ប្រទេសសិង្ហបុរីដែលធ្លាប់ជាតែប្រទេសក្រីក្រ គ្មានទាំងធនធានធម្មជាតិ បានធ្វើកម្រែទម្រង់សេដ្ឋកិច្ចដ៏ធំក្នុងរយៈពេលមិនដល់៥០ឆ្នាំផង ក៏បានក្លាយខ្លួនទៅជាប្រទេសដែលមានជាងគេបំផុតលើពិភពលោក មានការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ ហើយបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅអាស៊ីទៀតផង។

សិង្ហបុរីគ្រាន់តែជាដីកោះដ៏តូចមួយប៉ុណ្ណោះ ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីកើតទៅលិច និង២៧គីឡូម៉ែត្រពីជើងទៅត្បូង។File:South Bridge Road, Singapore - 1965.jpg - Wikipedia

ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ ក្រោមកំណែទម្រង់សេដ្ឋកិច្ចដ៏ធំរបស់លោក លី ក្វាន់យូ ដែលត្រូវជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី បានកែប្រែកោះដ៏តូចមួយដែលទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង (អត្រាឥតការងារធ្វើក្នុងប្រទេសខ្ពស់) ឲ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រុងរឿងនាពេលបច្ចុប្បន្នទៅវិញ។

កត្តាដែលសិង្ហបុរីបានក្លាយខ្លួនជាប្រទេសដ៏រឹងមាំ រីកចម្រើនបំផុត និងបណ្តុំទៅដោយអ្នកមានៗក្នុងប្រទេសនាពេលបច្ចុប្បន្ននេះបាន គឺដោយសារតែការកែប្រែគោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគទៅលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។National Day of Singapore 2023: Must-visit places for a memorable celebration | Travel - Hindustan Times

សិង្ហបុរីបានក្លាយជាប្រទេសសម្បូរអ្នកមានបំផុត ព្រោះបានបង្កើតក្រុមសេដ្ឋវិទូ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ដូចជាការទាក់ទាញវិនិយោគិនបរទេសមកពីជុំវិញពិភពលោកឲ្យមកវិនិយោគលើប្រទេសខ្លួន មានទាំងការបន្ធូរបន្ថយពន្ធឲ្យវិនិយោគិនបរទេស ថែមទាំងជាប្រទេសដែលងាយស្រួលបង្កើតអាជីវកម្ម ក៏ដូចជាមានគោលនយោបាយអន្តោប្រវេសន៍សេរី និងមានស្ថិរភាពនយោបាយក្នុងប្រទេសជាដើម។Where Is Singapore? Tips for First-Time Visitors

ប្រទេសនេះទៀតសោតក៏បានអនុវត្តវិធានការមួយចំនួនទៀតដូចជា ការកាត់ពន្ធប្រាក់បៀវត្សរ៍ ១០% របស់ប្រជាជនសិង្ហបុរីទៅកាន់មូលនិធិសោធននិវត្តន៍។ ក្រុមហ៊ុនក្នុងប្រទេសទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ក៏ដូចជាមានការរក្សាបាននូវតម្លៃរូបិយប័ណ្ណដុល្លារសិង្ហបុរីដ៏រឹងមាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjve9kUbDqGXEP21rTcpPU8DBSUeKdTGPQiha9eVqcz9LSHF5xN8nHvYT_KvB7Ty48EZETZ_mftvgMbdIthFtgrUJcwONXPK9cYQoWMnTrlnPytP-QLPYoo17MDzLeNUMtMok-fOd4e-OoYA4xhFzfenNZxS__YW5XysB4KXHpC8Re6bYxJQ1CTGh_IhjA/s2000/Singapore.webp

សិង្ហបុរីក្លាយជាកូនខ្លានៅអាស៊ីបាន ដោយសារតែប្រទេសនេះបានផ្តោតយ៉ាងសំខាន់ទៅលើការផលិតទំនិញដែលមានគុណភាពខ្ពស់ លើកកម្ពស់ក្រុមហ៊ុនបច្ចេកវិទ្យា លើកកម្ពស់ការអប់រំ ជាពិសេសបណ្តុះឲ្យប្រជាជនខ្លួនមានចំណេះដឹងខ្ពស់ខ្ពស់ទាំងអស់ដើម្បីអភិវឌ្ឍប្រទេសឲ្យឈានទៅមុខជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការកំណែទម្រង់សេដ្ឋកិច្ច តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យកំណើន GDP គួរឲ្យកត់សម្គាល់ និងបានក្លាយជាមហាអំណាចនាំចេញដ៏សំខាន់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1wCkooKfhTpWAUaX-51aSLmd642YF-7NDH6nX1CxsrZLodUkdVKgv1eIfq_kPO8OdPGWxlNHI7MlGTc8EJffcgrl7XKAxALIISJxXtOU43l-zmXjk5HFT6WKNzzc8h2dv96Nb1f00o8fNfM3aSX6pP35TbtvehSSdidyZ4vV4HQkdyT9uYC04mc2gqM/s1400/unique-singaporean-traits-1.png