ប្រទេសថៃ៖ តុលាការថៃបានកាត់ទោសបុរសម្នាក់ដែលរិះគន់របបរាជានិយមឱ្យជាប់ពន្ធនាគារ ៥០ ឆ្នាំ ជាការកាត់ទោសធ្ងន់បំផុតមិនធ្លាប់មានក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្នុងទីក្រុងឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកាត់ទោសលោក Mongkol Thirakot អាយុ ៣០ឆ្នាំ ពីបទបង្ហោះហ្វេសប៊ុកប្រមាថព្រះរាជវង្ស ដោយសាលាដំបូងបានកាត់ទោសលោក មង្គល ឱ្យជាប់ពន្ធនាគារ ២៨ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងដំណើរការនៃបណ្តឹងឧទ្ធរណ៍ គាត់ត្រូវបានរកឃើញថាមានពិរុទ្ធបទល្មើសបន្ថែមចំនួន ១១។Thailand jails pro-democracy activist for record 50 years for royal insults  on Facebook | South China Morning Post

យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស Mongkol Thirakot ឱ្យជាប់ពន្ធនាគារ ២២ឆ្នាំបន្ថែម តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះចំនួន ២៧ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បូករួមនឹងទោស ២៨ ឆ្នាំ ដែលតុលាការសាលាដំបូងបានកំណត់កាលពីមុន ដូច្នេះទោសជាប់ពន្ធនាគារសរុបរបស់គាត់គឺ ៥០ ឆ្នាំ។Thailand: Man jailed for 50 years for defaming monarchy - BBC News

យោងតាម TLHR នេះគឺជាការកាត់ទោសដាក់ពន្ធនាគារធ្ងន់បំផុតដែលត្រូវបានផ្តល់ឱ្យទាក់ទងនឹងឧក្រិដ្ឋកម្មនៃការប្រមាថព្រះមហាក្សត្រដែលបានបញ្ជាក់នៅក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ Mongkol Thirakot គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលតវ៉ាទាមទារកំណែទម្រង់ព្រះមហាក្សត្រ ក៏ដូចជាផ្តួចផ្តើមគំនិតឱ្យមានការលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០២០-២០២១។Facebook misses Thai deadline to remove footage of king in a crop top |  Arab News PK

គួរបញ្ជាក់ដែរថា ប្រទេសថៃ ជាប្រទេសដែលមានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រតឹងរ៉ឹងបំផុតក្នុងពិភពលោក។ បន្ទាប់ពីចលនាតវ៉ាឆ្នាំ ២០២០ ប្រទេសនេះរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ និងបង្កើនការដោះស្រាយអ្នកបំពាន។ អាជ្ញាធរថៃបានកាត់ទោសសកម្មជនចំនួន ២៥០ នាក់ពីបទរំលោភលើមាត្រា ១១២ និងដាក់គុកមេដឹកនាំចលនាជាច្រើនរួមទាំងមេធាវីសិទ្ធិមនុស្ស Anon Numpa ផងដែរ៕