ប្រទេសចិន ៖ ខ្សែភាពយន្តចិនរឿង «Blossoms Shanghai» ដែលដឹកនាំការថតដោយលោក Wang Jiawei គឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញម្នាក់ បានចាប់ផ្តើមបញ្ចាំងតាមអ៊ីនធើរណេតនៅប្រទេសចិន និងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ លើសពីនេះ ក្រោយពីខ្សែភាពយន្តនេះចាប់ផ្តើមល្បីល្បាញ បានធ្វើឱ្យអាជីវកម្មនានានៅទីក្រុងសៀងហៃ មានសន្ទុះងើបឡើងក្នុងពេលជាមួយគ្នា ។
សាច់រឿងក្នុងខ្សែភាពយន្ត «Blossoms Shanghai» បានបង្ហាញពីរឿងរ៉ាវដែលកើតឡើងនៅទីក្រុងសៀងហៃ កាលពីឆ្នាំ១៩៩០ ។ ក្នុងអំឡុងឆ្នាំនោះ សៀងហៃ គឺជាទីក្រុងមួយរីកចម្រើន និងជាទីប្រជុំជនផងដែរ ។ រីឯទីកន្លែងថតវីដេអូ និងម្ហូបអាហារនៅក្នុងរឿងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្តនៅទីនេះ ក្រោយពីពួកគេបានមើលរឿងនេះចប់ ។
ផ្លូវមួយនៅទីក្រុងសៀងហៃ ឈ្មោះ ហួងហឺ គឺជាទីកន្លែងថតវីដេអូដ៏សំខាន់របស់រឿង «Blossoms Shanghai» ។ ហេតុនេះ វាបានក្លាយជាផ្លូវមួយទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកទស្សនាខ្សែភាពយន្ត ។ លើសពីនេះ នៅតាមចំណុចភ្លើងស្តុបនានា និងភោជនីយដ្ឋាននៅតាមផ្លូវហួងហឺ បានក្លាយជាទីកន្លែងថតរូបរបស់ភ្ញៀវទេសចរផងដែរ ។
បើគេធ្វើដំណើរទៅឆ្ងាយពីផ្លូវហួងហឺ ប្រមាណ២គីឡូម៉ែត្រ គេនឹងបានឃើញភោជនីយដ្ឋានមួយដែលមានមុខម្ហូបឆ្អឹងជំនីជ្រូក និងបាយដំណើប ។ វាជាអាហារដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ និងល្បីល្បាញក្នុងសាច់រឿង «Blossoms Shanghai» ។
ក្នុង១ថ្ងៃៗ ភោជនីយដ្ឋាននេះបានទទួលអតិថិជនជាច្រើននាក់ ហើយចាប់តាំងពីខ្សែភាពយន្តរឿង «Blossoms Shanghai» ចាប់ផ្តើមបញ្ចាំងនៅថ្ងៃដំបូងឃើញថា ចំនួនការស្វែងរក និងការលក់ម្ហូបអាហាររបស់ភោជនីយដ្ឋានបានកើនឡើងរហូតដល់៣០០% ៕










