លោក យឿន ពិសី ដែលទស្សនិកជនស្គាល់ថាជាអតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានលើកឡើងពីបទចម្រៀងមួយចំនួននាពេលបច្ចុប្បន្នសម្បូរទៅដោយប៉ារ៉ូលចម្រៀងបែបអា.សអាភា.សរៀបរាប់តែរឿងលើគ្រែ។ ទន្ទឹមនឹងការលើកឡើងរបស់លោក យឿន ពិសី គេក៏ដឹងដែរថាចុងក្រោយទេកញ្ញា ញឹម សួនសោភាទេពី រងនូវមតិរិះគន់យ៉ាងខ្លាំងពីទស្សនិកជនទៅលើបទចម្រៀងរបស់នាង។May be an image of 1 person and text

យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់លោក យឿន ពិសី សិល្បករក្នុងទ្រនំហ្គាឡាក់ស៊ី បានរៀបរាប់យ៉ាងដូច្នេះថា «Lyric អាសអាភាសច្រើនម្ល៉េះលោកអើយ..មិនច្រៀងពាក្យអសុរោះទេប៉ុន្តែរៀបរាប់សុទ្ធតែរឿងលើគ្រែ ដូចជាលើសហើយបងប្អូនមិត្តសិល្បៈមួយចំនួនអើយ ឱ!អនិច្ចាសីលធម៌»។ លោក បន្តទៀតថា «ប្អូនៗកូនក្មួយរបស់លោកក៏ត្រូវបានមនោគមន៍សិល្បៈបែបនេះអូសទាញរហូតដើរផ្លូវខុសមិនអាចបកក្រោយបាន»។May be an image of 1 person and musical instrument

គេចាំបានដែរថា ការចេញមកដាស់តឿនស្មារតីអ្នកសិល្បៈរបស់លោកយឿន ពិសី ទៅលើបទចម្រៀងនាពេលបច្ចុប្បន្នមួយចំនួនចូលចិត្តនិពន្ធចម្រៀងក្នុងន័យស្រើបស្រាលមិនមែនជាលើកទី១នោះទេ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ អតីតម្ចាស់ពានដែលមានពិការភាពរូបនេះក៏បានលើកឡើងដែរថា «Lyric បែបអាសអាភាសកំពុងតែវាយលុកពេញបណ្ដាញសង្គម TikTok គេកំពុងលេងព្រោងព្រាតមានទាំងក្មេងៗក៏លេងដែរ។ បទចម្រៀងដែលមានទំនុកបែបអាសអាភាសបែបនេះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ក្មេងៗជំនាន់ក្រោយ។
នៅក្នុងខ្លឹមសារនោះលោក យឿន ពិសី ក៏បានសំណូមទៅដល់សិល្បករមួយចំនួនដែលកំពុងតែផលិតបទចម្រៀងដែលមាន Lyric បែបអាសអាភាសបញ្ឈប់សកម្មភាពនេះព្រោះវាមិននាំឱ្យក្មេងៗក្នុងសង្គមរបស់យើងរីកចម្រើនទេ»។No photo description available.

នាពេលចុងក្រោយនេះបទចម្រៀងមួយចំនួនបានធ្វើឱ្យមហាជនលើកឡើងថាជាទំនុកច្រៀងបែបអាសអាភាសនិពន្ធចេញពីរឿងមិនសមរម្យដូចជាបទ «ពូក៏ដូចជាប៉ា» របស់លោក ឆន សុវណ្ណារាជ និងបទថ្មីរបស់ ញឹម សួនសោភាទេពី ជាដើម៕