ផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចក្នុងដំណាក់កាលទី១ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xi4U2YYfRLcfv6YL7Yv9r2PeBoZ2rbABRT748bOheqcrSu6tKTs0ajnApdGhO_ST_lwprgeEzPNLPlQvqmkQLK20J5cME6Q0qTrsPa4wmuMR_893A5kTZLurhD8n6V0ClxGH0ZJVWhTSsK0A4ralsPhh3D0Snnvv4sx54vsz9ujeeRwxKa9S_TB0R5M/s780/photo_2023-02-01_23-08-18.jpgផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។ភ្នំពេញ ប៉ុស្ដិ៍ | ​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​នៅក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨មករា លោក XIE LUPING អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ បានលើកឡើងថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាអំឡុងពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ៕