Home Blog Page 1307

ព្រះចៅអធិការវត្តថៃដាស់តឿនសតិអ្នកកាត់តរូបព្រះពុទ្ធ

0

ប្រទេសថៃ ៖ កាលពីពេលកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅប្រទេសថៃបានបង្ហោះរូបព្រះពុទ្ធ និងមានការកាត់តរូបក្មេងប្រុសម្នាក់ឈ្មោះ ណៃ មកដាក់លើរូបព្រះពុទ្ធ ព្រមទាំងសរសេរថា ៖ «ក្មេងប្រុស ណៃ ជាព្រះពុទ្ធមកចាប់កំណើត ពីព្រោះមនុស្សសម័យនេះមិនគោរពសីលធម៌ និងសាសនាទេ ។ ហេតុនេះ ក្មេងប្រុស ណៃ មានតួនាទីបង្ហាញផ្លូវដល់អ្នកវង្វេងទាំងឡាយឱ្យដើរលើផ្លូវត្រូវវិញ ។ នេះជាព្រះពុទ្ធរបស់ខ្ញុំ លោកសាស្ត្រាចារ្យ ណៃ» ។

ក្រោយពីមានមតិរិះគន់ពីការកាត់តរូបភាពមិនសមរម្យនេះ ក្រុមការងារសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់វត្តសួនកែវ ស្ថិតនៅឃុំបាងសែន ស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ និងជួបជាមួយព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ដើម្បីសាកសួរពីករណីនេះ ។เวียนว่ายตายเกิด - Pantip

ព្រះចៅអធិការវត្តសួនកែវ ព្រះនាម Phayom Kanlayano មានសង្ឃដីកាថា ការកាត់តរូបមុខក្មេងប្រុស ណៃ មកដាក់លើរូបព្រះពុទ្ធបែបនេះ គឺជាទង្វើមួយជ្រុលហួសហេតុពេក ព្រោះពួកគេគោរពអ្វីដោយគ្មានហេតុផល ហើយកម្រមានអ្នកណាធ្វើបែបនេះណាស់ ។ ទង្វើនេះហៅថា មិនខ្លាចចិត្តមនុស្សភាគច្រើនដែលគោរពព្រះពុទ្ធសាសនាទេ ។ ហេតុនេះ ចូរកុំបំផ្លាញព្រះពុទ្ធសាសនាលើសពីនេះអី ។

ចំណែកការលើកឡើងថា ក្មេងប្រុស ណៃ មានអាយុ៨ឆ្នាំ គឺជាព្រះពុទ្ធមកចាប់កំណើតនោះ ព្រះចៅអធិការវត្តសួនកែវ មានសង្ឃដីកាថា វាគឺជាពិភពផ្សេងគ្នាជាមួយជំនឿផ្នែកព្រះពុទ្ធសាសនា ។ នេះគ្រាន់តែជាការលើកឡើងដោយខ្លួនឯងប៉ុណ្ណោះ ហើយទង្វើនេះនឹងប៉ះពាល់ដល់ផ្នែកសាសនាយ៉ាងខ្លាំង ។พระพยอมตำหนิ ตัดต่อภาพน้องไนซ์เป็นพระพุทธเจ้า คนทำไม่เกรงใจชาวพุทธ  ชี้เนื้องอกพระพุทธศาสนา

រីឯអ្នកមានជំនឿថា ក្មេងប្រុស ណៃ ជាព្រះពុទ្ធមកចាប់កំណើតនោះ បាននាំគ្នាមកអង្គុយស្តាប់ក្មេងនេះទេសនា និងផ្តល់ចំណេះដឹងផ្លូវធម៌ដល់ពួកគេ ។ រីឯអ្នកខ្លះទៀតបានទៅសុំពរផ្សេងៗ ហើយឱ្យក្មេងនេះចាក់ទឹកនៅលើក្បាលទៀតផង ។ ពេលខ្លះ គេឃើញមានការបង្ហោះវីដេអូប្លែកៗ ដូចជា មនុស្សចាស់ជាច្រើននាក់នាំគ្នាទៅអង្គុយក្រាបសំពះក្មេងខាងលើ ខណៈក្មេងនេះស្រែកថា ពួកគេជាមនុស្សល្ងង់ ។

ក្រោយពីបានឃើញការកាត់រូបភាពមិនសមរម្យនេះ ពលរដ្ឋថៃដែលគោរពព្រះពុទ្ធសាសនាមិនអាចទទួលយកបានទេ ដោយមនុស្សមួយចំនួននិយាយថា សុទ្ធតែជាអ្នកល្ងង់ ដែលនាំគ្នាមកក្រាបសំពះក្មេង ហើយត្រូវក្មេងជេរថា ពួកល្ងង់ទៀត ៕ ไนซ์ นิรมิต คนแห่กราบไหว้ ตอบคำถาม สติปัฏฐาน4 - Pantipប្រភព ៖ NewsWorkpoint

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមុខបដិសេធជុំវិញដែលថាក្រុមហ៊ុន Vingroup វៀតណាម បើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជា

0

កាលពីម្សិលមិញ មានសារព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការចេញផ្សាយ ស្រដៀងគ្នា ដោយលើកឡើងថា៖”ក្រុមហ៊ុន Vingroup របស់វៀតណាមនឹងដាក់ដំណើរការតាក់ស៊ីអគ្គិសនីប្រមាណ២៥០០ គ្រឿងក្នុងប្រទេសកម្ពុជាចាប់ដើមឆ្នាំ២០២៤ ខាងមុខនេះ។ ដោយក្រុមហ៊ុន គ្រោងនឹងបើកដំណើរការនៅ៣ខេត្តក្រុងប្រទេសកម្ពុជា គឺក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ”។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា៖” ក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ”។

ហេតុដូច្នេះ នឹងមិនមានការបើកក្រុមហ៊ុនតាក់សុី Vingroup ដូចដែលនឹងការចេញផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំបន្តទៀត៕May be an image of text

 

 

នាយកកម្មវិធីប្រកួតបវរកញ្ញានីការ៉ាហ្គ័រលាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ថា ក្ប.ត់ជា..តិ

0

នាយកកម្មវិធីប្រកួតបវរកញ្ញានីការ៉ាហ្គ័រលោកស្រី Karen Celebertti បានចុះចេញពីតំណែងរយៈពេល ១០ ថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ។ ប៉ូលិសនីការ៉ាហ្គ័របាននិយាយថាលោកស្រីយកកម្មវិធីប្រកួតសម្រស់ដើម្បីប្រឆាំងរដ្ឋាភិបាល។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបវរកញ្ញានីការ៉ាហ្គ័រ Sheynnis Palacios ក្លាយជាម្ចាស់មកុដ Miss Universe លើកទី៧២លើទឹកដី El Salvador ។Miss Universo acepta renuncia de Karen Celebertti y descarta acuerdo con  otra «franquicia afiliada» en Nicaragua – Artículo 66

បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសឈ្នះក្នុងការប្រកួតប្រជាជននីការ៉ាហ្គ័រាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីអបអរសាទរភាពជោគជ័យដែលមិននឹកស្មានដល់របស់ Sheynnis Palacios ឈ្នះមកុដបវរកញ្ញាចក្រវាឡ ព្រោះវាជាលើកទីមួយហើយដែលនីការ៉ាហ្គាបានឈ្នះការប្រកួតនេះ។

មនុស្សជាច្រើនបានគ្រវីទង់ជាតិពណ៌ខៀវ និងសផ្លូវការរបស់ប្រទេស ដែលបានជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានសាយភាយពេញប្រទេសក្នុងឆ្នាំ ២០២៨ មុនពេលត្រូវបានគាបសង្កត់យ៉ាងឃោរឃៅ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega ដែលកាន់អំណាចតាំងពីឆ្នាំ ២០០៧ ដំបូងបានចេញសេចក្តីថ្លែងការណ៍មួយស្វាគមន៍ជ័យជម្នះរបស់ Sheynnis Palacios ជាមួយនឹង “មោទនភាព និងសេចក្តីរីករាយ” ។ ប៉ុន្តែភ្លាមៗនោះ បានប្រែក្លាយប្រឆាំងនឹងនាង និងអ្នកដែលជាប់ពាក់ព័ន្ធរៀបចំកម្មវិធីប្រកួត នៅពេលដែលរូបថតរបស់នាងគ្រវីទង់ជាតិនៅឯបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ ២០១៨។Who is Sheynnis Palacios? Here's Miss Universe 2023's age, boyfriend,  parents, education, hobbies, best photos, Instagram followers - Masala

ម្ចាស់មកុដ Miss Universe លើកទី៧២ មិនបានត្រឡប់ទៅនីការ៉ាហ្គ័រវិញទេចាប់តាំងពីបានគ្រងមកុដបវរកញ្ញាចក្រវាឡ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្រី Karen Celebertti និងកូនស្រី ត្រូវបានបដិសេធមិនឱ្យចូលប្រទេសនីការ៉ាហ្គ័រឡើយ ដោយបង្ខំឱ្យពួកគេហោះហើរទៅកាន់ម៉ិកស៊ិក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏និយាយផងដែរថា ប៉ូលិសសបានចាប់ខ្លួនស្វាមី និងកូនប្រុសរបស់លោកស្រី Karen ដែលជាសហម្ចាស់សិទ្ធិផ្តាច់មុខ Miss Universe ក្នុងស្រុក។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា ពួកគេបានចូលរួមក្នុង “សកម្មភាពភេរវករនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ” ដែលជាការយោងទៅលើការតវ៉ាប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១៨ ។Directora de Miss Nicaragua anunció su retiro de la organización

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ X អតីត Twitter លោកស្រី Karen បានទទូចថាមិនដែលមាននយោបាយណាមួយពាក់ព័ន្ធនឹងការប្រលងសម្រស់ដែលនាងបានរៀបចំនោះទេ។

អ្នកកាសែតជើងចាស់ Nicaraguan ម្នាក់ដែលស្ថិតក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលចំនួន ២២២ នាក់ដែលត្រូវបានរត់ទៅសហរដ្ឋអាម៉េរិកកាលពីដើមឆ្នាំ២០២៣បាននិយាយថាខ្លួនសង្ឃឹមថាការលាលែងពីតំណែងរបស់លោកស្រី Karen នឹងនាំឱ្យមានការដោះលែងស្វាមីនិងកូនប្រុសរបស់គាត់៕Miss Nicaragua Sheynnis Palacios wins Miss Universe crown | International |  EL PAÍS English

ខាត់ វៃហាំង ដឹកដៃស្រីស្អាត សិទ្ធី នីកា ចូលរួមកម្មវិធីមួយនៅប្រទេសថៃ

0

តារាសម្តែងប្រុសជួរមុខប្រចាំប្រទេសលោក ខាត់ វៃហាំង និងតារាសម្តែងស្រី សិទ្ធី នីកា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំងពីរបានដឹកដៃគ្នាចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍មហោស្រពភាពយន្ត KAEN FILM FESTIVAL7 2023 នៅប្រទេសថៃ។ ការចាប់អារម្មណ៍នេះដោយសារតែនេះគឺជាលើកទីមួយហើយដែលតារាសម្តែងទាំងពីរដួងបណ្តើរគ្នាចូលរួមកម្មវិធីនៅក្រៅស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLcPFqrKniusV2BhqMAclibBmztlq7k1Rvv_YA_bnmlC2Lamxs7K_Li1oDiiZgUhip2u_p5wxoSOOJ-BTvmWlLxsdEX7JN8gIm1oMju706DRtvo1XTkRTLy5COwmf4k5X63UGJ_uQ8poxH196XnX-4X6vUvintNf0Byf4o7jgTiMKUYizkYZN-sXOjn74/s2048/image_2023-12-13_16-14-56.png

លោក ខាត់ វៃហាំង បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី១៣ ធ្នូ ដោយបានដឹកដៃស្រីស្អាតសិទ្ធី នីកា ចូលរួមកម្មវិធីដោយភ្ជាប់មកជាមួយពាក្យពេចន៍ថា «រូបភាពអនុស្សាវរីយ៍ នៃការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី KAEN Film Festival 7 12-12-2023 ( Thailand )»។ តារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះបានឱ្យដឹងថាការចូលរួមរបស់អ្នកទាំងពីរនេះគឺតបតាមការអញ្ជើញរបស់កម្មវិធីក្នុងនាមជាតារាសម្ដែងតំណាងឱ្យប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq2-07hMNtJ38uoWyXAZNg8f29xQQVDBA4IiJKZBNSRYWdZ2RslhsvynV83ofaN-mPi5m0xZdSH_UM0kdtSvl8vza5wWf6edFHPtEqdcJJDrYtxUUhlna-LDvQhXCU9UvpHfz8jkaSgLMRDMdpOYOgC0MRJHL_cAROMNWSGS5QA3P7DHjJobgRZUEwp8w/s2048/image_2023-12-13_16-14-57.png

ក្នុងរូបភាពលោក ខាត់ វៃហាំង និងអ្នកនាង សិទ្ធី នីកា បានគ្រងឈុតសម្លៀកបំពាក់ និងរ៉ូបពណ៌ខ្មៅទាំងពីរនាក់ ដោយនៅត្រចៀកអ្នកនាង សិទ្ធី នីកា អមជាមួយក្បាំងត្រចៀក ជាគ្រឿងអលង្ការបុរាណខ្មែរ ចំណែកឯលោក វៃហាំង វិញក៏បង្ហាញពីកន្លាស់អាវម៉ូតខ្មែរដ៏ ស្រស់ស្អាត ធ្វើឱ្យមានភាពលេចធ្លោយ៉ាងខ្លាំងនាឱកាសចូលរួមព្រឹត្តិការណ៍មហោស្រព មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhoAut4YBbaZ2ZKkbiDxxjs3qeSnXkrRKqnJMfDVyFt720x8Kw9-uV_5LJvhKc70K34_tiYmaCojuY8Li_pyYGSJLYOLCcjF1X9CKqpJwuZq7dnYgBgaOLYtYzSoGIn0j5ZLUl5qVgRYT1jAgzKniZwEY93SkCzFI_zLKOswJ-jihVQe5MOEgiFRON6qk/s2048/image_2023-12-13_16-14-59.png

គួរបញ្ជាក់ថាលោក ខាត់ វៃហាំង និងអ្នកនាង សិទ្ធី នីកា តារាស្រីមានងារអ្នកម្នាងរូបនេះធ្លាប់សម្តែងជាតួឯកជាមួយគ្នាក្នុងរឿងភាគ «ស្នេហ៍ឥតព្រាង» និងរឿង «ពណ៌ជីវិត» របស់ស្ថានីយទូរទស្សន៍ភីអិនអិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxz92BFQT7ou3B9IkE7jV1By2B75DLdqqivB0j3LvT3Tn-C0vSoSJb7nQ5YF4pb8zmJhMOlpGcHknZkKBiFQ3x6dZM-WrD3Qp8w_HwvHkxvXkj8tN3mgkdZXTx0vlLV7V5KEqR3easULsLHGMLwRwoUnoFn7Wf2ktgDw5YGybh9Tuxo_wv9HOK4RyzUUA/s2048/image_2023-12-13_16-15-01.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi721uro5D_nlnJqfa97U-tP2POlBpbD7e0uDyr1gENMhfDzM8YxaK04QV5mtR9Vmi6a3QZaQVI-77BuHgHn9jivRXa8FKz9dQlCSbxRMD73jdkIP8zR1mZjGlQrLTgVC1P5R-AQOj7yUQhgxEK7QY0oa3bIKQd0xn6TKlf1TA-tcz62ytbCM1cM2TTLrE/s2048/image_2023-12-13_16-14-58.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRaREoBr8-TvzylcPOYUQrEpchLLto6wP6xRb1Xf1t2jKcD-K32tWJWPN04Cd1iqwlwbU-VZvXwwL_qeGvKwnqjxKeiUQZ6SS_DnF23FEoCHysgrrRUuP5tfxFpFwYAvFgv_jzR0utyBfEXWdijBbTBlTaFsvkAQ4_1yzCCHmmiDXn4SIdjKaSGoszLJI/s2048/image_2023-12-13_16-14-58%20(2).png

លាវ វេងហួរ បបួលបេក្ខភាពផ្សេងទៀតរាំបទឧកញ៉ា ខេមរៈ សិរីមន្ត ដែលកំពុងល្បីយ៉ាងសប្បាយរីករាយ

0

បន្ទាប់ពីបង្ហាញឈ្មោះ វណ្ណដា ក្នុងបទសម្ភាសរួច លោក លាវ វេងហួរ បេក្ខភាពតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International 2023 នៅប្រទេសថៃ លោកបានបបួលបេក្ខភាពប្រទេសផ្សេងទៀត រួមទាំងអ្នកនាង ប្រាសាទ ដាវីន ផង រាំបទឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me PaPa» ដែលជាបទផ្ទុះកក្រើកខ្លាំងលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7UMymqicFQXm4VoUBPz08XOz-vUJ-vHYI8A3_uiySMfq6rjmA7ShWzdK2aHF1YqwzYGWmP3zLxdpuBrha5Fp3IdQwTmM1oUdR7p0gA93dsRCaypM00LmnuhqivjMmpBdAL7Fan5JiI2PvkOo9a97NQMD8c97l0fwoVarOLRar3JftMbGYp1uBOdNJxmE/s2048/406938368_24496324433314351_5585493683060151990_n.jpg

ក្នុងអំឡុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិលោក លាវ វេងហួរ បានសាងភាពលេចធ្លោយ៉ាងច្រើននៅក្នុងការប្រកួតខណៈអ្នកគាំទ្រកម្ពុជារំពឹងថាលោកនឹងទទួលលទ្ធផលល្អក្នុងកម្មវិធី Mister Friendship International 2023 ខណៈប្រកួតក្នុងស្រុកគឺជាការរៀបចំដំបូងក្រោមការដឹកនាំរបស់អ្នកនាង ប្រាសាទ ដាវីន។ កាលពីកន្លងមកថ្មីៗនេះ វេងហួរ បានឈ្នះពានរង្វាន់ Best Swimsuit ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងនិងក្រៅស្រុក។ បន្ទាប់ពីទទួលលទ្ធផលល្អក្នុងជំហ៊ានដំបូងពេលផ្តល់បទសម្ភាសជាមួយពិធីករ បេក្ខភាព លាវ វេងហួរ បានបង្ហាញឈ្មោះ វណ្ណដា តារាចម្រៀងរ៉េបល្បីប្រចាំប្រទេសកម្ពុជាជាមួយព្រឹទ្ធាចារ្យ គង់ ណៃ ទៀតកាន់តែផ្ទុះការគាំទ្រកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFg0RlSpyxw4qDKZDXPSETKNJfF3LFTGY8FDXmOA9U76gWPlZd0nD8-D4ralvxauu3Gj_DKoYLZQOMGmakM00vAT06GC2GXIiW2YhQPak7os84JrKYfBGpy35EHFDVQWjbhYGpeLnR-kdFCf_nZ7ZtsiDdgoDQLx-OaLGfHstdE1eH0r-MWWpVSuliu7I/s2048/321661823_659915219207646_555251780339608345_n.jpg

ដោយឡែកក្នុងដំណើរការប្រកួតទៅទីកន្លែងនានាក្នុងកម្មវិធីខាងលើនេះ លោក លាវ វេងហួរ បានបង្កើតភាពសិទ្ធិស្នាលជាមួយបេក្ខភាពផ្សេងទៀត ខណៈអ្នកនាង ប្រាសាទ ដាវីន ND Mister Friendship Cambodia បានហោះទៅគាំទ្រលើកទឹកចិត្ត វេងហួរ ដល់ប្រទេសថៃតែម្តង ហើយទាំងបេក្ខភាពកម្ពុជា និងមិត្តផ្សេងទៀតរួមទាំងអ្នកនាង ដាវីន ផងបានរាំទិកតុកលេងយ៉ាងសប្បាយរីករាយធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKOaRXfKcK9zyZju0j0-jUyoQ626I_rkBYcj9cdPmrOwMJNqV6eZ-6h4IbnEYUFDucPTU05Fb_fzKqbP1k0bBsWlyZ7uXVQcSF0bL8L96c2LjIAAtzLZNykyrSVywHZ16Khfuo-WpcfzfAzGFyfotxA-YW6izIWil64MKjn1_sFgnjcY5Nz8oOneyqd0Q/s1280/396570579_891048302379973_3620512416371273252_n.jpg

លោក វេងហួរ បានបបួល បេក្ខភាពប្រទេសកូរ៉េ ឡាវ តៃវ៉ាន់ វៀតណាម និងមីយ៉ាន់ម៉ា រាំបទរបស់ឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me PaPa» ឬហៅក្រៅថា «បាញ់ស្នេហ៍» ដែលជាបទផ្ទុះការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គម ហើយបទនេះក៏ជាបទដែលតារាចម្រៀងមានងារជាឧកញ៉ា រូបនេះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនបន្ទាប់ពីមានរឿងអាស្រូវផងដែរ។ មកទល់ពេលនេះបទនេះមានការស្តាប់ជាង៣លានដងលើបណ្តាញយូធូបរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ត្រឹមរយៈពេល១ខែដែលជាស្នាដៃនិពន្ធដោយ សង្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEDZ1KiEa5ClSkq-Mt7RcWxd65UGDUZxNG-NdvRLDBlziv9L_ZABx9nH5JIuFPLNGXBBfy7sBcWfSNJwIv-TKws48OhDguKyZObqJz27WINWk868ktII_1SWVO_aOYO4-AIRxUA2u49ajcyz0GEmzhz3mV1WNpmK4vdBcmLJiB4C64P9vPA5XrJrVUoM/s1800/409291976_24531268159819978_3156760635298312020_n.jpg

គួរបញ្ជាក់ផងដែរថា លោក លាវ វេងហួរ ជាអ្នកខេត្តកំពង់ធំ បានបញ្ចប់ការសិក្សានៅ សហរដ្ឋអាម៉េរិកហើយសព្វថ្ងៃមានអាជីពជាម៉ូដែល ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ និងជាគ្រូបង្ហាត់ប្រដាល់សកល។ ហើយនៅថ្ងៃទី១៣ ធ្នូ នេះគឺជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Mister Friendship International 2023 ផងដែរ៕

 

ការសិក្សាបានបង្ហាញថា ការទប់កណ្តាស់នៅពេលផ្តាសាយអាចបណ្តាលឱ្យរហែកបំពង់ខ្យល់

0

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកបាននិយាយថា អ្នកមិនគួរទប់កណ្តាស់របស់អ្នកឡើយនៅពេលដែលអ្នកមានអារម្មណ៍ចង់ផ្តាសាយ។ បន្ទាប់ពីរកឃើញករណីអ្នកជំងឺដំបូងបង្អស់របស់ពិភពលោក ព្យាយាមទប់ការកណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ ទីបំផុតបំពង់ខ្យល់ត្រូវបានរហែក។

យោងតាមគេហទំព័រអន្តរជាតិ Live Science ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើង ខណៈដែលបុរសម្នាក់កំពុងបើករថយន្ត ស្រាប់តែមានអារម្មណ៍ចង់ផ្តាសាយ ហើយគាត់ក៏បានទប់ការកណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ ធ្វើឱ្យបំពង់ខ្យល់របស់គាត់ត្រូវបានរហែកភ្លាមៗ។How to stop sneezing: 12 natural tips

ការទប់កណ្តាស់ដោយខ្ទប់ច្រមុះ និងខ្ទប់មាត់ អាចបណ្តាលឱ្យសម្ពាធក្នុងផ្លូវដង្ហើមខាងលើកើនឡើងដល់ជាង ២០ ដងនៃសម្ពាធដែលជាធម្មតាកើតឡើងក្នុងពេលកណ្តាស់។ បុរសនោះបានធ្វើដំណើរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដោយគាត់មានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងបំពង់ក ហើយបំពង់ករបស់គាត់ហើមទាំងសងខាង ប៉ុន្តែគាត់មិនមានបញ្ហាក្នុងការដកដង្ហើម លេប ឬនិយាយនោះទេ។ ទោះជាយ៉ាងណា យោងតាមការស្គេនតាមរយៈកុំព្យូទ័រ (CT) បានរកឃើញស្នាមរហែកសរសៃចងប្រវែង ២ x ២ មិល្លីម៉ែត្រ គ្រូពេទ្យបានកំណត់ថា បុរសនោះមិនត្រូវការវះកាត់ទេ។Got allergies? Here's how to handle sneezes this spring

ទោះបីជាយ៉ាងណាក៏ដោយ បុសរម្នាក់នោះត្រូវបានគេតាមដាននៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃ ដើម្បីធានាថាកម្រិតអុកស៊ីហ្សែនរបស់គាត់ និងសញ្ញាសំខាន់ៗផ្សេងទៀតមានស្ថេរភាព ហើយគាត់ក៏ទទួលបានថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបំបាត់គ្រុនក្តៅផងដែរ។

គួរបញ្ជាក់ដែរថា អ្នកមិនគួរទប់កណ្តាស់របស់អ្នកឡើយនៅពេលដែលអ្នកចង់ផ្តាសាយ ដូច្នេះសូមបញ្ឈប់អាកប្បកិរិយាបែបនេះជាបន្ទាន់ព្រោះវាអាចមានផលប៉ះពាល់ជាច្រើនលើរាងកាយដូចជា ខូចត្រចៀក, ខូចសសៃឈាម, រហែកបំពង់ខ្យល់, រលាកខួរក្បាល និងឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗទៀត៕

Peypey Dy និង ចែតា ពន្លះទៅតារាសម្តែងម្នាក់ចេញមុខនិយាយជំនួសម៉ាដាមដាមិនជួលអ្នកប្រូម៉ូតផលិតផលសម្តីអសីលធម៌

0

ភ្លេចខ្លួនតែមួយភ្លែតស្រាប់តែមានតារាសម្តែងម្នាក់បានចេញសម្តីស៊កសៀតក្នុងន័យឌឺដងទៅអ្នកប្រូម៉ូតផលិតផលដែលត្រូវបានម្ចាស់ប្រ៊េនមិនយកខ្លួនព្រោះសម្តីអសីលធម៌ហើយទៅLiveជេរគេ ប្រៀបដូចជាសម្តៅទៅម៉ាដាមដា ជាមួយ PeyPey Dy និងចែតា ដែលមានរឿងចម្រូងចម្រាស់ជាមួយគ្នា។ ការលើកឡើងក្នុងន័យឌឺដងនេះ PeyPey Dy និងចែតា បានពន្លះទៅតារាសម្តែងនោះវិញជាមួយសម្តីចាក់ដោតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2NrC2iE1K-56SuFojvH7TTdZ1W5X5YeWnM5KeAgq85-rgXSDFQdJCpTrPyhDqM0iMj0K-bLzyspAoa7hA5niShv9pcGJIKP3zAWc2n47vnyZvZ2UYIWNq3ojN4BSie4zorJGg8un78c9l6L6uHzaNss0K7TLwwaYxgvoX0qa7SeyTFch0ArdIr73oVgE/s2048/395520006_852136783235332_3504221558067058199_n.jpg

នៅថ្ងៃទី១២ ធ្នូ មានគណនីហ្វេកប៊ុកមួយឈ្មោះថា Pu Jing ដែលបានដាក់ការសម្គាល់ថាជាអ្នកសម្តែង ម៉ូដែល និងពិធីករ បានបង្ហោះប្រយោគមួយថា ««ក្រុមហ៊ុនធំៗគេអត់ជួល ពួកប្រម៉ូត ជេរប៉ាចោលគេទេ សំដីអសីលធម៌ មកផ្សព្វផ្សាយ នាំខូចឈ្មោះក្រុមហ៊ុន ខូចតំណាងចែកចាយគេទេ នេះ គេមិនយកខឹងឡាយជេរគេ »។ ពាក្យសម្តីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះគេគិតថាចង់សម្តៅទៅរឿងម៉ាដាមដា PeyPey Dy និងចែតា ដែលមានបញ្ហានឹងគ្នាទាក់ទងនឹងតម្លៃខ្លួនក្នុងការប្រូម៉ូតផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9elB4JK5G0YwXlA8orlribiIr2jeAbjEPNuPRV_lyAgq4p9ckOPf0q-C2RKuvzDhlj0M3dLBLLB24e5H7fJorCcxDXAa3pU6AMBsEmwjD9nfllW7F7v20-fDbaTov2VLt8gebwOUIS-CatUqsuxNvEXskFS2mHtd-lPiCdKSP_m0iw1DtDnPlqJjFRSA/s2048/image_2023-12-13_11-16-09.png

ប្រយោគក្តៅគគុកនេះបានធ្វើឱ្យ Peypey Dy ចេញមកតបតវិញថា «តែមានក្រុមហ៊ុនខ្លះ អត់យកគេហើយ អសីលធម៌ ដើរនិយាយអាក្រក់ពីគេ អ្វីដែលកាន់តែថោកទាបនោះគឺ សុំគេថតហើយផុសធ្វើទីផ្សារមុននឹងចរចាតម្លៃទៀត ហេតុតែក្រុមហ៊ុនគេធំ»។ មិនត្រឹមតែអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះប៉ុណ្ណោះទេដែលចេញមកតបតការលើកឡើងខាងលើនេះ alex conan real ហៅ ចែតា ក៏ចេញមុខមកពន្លះគណនី Pu Jing នេះដូចគ្នាព្រមទាំងទម្លាយទៀតថាលោកជាបងប្អូនម៉ាដាមដា ទើបចេញមកនិយាយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh36foa1HKNIuhUuX0fD82VhXcvTuG6aQXDh2mqbgrRbyrys5OzF82a4pwrCs4TadfqDUygMwJAS1osuoYMybeHdgkhwwGSqcBiGIQChIHmwXE2TpXIBZuVElyD68-JsKrCXUww-HH2FzKODNJYGE-Ms1IjJHtX313Vv-0aUzFzgCNYnYQJGhvWM6Ztcgo/s2048/409420287_917496433053663_6487628915295664378_n.jpg

ចែតា សរសេរថា «ឮគេប្រាប់ថាគាត់ជាបងប្អូននឹងគ្នា បងហាសបងទើបក្រោកពីដេកមែនបើទើបក្រោកដេកវិញទៅ ក្រុមហ៊ុនធំៗគេអត់ដែលថតរូបជាមួយតួpost promote marketing ដូចក្រុមហ៊ុនខាងអ៊ីនោះទេ…បងប្អូនហាសជួយតបCmtគាត់ផង»។

ការតបតពីសំណាក់ Peypey Dy និង ចែតា ទៅកាន់គណនី Pu Jing នេះដែរ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការសាទរព្រាតនិងបានរិះគន់ទៅកាន់តារាសម្តែងរូបនេះផងដែរទើបតែចេញមុខពេលសាច់រឿងស្ងាត់ទៅហើយ។

គួរបញ្ជាក់ថា អ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJhn5CSFJKvngV2iTyxx80itqPRFIgL78e64kdj8EieaP2nbBVzn5cl52FuskT1CxirAt5omDp1Ojy_Q-ssE1e4hhGmEbiT42i6QmM6UQ-M44LOu2qUCWPQ6W49eA8Ua0YRhXGCAqMTplCKOVQvhiauXESwEethlfo8VlaFYsp3LVW2hm3wcezz4FEZs4/s717/Capture%20(115).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TRN9BZRcEJGL8M-51LQBT_6d1_JrXEOenKll7GsSILt_FIL0rwnrPzX3OvTvm09YN8ZGyWgPchjuTrQ189Ofyhnr3cQ8SAbQ9v3DgSKigP_3z65XWITuWs_OVLisSGshEK6dufSn5amXUCkNJ2fDJaeYEUDjj9kz3UIMHUoDQDTQqJnfjGr7bTQvwGk/s811/fr.PNG

រៀបការបាន១០ថ្ងៃលោក រស់ រាជ្ជសាល ទទួលតំណែងជាអគ្គនាយកក្រុមហ៊ុនដាណា ទ្រី

0

ដូចមហាជនជ្រាបហើយថាអ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ទ្រី ដាណា សម្រេចចិត្តចូលរោងជ័យជាមួយអតីតម៉ូដែលសង្ហា លោក រស់ រាជ្ជសាល មានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែតារាល្បីៗជាច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗផងដែរ។ ក្រោយរៀបការប្រមាណ១០ថ្ងៃពេលនេះ ស្វាមីលោកស្រី ទ្រី ដាណា បានទទួលតំណែងអគ្គនាយកក្រុមហ៊ុនគ្រប់គ្រងជំនួញវាល់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2bSlJmFyZZvWuf2Isn_fHbJeik4Ea52ii7Ff5a2xuC-IXP7tjkAiVv53plGrn9GZrDa0tYprfOEvbfy9lWr7hD0lw4SkuzM3tSuPQXkwKRzs2UpPpDYh5EiGfj84SieNkXrDWcsInGcYt35xQqMO1-1Oc2C8YMuxwp6nsMZqNmUKKTEuusffS6QgUW8/s2048/image_2023-12-13_15-01-39.png

នៅថ្ងៃទី១៣ ធ្នូ នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានបង្ហោះអមអរស្វាមីក្នុងឱកាសទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ ក្នុងសំណេរនោះ លោកស្រី ទ្រី ដាណា ថា «
ថ្ងៃនេះបងសាល ឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ហើយ សូមអបអរសាទរប្ដីសម្លាញ់ សូមអរគុណបង ដែលមកជួយការងារអូនគ្រប់បែបយ៉ាង។ ជូនពរបងបានសម្រេចគ្រប់ភារកិច្ចការងារ។ ក្រុមហ៊ុន ដាណា ទ្រី នឹងមានអ្វីថ្មីកាន់តែច្រើន ហើយនាំយកភាពជោគជ័យជូនបងប្អូនទាំងអស់គ្នា។ យើងទាំង២នាក់ រួមដៃគ្នាដើម្បីដឹកនាំក្រុមហ៊ុនអោយរីកចម្រើនទៅមុខកាន់តែខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOD1cs8oXv5NSBAgipqBbNdwyC8o0bycu-H7DQyp_Lxe5tMF7GFJfyPo6lnxHvrCDAosYQzLbfaFQdJWbnVm32ycC0tT9aPcps7a6cf7f5YdnhvYr3B5y4pLop3smcjUYfd9StyuefkWBast0UGXwlQQFKzHXnrLgShuHolrvTXPIqmYZIgSbAaizUitM/s2048/image_2023-12-13_15-04-15.png

ដំណឹងដែលលោក រស់ រាជ្ជសាល ឡើងកាន់តំណែងជាអគ្គនាយកនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមអមអរសាទរទៅដល់អតីតម៉ូដែលរូបនេះផងដែរ។

តាមរយៈវីដេអូមួយ លោកស្រី ទ្រី ដាណា បាននិយាយថាខ្លួនមិននឹកស្មានថា ស្វាមីខ្លួនពូកែខាងរកស៊ីនោះទេ បន្ទាប់ពីលោក រស់ រាជ្ជសាល បង្ហោះវីដេអូបែបកំប្លែងប្រូម៉ូតផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv4ULWTX8De3MtkoeYIK5Jzm1Rf2elTjkYiVgXafflHVfhu9K7yp3KoR1IuD2DUMP_kGwDYR9uvB7exdpylU5RGYFtlfbyoOOXyWpXgtDM32JiW05A0OmBo1abawCIYxQOdRjkHNG6rDNthhbPfMtmWACWlj1P3aQFnLAoTrX-dotMVSY2RVo2zxDxVHk/s2048/image_2023-12-13_15-01-41.png

គូសបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានចូលរោងការតាមប្រពៃណីដោយរៀបចំយ៉ាងអធឹកអធមកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានចំណាយពេលវេលាទៅខេត្តព្រះសីហនុ និងសៀមរាប ហើយក៏មិនភ្លេចឆ្លៀតliveលក់ផលិតផលរបស់ខ្លួនឡើយ។ ជាពិសេស គូស្វាមីភរិយាមួយគូនេះរៀបការរួចកាន់តែផ្អែមល្ហែមលើសមុនទៅទៀតជីវិតពោរពេញដោយសុភមង្គលតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8347GeB8G4WzsGecQQ6m_6mqfahYPQIiEE_IG2Kw6C2nJEfN44lHBcHxKGVLrRdkVRXXfL4pU6b1mzcFjnGaWoAXloSk0dZsA0LR-452tD0zaek42epX8_-2cQCxp6WTyOHGlSkICn_Hkaum-dPyYeQU9-4DmQaSI0XzKu8AUamjX-odyh6ILURPVMfk/s2048/image_2023-12-13_15-01-41%20(2).png

ថៃប្រកាសអាសន្នពីកម្រិតខ្យល់កខ្វក់បំផុត លោកអភិបាលក្រុងបាងកកត្រៀមប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ

0

ប្រទេសថៃ ៖ លោក Chatchart Sitthiphan អភិបាលក្រុងបាងកកលើកឡើងថា បើរយៈពេល២ថ្ងៃទៀត បើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ។ រីឯអ្នកហាត់ប្រាណនៅតាមទីសាធារណៈ ក៏ត្រូវផ្អាកហាត់ផងដែរ ដោយសារកម្រិតធូលីកើនឡើងខ្ពស់នៅទីក្រុងបាងកក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Amarin News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកឱ្យដឹងថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នេះ លោកត្រៀមកំណត់វិធានការសម្រាប់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងរយៈពេលជាង៧ឆ្នាំ ដោយលើកទឹកចិត្តឱ្យពួកគេផ្លាស់ប្តូរប្រេងម៉ាស៊ីនក្នុងតម្លៃថោក ។ រីឯការប្រើប្រាស់រថយន្តបាញ់ទឹក វាអាចជួយកាត់បន្ថយធូលីបានតែមួយកម្រិតប៉ុណ្ណោះ ហើយនៅពេលឈប់បាញ់ទឹក នឹងមានធូលីច្រើនដូចមុន ។Health warnings as Bangkok chokes on pollution | The Star

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកអភិបាលក្រុងបាងកកលើកឡើងថា លោកបានជួបជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីវាយតម្លៃអំពីកម្រិតធូលីនៅតំបន់ «រ៉ាជប្រាស៊ុង» ។ តាមការពិនិត្យមើលការវាយតម្លៃបង្ហាញថា នៅថ្ងៃទី១៤ ខែធ្នូ កម្រិតធូលីនឹងធ្ងន់ធ្ងរជាងថ្ងៃទី១៣ ខែធ្នូ ហើយវានឹងកាន់តែធ្ងន់ធ្ងរបំផុត នៅថ្ងៃទី១៧ ខែធ្នូ ។ ប៉ុន្តែក្រោយថ្ងៃទី១៨ ខែធ្នូ កម្រិតធូលីនឹងធ្លាក់ចុះវិញ ហើយបរិយាកាសនឹងល្អប្រសើរឡើង ដោយយើងត្រូវត្រួតពិនិត្យគ្រប់តំបន់ទាំងអស់នៅទីក្រុងបាងកក ។

ចំពោះមូលហេតុបណ្តាលឱ្យមានធូលីខ្ពស់ លោកគិតថា ដោយសារការធ្វើចរាចរចង្អៀតពេក ទើបបណ្តាលឱ្យប៉ះពាល់ដល់បរិយាកាស ។ ហេតុនេះ លោកសូមសំណូមពរឱ្យពលរដ្ឋគ្រប់រូបជួយគ្នា ជាពិសេស អ្នកជិះរថយន្តចាក់ប្រេងម៉ាស៊ូត ដែលមានរយៈពេលលើស៧ឆ្នាំ ។ បច្ចុប្បន្ន រថយន្តប្រើប្រេងម៉ាស៊ូតមានចំនួន១លានគ្រឿង ហើយបើទោះជារថយន្តទាំងនេះបានឆ្លងកាត់ការពិនិត្យផ្សែងខ្មៅក្តី ប៉ុន្តែវានៅតែបញ្ចេញជាតិពុលយ៉ាងច្រើន ។ ដូច្នេះ រថយន្តចាក់ប្រេងម៉ាស៊ូត គួរទៅប្តូរប្រេងម៉ាស៊ីន និងតម្រង ។Bangkok air pollution prompts advice to work from home | Thailand | The  Guardian

កន្លងមក ទីក្រុងបាងកកបានកំណត់វិធានការជាមួយក្រសួងថាមពល ប៉ុន្តែនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ យើងនឹងកំណត់វិធានការលើកទឹកចិត្តអ្នកជិះរថយន្តប្រើប្រេងម៉ាស៊ូត និងប្រើម៉ាស៊ីនចាស់ ដើម្បីឱ្យពួកគេប្តូរប្រេងម៉ាស៊ីន និងតម្រងក្នុងតម្លៃសមរម្យ ។ លើសពីនេះ យើងនឹងសហការជាមួយក្រុមហ៊ុនរថយន្ត និងក្រុមហ៊ុនផលិតប្រេង ដើម្បីដោះស្រាយបញ្ហានាពេលនេះ ។

លោកអភិបាលក្រុងបាងកកបន្ថែមថា ចាប់ពីពេលនេះទៅ លោកនឹងតាមដាន និងវាយតម្លៃយ៉ាងតឹងរ៉ឹង ហើយបើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ខណៈអ្នកហាត់ប្រាណនៅតាមទីសាធារណៈត្រូវផ្អាកសិន ។Drive less to help solve Bangkok's air pollution

ចំណែកសំណើសុំប្រើប្រាស់រថយន្តបាញ់ទឹកនោះ វាអាចជួយបានមួយកម្រិតប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទេ ព្រោះនៅពេលឈប់បាញ់ទឹក កម្រិតធូលីនឹងច្រើនដូចមុន ។ នៅឆ្នាំ២០២៣ មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ប៉ុន្តែវាមិនអាចកាត់បន្ថយបរិមាណផ្សែងខ្មៅបានទេ ដោយសារការប្រើប្រាស់រថយន្តម៉ាស៊ូតក្នុងផ្នែកពាណិជ្ជកម្ម ។

អ្នកសារព័ត៌មានបានសួរទៅកាន់លោក Chatchart Sitthiphan អភិបាលក្រុងបាងកកថា នៅពេលព្រឹក ក្រោយពីលោកបានរត់ហាត់ប្រាណ តើលោកបានឃើញកម្រិតធូលីនៅពេលព្រឹកដែរឬទេ? លោកអភិបាលក្រុងឆ្លើយថា ៖ «ពេលនេះ កម្រិតធូលី PM 2.5 ធ្ងន់ធ្ងរណាស់ ។ ដូច្នេះ យើងគួរតែផ្លាស់ប្តូរវិធីហាត់ប្រាណមកហាត់នៅក្នុងក្លិបហាត់ប្រាណវិញ» ៕ ប្រភព ៖ Amarin News

បច្ចេកវិទ្យា AI ជំរុញការលក់រឿងប្រលោមលោកអនឡាញចិន

0

ប្រទេសចិន ៖ ចាប់តាំងពី OpenAI បានបើកដំណើរការកម្មវិធី ChatGPT ជាសាធារណៈកាលពីឆ្នាំ២០២២ បច្ចេកវិទ្យា AI (Artificial Intelligence) ក៏បានផ្លាស់ប្តូរវិធីប្រកបអាជីវកម្មជាច្រើន ជាពិសេស ការផលិតមាតិកា និងការសរសេរផ្សេងៗ ដូចជា ៖ ការសរសេរអ៊ីម៉ែល, ការសរុបរបាយការណ៍, ការសរសេរសុន្ទរកថា និងការបកប្រែភាសា ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

នៅខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន South China Morning Post រាយការណ៍ថា ការលក់រឿងប្រលោមលោកអនឡាញរបស់ចិននៅក្រៅប្រទេស បានកើនឡើងយ៉ាងខ្លាំង ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ។ បច្ចេកវិទ្យាទំនើបនេះអាចបកប្រែរឿងប្រលោមលោកអនឡាញចិនជាភាសាផ្សេងៗយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ។

យោងតាមទិន្នន័យពី China Literature ជាកម្មវិធីប្រលោមលោកអនឡាញចិន និងទទួលបានការគាំទ្រយ៉ាងច្រើនឱ្យដឹងថា កាលពីឆ្នាំ២០២២ ការលក់រឿងប្រលោមលោកអនឡាញចិននៅក្រៅប្រទេស បានកើនឡើងជិតស្មើ៤០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ចំនួនការលក់ប្រលោមលោកចិននៅឆ្នាំ២០២២ ស្មើទឹកប្រាក់ចំនួន៥៧២លានដុល្លារអាមេរិក ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

របាយការណ៍បញ្ជាក់ថា ទិន្នន័យរបស់ China Literature ទទួលបានការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាលប្រទេសចិន ។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ជាពិសេស បច្ចេកវិទ្យា Generative AI ក្នុងការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយដើមទុន ។

បច្ចុប្បន្ន គេបានប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់បកប្រែភាសាចិនទៅជាភាសាផ្សេងៗ ខណៈកាលពីមុន គេត្រូវការមនុស្សជាច្រើននាក់ដើម្បីបកប្រែភាសា និងអាចមានកំហុសឆ្គងផងដែរ ។ បច្ចេកវិទ្យា AI អាចបកប្រែភាសាបានយ៉ាងត្រឹមត្រូវ ឆាប់រហ័ស និងធ្វើឱ្យទីផ្សារប្រលោមលោកអនឡាញរបស់ចិនរីកចម្រើនបន្ថែមទៀត ។Chinese online literature leading the world: experts - Global Times

កាលពីឆ្នាំ២០២២ រឿងប្រលោមលោកចិនបានផ្សាយតាមអនឡាញជាង៣៤លានច្បាប់ ក្នុងនោះប្រលោមលោកមួយចំនួនបានបកប្រែជាភាសាផ្សេងៗប្រមាណជាង២០ភាសា ។ គេបានលក់ប្រលោមលោកចិននៅប្រទេសចំនួន៤០ លើពិភពលោក ដូចជា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកខាងជើង, អឺរ៉ុប និងអាហ្វ្រិក ៕ ប្រភព ៖ beartai