យោងតាមការស្រាវជ្រាវមួយបង្ហាញថា មនុស្សប្រមាណ៩៥% ចូលចិត្តនិយាយកុហកទៅកាន់អ្នកដទៃ គឺយ៉ាងតិចណាស់ កុហក១លើកក្នុង១សប្តាហ៍ ។ ពួកគេតែងតែនិយាយកុហករឿងតូចតាច ឬហៅថា ការកុហក «White Lies» ។ វាជាការកុហកមួយដើម្បីរក្សានូវទឹកចិត្តរបស់ភាគីម្ខាងទៀត ឬជាការកុហកដើម្បីឱ្យភាគីម្ខាងទៀតសប្បាយចិត្ត ។

ការស្រាវជ្រាវបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យមនុស្សភាគច្រើនចូលចិត្តនិយាយកុហក ដោយសារ ៖
-កុហកដើម្បីកុំឱ្យភាគីម្ខាងទៀតអាក់អន់ស្រពន់ចិត្ត ដូចជា នៅពេលមានអ្នកណាម្នាក់បបួលយើងទៅមើលកុន ហើយគេសួរថា តើកុនល្អមើលទេ? យើងឆ្លើយថា ល្អមើលណាស់ ។ ប៉ុន្តែក្នុងចិត្តរបស់យើងវិញ មិនចូលចិត្តមើលរឿងនេះទេ
-កុហកព្រោះខ្លាចភាគីម្ខាងទៀតមិនពេញចិត្ត ព្រោះបើយើងនិយាយការពិតចេញមក អ្នកនោះនឹងមិនចូលចិត្ត ឬដាក់ទោសយើង
-កុហកព្រោះភាពខុសគ្នានៃអំណាច ដោយមនុស្សភាគច្រើនចូលចិត្តនិយាយកុហកទៅកាន់អ្នកមានអំណាចជាង ដូចជា កូនចៅនិយាយប្រាប់ចៅហ្វាយនាយថា ខ្លួននឹងធ្វើការងាររហូតដល់យប់ជ្រៅ បើទោះជាការពិត ពួកគេមិនចង់ធ្វើការងារនោះក៏ដោយ ។Physical Signs That Might Mean Someone Is Lying To You

ទោះយ៉ាងណា ការនិយាយកុហកចាត់ទុកថា គឺជាការបំផ្លាញភាពជឿជាក់របស់ខ្លួនឯង និងជាការបង្កើតទម្លាប់មួយដែលមិនចូលចិត្តនិយាយការពិតចេញមកក្រៅ ។ លើសពីនេះ ប្រសិនបើមនុស្សដែលយើងបាននិយាយកុហកដឹងថា យើងនិយាយកុហក ពួកគេនឹងខូចចិត្តជាងពេលយើងនិយាយត្រង់ៗតាំងពីដំបូង ។Why People With an Addiction Lie

ជាក់ស្តែង នៅពេលមិត្តភក្តិរបស់យើងមានបញ្ហាព្រួយចិត្ត ហើយយើងកុហកថា ៖ «មិនអីទេ វាគ្មានអ្វីកើតឡើងទេ» ក្នុងគោលបំណងធ្វើឱ្យមិត្តរបស់យើងសប្បាយចិត្តឡើងវិញ ប៉ុន្តែវាមិនមែនជាការដោះស្រាយបញ្ហាទេ ហើយបញ្ហានៅតែស្មុគស្មាញដដែល ។

ការនិយាយកុហកបែបនេះ វានឹងបាត់បង់ឱកាសក្នុងការត្រៀមខ្លួនដោះស្រាយបញ្ហា និងស្ថានការណ៍នៅថ្ងៃអនាគតទៀតផង ។ ហេតុនេះ យើងគួរតែនិយាយប្រាប់ការពិតបន្តិចម្តងៗ និងជួយគ្នារកវិធីដោះស្រាយបញ្ហា វាល្អប្រសើរជាងការនិយាយកុហក ៕