Home Blog Page 1309

រកផ្លូវវាង! ស្អែកនឹងមានការបិទផ្លូវជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ

0

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។Wing Tower, Cambodia by BES Consultants - Architizerដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីសណ្ឋាគារ ស ដល់ស្តុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា ដើម្បីប្រារព្ធពិធីសម្ពោធអគារធនាគារវីងថៅវើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕

តើវាសនារបស់ជនភៀសខ្លួននៅប្រទេសបារាំងទៅជាយ៉ាងណា ក្រោយមានការរឹតបន្តឹង?

0

ប្រទេសបារាំង ៖ ការផ្លាស់ប្តូរទីលំនៅអាចជាការឈានទៅរកជីវិតដ៏ល្អប្រសើររបស់មនុស្សជាច្រើននាក់ ប៉ុន្តែសម្រាប់ជនភៀសខ្លួនដែលមកធ្វើការនៅប្រទេសបារាំង ពួកគេកំពុងប្រឈមនឹងការធ្វើវិសោធនកម្មច្បាប់របស់បារាំង ហើយមិនដឹងថា តើវានឹងកើតឡើងនៅពេលណាទេ ។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សភាតំណាងរាស្ត្របារាំងបានបដិសេធការធ្វើវិសោធនកម្មច្បាប់ជនអន្តោប្រវេសន៍ ដែលស្នើឡើងដោយប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាគ្រង ។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺអាចដកលិខិតអនុញ្ញាតធ្វើការរបស់ជនបរទេស និងបណ្តេញពួកគេចេញពីប្រទេសបារាំងបាន ករណីពួកគេប្រព្រឹត្តទង្វើខុសច្បាប់ណាមួយ ។ ទោះយ៉ាងណា ការបដិសេធនេះមិនបានធ្វើឱ្យការធ្វើវិសោធនកម្មច្បាប់ត្រូវបានគេលុបចោលទេ ។Calais Migrant Camp in France Is Dismantled - ABC News

លោក ស៊ូឡេម៉ាណេ ប័ររី ជនជាតិហ្គីណេ អាយុ២០ឆ្នាំ ដែលគ្មានលិខិតអនុញ្ញាតធ្វើការនៅប្រទេសបារាំង និយាយថា វាកាន់តែលំបាកខ្លាំងឡើង និងធ្វើឱ្យជនបរទេសធ្វើការនៅបារាំងជាច្រើននាក់ព្រួយបារម្ភ ។ លោកថា ៖ «ការពិត វាជាការងារមួយដែលខ្ញុំចូលចិត្តធ្វើ ព្រោះខ្ញុំតែងភ្ញាក់ពេលព្រឹកព្រលឹមស្រាប់ហើយ ។ ការងារនេះជាការប្រើប្រាស់កម្លាំងកាយ ហើយខ្ញុំបានសម្រេចចិត្តធ្វើនំ ព្រោះវាជាការងារល្អបំផុតលើពិភពលោក» ។Are we really aspiring to be as bad on migrants as the French?

បុរសជនជាតិហ្គីណេម្នាក់នេះកំពុងតែប្រឈមនឹងប៉ូលិសបារាំងចាប់បញ្ជូនចេញពីប្រទេសបារាំង ហើយបដិសេធការស្នើសុំលិខិតអនុញ្ញាតធ្វើការរបស់គាត់ រហូតដល់២លើក ។ ម្ចាស់ហាងនំបានដាក់ពាក្យស្នើសុំធ្វើការតាមអនឡាញ និងស្នើឱ្យលោក ស៊ូឡេម៉ាណេ ប័ររី អាចរស់នៅប្រទេសបារាំងបន្តទៀត ដោយបញ្ជាក់ថា ជនភៀសខ្លួន គឺជាធនធានមនុស្សមានតម្លៃ ។ លើសពីនេះ ម្ចាស់ហាងនំបានសំណូមពរទៅកាន់រដ្ឋាភិបាលបារាំង ដែលកំពុងត្រួតពិនិត្យជនបរទេសគ្មានលិខិតអនុញ្ញាតធ្វើការ ដើម្បីឱ្យពួកគេធ្វើការដោយស្របច្បាប់នៅបារាំង ។France adopts controversial asylum and immigration law – EURACTIV.com

រីឯអ្នកស្រី ជូលៀត ហិកណាត ជាមេធាវីនិយាយថា ៖ «យើងបានទាមទារនៅតុលាការអស់រយៈពេល២ឆ្នាំហើយ តែគ្មានការលើកឡើងពីករណីនេះទេ ។ បើនិយាយអំពីឋានៈជាពលរដ្ឋបារាំង តាមគំនិតខ្ញុំ គឺតុលាការពុំបានពិចារណាទេ» ។

ការធ្វើវិសោធនកម្មច្បាប់ជនអន្តោប្រវេសន៍ គឺជាកូនសោរសំខាន់ដែលប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាគ្រង ព្យាយាមបង្ហាញឱ្យឃើញថា លោកកាន់តែរឹតបន្តឹងច្បាប់ជាងមុន ដើម្បីទទួលយកជនបរទេសមកធ្វើការនៅបារាំង និងជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ ៕ ប្រភព ៖ TNN World

ក្តៅដូចបាយពុះ! គឹម លីហ្សា និងអ្នកដឹកនាំរឿង សយ រតនា ឈ្លោះគ្នាបែកផ្សែង

0

តារាសម្តែង គឹម លីហ្សា និងអ្នកនិពន្ធ-ដឹកនាំរឿងម្នាក់ឈ្មោះថា សយ រតនា មានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាផ្អើលពេញបណ្តាញសង្គម ខណៈមានការឌឺងដងពាក្យសម្តីយ៉ាងក្តៅគគុករហូតឈានដល់ប្រើពាក្យសម្តីអសុរោះ និងដាក់បណ្ដាសាគ្នា។ បើតាមដឹងកន្លងមកអ្នកទាំងពីរធ្លាប់រួមការងារជាមួយគ្នាប៉ុន្តែពេលនេះបែរជាមានបញ្ហាឈ្លោះគ្នាមើលមុខលែងចំដោយសារតែមានការលើកឡើងថាលួចចម្លងសាច់រឿងគ្នា។No photo description available.

តាមរយៈពាក្យសម្តីរបស់ គឹម លីហ្សា ដែលបាន Live នៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៧ ធ្នូ អ្នកនាងបាននិយាយថាខ្លួននិង សយ រតនា ធ្លាប់ចាប់ដៃគូសម្តែងជាមួយគ្នាប៉ុន្មានរឿងដែរ ក្រោយមកខ្លួនបានសរសេររឿង «ប្រធានឆ្មាលេខាកណ្តុរ» ប៉ុន្មានខែហើយបានផ្ញើសាច់រឿងទៅឱ្យ សយ រតនា មើលហើយអ្នកដឹកនាំរឿងរូបនេះក៏បានមើលដូចគ្នា។ ដោយសារតែមានបញ្ហាល្អក់កករជាមួយគ្នារូបនាងក៏សម្រេចចិត្តយករឿងនោះមកថត និងបង្ហោះនៅលើផេករបស់ខ្លួនវិញ បែរជាមានការបង្ហោះសារថាខ្លួនបាន copy concept របស់អ្នកនិពន្ធនិងដឹកនាំរឿងរូបនេះទៅវិញ។ គឹម លីហ្សា បានសង្កត់ធ្ងន់ថា ហេតុអ្វីពេលខ្លួនផ្ញើឱ្យមើលមិនថា copy ប៉ុន្តែពេលយកសាច់រឿងនោះមកថតហើយផ្ទុះការគាំទ្របែរជាថានាងចម្លងសាច់រឿងទៅវិញឬមួយក៏ច្រណែននាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizIqkrpujz8VT-NFU9fk_fxcZIcPXikoVZ8oyJtnoCI0fzv6TxO9oCv12kb8zkJ8S0NZjzfgqWuibt838LWj3Q-M5JJMmvcBo8ChKR-oHgRzZoRIqsa1FyZw7W3v-hTndP12EykbRlI0wg1BSYEBT1eTiV504QR39QHdYNtn2MZGCtGkdjviSHWU0Ql_4/s1825/384096780_862645305223065_8546393064289527163_n.jpg

អ្វីដែលកាន់តែក្តៅគគុក លោក សយ រតនា បានបង្ហោះសារទោះមិនសម្តីចំឈ្មោះតែគេដឹងថាលោកចង់ផ្លែផ្កាឱ្យ គឹម លីហ្សា ជាមនុស្សស្រីល្មោភកាម ដែលធ្វើឱ្យជម្លោះកាន់តែក្តៅគគុកតបតគ្នាទៅវិញទៅមក។ គឹម លីហ្សា បាននិយាយក្នុងការ live ថាពូជសន្តាននាងអត់ដែលមានអ្នកល្មោមកាមទេខណៈ គឹម លីហ្សា ថែមទាំងអុជធូបដាក់ទំនាយ សយ រតនា ឱ្យរលាយដុនដាមក្រមួយជីវិតបើ សយ រតនា និយាយបំពាននាងមួយម៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCL8RFCRS5jYprB0GhCwRsLeY80pwTIcCk2JXB9IL6L7CD5psASaIdQJlfnHgod8_gwHtjf9gmsUVRSVDIdMmF0mstYYsRzSdg9N4iP6JRDxcSxevyEehot_w4tBzBqmggqj0zsHHi7ZWwB5e6qifiWlMhSC7r3ecxk-G_-8BHRXMc9yFNkoXs6Qi56mw/s2048/361335422_824864552334474_527019097238584825_n.jpg

ងាកទៅកាន់អ្នកនិពន្ធនិងដឹកនាំរឿង សយ រតនា វិញក៏បានបង្ហោះសារមួយទៀតថា «តើលុយដែលកុងត្រាគេហៅថាលុយជំពាក់ទេ? ហើយសួរថាខ្ញុំកុងត្រាជាមួយអ្នកណា?
គឺកុងត្រាជាមួយម្ចាស់ផលិតផលមិនមែនអ្នកឯងទេ កាន់តែនិយាយកាន់តែបង្ហាញសន្ដានពិត»។

លើសពីនេះទៅទៀត អ្នកនាង គឹម លីហ្សា ថែមទាំងចង់ជួបនិយាយតទល់ជាមួយ សយ រតនា ទៀតរឿងដែលលោកបានបង្ហោះដៀលនាងថាជាស្រីល្មោភកាម៕

 

@meo_500

#fyp

♬ original sound – Meo – Meow

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Dv92RxSiO7ikKwVy8T6uavN08DMRjjFGsCm3hz4bcogO5D035bmN4E_WBcZY0ElozuCsZ8K8lkbODGnvDYt7RGw44vg_gwetJYnDzTpEHk632jp24OSL0Fl3JprB0UL9V2e4Hodacge9PDWsiOXSMP2MGGQxeScv1QZu126FtE2PkZsjarS8GD5SNfw/s717/%E1%9F%A1%20(15).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq-3m1pK_mquNtIlEMNOAhuagHbldxcfS_l3czuyX4ymzgEM_g_WN9AcydNd79lT24BA5oUIGTP7pVQC1F5gMs9Zrpq2hGz0AtBEjgObx-QMXb4xwloU44ltB6NKzpN2cOYFuJ44c-QfIYhbRTSZblb-sgiTG_eMCcFA2Jm_5jt1lAErM9FRM3x86J3J4/s709/Capture%20(117).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKoUWUZuaQNse_wY46PQp9EEBUAybbenqD5yad81FArvwY_Kc7lyBDBzgnhbvxfUa4Qxv2rqbAQcFQiSBJ7b8ItoVH36epIYynMDPtqh8wuhhmN_XXk0sMWmClUOewXe4g_mtQStDUMN5_GYwYmtrcw1kSarsiGHxym6r6P5rLum8qzmg7hY8DYJMmqrw/s725/2%20(6).PNG

សំណាងណាស់! ទិញថូចាស់មួយតម្លៃត្រឹមតែ ៤ដុល្លារ តែពេលលក់វិញបានតម្លៃនឹកស្មានមិនដល់

0

បរទេស៖ ស្ត្រីម្នាក់ឈ្មោះ Jessica Vincent បានទិញថូកែវចំណាស់មួយនៅហាងជជុះ ក្នុង Hanover County រដ្ឋ Virginia សហរដ្ឋអាមេរិកក្នុងតម្លៃ ៣.៩៩ ដុល្លារ ប៉ុន្តែត្រូវបានគេស្គាល់ថាជាថូដ៏កម្រមួយរបស់ស្ថាបត្យករអ៊ីតាលីដ៏ល្បីល្បាញ Carlo Scarpa និងត្រូវបានលក់ដេញថ្លៃក្នុងម្លៃជាង ១០ ម៉ឺនដុល្លារអាមេរិក។

យោងតាមគេហទំព័រអន្តរជាតិ USA Today ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ស្ត្រីដើរទិញឥវ៉ាន់ម្នាក់នៅរដ្ឋ Virginia បានប្រទះឃើញថូកែវចំណាស់មួយក្នុងហាង thrift បន្ទាប់មកនាងក៏ទិញវាក្នុងតម្លៃត្រឹមតែ ៣.៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ នៅថ្ងៃដដែរនោះ Vincent បានប្រទះឃើញ M តូចមួយនៅខាងក្រោមថូ ហើយគិតថាវាអាចតំណាងឱ្យ Murano ដែលជាកោះអ៊ីតាលីដ៏ល្បីល្បាញសម្រាប់គ្រឿងកញ្ចក់របស់វា។A $3.99 Vase Caught Her Eye At A Virginia Goodwill—Six Months Later It Sold  For Nearly $110,000

ថូដ៏កម្រនោះមានពណ៌ ក្រហម និងពណ៌ទឹកសមុទ្រដែលអាចប្រែពណ៌នៅក្នុងស្ថានភាពល្អឥតខ្ចោះ ធ្វើឱ្យនាងគិតថាថូនេះអាចមានតម្លៃ ១,០០០ ទៅ ២,០០០ ដុល្លារ។ បន្ទាប់មកស្ត្រីម្នាក់នោះក៏បានរៀនអំពីថូតាមអ៊ីនធឺណិត ហើយអ្នកដែលចូលចិត្តវត្ថុបុរាណបានចង្អុលបង្ហាញថា ថូរបស់នាងគឺស្រដៀងនឹងស្នាដៃរបស់ស្ថាបត្យករអ៊ីតាលីដ៏ល្បីល្បាញម្នាក់គឺលោក Carlo Scarpa ។Vase bought at Goodwill for $3.99 auctioned for $107,100

ដូច្នេះហើយ នៅថ្ងៃបន្ទាប់ Vincent ក៏បានផ្ញើរូបភាពនៃថូទៅមជ្ឈមណ្ឌលដេញថ្លៃ Wright ហើយប្រធានមជ្ឈមណ្ឌល Richard Wright បានទាក់ទងទៅនាងភ្លាមៗតែម្តង ដោយប្រធានមជ្ឈមណ្ឌលនោះ បាននិយាយថា៖ «ពេលគាត់បានឃើញរូបថតនោះ គាត់គិតថាវាអស្ចារ្យណាស់។
មិនយូរប៉ុន្មាន ថូកែវដ៏ចំណាស់របស់ Vincent ក៏ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ ១០៧,១០០ ដុល្លារអាមេរិក បន្ទាប់ពីវាត្រូវបានគេកំណត់ថាជាផ្នែកមួយនៃស្នាដៃសិល្បៈបុរាណ និងជាវត្ថុដ៏កម្រមួយរបស់ស្ថាបត្យករក្នុងទសវត្សរ៍ឆ្នាំ ១៩៤០៕Goodwill Vase Sold for $3.99 Fetches More Than $100,000 at Auction - The  New York Times

ហ៊ានមែន ! រថយន្តមួយគ្រឿងបើកបុកក្បួនដង្ហែរប្រធានាធិបតីអាមេរិកលោកចូ បៃឌិនបណ្តាលឲ្យ…

0

បើយោងទៅតាមប្រភពព័ត៌មាន TheGuardian បានចុះផ្សាយថា កាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ វេលាម៉ោង៨នាទីយប់ នៅម្តុំបរិវេណទីក្រុង Wilmington រដ្ឋ North Carolina សហរដ្ឋអាមេរិក គឺបានកើតមានឧបទ្ទវហេតុមួយដោយរថយន្តមួយគ្រឿងបានបើកមកបុកក្បួនដង្ហែររបស់ប្រធានាធិបតីគឺលោកចូ បៃដិន ខណៈលោកប្រធានាធិបតីគឺពុំមានគ្រោះថ្នាក់អ្វីនោះទេ។Biden safe after car crashes into motorcade vehicle at campaign headquarters

ហេតុការណ៍នេះ គឺបានកើតឡើងបន្ទាប់ពីលោកប្រធានាធីបតីត្រូវបានអញ្ជើញឲ្យទៅចូលរួមទទួលទានអាហារពេលល្ងាចជាមួយនឹងបុគ្គលិកនៅហាងមួយកន្លែង ក៏ដូចជាសំណេះសំណាលពីផែនការបោះឆ្នោតសម្រាប់អាណត្តិឆ្នាំ២០២៤។ នៅវេលាប្រហែលម៉ោង៨យប់ ស្របពេលដែលកំពុងមានភ្លៀងខ្លាំងនៅត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក Sedan ពណ៌ទឹកប្រាក់មួយគ្រឿងបានស្ទុះមកបុកក្បួនដង្ហែររបស់លោកប្រធានាធិបតីដោយអចេតនា បណ្តាលឲ្យរងរថយន្តនោះរងការខូចខាតផ្នែកខាងមុខ រីឯអ្នកនៅក្នុងរថយន្តគឺគ្មានរបួសអ្វីឡើយ។Car crashes into President Biden's motorcade in Delaware

ប៉ូលីសនៅទីក្រុង Wilmington បាននិយាយថា អ្នកបើកបរអាយុ 46 ឆ្នាំម្នាក់ត្រូវបានគេជឿថាកំពុងស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយចៃដន្យបានបើកបុករថយន្ត SUV ចតស្ងៀមរបស់លោកប្រធានាធិបតី ចូ បៃឌិន ខណៈពេលដែលលោកបៃឌិនកំពុងស្ថិតនៅក្នុងពិធីនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នោះត្រូវបានគេចោតប្រកាន់ពីបទស្រវឹងហើយបើកបរនិងមិនចេះប្រុងប្រយ័ត្ន ហើយអាជ្ញាធរកំពុងតែដាក់ដំណើរការរឿងនេះទៅតាមផ្លូវច្បាប់ផងដែរ៕Joe Biden whisked to safety by Secret Service as car slams into motorcade |  The IndependentJoe Biden whisked to safety by Secret Service as car slams into motorcade |  The Independent

ឈ្វេងយល់! រវាងហាណូយ និងហូជីមិញ មួយណាជារាជធានីប្រទេសវៀតណាម

0

ប្រទេសវៀតណាម មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសមួយស្ថិតនៅជាយខាងកើតនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយមានក្រឡាផ្ទៃសរុប ៣៣១,២១២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ១០០លាននាក់។

ចំពោះរាជធានីរបស់នេះវិញ នៅតែមានមនុស្សភាគច្រើនបែងចែកអត់ដាច់ តើថារវាង ហាណូយ ឬហូជីមិញ (សៃហ្គន) មួយណាជារាជធានីប្រទេសវៀតណាម។Hanoi 5 days itinerary - Halong Bay, Ninh Binh, Sapaតាមពិតទៅដំបូងឡើយ រាជធានីរបស់ប្រទេសវៀតណាម គឺសៃហ្គន (Saigon) ក៏ប៉ុន្តែក ក្រោយមករដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្តូរឈ្មោះសៃហ្គន ទៅជីហូជីមិញ ដើម្បីជាកិត្តិយសដល់លោកហូជីមិញ (Hồ Chí Minh) ដែលកាលនោះ លោកគឺជាមេដឹកនាំបដិវត្តន៍ ដែលបានជួយឱ្យវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។Chủ tịch Hồ Chí Minh - Anh hùng giải phóng dân tộc, lãnh tụ thiên tài của Đảng và Nhân dân Việt Namលុះដល់ឆ្នាំ១៩៧៥ វៀតណាមក៏បានផ្លាស់ប្តូរាជនធានីពីហូជីមិញ មកហាណូយវិញ ដោយសារ ទីតាំងយុទ្ធសាស្ត្រ ភូមិសាស្រ្ត និងឥទ្ធិពលនយោបាយ មកទល់បច្ចុប្បន្ន។Ho Chi Minh City - What you need to know before you go – Go Guidesបើនិយាយស្រួលសយល់ ហាណូយ ជារាជធានីនៃប្រទេសវៀតណាម និងជាទីក្រុងភាគខាងជើងដ៏សំខាន់ ឬគេចាត់ទុកថាជាកន្លែងធ្វើនយោបាយ និងវប្បធម៌។ ចំណែកទីក្រុងហូជីមិញ(សៃហ្គន) ឬខ្មែរយើងស្គាល់ថាព្រៃនគរ គឺជាទីក្រុងភាគខាងត្បូង ជាអតីតរាជធានីនៃប្រទេសវៀតណាម ដែលជាតំបន់ពោរពេញទៅដោយការកម្សាន្ត ពាណិជ្ជកម្ម និងអាហារតាមផ្លូវដ៏ល្បីបំផុតនៅក្នុងប្រទេសនេះ៕What to Do in Ho Chi Minh Cityប្រភព៖ holidify

កសិករថៃបានច្នៃវាលស្រែមានរូបរាងដូចផ្ទាំងគំនូរសត្វឆ្មាដើម្បីទាក់ទាញអ្នកទេសចរ

0

ប្រទេសថៃ៖ កសិករ Tanyapong Jaikham និងកម្មករមួយក្រុមបានបង្កើតរូបភាពឆ្មាមួយក្បាលកំពុងដេកក្នុងវាលស្រែ នៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់ឆ្មា។

យោងតាមគេហទំព័រអន្តរជាតិ Rice News Today ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា កសិករ Tanyapong និងកម្មករកសិដ្ឋានមួយក្រុមបានដាំស្រូវនៅតាមកន្លែងផ្សេងៗក្នុងចំការ នៃខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីបង្កើតជារូបរាងឆ្មាដ៏ធំមួយនៅក្នុងវាលស្រែ ក្នុងគោលបំណងទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់សត្វឆ្មា។Thai rice farmer makes art with plantings that depict cats | Reuters

កសិកររូបនេះបាននិយាយថា ដំណើរការនៃការបង្កើតរូបភាពឆ្មានៅក្នុងវាលត្រូវពឹងផ្អែកលើកូអរដោនេ GPS ដើម្បីកំណត់ទីតាំងដាំស្រូវឱ្យបានសមស្រប។ លោកបន្តទៀតថា វាសំខាន់ខ្លាំងណាស់ក្នុងការមានទីតាំងច្បាស់លាស់ ដើម្បីឱ្យស្រូវលូតលាស់បានល្អនឹងផ្លាស់ប្តូរពណ៌បន្តិចម្តងៗតាមពេលវេលា។ ដូច្នេះនៅពេលច្រូតកាត់ ស្រូវទុំនឹងបង្កើតរូបភាពឆ្មាពណ៌មាសរបស់ Cooper ដែលយើងយកជាគំរូ»។Rice fields turned into giant cat art by Thai farmer - BBC Newsround

Tanyapong ក៏បានបន្ថែមទៀតថា យើងបានសាងសង់ប៉មមើលទេសភាពជាច្រើននៅជុំវិញវា ដោយជឿជាក់ថា ភ្ញៀវទេសចររាប់ពាន់នាក់នឹងមកទីនេះដើម្បីមើលស្នាដៃសិល្បៈនៅវាលស្រែ។ ស្នាដៃនេះត្រូវបានបំផុសគំនិតដោយពាក្យថា “មានត្រីនៅក្នុងទឹកមានស្រូវនៅក្នុងវាល” របស់ប្រជាជនថៃដើម្បីបង្ហាញពីភាពរុងរឿង។
លោក Tanyapong បាននិយាយថា អ្នកដែលចង់ស្វែងយល់បន្ថែមអំពីការរួមបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យា ក៏អាចមកមើលទីតាំងនេះបាន ដើម្បីទទួលយកបទពិសោធន៍ផងដែរ។Thai Farmer Turns Rice Paddies into Whimsical Cat Art with Rainbow Rice

កាលពីមុន អង្ករប្រើសម្រាប់តែហូបប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា មធ្យោបាយច្នៃប្រឌិតថ្មីនេះអាចឱ្យយើងអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្មព្រមគ្នា»។ ហេតុនេះហើយ ក្នុងនាមយើងជាអ្នកនាំចេញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃ នឹងកំណត់គោលដៅនាំចេញអង្ករចំនួន ៨.៥ លានតោននៅឆ្នាំនេះ៕

ស៊ីន យូប៊ីន និង ខាត់ វៃហាំង ទទួលបានការអញ្ជើញជាថ្មីចូលរួមកម្មវិធីមួយនៅប្រទេសចិន

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាទាំងពីររូបរួមមានកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានការអញ្ជើញសាជាថ្មីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។

នៅលើបណ្តាញសង្គមរបស់ ស៊ីន យូប៊ីន តារាសម្តែងរូបនេះបានឱ្យដឹងថា នាង ទទួលបានកាអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣ ហើយនិងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿង តម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ នៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjibKAxVtGD4maqdypVplRH8cgkUbsFn3dr0TL0NtWUYHfKDeNXBX5-UdAEl2JNJF-mTXgAO0FQjrpIRzafDQ3t7kp6ZJx2Zh3Q6hu2Zvqpj093JjnPuT0QHaULi4i_5ZHb_iS07QEL_bToHHwELG6xVv0zrESWAGeGPPuftDTzxb47ASolyL4nWlb8EWM/s1280/381449786_892658395561728_469783472980450540_n.jpg

មិនខុសពីកញ្ញា ស៊ីន យូប៊ីន ចំណែកលោក ខាត់ វៃហាំង វិញក៏ទទួលបានការអញ្ជើញដូចគ្នា ដោយលោកបញ្ជាក់លើបណ្តាញសង្គមថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង នឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន»។ បើតាមលិខិតអញ្ជើញកម្មវិធីនេះរៀបចំឡើងពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincJUJqYSgdA8UotbXgLu8BIzGeDyz958anBYQ5XeyKAgeXpRmnRKBkuWDT4SQWAPxYRzkVbAbE7pxhJcKwvFovhAb1p1v1v68sA7UlapOIEk-yIxwMaBkK8Y4HeghDH5Q9Q4znSOf2NCGXNk3rsZvnlrZs8zxucm5zMJOhTb7ulaP1bMPwV4P88SC50U/s2048/383080811_892317622262472_2189774842514180028_n.jpg

កាលពីខែកញ្ញា កន្លងមកនេះគូស្នេហ៍មួយគូនេះបានតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិន ដោយការចូលរួមមហោស្រពនេះអ្នកទាំងពីរក៏បានបកស្រាយចម្រៀងជាមួយតារាចិន២រូបផងដែរអមជាមួយទស្សនីយភាពដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ កាលពីខែសីហាផងដែរ សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជាលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។ លើសពីនេះ យូប៊ីន ក៏បានសម្តែងបទចម្រៀងចិនដូចគ្នា។

ការទទួលបានឱកាសជាច្រើនក្នុងការតំណាងឱ្យកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិអ្នកគាំទ្រសម្លឹងឃើញថាតារាសម្តែងទាំងពីរដួងនេះជាគ្រាប់ពេជ្រសម្រាប់ប្រទេសកម្ពុជា លើកស្ទួយប្រទេសជាតិជារឿយៗ ខណៈពេលដែលពួកគេចូលរួមព្រឹត្តិការណ៍សំខាន់ៗមិនភ្លេចទេពាំនាំអត្តសញ្ញាណជាតិខ្លួនបង្ហាញនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNgLTJV4zYPMv5xijDznF1yudUDucAx2FBCAsfcgXOjr1sDC3zXbrl2xf2mAibm6KdbElBzl0GNtprS_h5Jvi8RnqZlqgHf_LB9fupg06qGRekd-9b3hIFv4Ye4dbQuQHEeui4OYZxZ5PDnoeaVlgO8y_bw1iVWeTYGe0IkkSO-ZVlWUOz92D4bgBRR4/s1280/411675870_913898373431001_1563586828918226518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tOePDqhZ6Am6cyjE5RQrQRFxgnO-oI4e45vj_FPCfGxnvgorpcqvqGlpleh0igA9_JitrZkiBxqUfILZTxvG90yiX2F_h997Ht2BZW4p18NzCbk1GO_-xnCxKKAByHTP_3rwrx5FGno-NWB2XduYcdHyEBxECcQagY97hvMdVmvLc7P0pEAlJTUR8dM/s1280/411733467_937928591034708_8971569123025829475_n.jpg

តើភ្ញៀវទេសចរវៀតណាមចង់ទៅកម្សាន្តនៅប្រទេសណាខ្លះ?

0

យោងតាមរបាយការណ៍របស់ Google បង្ហាញថា ជនជាតិវៀតណាមចាប់អារម្មណ៍ធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលតម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកើនឡើងខ្ពស់ ។ របាយការណ៍នេះបង្ហាញថា តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ទី១ ដែលជនជាតិវៀតណាមបានស្វែងរកច្រើនបំផុត បន្ទាប់មក គឺប្រទេសថៃ និងតំបន់អឺរ៉ុប ស្ថិតក្នុងលំដាប់ទី២ និងទី៣ ។Vietnamese | Cosumnes River College

បើតាមរបាយការណ៍របស់ការិយាល័យទេសចរណ៍ជាតិវៀតណាមបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរវៀតណាមរហូតដល់៣៣ម៉ឺន២ពាន់នាក់បានធ្វើដំណើរទៅកម្សាន្តនៅតៃវ៉ាន់ ។ ចំនួននេះប្រហាក់ប្រហែលគ្នានឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលស្មើចំនួន៤០៥.៤០០នាក់ (ស្មើជាង៤០ម៉ឺននាក់) នៅឆ្នាំ២០១៩ ។

ចំណែកប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៩០ម៉ឺននាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ឬជិតទ្វេដងនៃចំនួនភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ។

ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍ចំនួន១០ ដែលជនជាតិវៀតណាមស្វែងរកច្រើនបំផុត រួមមាន ៖

១-តៃវ៉ាន់Why Taiwan thinks it's a poor loser when it's actually a  success|Insight|2023-08-16|web only២-ប្រទេសថៃThailand - What you need to know before you go – Go Guides៣-តំបន់អឺរ៉ុបThe 15 prettiest places in Europe | CN Traveller
៤-ទីក្រុង Ha Sang ៖ ស្ថិតនៅតំបន់ខ្ពង់រាបខាងជើងនៃប្រទេសវៀតណាមFeatures of Ha Long - the city directly under the largest province in  Vietnam - Vietnam Insider ៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹកCần Thơ - Wikipedia ៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ីTop 7 Reasons To Visit Bali៧-ប្រទេសសិង្ហបុរីSingapore - What you need to know before you go – Go Guides ៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។Phu Quoc: Best things to do in Vietnam's top island getaway | CNN៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍ Phung Islet១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕Buon Ma Thuot Vietnam: A comprehensive travel guide

ប្រភព ៖ AEC connect

ឆាប់ៗនេះ នឹងមានភូមិខ្មែរមួយ នៅក្នុងប្រទេសជប៉ុន

0

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូន សម្ដេចធិបតី ពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា។
គម្រោងបង្កើតភូមិនេះ គឺដើម្បីបង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ ផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ដែរលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ក៏បានបន្ថែមទៀតថា៖” ក្រៅពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ក្រុមហ៊ុនរបស់លោកក៏គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ ថែមមួយកម្រិតទៀតផងដែរ៕Kanagawa - GaijinPot Travel

រូបភាព ខេត្តកាណាហ្គាវ៉ា