Home Blog Page 1290

ក្រុមការងារមន្ទីរពេទ្យរុស្សុី ទៅអុចធូបសុំខមាទោសដល់សពបុរសម្នាក់ដែលបានស្លាប់នៅមន្ទីពេទ្យរុស្សុី

0

ក្រុមការងារក្រសួងសុខាភិបាល ក៏ដូចជាក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចុះទៅដល់ផ្ទះជនរងគ្រោះ ដែលបានស្លាប់ដោយកង្វះភាពយកចិត្តទុកដាក់ពីសំណាកបុគ្គលិកពេទ្យ។May be an image of 3 people, hospital and text

យោងតាមគណនីហ្វេសប៊ុក Sreypich Thou ត្រូវជាកូនរបស់បុរសម្នាក់បានបង្ហោះថា៖”នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារក្រសួងសុខាភិបាល ក៏ដូច ក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអញ្ជើញមកដល់គេហដ្ឋាននាងខ្ញុំផ្ទាល់។ បានអុចធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគមកចូលបុណ្យ ដល់គេហដ្ឋាននាងខ្ញុំផ្ទាល់ ដោយពួកគាត់បានលេីកឡេីងទាក់ទងនឹងករណីដែលកេីតឡេីងនៅថ្ងៃកេីតហេតុ។ ដោយខាងមន្ទីរពេទ្យនឹងបង្កេីតក្រុមប្រឹក្សាវិន័យ ដេីម្បីដាក់វិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តខុសតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវីល និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ជាកុសលមួយសម្រាប់ព្រលឹងសពលោកឪពុកនាងខ្ញុំ។ ទាក់ទងនឹងព័ត៌មានបន្ថែម នាងខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត”។May be an image of 6 people

សូមបញ្ជាក់ថា ថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរងការចោទប្រកាន់ពីសំណាកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថាបានធ្វើឱ្យប៉ារបស់គាត់ បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។ តែយ៉ាងណាមិញខាងពេទ្យក៏បានចេញលិខិតបកស្រាយហើយដែរ ជុំវិញករណីនេះ ដោយខាងគ្រូពេទ្យលើកឡើងថា៖” ស្ថាន ភាពអ្នកជំងឺពេលចូលមកដល់មន្ទីរពេទ្យក៏មានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៍បាន ព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន”៕

 

 

May be an image of 6 people and textMay be an illustration of text

 

ការអភិវឌ្ឈប្រាសាទពីរ៉ាមីតរបស់អេហ្ស៊ីប បានបង្កឱ្យមានភាពចម្រូងចម្រាសខ្លាំង

0

បរទេស៖ ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីបកំពុងអនុវត្តគម្រោងមួយដើម្បីអភិវឌ្ឈប្រាសាទពីរ៉ាមីត Menkaure ប៉ុន្តែត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ ដោយពួកគេបាននិយាយថា ការជួសជុលអភិវឌ្ឈនេះនឹងអាចបាត់បង់រូបរាងដើមរបស់ប្រាសាទ។Menkaure Pyramid in Giza, Egypt, January 29. Photo: AFPកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន។ ដោយក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា កម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ពីរ៉ាមីតឱ្យដូចទៅនឹងសភាពដើមរបស់វាដែលត្រូវបានសាងសង់ឡើងដំបូង។Papyrus Reveals From Where The Rocks Used To Build The Great Pyramid Came  From

ក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីប បាននិយាយថា ខ្លួនបានសហការជាមួយគណៈប្រតិភូជប៉ុន ដើម្បីអនុវត្តគម្រោងស្តារសម្បកថ្មក្រានីតនៃពីរ៉ាមីត Menkaure តូចបំផុតទាំងបីនៅ Giza ក្នុងគោលបំណងស្តាររូបរាងដើមរបស់ប្រាសាទពីរ៉ាមីត។

ទោះជាយ៉ាងណា ការជួសជុលនេះត្រូវបានមនុស្សចំនួនមិនពេញចិត្តហើយក៏បញ្ចេញមតិថា មិនអាចទៅរួច ព្រោះការជួសជុលនេះមិនមែនស្តារឱ្យដូចដើមទេ គឺអាចបំផ្លាញឱ្យបាត់បង់សភាពដើមវិញទេ។ អ្នកខ្លះក៏ខំមិនថា តាមគោលការណ៍អន្តរជាតិទាំងអស់ គឺគេហាមឃាត់លើការជួសជុលនិងការធ្វើអន្តរាគមន៍បែបនេះ។Looking At How Pyramids Were Built Using Their Casing Stones | Hackaday

លោក Ibrahem Badr អ្នកជំនាញការស្ដារ និងអភិរក្សជនជាតិអេហ្ស៊ីប ក៏បានបង្ហាញនៅលើ X ថា “នេះគឺជាករណីធ្ងន់ធ្ងរ” វាចាំបាច់ក្នុងការពិចារណាដោយប្រុងប្រយ័ត្ននូវអនុសញ្ញាអន្តរជាតិស្តីពីការស្តារ និងព្យាបាលវត្ថុបុរាណ។

គួរបញ្ជាក់ដែរថា ការជួសជុលនេះនឹងចំណាយរយៈពេល ៣ ឆ្នាំ រួមទាំងការស្រាវជ្រាវ ការវាស់វែង ការស្កែនឡាស៊ែរ និងចុងក្រោយការសាងសង់សែលថ្មដែលដឹកនាំដោយលោក Mostafa Waziri មេដឹកនាំនៃឧត្តមក្រុមប្រឹក្សាបុរាណវិទ្យាអេហ្ស៊ីប។ លោក Waziri បានពិពណ៌នាថា “ដំណើរការនៃការស្តារស្រទាប់ថ្មនេះគឺជាគម្រោងនៃសតវត្ស ហើយក៏ជាអំណោយរបស់អេហ្ស៊ីបដល់ពិភពលោកក្នុងសតវត្សទី ២១ ផងដែរ”។Science demonstrates that structures like the Egyptian pyramids or the stone  walls of Saksaywaman would be difficult or impossible to build even with  modern technology. Therefore, could aliens have played a role

ប្រាសាទពីរ៉ាមីតមានអាយុកាលតាំងពី ៤,៥០០ ឆ្នាំមុន ហើយជាផ្នូររបស់ស្តេច Pharaoh Menkaure ដែលគ្រប់គ្រងរាជវង្សទី ៤ នៃប្រទេសអេហ្ស៊ីប។ បច្ចុប្បន្នពីរ៉ាមីតមានកម្ពស់ ៦១ ម៉ែត្រ ដោយកាលពីមុនមានកម្ពស់ជាង ៦៥ ម៉ែត្រ។ កំរាលថ្មខាងក្រៅចំនួន ១៦ ជាន់គឺថ្មក្រានីតក្រហម ៧ ជាន់នៅដដែល រីឯជាន់ខាងលើត្រូវបានគ្របដោយថ្មកំបោរពណ៌ស។ ហេតុនេះហើយ គម្រោងជួសជុលសំបកខាងក្រៅនឹងចំណាយពេលប្រហែល ៣ ឆ្នាំ ដែលនឹងរួមបញ្ចូលការស្កេនឡាស៊ែរ និងឯកសារជាច្រើន មុនពេលប្លុកថ្មក្រានីតណាមួយត្រូវបានផ្លាស់ប្តូរ៕

ដោយសារតែបំណុលដ៏ច្រើនលើសលប់ កំពូលមហាសេដ្ឋីចិនម្នាក់ត្រូវបានគេរឹបអូសក្រុមហ៊ុន

0

មហាសេដ្ឋីកំពូលរបស់ពិភពលោក គឺលោក Hui Ka Yan ជនជាតិចិន វ័យ៦៥ឆ្នំា ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សចិន China Evergrande Group កំពុងត្រូវបានគេរឹបអូសក្រុមហ៊ុន ព្រោះបានជំពាក់បំណុលវ័នកររហូតដល់ ៣០០ពាន់លានដុល្លារ ខណៈរូបគាត់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មទៀត។Beleaguered Billionaire Hui Ka Yan Struggles To Hold Onto His Crumbling  Empire

ក្រុមអភិវឌ្ឍអចលនទ្រព្យចិន China Evergrande Group គឺជាក្រុមហ៊ុនដែលជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក និងបានជំពាក់បំណុលរហូតដល់ជាង ៣០០ ពាន់លានដុល្លារអាមេរិក។ តាមរយៈក្រុមហ៊ុននេះក៏បានធ្វើឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសចិនកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ខណៈដែលបំណុលខ្លួនជំពាក់វ័នករតាំងពីឆ្នាំ ២០២១ មកម្លេះ។

កាលពីថ្ងៃទី២៩ ខែមករានេះ តុលាការហុងកុងបានបញ្ជាឱ្យរំលាយក្រុមហ៊ុនអចលនទ្រព្យយក្សចិន China Evergrande Group ដែលជាការផ្លាស់ប្តូរមួយទំនងជានឹងធ្វើឱ្យមានការរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុប្រទេសចិន ខណៈដែលរដ្ឋាភិបាលព្យាយាមទប់ទល់នឹងវិបត្តិដែលកាន់តែយ៉ាប់យឺននេះ។Court orders liquidation of Chinese property giant Evergrande in landmark  moment for industry | The Independent

តាមរយៈសេចក្តីសម្រេចរបស់តុលារការហុងកុងដោយបានគូសបញ្ជាក់ថា “វាដល់ពេលហើយ” ព្រោះក្រុមហ៊ុន Evergrande បានដួលរលំជាង ១៨ ខែមកហើយ ក្នុងការស្វែងរកដំណោះស្រាយវិបត្តិខ្លួនឲ្យមានប្រសិទ្ធភាពជាងនេះ។ ការសម្រេចរំលាយក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏ធំ ព្រមទាំងបានរឹបអូសយកទ្រព្យសម្បត្តិដែលមាននៅសល់ក្នុងក្រុមហ៊ុនប្រមាណ ២៤០ ពាន់លានដុល្លារ។

ដំណើរការនៃការរំលាយក្រុមហ៊ុនយក្សនេះនឹងផ្តល់នូវផលប៉ះពាល់មួយចំនួនទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុន ដូចជាឧស្សាហកម្មធំៗរបស់ក្រុមហ៊ុនរួមទាំងរថយន្តអគ្គីសនី សេវាកម្មអចលនទ្រព្យ គម្រោងផ្ទះល្វែង ការទូទាត់សងប្រាក់ទៅកាន់អតិថិជនវិញជាដើម ហើយវាគឺកាន់តែធ្លាក់ទៅក្នុងស្ថានភាពដ៏គួរឲ្យស្មុគ្រស្មាញ។China Evergrande crisis: founder Hui Ka-yan vows to repay debt and 'start  new chapter on survival' | South China Morning Post

ទោះជាយ៉ាងណា ប្រទេសចិនឥឡូវនេះកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចជាប់គាំងខ្លាំង ដែលទីផ្សារអចលនទ្រព្យរយៈពេល៩ឆ្នាំចុងក្រោយនេះគឺមានសភាពកាន់តែធ្ងន់ធ្ងរ។ រីឯទីផ្សារភាគហ៊ុនរយៈពេល៥ឆ្នាំនេះ គឺកំពុងតែធ្លាក់ទាបទៅៗ។ ដូច្នេះផលប៉ះពាល់ទៅលើទីផ្សារផ្សេងៗក្នុងប្រទេសចិនជាបន្តបន្ទាប់នេះ អាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ៕

តើគួរផឹកកាហ្វេពេលណាទើបផ្តល់ប្រយោជន៍ដល់រាងកាយខ្លាំងបំផុត?

0

កាហ្វេ គឺជាភេសជ្ជៈពេញនិយមខ្លាំងបំផុតនៅលើពិភពលោក ហើយមនុស្សភាគច្រើនបានផឹកកាហ្វេជាប្រចាំ ដើម្បីធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ ។ ប៉ុន្តែគេសង្ស័យថា តើពេលណាមួយដែលសមស្របបំផុតសម្រាប់ការផឹកកាហ្វេ ដើម្បីទទួលបានប្រយោជន៍ខ្លាំងបំផុតដល់រាងកាយ ។Decaf Vs Regular Coffee: Which is Better? | Esquires Coffee

ជាទូទៅ ពេលវេលាសមស្របបំផុតក្នុងការផឹកកាហ្វេ គឺចាប់ពីម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពីព្រោះក្នុងអំឡុងពេលនេះ រាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Cortisol ចេញមកក្រៅ ដើម្បីឱ្យរាងកាយត្រៀមខ្លួនសម្រាប់បំពេញការងារ ឬធ្វើអ្វីផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ ដូច្នេះ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងជួយប្រឆាំងនឹងឥទ្ធិពលអរម៉ូន Cortisol ហើយធ្វើឱ្យរាងកាយស្វាហាប់ និងស្រស់ស្រាយជាងមុន ។

ប្រសិនបើយើងផឹកកាហ្វេ នៅមុនម៉ោង៩និង៣០នាទីព្រឹក ជាតិកាហ្វេអ៊ីនអាចជំរុញដល់សកម្មភាពខួរក្បាលខ្លាំងពេក រហូតដល់ធ្វើឱ្យយើងមានអារម្មណ៍តប់ប្រម៉ល់, ខ្វល់ខ្វាយ ឬសម្រាកមិនលក់ផងដែរ ។Is Coffee Good for You? Here's What the Science Says

ទោះយ៉ាងណា ពេលវេលាសមស្របសម្រាប់ផឹកកាហ្វេរបស់បុគ្គលម្នាក់ៗអាចខុសៗគ្នា គឺវាអាស្រ័យលើកត្តាផ្សេងៗ ដូចជា ៖ ពេលវេលាសម្រាក, កម្រិតភាពតានតឹង និងការងារដែលពួកគេបំពេញក្នុង១ថ្ងៃ ។ ហេតុនេះ បើយើងដឹងថា ផឹកកាហ្វេនៅពេលណាមួយហើយធ្វើឱ្យមិនស្រួលខ្លួន គួរតែសាកល្បងកែសម្រួលពេលវេលាផឹកកាហ្វេឱ្យសាកសមសម្រាប់ខ្លួនឯង ។

ក្រៅពីពេលវេលាផឹកកាហ្វេហើយ បរិមាណផឹកកាហ្វេក៏មានសារៈសំខាន់ដូចគ្នាដែរ ដោយអង្គការសុខភាពពិភពលោក បានណែនាំថា មិនគួរផឹកកាហ្វេលើសពី៤០០មីលីក្រាមក្នុង១ថ្ងៃ ឬស្មើនឹងកាហ្វេពី៤កែវ ទៅ៥កែវ ។ រីឯអ្នកជួបបញ្ហាសម្រាកមិនលក់, បេះដូងលោតញាប់, អន្ទះអន្ទែងក្នុងចិត្ត ឬមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺឡើងឈាម ឬជំងឺរលាកក្រពះ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ មុនពេលផឹកកាហ្វេ ៕How Many People In The World Drink Coffee?

អស្ចារ្យណាស់! បុរសម្នាក់បង្កើតកាណូតទឹកកក និងអាចជិះលេងបាន

0

ប្រទេសបេឡារុស ៖ បុរសម្នាក់រស់នៅប្រទេសបេឡារុស បានបង្កើតកាណូតទឹកកក១គ្រឿង និងអាចជិះកាណូតនេះលេងបានទៀតផង ។ ក្រោយមក លោកក៏បានបង្ហោះរូបភាព និងវីដេអូស្នាដៃធ្វើកាណូតទឹកកករបស់ខ្លួននៅក្នុង Instagram និងធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។Un bărbat din Belarus a sculptat o barcă de gheață care e și funcțională  (VIDEO) - B1TV.ro

បុរសឈ្មោះ Ivan Karpitsky រស់នៅទីក្រុង Minsk ប្រទេសបេឡារុស បានបង្កើតស្នាដៃសិល្បៈដ៏ល្បីល្បាញផ្នែកការកែច្នៃព្រិល និងទឹកកក នៅស្រុកកំណើតតាំងពីលោកអាយុ៤ឆ្នាំមកម៉្លេះ តាមរយៈស្នាដៃ «Ice Violin» ។ ស្នាដៃរបស់លោកបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារគ្មានអ្នកណាម្នាក់អាចធ្វើបានដូចលោកទេ ។Acest artist a creat o barcă de gheață funcțională! Imagini inedite

នៅរៀងរាល់រដូវរងា លោកបានបង្កើតស្នាដៃផ្សេងៗពីព្រិល និងដុំទឹកកក ហើយពីមួយឆ្នាំទៅមួយឆ្នាំ លោកបានបង្កើតស្នាដៃកាន់តែអស្ចារ្យខ្លាំងឡើង ។ នៅដើមឆ្នាំ២០២៤ នេះ លោកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារពួកគេឃើញលោកបង្ហាញវីដេអូជិះកាណូតទឹកកកក្នុង Instagram ។

ទោះយ៉ាងណា លោក Ivan Karpitsky ពុំបានបង្ហាញចំណុចលម្អិតអំពីតិចនិកថា តើលោកបានធ្វើបែបណាទេ ដើម្បីឱ្យកាណូតនេះអាចជិះបាន ។ លោកគ្រាន់តែបង្ហោះព័ត៌មានខ្លះៗក្នុងបណ្តាញសង្គមថា កាណូតទឹកកកនេះមិនល្អដូចកាណូតពិតប្រាកដទេ ។

លោកជាអ្នករៀនសូត្រអំពីការងារសិល្បៈដោយខ្លួនឯង ហើយលោកមិនធ្លាប់ឆ្លងកាត់ការរៀនសូត្រផ្នែកសិល្បៈក្នុងស្ថាប័នណាមួយទេ ។ លោកនិយាយថា លោកបានយកដុំទឹកកកមកបន្តគ្នាដោយប្រើប្រាស់ទឹកជំនួសកាវ រហូតដល់ទទួលបានទឹកកកដុំធំ បន្ទាប់មក លោកយកឧបករណ៍មកឆ្លាក់លើផ្ទាំងទឹកកកឱ្យវាក្លាយជាកាណូត សម្រាប់ឱ្យមនុស្សជិះចំនួន២នាក់ ។

លោកបានប្រើប្រាស់ឧបករណ៍ឆ្លាក់ផ្ទាំងទឹកកកដោយការផ្ចត់ផ្ចង់នៅតាមផ្នែកផ្សេងៗនៃកាណូត ដូចជា ៖ ដំបូល និងផ្នែកខាងក្រោយនៃកាណូត ។ បើទោះជាកាណូតទឹកកកនេះប្រើប្រាស់មិនល្អក្តី ប៉ុន្តែវាមានភាពស្រស់ស្អាតខ្លាំង ។ ស្នាដៃរបស់លោកទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ហើយមានមនុស្សជាច្រើននាក់បានទាក់ទងឱ្យលោកបង្កើតស្នាដៃស្រដៀងគ្នានេះ ប៉ុន្តែលោកបដិសេធរាល់ការស្នើសុំទាំងអស់ ៕

Goofy ប្រាប់ពីចរិត និងអាថ៌កំបាំងរបស់ខ្លួនទៅដល់ហ្វេនដោយឥតលាក់លៀម

0

Goofy បេក្ខភាពTOP3 នៅក្នុងកម្មវិធី The Rapper Cambodia និងជាមិត្តសម្លាញ់របស់ ទេព ពិសិដ្ឋ បានទម្លាយរឿងរ៉ាវរបស់ខ្លួនយ៉ាងកំសត់ក្នុងដំណើរឆ្ពោះទៅកាន់អាជីពជាអ្នករ៉េបម្នាក់ ព្រមទាំងប្រាប់ទស្សនិកជនដោយមិនលាក់លៀមថា ខ្លួនលោកគឺជាមនុស្សដែលឥតបានការ ធ្វើបា.បម្តាយខ្លាំង មិនស្តាប់សម្តីគ្រួសារ ព្រមទាំងធ្លាប់គិតចង់សម្លា.ប់ខ្លួនទៀតដោយសារតែជួបប្រទះការលំបាកពេក។

នៅក្នុងបទសម្ភាសមួយ Goofy បាននិយាយថា បើសិនជាមិនបានក្លាយជា Rapper ខ្លួនគឺជាមនុស្សដែលឥតប្រយោជន៍ កាលពីមុនគេមិនស្តាប់សម្តីគ្រួសារដោយសារតែការរ៉េបនេះធ្វើឱ្យខ្លួនហ៊ានចេញពីផ្ទះ។ Goofy ថាដំបូងការចេះរ៉េបដោយសារពីពួកម៉ាកបានជួយបង្ហាត់បង្រៀនដោយសារតែឃើញពីទំហំការស្រលាញ់របស់ខ្លួន និងបានអង្គុយមើលគេរ៉េប Free style ហើយក៏បែកគំនិតមួយចង់ទៅប៉ោយប៉ែត ដោយមិនស្គាល់អ្នកណាទាំងអស់នៅទីនោះ និងបានស្វែងរកមិត្តនៅតាមឡានក្រុង។

Goofy បន្តទៀតថា ខ្លួនបានឆាតទៅឈ្មោះ ម៉េង ដែលនៅប៉ោយប៉ែតដើម្បីបង្កើនទំនាក់ទំនងជាមិត្តជាមួយគ្នាហើយគេក៏បានមកទទួលខ្លួនទាំងមិនដែលស្គាល់គ្នា ព្រមទាំងមានកន្លែងឱ្យគេគេងទាំងម្នាក់នោះមិនមានកន្លែងគេងដូចគ្នាព្រោះជាមនុស្សចេញពីផ្ទះដូចគ្នា។ អ្នកទាំងពីរបានស្នាក់នៅផ្ទះជាមួយមិត្តភក្តិម្នាក់ទៀតជាអ្នករៀនសូត្រ ហើយដោយសារតែខ្លួនមានស្នាមសាក់មិនត្រឹមត្រូវស្នាក់នៅជាមួយកូនគេអ្នករៀនសូត្រ Goofy និងមិត្តឈ្មោះ ម៉េង ក៏បានចាកចេញពីផ្ទះនោះបន្ទាប់ពីស្នាក់នៅបានប្រមាណ២ ៣ ខែនិងបានទៅស្នាក់នៅជាមួយអ្នករ៉េបម្នាក់ទៀត ព្រមទាំងបាន records សំឡេងនិងមានស្ទាយសម្រាប់ខ្លួនឯង។

ស្នាក់នៅមិនបានប៉ុន្មាន Goofy ថាគេក៏សម្រេចចិត្តចូលធ្វើការអនឡាញធ្វើការបាន២ខែគេបោកមិនបានបើកប្រាក់ខែឱ្យទៀត ហើយបានចេញមកទាំងគ្មានលុយមួយសេននឹងឈានដល់ដំណាក់កាលចង់សម្លាប់ខ្លួនព្រោះតែការលំបាកពេក។ ប៉ុន្តែ ដោយសារតែគិតដល់គ្រួសារគំនិតដែលចង់សម្លាប់ខ្លួននោះបានដកចេញមកវិញ។

TOP3 រូបនេះថា ខ្លួនគេមានលុយចំនួន៣០បាតដើរទៅកាន់ម៉ាតមួយកន្លែងហើយក៏ប៉ះជាមួយស្រ្តីម្នាក់ពរកូនជាអ្នកសុំទាន ខ្លួនក៏លះបង់ប្រាក់៣០បាតឱ្យស្រ្តីនោះខណៈគេក៏ជិតដល់ដំណាក់កាលនេះដូចគ្នាព្រោះតែការអត់ឃ្លាន មួយថ្ងៃដើរ៨គីឡូតែលតោលម្នាក់ឯង។

Goofy ថាគេគឺជាកូនឥតបានការ យកលុយម្តាយចាយរហូត ខណៈម្តាយបានផ្ញើឱ្យ២០ដុល្លារធ្វើជាសោហ៊ុយពីប៉ោយប៉ែតមកភ្នំពេញវិញ រួចគេក៏ស្នាក់នៅជាមួយពួកម៉ាកធ្វើការខាងម៉ាស្សា។ ទោះយ៉ាងណាក៏នៅជាមួយគ្នានេះក៏មិនសូវមានអីញុំាដូចគ្នាដោយសារតែជាអ្នកអត់ដូចគ្នាហើយខ្លួនក៏សម្រេចចិត្តទៅសៀមរាបដូចជាការទៅប៉ោយប៉ែតដែរ គឺគ្មានស្គាល់អ្នកណាទាំងអស់។

ផ្សងជីវិតនៅលើទឹកដីសៀមរាប Goofy ក៏បានស្នាក់នៅជាមួយពួកម៉ាក ព្រមទាំងបានសម្តែងនៅក្នុងបារមួយកន្លែងប៉ុន្តែមិនទទួលបានកំរៃនោះទេដោយសារតែចង់ប្រូម៉ូតខ្លួនឯង។ ក្រោយមកកម្មវិធីប្រកួត The Rapper បើកដាក់ពាក្យប្រកួតរូបគេគ្មានសូម្បីលុយទិញពាក្យចូលរួមប្រកួត ប៉ុន្តែជាសំណាងល្អមានម្តាយរបស់មនុស្សម្នាក់ដែល Goofy មិនបញ្ចេញឈ្មោះផ្ញើលុយឱ្យសម្រាប់ការទិញពាក្យប្រកួតនៅក្នុងកម្មវិធី The Rapper ៕

 

ក្រុមហ៊ុន Toyota នឹងផ្អាកការនាំចេញរថយន្តចំនួន ១០ ម៉ូដែល

0

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងផ្អាកការនាំចេញរថយន្តចំនួន ១០ ម៉ូដែល ដោយសារតែមានសញ្ញាមិនធម្មតាក្នុងការធ្វើតេស្តទាក់ទងនឹងម៉ាស៊ីនម៉ាស៊ូតដែលប្រើលើម៉ូដែលរថយន្តជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Toyota Industries មិនបានធ្វើការតេស្តទិន្នផលសេះត្រឹមត្រូវសម្រាប់ការបញ្ជាក់នៃម៉ូដែលម៉ាស៊ីនម៉ាស៊ូតចំនួនបីនោះទេ។Toyota suspending shipments of 10 models on testing issues, Transport &  Logistics - THE BUSINESS TIMESដូច្នេះម៉ូដែលរថយន្តចំនួន ១០ ដែលក្រុមហ៊ុននឹងផ្អាកការនាំចេញរួមមាន៖ Land Cruiser Prado, Hiace/Grance/Brawny Van ប្រភេទ Mazda, Dina / Dutro ប្រភេទ Hino, LX500d, Land Cruiser 300, Toyota Hilux, និង Toyota Inova។Testing irregularities: Toyota suspends shipments of 10 models, including  Land Cruiser, HiAce

ការផ្អាកការដឹកជញ្ជូននេះ នឹងប៉ះពាល់ដល់រថយន្តតូយ៉ូតាប្រហែល ៣៦,៥០០ គ្រឿងដែលផលិតជារៀងរាល់ខែ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Toyota Industries បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កម្មកររបស់ខ្លួនបានកែសម្រួលបរិមាណចាក់ប្រេងដើម្បីធ្វើឱ្យទិន្នន័យ “មើលទៅកាន់តែប្រសើរឡើងវិញហើយ” ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ភាពមិនប្រក្រតីផ្សេងទៀតត្រូវបានគេរកឃើញទាក់ទងនឹងដំណើរការវិញ្ញាបនប័ត្រសម្រាប់ម៉ាស៊ីន forklift និងឧបករណ៍សំណង់ផ្សេងទៀត។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានស្នើសុំឱ្យបញ្ឈប់ការផ្តល់គ្រឿងចក្រ រហូតដល់ស្តង់ដារប្រតិបត្តិការបរិស្ថានត្រូវបានបំពេញ ហើយការហៅមកវិញអាចត្រូវបានពិចារណា។ ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏នឹងធ្វើការស៊ើបអង្កេតរកមូលហេតុ និងវិធីសាស្ត្រវាស់វែង ដើម្បីទប់ស្កាត់ការកើតឡើងវិញផងដែរ។Toyota cuts June output plan again as China lockdowns bite | Automotive News

គួរបញ្ជាក់ដែរថា ដំណឹងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota Daihatsu ដែលផលិតរថយន្តធុនតូចដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុនត្រូវផ្អាកការនាំចេញទាំងអស់កាលពីខែមុន បន្ទាប់ពីក្រុមហ៊ុនបានលាតត្រដាងថាខ្លួនមិនបានធ្វើតេស្តសុវត្ថិភាពយានយន្តឱ្យបានត្រឹមត្រូវអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕

យឿន ពិសី ថាបច្ចុប្បន្នបទចម្រៀងសម្បូរដោយប៉ារ៉ូលអា.សអាភា..សរៀបរាប់តែរឿងលើគ្រែ

0

លោក យឿន ពិសី ដែលទស្សនិកជនស្គាល់ថាជាអតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានលើកឡើងពីបទចម្រៀងមួយចំនួននាពេលបច្ចុប្បន្នសម្បូរទៅដោយប៉ារ៉ូលចម្រៀងបែបអា.សអាភា.សរៀបរាប់តែរឿងលើគ្រែ។ ទន្ទឹមនឹងការលើកឡើងរបស់លោក យឿន ពិសី គេក៏ដឹងដែរថាចុងក្រោយទេកញ្ញា ញឹម សួនសោភាទេពី រងនូវមតិរិះគន់យ៉ាងខ្លាំងពីទស្សនិកជនទៅលើបទចម្រៀងរបស់នាង។May be an image of 1 person and text

យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់លោក យឿន ពិសី សិល្បករក្នុងទ្រនំហ្គាឡាក់ស៊ី បានរៀបរាប់យ៉ាងដូច្នេះថា «Lyric អាសអាភាសច្រើនម្ល៉េះលោកអើយ..មិនច្រៀងពាក្យអសុរោះទេប៉ុន្តែរៀបរាប់សុទ្ធតែរឿងលើគ្រែ ដូចជាលើសហើយបងប្អូនមិត្តសិល្បៈមួយចំនួនអើយ ឱ!អនិច្ចាសីលធម៌»។ លោក បន្តទៀតថា «ប្អូនៗកូនក្មួយរបស់លោកក៏ត្រូវបានមនោគមន៍សិល្បៈបែបនេះអូសទាញរហូតដើរផ្លូវខុសមិនអាចបកក្រោយបាន»។May be an image of 1 person and musical instrument

គេចាំបានដែរថា ការចេញមកដាស់តឿនស្មារតីអ្នកសិល្បៈរបស់លោកយឿន ពិសី ទៅលើបទចម្រៀងនាពេលបច្ចុប្បន្នមួយចំនួនចូលចិត្តនិពន្ធចម្រៀងក្នុងន័យស្រើបស្រាលមិនមែនជាលើកទី១នោះទេ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ អតីតម្ចាស់ពានដែលមានពិការភាពរូបនេះក៏បានលើកឡើងដែរថា «Lyric បែបអាសអាភាសកំពុងតែវាយលុកពេញបណ្ដាញសង្គម TikTok គេកំពុងលេងព្រោងព្រាតមានទាំងក្មេងៗក៏លេងដែរ។ បទចម្រៀងដែលមានទំនុកបែបអាសអាភាសបែបនេះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ក្មេងៗជំនាន់ក្រោយ។
នៅក្នុងខ្លឹមសារនោះលោក យឿន ពិសី ក៏បានសំណូមទៅដល់សិល្បករមួយចំនួនដែលកំពុងតែផលិតបទចម្រៀងដែលមាន Lyric បែបអាសអាភាសបញ្ឈប់សកម្មភាពនេះព្រោះវាមិននាំឱ្យក្មេងៗក្នុងសង្គមរបស់យើងរីកចម្រើនទេ»។No photo description available.

នាពេលចុងក្រោយនេះបទចម្រៀងមួយចំនួនបានធ្វើឱ្យមហាជនលើកឡើងថាជាទំនុកច្រៀងបែបអាសអាភាសនិពន្ធចេញពីរឿងមិនសមរម្យដូចជាបទ «ពូក៏ដូចជាប៉ា» របស់លោក ឆន សុវណ្ណារាជ និងបទថ្មីរបស់ ញឹម សួនសោភាទេពី ជាដើម៕

 

សម្ដេចធិបតី សម្រេចបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់ នៅក្នុងខេត្តព្រះសីហនុ

0

នៅក្នុងឱកាស សម្តេចមហាបវរធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទទីលានជួលបាញ់កាំភ្លើងឯកជននៅទូទាំងខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” ឥឡូវខ្ញុំថា ទេសចរណ៍មកខេត្តព្រះសីហនុ មិនបាច់មករៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង អ៊ីចឹងសុំឱ្យបិទ តែម្ដង ហើយមិនឱ្យបើកថ្មីទេ! រឿងបាញ់កាំភ្លើងក្លិបឯកជន មិនបាច់ទេ។ ក្លិបឯកជន បើបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា មកពីណា? មិនបាច់តែហ្មងទៅ មកខេត្តព្រះសីហនុដើរលេងកោះទៅ កុំបាញ់កាំភ្លើង! ទប់កន្លែងហ្នឹងតែម្ដង”។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានទីតាំងបាញ់កាំភ្លើងឯកជន២កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ៕

បុរសចិនលះបង់ការងារ និងសម្រេចចិត្តមករស់នៅបែបនេះ

0

ប្រទេសចិន ៖ បុរសម្នាក់ អាយុ៣៥ឆ្នាំ រស់នៅខេត្តហឺណាន ប្រទេសចិន រៀបរាប់ថា គាត់មានប្រាក់ចំនួន១លានយាន់ផ្ញើនៅធនាគារ ហើយគាត់អាចរស់នៅបាន ដោយសារយកការប្រាក់មកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ ។ គាត់បញ្ជាក់ថា ដើម្បីកុំឱ្យជីវិតរបស់គាត់ជួបបញ្ហា គឺគាត់មិនព្រមរៀបការជាមួយនារីណាទេ ពីព្រោះមិនចង់មានកូននាំឱ្យមានបន្ទុកច្រើន ។

គាត់បន្តថា ការចំណាយលើកន្លែងស្នាក់នៅនាពេលបច្ចុប្បន្ន បានកើនឡើងជាបន្តបន្ទាប់ ហើយថ្លៃបណ្ណាការខ្ពស់ណាស់ ខណៈប្រាក់សម្រាប់ភ្ជាប់ពាក្យវិញក៏ខ្ពស់ដែរ ។ លើសពីនេះ ផ្ទះ, រថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗមានតម្លៃខ្ពស់ខ្លាំង ។ ហេតុនេះ ទើបគាត់សម្រេចចិត្តរស់នៅម្នាក់ឯងល្អជាង បើទោះជាគាត់រស់នៅក្នុងផ្ទះមើលទៅដូចគំនរសំរាម ក៏គាត់មិនរៀបការដែរ ។May be an image of toy

វីដេអូរបស់បុរសរូបនេះដែលកំពុងសម្រាក, បរិភោគអាហារ និងលេងទូរស័ព្ទនៅលើគ្រែ ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ បុរសនេះសន្សំប្រាក់បានចំនួន១លានយាន់ពីការបំពេញការងារជាច្រើនឆ្នាំ ហើយគាត់មានមោទនភាពដែលមានប្រាក់សន្សំនេះ ។

គាត់និយាយថា គាត់បានរស់នៅយ៉ាងសុខស្រួលដោយសារយកការប្រាក់ពីចាយវាយ ហើយគាត់ពុំចាំបាច់ស្វែងរកប្រាក់បន្ថែមទៀត និងពុំបាច់មានមនុស្សជាទីស្រឡាញ់ទេ ពីព្រោះជីវិតប្តី-ប្រពន្ធ គឺអាចត្រូវគេមើលងាយគ្រប់បែបយ៉ាង ទើបគាត់សម្រេចចិត្តមិនរៀបការតែម្តង ។ គាត់បានរស់នៅតែម្នាក់ឯងមួយរយៈហើយ ហើយគាត់ក៏ចាប់ផ្តើមធ្លាប់នឹងការរស់នៅបែបនេះ ។May be an image of text

បុរសរូបនេះបន្តថា ៖ «ខ្ញុំជក់បារី ហើយផឹកស្រា ហើយខ្ញុំជាអ្នកចូលចិត្តចម្អិនអាហារ តែពេលរស់នៅម្នាក់ឯងបែបនេះ ចាំបាច់ធ្វើអាហារធ្វើអី ។ ខ្ញុំខ្ចិលធ្វើអាហារ ទើបខ្ញុំក៏កុម្ម៉ង់អាហារឱ្យគេយកមកឱ្យដល់ផ្ទះ ហើយពេលហូបឆ្អែត ខ្ញុំក៏បោះសំរាមចោលក្បែរគ្រែគេង» ។

បុរសខាងលើជឿថា សេចក្តីស្នេហា គឺដូចគ្នានឹងគ្រឿងទេសសម្រាប់ជីវិតដែរ ហើយគាត់មិនចាំបាច់មានសេចក្តីស្នេហាទេ ។ មនុស្សម្នាក់អាចមានសេរីភាពគ្មានដែនកំណត់បាន ហើយប្រាក់ទាំងនេះបានមកពីញឺសឈាម និងប្រាជ្ញារបស់ខ្លួនឯង បើទោះជាគាត់ពុំបានស្រឡាញ់នារីណាម្នាក់ ឬរៀបការក្តី ប៉ុន្តែគាត់ក៏អាចហូបអាហារ និងផឹកស្រាម្នាក់ឯងបាន ។ ដូច្នេះ គាត់រីករាយនឹងអ្វីដែលគាត់មានក្នុងជីវិត ហើយរស់នៅដោយគ្មានការដាក់សម្ពាធ និងគ្មានកង្វល់ជាមួយអ្នកជិតខាង ។May be an image of bedroom and text that says '还让我娶媳妇'

រីឯអ្នកលេងបណ្តាញសង្គមយល់ឃើញថា ប្រាក់ចំនួន១លានយាន់នេះមិនគ្រប់គ្រាន់សម្រាប់ការរស់នៅថ្ងៃអនាគតទេ ខណៈអ្នកខ្លះទៀតប្រាប់ថា គាត់គួរតែធ្វើការចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ចាំឈប់ធ្វើការ ។ រីឯអ្នកខ្លះទៀតប្រាប់ថា បើទោះជាគាត់បដិសេចសេចក្តីស្រឡាញ់ ប៉ុន្តែគួរតែគាត់សម្អាតផ្ទះខ្លះផង ។ ចំណែកក្រុមហ៊ុនសម្អាតផ្ទះបានចំណាយពេលជាច្រើនម៉ោងដើម្បីសម្អាតផ្ទះឱ្យគាត់ ៕May be an image of 1 person and bedroom