះ ការទទួលទានត្រសក់ច្រើនពេកនឹងធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស។Nutritional benefits and Little Known Cucumber Fun Facts: Orthopedic Center for Sports Medicine: Sports Medicine Physicians

៣.ស៊ុត៖ នៅពេលដែលស៊ុតត្រូវបានចៀនវានឹងងាយស្រូបយកបរិមាណប្រេងច្រើន ប្រសិនបើអ្នកញ៉ាំស៊ុតចៀនជាប្រចាំ អ្នកប្រាកដជាឡើងទម្ងន់។ ហេតុនេះហើយ បើអ្នកចង់រីករាយជាមួយនឹងរសជាតិនៃអាហារនេះ អ្នកគួរតែផ្តល់អាទិភាពដល់ការចំហុយ ឬស្ងោរ ដើម្បីចៀសវាងការឡើងទម្ងន់។How long to boil an egg | BBC Good Food

៤.ផ្លែបឺរ៖ បឺរគឺជាប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់ណាស់ ប្រសិនបើអ្នកញ៉ាំផ្លែឈើនេះញឹកញាប់ពេក អ្នកនឹងឡើងទម្ងន់យ៉ាងលឿន ហេតុនេះអ្នកគួរតែកំណត់ការទទួលទានរបស់អ្នកឱ្យបានត្រឹមត្រូវ។12 health benefits of avocado

៥.សណ្តែក៖ សណ្តែកមានជាតិសរសៃ និងប្រូតេអ៊ីនច្រើន ទាំងនេះគឺជាសារធាតុសំខាន់ៗសម្រាប់ដំណើរការរបស់រាងកាយ។ លើសពីនេះទៀត សណ្តែកក៏មានផ្ទុកកាបូអ៊ីដ្រាតច្រើន នេះជាហេតុផលដែលធ្វើឱ្យអ្នកងាយឡើងទម្ងន់ពេលញ៉ាំសណ្តែកច្រើន។Beans Nutrition Facts | Why You Should Eat Them

៦.ដំឡូង៖ ដំឡូងក៏ជាអាហារដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់ប្រសិនបើមិនបានទទួលទានបានត្រឹមត្រូវ។ ដំឡូងសម្បូរទៅដោយកាបូអ៊ីដ្រាត សារធាតុនេះនឹងបង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួនប្រសិនបើទទួលទានច្រើនពេក។ ដូច្នេះហើយ នៅពេលដែលអ្នកញ៉ាំដំឡូងច្រើន អ្នកក៏នឹងឡើងទម្ងន់យ៉ាងឆាប់រហ័សផងដែរ៕Potato - Wikipedia