លោក Steve Jobs គឺជាអតីត CEO របស់ក្រុមហ៊ុន Apple បានលាចាកលោក នៅពេលអាយុ៥៦ឆ្នាំ ដោយសារជំងឺមហារីកថ្លើម ។ លោកគឺជាមហាសេដ្ឋី១រូប ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិក ។ ខាងក្រោមនេះ គឺជាសម្តីផ្តាំផ្ញើចុងក្រោយរបស់លោក មុនពេលលោកបាត់បង់ជីវិត ៖

នៅក្នុងក្រសែភ្នែករបស់អ្នកដទៃគិតថា ជីវិតខ្ញុំ គឺជាជីវិតដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ប៉ុន្តែក្រៅពីរឿងការងារហើយ ខ្ញុំមានក្តីរីករាយតិចតួចណាស់ ។ នៅទីបំផុត ការមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺគ្រាន់តែជាការពិតក្នុងជីវិតតែមួយគត់ដែលខ្ញុំមាន ។Steve Jobs's Early Life: Upbringing & Education | Shortform Books

ពេលនេះ ខ្ញុំឈឺ និងសម្រាកនៅលើគ្រែពេទ្យ ហើយខ្ញុំបានគិតអំពីជីវិតរបស់ខ្លួននាពេលកន្លងមកទាំងអស់ ។ ខ្ញុំយល់ឃើញថា កេរ្តិ៍ឈ្មោះ និងមាសប្រាក់ដែលខ្ញុំមាន គឺវាគ្មានតម្លៃអ្វីទេសម្រាប់ខ្ញុំ នៅពេលខ្ញុំជិតដល់ថ្ងៃចុងក្រោយនៃជីវិត ។

អ្នកអាចជួលអ្នកណាម្នាក់ឱ្យមកបើករថយន្តឱ្យអ្នកបាន និងជួលអ្នកណាម្នាក់ឱ្យរកចំណូលឱ្យអ្នកបាន ប៉ុន្តែអ្នកមិនអាចជួលអ្នកណាម្នាក់ឱ្យមកទទួលយកជំងឺរបស់អ្នកបានឡើយ ។ យើងអាចស្វែងរកសម្ភារៈទាំងឡាយ ប៉ុន្តែមានវត្ថុមួយដែលយើងមិនអាចស្វែងរកបាន នៅពេលបាត់បង់វាទៅ គឺជីវិតរបស់យើង ។ ហេតុនេះ ត្រូវថែទាំសុខភាពយើងឱ្យបានល្អ និងសរសើរ ឬរីករាយជាមួយអ្នកដទៃ ។Steve Jobs dies; obituary; Apple's co-founder transformed computers,  culture - Los Angeles Times

នៅពេលយើងមានអាយុកាន់តែច្រើន យើងនឹងឆ្លាតឈ្លាសវៃជាងមុន ហើយយើងអាចនឹកឃើញថា នាឡិកា ទោះជាវាមានតម្លៃថោក ឬថ្លៃ ប៉ុន្តែវាប្រាប់ពីពេលវេលាដូចគ្នា ។ បើទោះជាយើងកាន់កាបូបមានតម្លៃថោក ឬថ្លៃ ប៉ុន្តែចំនួនទឹកប្រាក់ក្នុងកាបូបនោះ នៅតែមានតម្លៃដូចដើម ។ បើទោះជាយើងបើករថយន្តថោក ឬថ្លៃ ប៉ុន្តែផ្លូវ និងចម្ងាយផ្លូវនៅតែដូចដើម ហើយយើងអាចទៅដល់គោលដៅបានដូចគ្នា ។

បើយើងផឹកស្រាទំពាំងបាយជូមានតម្លៃថោក ឬថ្លៃ នៅពេលស្រវឹងនោះ យើងនឹងដើរទ្រេតទ្រោតដូចគ្នា ។ បើផ្ទះរបស់យើងមានទំហំតូច ឬទំហំធំ ទោះយ៉ាងណា យើងនៅតែឯកោដូចៗគ្នា ។ សេចក្តីសុខចេញពីខាងក្នុង មិនមែនបានមកពីសម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោកនេះទេ ។Steve Jobs' Enduring Legacy: Inspiring Imaginations 10 Years On

បើទោះជាយើងជិះយន្តហោះ First Class ឬយន្តហោះធម្មតា ប៉ុន្តែនៅពេលយន្តហោះនោះធ្លាក់ យើងនឹងធ្លាក់ទាំងអស់គ្នា ។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់ថា នៅពេលអ្នកមានមិត្តភក្តិ ឬអ្នកណាម្នាក់ជជែកគ្នា នេះហើយគឺជាសេចក្តីសុខពិតប្រាកដ ។

ចុងក្រោយនេះ ខ្ញុំចង់ប្រាប់អ្នកណា គ្រូពេទ្យដ៏ល្អបំផុតនៅលើពិភពលោក មាន៦យ៉ាង គឺ ៖
១-ពន្លឺព្រះអាទិត្យ
២-ការសម្រាក
៣-ការហាត់ប្រាណ
៤-ការគ្រប់គ្រងចំណីអាហារ
៥-មានទំនុកចិត្តលើខ្លួនឯង និង
៦-មានមិត្តភក្តិល្អSteve Jobs là ai? Cùng tìm hiểu về cuộc đời của founder vĩ đại này nhé

ហេតុនេះ ចូរថែរក្សានូវចំណុចទាំង៦នេះឱ្យបានល្អគ្រប់ពេលវេលាក្នុងជីវិតរបស់យើង និងមានសេចក្តីសុខក្នុងជីវិតដែលមានសុខភាពរឹងមាំ ។ មិនថាពេលនេះ អ្នកស្ថិតក្នុងអំឡុងពេលណាមួយក្នុងជីវិត គឺពេលវេលាបានកន្លងផុតទៅ យើងនឹងត្រូវប្រឈមមុខជាមួយថ្ងៃដែលជីវិតរបស់យើងត្រូវបញ្ចប់ ។ ដូច្នេះ ចូរយើងថែរក្សានូវក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ, ក្តីស្រឡាញ់ចំពោះគូស្វាមី-ភរិយា និងក្តីស្រឡាញ់ចំពោះមិត្តភក្តិ ។ ចូរថែទាំខ្លួនឱ្យបានល្អ ព្រមទាំងសរសើរ និងរីករាយជាមួយអ្នកដទៃផងដែរ ៕