តុលាការថៃបានកាត់.ទោ.ស ជនដែលមើល. ងា.យ ប្រមា.ថ ព្រះមហាក្សត្រ ជាប់.ពន្ធនា.គារ ៥០ឆ្នាំ
ប្រទេសថៃ៖ តុលាការថៃបានកាត់ទោសបុរសម្នាក់ដែលរិះគន់របបរាជានិយមឱ្យជាប់ពន្ធនាគារ ៥០ ឆ្នាំ ជាការកាត់ទោសធ្ងន់បំផុតមិនធ្លាប់មានក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្នុងទីក្រុងឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកាត់ទោសលោក Mongkol Thirakot អាយុ ៣០ឆ្នាំ ពីបទបង្ហោះហ្វេសប៊ុកប្រមាថព្រះរាជវង្ស ដោយសាលាដំបូងបានកាត់ទោសលោក មង្គល ឱ្យជាប់ពន្ធនាគារ ២៨ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងដំណើរការនៃបណ្តឹងឧទ្ធរណ៍ គាត់ត្រូវបានរកឃើញថាមានពិរុទ្ធបទល្មើសបន្ថែមចំនួន ១១។
យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស Mongkol Thirakot ឱ្យជាប់ពន្ធនាគារ ២២ឆ្នាំបន្ថែម តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះចំនួន ២៧ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បូករួមនឹងទោស ២៨ ឆ្នាំ ដែលតុលាការសាលាដំបូងបានកំណត់កាលពីមុន ដូច្នេះទោសជាប់ពន្ធនាគារសរុបរបស់គាត់គឺ ៥០ ឆ្នាំ។
យោងតាម TLHR នេះគឺជាការកាត់ទោសដាក់ពន្ធនាគារធ្ងន់បំផុតដែលត្រូវបានផ្តល់ឱ្យទាក់ទងនឹងឧក្រិដ្ឋកម្មនៃការប្រមាថព្រះមហាក្សត្រដែលបានបញ្ជាក់នៅក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ Mongkol Thirakot គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលតវ៉ាទាមទារកំណែទម្រង់ព្រះមហាក្សត្រ ក៏ដូចជាផ្តួចផ្តើមគំនិតឱ្យមានការលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០២០-២០២១។
គួរបញ្ជាក់ដែរថា ប្រទេសថៃ ជាប្រទេសដែលមានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រតឹងរ៉ឹងបំផុតក្នុងពិភពលោក។ បន្ទាប់ពីចលនាតវ៉ាឆ្នាំ ២០២០ ប្រទេសនេះរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ និងបង្កើនការដោះស្រាយអ្នកបំពាន។ អាជ្ញាធរថៃបានកាត់ទោសសកម្មជនចំនួន ២៥០ នាក់ពីបទរំលោភលើមាត្រា ១១២ និងដាក់គុកមេដឹកនាំចលនាជាច្រើនរួមទាំងមេធាវីសិទ្ធិមនុស្ស Anon Numpa ផងដែរ៕



:max_bytes(150000):strip_icc()/GettyImages-108115555-5715d5d93df78c3fa27001cd.jpg)















:max_bytes(150000):strip_icc():focal(684x449:686x451)/Prince-Mateen-Royal-Wedding-011424-03-92557c64a52145fc9c55adaea40665f5.jpg)

ផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។
នៅក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨មករា លោក XIE LUPING អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ បានលើកឡើងថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាអំឡុងពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ៕







ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕




:max_bytes(150000):strip_icc()/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg)




