Home Blog Page 1289

សារបែកធ្លាយរបស់តួឯកប្រុស Business Proposal និងអតីតអ្នកហ្វឹកហាត់ K-Pop ធ្វើឱ្យផ្ទុះកក្រើកបង្ករឿងចម្រូងចម្រាស

0

Han Seo Hee អតីតអ្នកហ្វឹកហាត់ K-Pop ដែលគេស្គាល់ដោយសារទំនាក់ទំនងរបស់នាងជាមួយនឹងរឿងអាស្រូវជាច្រើននៅក្នុងឧស្សាហកម្មនោះ បានលេចចេញជារូបរាងម្តងទៀតសម្រាប់ភាពចម្រូងចម្រាស។ រឿងអាស្រូវម្តងនេះគឺបានលេចចេញជាមួយតារាសម្ដែងដ៏មានប្រជាប្រិយ Ahn Hyo Seop តួឯកប្រុសក្នុងរឿងដ៏ល្បីល្បាញ Business Proposal ។

កាលពីពេលថ្មីៗនេះ ការបង្ហោះនៅលើគេហទំព័រសហគមន៍ដ៏ពេញនិយមមួយបានរីករាលដាលសម្រាប់ការចែករំលែករូបភាពនៃការសន្ទនាតាមអត្ថបទ Kakaotalk រវាងអតីតអ្នកហ្វឹកហាត់ YG Entertainment និងតារាសម្តែង។ រឿងនេះបានជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកលេងអ៊ីនធឺណិតអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយការបង្ហោះជាច្រើនទៀតបានចាប់ផ្តើមធ្វើឡើងអំពីការសន្ទនាដែលត្រូវបានចោទប្រកាន់។ អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបង្ហោះការចងក្រងរូបថតច្រើនសន្លឹកពីការសន្ទនាតែមួយ ដោយបន្ថែមថាវាត្រូវបានគេចោទថាបង្ហោះដោយ Han Seo Hee ខ្លួនឯងលើ Story Instagram របស់នាង។

នៅក្នុងការសន្ទនានេះ Han So Hee បានសុំ Ahn Hyo Seop មកសណ្ឋាគារមួយ ហើយចំណាយពេលមួយយប់ជាមួយនាង។ អ្នកនិយមលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា Han Seo Hee បានបង្ហោះរូបភាពនៅទីតាំងមួយនៅថ្ងៃតែមួយដូចដែលសារនោះបានបែកធ្លាយ។ ទោះជាយ៉ាងណាក៏ដោយ Han Seo Hee បានបំភ្លឺថាការសន្ទនាដែលបែកធ្លាយនោះត្រូវបានគេប្រឌិត។ លើសពីនេះ ការបង្ហោះតាមអ៊ីនធឺណិតជាច្រើនអំពីបញ្ហានេះកំពុងត្រូវបានដកចេញយ៉ាងឆាប់រហ័ស ដែលនាំឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្មានថាភ្នាក់ងាររបស់ Ahn Hyo Seop កំពុងព្យាយាមកម្ចាត់បញ្ហាដែលមានភាពចម្រូងចម្រាសទៅលើសិល្បករ។

គួរបញ្ជាក់ថា Han Seo Hee គឺជាអតីតអ្នកហ្វឹកហាត់ K-Pop ដែលសម្បូររឿងអាស្រូវមិនល្អ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំជាមួយនឹងការព្យួរទោសរយៈពេល៤ ឆ្នាំក្នុងឆ្នាំ ២០១៦ សម្រាប់ការចោទប្រកាន់ពីបទជក់បារី។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលព្យួរទោសនៅខែមិថុនា ឆ្នាំ ២០២០នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែពីបទប្រើសារធាតុហាមឃាត់។ ទោះបីជាមានការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលក៏ដោយ បណ្តឹងឧទ្ធរណ៍របស់នាងត្រូវបានច្រានចោលនៅក្នុងការកាត់ក្តីលើកទី ៣ ដែលបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ ខែចុងក្រោយ។ Han Seo Hee ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕

 

មីយ៉ាន់ម៉ាផ្តល់ការធានារ៉ាប់រងយានយន្តឆ្លងដែនក្នុងតំបន់អាស៊ាន

0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ថានីយវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ារាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាបានដំណើរការការធានារ៉ាប់រងរថយន្តឆ្លងដែនសម្រាប់យានយន្តរបស់ប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) ។ ការដាក់ឱ្យដំណើរការប្រើប្រាស់ការធានារ៉ាប់រងនេះ បានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងមីយ៉ាន់ម៉ា ឈ្មោះ «Myanma Insurance» នៅទីក្រុងយ៉ាំងហ្គន ។Myanmar, Thailand Sign MoU to Boost Cross-border Trade | Greater Mekong  Subregion (GMS)

លោក U Lwin Oo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Myanma Insurance លើកឡើងថា ក្រុមហ៊ុនបានបង្កើតការិយាល័យនៅតាមច្រកព្រំដែនជាច្រើនកន្លែង ដូចជា ៖ ច្រកមៀវឌី, ថាឃីលិក, មូសិ និងតាមូ ដើម្បីទទួលយានយន្តទាំងអស់ដែលបានធ្វើដំណើរមកប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធនេះ ។Thai-Myanmar border bridge reopens after three-year closure

ហេតុនេះ ប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) នឹងផ្តល់ភាពងាយស្រួលដើម្បីបញ្ជាក់ពីការធានារ៉ាប់រងយានយន្តពីបណ្តាប្រទេសជាសមាជិកអាស៊ាន តាមរយៈកម្មវិធីអនឡាញ ។ ប្រព័ន្ធនេះអាចទូទាត់ថ្លៃធានារ៉ាប់រងតាមអនឡាញបាន ប៉ុន្តែត្រូវតែទូទាត់ជាប្រាក់ «Kyat» របស់មីយ៉ាន់ម៉ា ស្របតាមការកំណត់របស់ក្រុមហ៊ុន ។ ករណីយានយន្តទាំងនេះមានគ្រោះថ្នាក់នៅមីយ៉ាន់ម៉ា ពួកគេនឹងទទួលបានការថែទាំ និងការទទួលខុសត្រូវ ។Myanmar, China trucks soon to be allowed for bilateral border crossing |  Ministry Of Information

ចំណែកយានយន្តរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវទូទាត់ថ្លៃធានារ៉ាប់រងនៅច្រកព្រំដែនរបស់ប្រទេសជាសមាជិកអាស៊ានដូចគ្នាដែរ និងស្របតាមថ្លៃធានារ៉ាប់រងដែលប្រទេសទាំងនេះបានកំណត់ ។

បើតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបញ្ជាក់ថា យានយន្តដឹកទំនិញ រួមទាំងយានយន្តគ្រប់ប្រភេទដែលបើកបរឆ្លងកាត់តំបន់ព្រំដែនរបស់បណ្តាប្រទេសសមាជិកអាស៊ាន ទោះជារថយន្តប្រភេទអ្វីក៏ដោយ គឺចាំបាច់ត្រូវធ្វើការធានារ៉ាប់រងរថយន្ត ដែលស្ថិតក្រោមការធានារ៉ាប់រងយានយន្តរបស់ប្រទេសនោះ ៕

បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ

0

ម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin Wongsa ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រងមកុដថ្នាក់ខេត្តបានជិត២ខែស្រាប់តែនាងសុំបោះបង់សិទ្ធិក្នុងការប្រកួតរបស់នាងដំណើរឆ្ពោះទៅការប្រកួត Miss Grand Thailand 2024។ ទោះយ៉ាងណា ក្នុងការផ្តល់បទសម្ភាសសន្និសីទសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ Bam Pailin បានទម្លាយថាការលាលែងតំណែងនេះដោយសារតែពេលនេះនាងកំពុងមានផ្ទៃពោះទើបមិនអាចចូលរួមប្រកួតបាន។

អ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Ranong បង្ហោះសារជូនដំណឹងពីការដកបេក្ខភាពម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin ចេញភ្លាមៗដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់។ ក្នុងការបង្ហោះនោះ PD Miss Grand Ranong បានបញ្ជាក់ថានឹងមានការធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកាសដកបេក្ខភាពបវរកញ្ញារូបនេះចេញពីតំណែងនៅថ្ងៃទី៣០ ខែមករា ដោយសារបច្ចុប្បន្នរូបលោកជាប់ធ្វើជំនួញនៅបរទេស។

មិនឱ្យខកសម្តី Miss Grand Ranong 2024 រួមជាមួយនឹងលោក Nitipong Kaewmanee PD នៃ Miss Grand Ranong បានធ្វើសន្និសីទសារព័ត៌មាន ដោយ Bam Pailin បានបកស្រាយថា នាងនឹងក្លាយជាអ្នកម្តាយឆាប់ៗនេះមិនអាចបន្តការប្រកួតបានទេ។ នាងបន្តថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Ranong 2024 នៅពេលដែលដឹងថានាងមានផ្ទៃពោះ នាងបានសម្រេចចិត្តបោះបង់តំណែងនេះ។ ចំពោះអាយុគភ៌ Bam Pailin មិនបានទម្លាយប្រាប់អ្នកសារព័ត៌មាននោះទេដោយនាងនឹងត្រូវទៅជួបគ្រូពេទ្យម្តងទៀត។ ការលាលែងតំណែងនេះបវរកញ្ញាដែលជំនួស Bam Pailinគឺជាលំដាប់រងទី១ Komkaem Natthavikarn នឹងចូលកាន់តំណែង Miss Grand Ranong ហើយនឹងត្រៀមខ្លួនចូលប្រកួត Miss Grand Thailand 2024 នាពេលខាងមុខ។

គួរបញ្ជាក់ថា Bam Pailin បានក្លាយជា Miss Grand Ranong 2024 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់មកុដថ្នាក់ខេត្ត Bam Pailin គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពកម្សាន្តថៃផងដែរ៕

 

 

ចិនគ្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបខួរក្បាល ដើម្បីប្រកួតប្រជែងជាមួយ Elon Musk

0

ប្រទេសចិន៖ ប្រទេសចិនបានប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបខួរក្បាលជាមួយនឹងចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ ដែលស្រដៀងគ្នាទៅនឹងអ្វីដែល Neuralink របស់ Elon Musk កំពុងស្វែងរក។

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ គេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) បានបង្ហោះឯកសារដែលពិពណ៌នាអំពីផែនការដ៏សំខាន់មួយក្នុងការលើកកម្ពស់បច្ចេកវិទ្យាទំនើប។ MIIT បាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់របកគំហើញបច្ចេកវិទ្យាថ្មីរាប់រយ ដោយបង្កើត “ផលិតផលដែលលេចធ្លោ” នៅឆ្នាំ ២០២៥។Elon Musk's Neuralink company implants brain chip in first human | Science  & Tech News | Sky News

គោលដៅរបស់ប្រទេសចិនគឺដើម្បីធ្វើឱ្យខួរក្បាលគណនាគំរូសរសៃប្រសាទ និងបច្ចេកវិទ្យាពាក់ព័ន្ធមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព។ ផ្នែកដែលរំពឹងទុកនៃការអនុវត្តគឺការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត យានជំនិះគ្មានអ្នកបើកបរ និងការពិតនិម្មិត។ បើយោងតាម Business Insider បានឱ្យដឹងថា ប្រទេសចិនក៏កំពុងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាដូចជា បន្ទះឈីប GPU និងកុំព្យូទ័រ quantum ផងដែរ ដោយមហិច្ឆតារបស់ពួកគេគឺចង់ក្លាយជាប្រទេសត្រួសត្រាយផ្លូវក្នុងវិស័យទាំងនេះនៅឆ្នាំ ២០២៧។Making Computer Chips Act More Like Brain Cells | Discover Magazine

បច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងស្រាវជ្រាវយ៉ាងស្ងៀមស្ងាត់ដើម្បីបង្កើតឧបករណ៍ទំនាក់ទំនងខួរក្បាល-កុំព្យូទ័រ រួមទាំងម៉ូដែលដែលអាចប្រកួតប្រជែងជាមួយបន្ទះឈីបខួរក្បាល Neuralink របស់ Elon Musk ផងដែរ។ រដ្ឋាភិបាលចិនក៏បានឧបត្ថម្ភមន្ទីរពិសោធន៍មួយដើម្បីស្រាវជ្រាវខួរក្បាល-កុំព្យូទ័រនៅក្នុងទីក្រុងធានជីន ដែលមានអ្នកវិទ្យាសាស្ត្រចំនួន ៦០ នាក់ធ្វើការនៅទីនេះទៀតផង។Elon Musk Tesla pay package struck down by judge

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក៏បានឱ្យដឹងដែរថា ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ ដោយមានក្រុមហ៊ុនជាច្រើនបានចូលរួម ប៉ុន្តែមានរបកគំហើញតិចតួចណាស់។ ដោយបន្ទះឈីបខួរក្បាល Neuralink របស់ Elon Musk ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទាក់ទាញការចាប់អារម្មណ៍បំផុត។Elon Musk's Neuralink has put in its first human brain implant : NPR

ឧបករណ៍ Neuralink មានអេឡិចត្រូតច្រើនជាង ១,០០០ ដែលច្រើនជាងការផ្សាំផ្សេងទៀត។ វាកំណត់គោលដៅណឺរ៉ូននីមួយៗ ខណៈដែលឧបករណ៍ជាច្រើនផ្តោតលើក្រុមណឺរ៉ូន។ ប្រសិនបើគំរូរបស់ Neuralink ដំណើរការបានល្អ វានឹងនាំមកនូវប្រសិទ្ធភាពកាន់តែច្រើន។ គោលដៅដំបូងរបស់ Elon Musk គឺបង្កើតឧបករណ៍នេះ ដើម្បីអនុវត្តនីតិវិធីប្តូរសរីរាង្គ ហើយក្រុមដំបូងដែលក្រុមហ៊ុនកំណត់គោលដៅគឺមនុស្សពិការភ្នែក ឬពិការការស្តាប់។ ទោះជាយ៉ាងណាក៏ដោយ គោលដៅបន្ថែមទៀតគឺថា ឧបករណ៍នេះនឹងដឹងពីមហិច្ឆតានៃការបញ្ចូលខួរក្បាលមនុស្សជាមួយនឹង AI ៕

បុរសម្នាក់ចេញមុខហែកអ្នកមានបានប្តីក្មេងគេចមិនព្រមសងលុយថ្លៃភ្នួងនិងផ្កាគេរាប់ម៉ឺនដុល្លារ

0

ទម្លាយរឿងអ្នកមានថ្លៃថ្នូរបានប្តីក្មេងមុខមាត់ខ្លាំងប៉ុន្តែបែរជាជំពាក់លុយថ្លៃភ្នួង និងជំពាក់លុយថ្លៃផ្កាគេចមិនព្រមសងរាប់ម៉ឺនដុល្លារបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងព្រមទាំងខម្មិនឈ្មោះអ្នកជំនួញម្នាក់ទៅតាមការយល់ឃើញរបស់ពួកគេ។

នៅល្ងាចនិងយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកមួយឈ្មោះថា សៀ ចៃយ៍ បានបង្ហោះយ៉ាងដូច្នេះថា «អ្នកមានថ្លៃថ្នូរ បានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ ជំពាក់លុយថ្លៃភ្នួង ជំពាក់លុយថ្លៃផ្កា គេចមុខមិនព្រមសងលុយគេ»។ គណនីដដែល បានបង្ហោះបន្តទៀតថា «ជំរាបសួរ ម៉ាក់ក្មេក នេះខ្សែកពេជ្រកូនជូនម៉ាក់ (ហាមយកលក់ណា) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង ១ម៉ឺនដុល្លារទៀត ហើយថ្លៃភ្នួងនៅជិត ២ម៉ឺនដុល្លារទៀតសងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»។

ការបញ្ចេញសារអ្នកមានបានប្តីក្មេងមានមុខមាត់ក្នុងសង្គម ប៉ុន្តែបែរជាគេចមិនទាន់សងលុយគេគ្រប់នេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងមិនដឹងថាអ្នកមានបានប្តីក្មេងម្នាក់ណា ជំពាក់ប្រាក់គេមិនទាន់សងបែបនេះ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានបញ្ចេញមតិថា ប្រយ័ត្នគេប្តឹង និងបានចោទសួរថាការនិយាយនេះពិតឬមិនពិតរួមទាំងមតិយោបល់ជាច្រើនទៀត។

ជាមួយការបញ្ចេញមតិយោបល់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក បុរសដែលជាម្ចាស់គណនី សៀ ចៃយ៍ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះដោយបានដាក់ចំណងជើងថា «ជួយសងលុយថ្លៃផ្ការបស់គ្នាលោកឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ…»។

តាមការរៀបរាប់របស់លោក សៀ ចៃយ៍ ក្នុងវីដេអូនោះបានឱ្យដឹងថា« ជីវិតអ្នករកស៊ីជួបឧបសគ្គគ្រប់បែបយ៉ាង ហែលឆ្លងកាត់ក្នុងសង្គមមួយអ្នកមានថ្លៃថ្នូរពិតប្រាកដក៏មាន អ្នកមានថ្លៃថ្នូរតាមបណ្តាញសង្គមក្លែងក្លាយក៏មានដោយលោកបានលើកឡើងថា អ្នកមានថ្លៃថ្នូរពិតគេកម្រអួតនៅលើបណ្តាញសង្គមណាស់ ជាពិសេសអ្នកមានបុណ្យសក្តិ ទ្រព្យសម្បត្តិស្តុកស្តម្ភការរស់នៅ និយាយស្តី សុជីវធម៌របស់គេមានរបៀបរបបថ្លៃថ្នូរខ្លាំងណាស់»។

ម្ចាស់គណនីខាងលើ បន្តថាការបង្ហោះរបស់លោកប្រសិនជាមិនប៉ះពាល់ដល់គ្នាលោកក៏លោកអត់យកមកបង្ហោះដែរ។ ចំពោះអ្នកលើកឡើងថាគេមានដល់ប៉ុណ្ណឹងហើយមិនដែលគេចឹង លោកបានឆ្លើយតបថាទាល់តែធ្លាក់ចំជើងខ្លួនឯងទើបដឹងថាឈឺកម្រិតណាថារឿងហ្នឹងបានកើតឡើងពិតមែន។ លោកថា លោកមិនមែនជាម្ចាស់លុយ មិនអាចយកវិក័យបត្រ បញ្ចេញមុខអ្នកជំពាក់និយាយតទល់ជាមួយគ្នាទេ តែលោកទើបតែទទួលដំណឹងពីមិត្តភក្តិដែលរាប់អានជាមួយគ្រួសារលោកហើយការប្រាប់នោះលោកស្ទើរតែមិនចង់ជឿដូចគ្នា ប៉ុន្តែរឿងនោះបានកើតឡើងហើយ។

លោក សៀ ចៃយ៍ ថាអ្នកជំពាក់នោះទៅយកថ្លៃផ្កាបានឱ្យតែ៨០០០ដុល្លារមុនដំបូង តែដល់ពេលទៅក្រោយៗគេចមុខឱ្យទៅជួបជំនួយការរហូត។ លោកថា អ្នកមានថ្លៃថ្នូរពេលគេទៅយកថ្លៃភ្នួង ថ្លៃផ្កា ថ្លៃភ្លេង ក៏ដោយគេឱ្យកូនចៅបោះលុយសងភ្លាមៗហើយតែបើរវល់គឺគេបាញ់តាមមកុងឱ្យហើយមិនមែនយកលេសរវល់គេចវេសរហូតនោះទេ៕

តើជីវិតរបស់តារាសម្តែងជើងចាស់ អ្នកនាង ពិន ចារុនី ហៅនាងឆ្មាព្រៃ ទៅជាយ៉ាងណាហើយ?

0

ប្រទេសថៃ ៖ បើគេក្រឡេកមើលទៅអតីតកាលកាលពីជាង៣០ឆ្នាំមុន មនុស្សគ្រប់គ្នានឹងចងចាំយ៉ាងច្បាស់ពីតារាសម្តែងស្រីឈ្មោះ ពិន ចារុនីសុខសាន់ (ហៅនាងឆ្មាព្រៃ) ថា នាងគឺជាតារាសម្តែងដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ។ នាងបានសម្តែងភាពយន្តជាច្រើនរឿង រហូតដល់ទស្សនិកជនជាច្រើននាក់ចូលចិត្តការសម្តែងរបស់នាងយ៉ាងខ្លាំង ។สุดช้ำ เปิ้ล จารุณี โดนคนใกล้ชิดทำร้าย รักษาตัวนานเกือบเดือน

រហូតមកដល់ពេលបច្ចុប្បន្ន តារាសម្តែងជើងចាស់ម្នាក់នេះបានទំនេរពីការងារសម្តែងភាពយន្តហើយ ដោយនាងបានត្រឡប់ទៅរស់នៅស្រុកកំណើតក្នុងខេត្តសមុទ្រសង់ក្រាម ។ នាងបានរស់នៅក្នុងផ្ទះឈើដ៏ធំមួយតាមមាត់ប្រឡាយ «ខេវអម» ហើយសម្រាប់មនុស្សភាគច្រើនដែលបានឃើញនាងរស់នៅបែបនេះ ពួកគេនិយាយដូចៗគ្នាថា នេះជាជីវិតដូចក្នុងក្តីសុបិន ដោយសារនាងបានរស់នៅតាមមាត់ប្រឡាយយ៉ាងសាមញ្ញ ។

ផ្ទះរបស់អ្នកនាង ពិន ចារុនី គឺមិនមែនសម្រាប់រស់នៅតែម្យ៉ាងទេ ប៉ុន្តែនាងបានយកទីនេះធ្វើជារីសតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ ដោយនាងដាក់ឈ្មោះថា «Jarunee Riverville» ។ នាងលើកឡើងថា ការយកផ្ទះធ្វើជារីសតបែបនេះ គឺដើម្បីផ្តល់បទពិសោធន៍ឱ្យភ្ញៀវទេសចរអាចមកសម្រាកលំហែរនៅតាមមាត់ប្រឡាយ និងទទួលយកបរិយាកាសបែបធម្មជាតិ ។เปิ้ล จารุณี ปรบมือให้วิล เผยเพื่อนดารา-พิธีกร แฉเรื่องส่วนตัว  เสียดายอดีตคิดไม่ทัน

មនុស្សភាគច្រើនធ្លាប់បានទស្សនាភាពយន្តជាច្រើនរឿងដែលនាង ពិន ចារុនី សម្តែង ហើយនាងត្រូវបានគេចាត់ទុកថា គឺជាតារាសម្តែងលំដាប់កំពូលប្រចាំប្រទេសថៃទៀតផង ។ រយៈពេលក្រោយមកទៀត ទស្សនិកជនក៏បានទស្សនាភាពយន្តរបស់នាងផងដែរ ហើយសមត្ថភាពសម្តែងរបស់នាងនៅតែពូកែដូចមុន និងមិនប្រែប្រួលឡើយ ។

នៅពេលអ្នកនាង ពិន ចារុនី ត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Club Friday Show» នាងបានរៀបរាប់ពីរឿងរ៉ាវក្នុងជីវិតរបស់ខ្លួន ព្រមទាំងប្រាប់ពីសេចក្តីស្នេហាក្នុងចិត្តផងដែរ ។ នាងនិយាយថា វាជាលើកដំបូងហើយដែលនាងបានមកអង្គុយជជែកគ្នាពីរឿងរ៉ាវផ្ទាល់ខ្លួនបែបនេះ គឺពេលនាងបានឈានជើងចូលក្នុងវិស័យសិល្បៈលើកដំបូងឃើញថា មានអ្នកតាមស្រឡាញ់ និងទិញរបស់របរឱ្យនាងគ្រប់យ៉ាង ។ នាងបន្តថា នាងធ្លាប់ឈឺចិត្តដោយសារតារាឯកប្រុស ហើយជីវិតពេលនោះ គឺដូចពិភពលោកជិតរលាយអីចឹង ។พี่เปิ้ล จารุณี กับบทบาทร้ายใน "ตุ๊กตา" - Pantip

បន្ទាប់មក នាងក៏បានជួបមនុស្សជាទីស្រឡាញ់ម្នាក់ទៀតជាតារាសម្តែងដូចគ្នា ហើយនាងគិតថា នាងជាគូជាមួយអ្នកនោះពិតប្រាកដ ។ ប៉ុន្តែត្រូវបានភរិយារបស់គេកាន់កាំភ្លើងមករង់ចាំនាងដល់ផ្ទះ ។ ក្រោយមក មានតារាសម្តែងម្នាក់ទៀតបានតាមស្រឡាញ់នាង ហើយនាងក៏ចូលចិត្តរូបគេដែរ រហូតដល់រូបគេប្រគល់ចិញ្ចៀន១វង់ឱ្យនាង ។ ប៉ុន្តែនាងបានឃើញតារាស្រីម្នាក់ទៀតពាក់ចិញ្ចៀនដូចនាងដែរ ទើបនាងដឹងថា បុរសម្នាក់នេះជាព្រាននារី និងឱ្យចិញ្ចៀនទៅនារីគ្រប់គ្នា ។

នាងបន្តថា នាងធ្លាប់មានគ្រោះថ្នាក់ក្រឡាប់រថយន្ត ហើយនាងបានបាក់ឆ្អឹងខ្នង និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ រហូតមកដល់បច្ចុប្បន្ននេះ គ្រោះថ្នាក់ក្រឡាប់រថយន្តនៅថ្ងៃនោះ បានបណ្តាលឱ្យប្រព័ន្ធរំលាយអាហាររបស់នាងដំណើរការមិនប្រក្រតី ។ ក្រៅពីនេះ នាងធ្លាប់បានធ្វើអត្តឃាតខ្លួនឯងចំនួន៣លើក ដោយការញ៉ាំថ្នាំដេកលក់ ព្រោះតូចចិត្តនឹងជីវិតគ្រួសារ ៕

ថ្មីទៀតហើយលើកនេះ ! ថ្នាំពន្យារអាយុសត្វឆ្កែ និងឆ្មា ត្រូវបានរកឃើញដោយក្រុមហ៊ុនមួយ

0

សហរដ្ឋអាមេរិក ៖ មនុស្សភាគច្រើនចូលចិត្តចិញ្ចឹមសត្វឆ្កែ និងឆ្មា ហើយពួកគេស្រឡាញ់វាខ្លាំងដូចជាកូនម្នាក់អីចឹង ។ ប៉ុន្តែឆ្កែ និងឆ្មាមានអាយុខ្លី គឺឆ្មាមានអាយុជាមធ្យម ចាប់ពី១២ឆ្នាំ ទៅ២០ឆ្នាំ រីឯឆ្កែពូជធំៗមានអាយុជាមធ្យម ចាប់ពី១២ឆ្នាំ ទៅ២៣ឆ្នាំ ខណៈឆ្កែតូចៗមានអាយុជាមធ្យម ចាប់ពី១៥ឆ្នាំ ទៅ១៦ឆ្នាំ ប៉ុណ្ណោះ ។ ហេតុនេះ ធ្វើឱ្យអ្នកស្រឡាញ់ឆ្កែ-ឆ្មាទាំងឡាយសោកស្តាយយ៉ាងខ្លាំង នៅពេលពួកវាត្រូវងាប់មុនអាយុ ឬដល់ពេលអស់អាយុ ។

សារព័ត៌មាន BBC បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣ ថា គេបានរកឃើញថ្នាំពន្យារអាយុសម្រាប់សត្វឆ្កែ និងឆ្មា ហើយថ្នាំពន្យារអាយុឆ្កែ មានឈ្មោះថា «LOY» នឹងជួយឱ្យឆ្កែពូជធំៗមានអាយុវែងជាងមុន ១០ឆ្នាំ ។ រីឯថ្នាំពន្យារអាយុឆ្មា ឈ្មោះ «AIM» នឹងជួយឱ្យឆ្មាមានអាយុវែងជាងមុន រហូតដល់៣០ឆ្នាំ ។Introducing Dogs to Cats - American Humane - American Humane

ក្រុមហ៊ុនស្រាវជ្រាវ និងផលិតថ្នាំពន្យារអាយុឆ្កែ និងឆ្មា ដោយជោគជ័យនោះ គឺក្រុមហ៊ុនរបស់អាមេរិកឈ្មោះ Loyal for Dogs ។ ថ្នាំពន្យារអាយុនេះមាន៣ប្រភេទ គឺ ៖ LOY–001, LOY–002 និង LOY–003 ហើយថ្នាំនេះអាចជួយពន្យារអាយុឆ្កែស្ទើរគ្រប់ពូជ ។ ថ្នាំនេះនឹងមានប្រសិទ្ធភាពរារាំងមុខងាររបស់អរម៉ូនបន្តពូជមួយប្រភេទឈ្មោះថា «lnsulin Growth Factor-1» ដែលមានឥទ្ធិពលចំពោះភាពជរា និងអាយុជីវិតរបស់សត្វ ។

គណៈកម្មការចំណីអាហារ និងឱសថ (FDA) របស់អាមេរិកបានអនុម័តឱ្យគ្លីនិកសាកល្បងថ្នាំប្រភេទ LOY–001 ក្រោយពីការពិចារណាទិន្នន័យបឋមបង្ហាញថា ថ្នាំនេះមានកត្តាគាំទ្រវាគ្រប់គ្រាន់ថា វាមានប្រសិទ្ធភាពពិតប្រាកដ ។ LOY–001 គឺជាថ្នាំចាក់ពន្យារអាយុសម្រាប់ឆ្កែពូជធំៗ ដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ ដោយគេត្រូវចាក់វា រៀងរាល់៣ខែ ទៅ៦ខែ ។Massive study seeks to help dogs live longer and healthier | The Seattle  Times

រីឯថ្នាំ LOY–002 និង LOY–003 គឺជាថ្នាំគ្រាប់សម្រាប់ឱ្យឆ្កែ និងឆ្មា ស៊ីជារៀងរាល់ថ្ងៃ ។ គេរំពឹងថា គណៈកម្មការចំណីអាហារ និងឱសថ (FDA) នឹងអនុម័តឱ្យលក់ចែកចាយថ្នាំប្រភេទ LOY–001 នៅឆ្នាំ២០២៦ ឬ២ឆ្នាំទៀត ។

ចំណែកថ្នាំ AIM សម្រាប់ពន្យារអាយុឆ្មា គឺជាថ្នាំផលិតឡើងដោយសាស្ត្រាចារ្យ Toru Miyazaki ជាអ្នកជំនាញផ្នែកភាពស៊ាំមកពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ។ ការផលិតថ្នាំនេះ គឺសម្រាប់ការពារ និងព្យាបាលរោគតម្រងនោម ដែលជំងឺនេះបានកើតឡើងជាញឹកញាប់លើសត្វឆ្មា១ ក្នុងចំណោមឆ្មា៣ក្បាល ។ ហេតុនេះ វាជាមូលហេតុចម្បងដែលធ្វើឱ្យឆ្មាត្រូវងាប់មុនអាយុ ។ ជំងឺតម្រងនោមតែងកើតឡើងនៅពេលឆ្មាអាយុប្រមាណ១០ឆ្នាំ ដោយសារឆ្មាមានអាយុច្រើន ទើបធ្វើឱ្យប្រសិទ្ធភាពច្រោះកាកសំណល់អន់ថយ ។Cat - Wikipedia

ហេតុនេះ សត្វឆ្មាដែលកើតជំងឺតម្រងនោម វានឹងផឹកទឹកញឹកញាប់ខុសពីធម្មតា ហើយវានោមក្នុងបរិមាណច្រើន ឬអត់នោមតែម្តង ។ រីឯទម្ងន់របស់វាស្រកចុះ, មានដំបៅនៅលើមាត់ ហើយការដកដង្ហើមរបស់វាមានក្លិនស្អុយ ។ ជាទូទៅ ឆ្មាកើតជំងឺតម្រងនោម គឺវាមានអាយុមិនដល់១៥ឆ្នាំ ទេ ។

ថ្នាំពន្យារអាយុឆ្មា «AIM» គឺជាម៉ូលេគុលប្រូតេអ៊ីនដែលមានក្នុងឈាមរបស់សត្វជាច្រើនប្រភេទ ដោយវានឹងរារាំងការស្លាប់នៃកោសិកាឈាមសប្រភេទ Macrophages ។ បើតាមលទ្ធផលសាកល្បងបឋមបង្ហាញថា ឆ្មាមានជំងឺធ្ងន់ធ្ងរ បែរជាបានធូរស្រាលឡើងវិញ ។ បច្ចុប្បន្ន គេបានសាកល្បងថ្នាំពន្យារអាយុឆ្មា «AIM» នៅគ្លីនិក ហើយគេសង្ឃឹមថា ថ្នាំនេះនឹងទទួលបានការអនុម័តឱ្យដាក់លក់នៅឆ្នាំ២០២៥ ៕

នារីម្នាក់តាំងខ្លួនមានបារមីព្រះនាងឥន្រ្ទទេវី ត្រូវសមត្ថកិច្ចកោះហៅ

0

បុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី នារីម្នាក់តាំងខ្លួនមានបារមីព្រះនាងឥន្រ្ទទេវី ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងអស់ណា ដែលប៉ះពាល់វប្បធម៌ និងទំនៀមទំលាប់ខ្មែរ។May be an image of 2 people and text

លោកស្រី អេន ចរិយាជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” បានធ្វើការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖
១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម
២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូស្រ្តីលក់ឡេ តាំងខ្លួនជាព្រះនាងឥន្រ្ទទេវី ក្រសួងវប្បធម៌ ថាជាមនុស្សឆ្កួត  បំពុលសង្គម | សារព័ត៌មាននគរធំក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក៕May be an image of 1 person

 

ប្រទេសជប៉ុនរងការរិះ.គន់ចំពោះការទិញតុក្កតាអាស.អាភាស. ទៅផ្សព្វផ្សាយវិស័យទេសចរណ៍

0

ប្រទេសជប៉ុន៖ រដ្ឋាភិបាលនៃខេត្ត Tokushima ប្រទេសជប៉ុនបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការទិញតុក្កតាសិ..ចតម្លៃ ២,៨០០ ដុល្លារអាមេរិក សម្រាប់ការតាំងពិពណ៌នៅអាកាសយានដ្ឋានដោយជឿថាវានឹងមានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរ។New 145cm japanese silicone sex dolls latest japan sex doll for men 18 sex  girl japan sex doll free DHL - AliExpressកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមកាសែត Mainichi Shimbun ដែលជាកាសែតធំមួយនៅក្នុងប្រទេសជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលខេត្ត Tokushima បានចំណាយប្រាក់ចំនួន ២,៨០០ ដុល្លារដើម្បីទិញតុក្កតាមួយ ដែលត្រូវបានគេស្គាល់ថា ជាតុក្កតាប្រើសម្រាប់ថតរឿងអាសអាភាស ដើម្បីយកមកផ្សព្វផ្សាយទេសចរណ៍នៅក្នុងទីក្រុង។

តុក្កតានេះត្រូវបានបង្ហាញនៅក្នុងការតាំងពិពណ៌ទេសចរណ៍មួយនៅអាកាសយានដ្ឋាន Tokushima Awaodori មុនពេលការរាតត្បាតដែលបានស្វាគមន៍ភ្ញៀវទេសចរជាច្រើនពីកន្លែងផ្សេងទៀតទៅកាន់ខេត្ត។ Tokushima មានទីតាំងនៅលើកោះ Shikoku ដែលជាកោះតូចបំផុតក្នុងចំណោមកោះសំខាន់ៗទាំងបួននៅក្នុងប្រទេសជប៉ុន។ ការតាំងពិព័រណ៌នេះមានគោលបំណងផ្សព្វផ្សាយសិល្បៈនៃការជ្រលក់ពណ៌ឥន្ទ្រាលើក្រណាត់ប្រពៃណីរបស់ខេត្ត និងផលិតផលជ្រលក់ពណ៌ Indigo ត្រូវបានផ្សព្វផ្សាយឱ្យក្លាយជាផលិតផលពិសេសមួយនៅក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវឱ្យមកទស្សនា និងទិញទំនិញ។Paris 'brothel' renting out sex dolls faces pressure to close amid claims  it encourages rape | South China Morning Post

ទោះជាយ៉ាងណា មន្ត្រីខេត្តបានសម្រេចយកសម្លៀកបំពាក់ប្រពៃណីប្រចាំស្រុករបស់ខ្លួន ទៅពាក់លើដងខ្លួនតុក្កតាសិ.ច ដោយគាត់គិតថាវានឹង “ផ្គាប់ចិត្តហ្វូងមនុស្ស”។ ផ្ទុយទៅវិញការសម្រេចចិត្តនេះ បានធ្វើឱ្យមនុស្សមួយចំនួនរិះគន់ថា ទោះបីជាតុក្កតានេះទាក់ទាញភ្ញៀវទេសចរច្រើនក៏ដោយ ប៉ុន្តែវាមានតម្លៃថ្លៃណាស់ ប្រសិនបើទិញច្រើន វានឹងខ្ជះខ្ជាយលុយ ហើយមិនសមរម្យចំពោះបទដ្ឋានសង្គមឡើយ។ ដូច្នេះហើយ រដ្ឋាភិបាលក៏សម្រេចរក្សាទុកតុក្កតានេះនៅក្នុងឃ្លាំងរបស់ខេត្ត ហើយមិនត្រូវបានគេយកមកប្រើប្រាស់ម្តងទៀតទេ ចាប់តាំងពីយុទ្ធនាការផ្សព្វផ្សាយសិល្បៈនៃការជ្រលក់ពណ៌ indigo មក។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីជប៉ុនបង្កភាពចម្រូងចម្រាសដោយការទិញរបស់ចម្លែកៗជាមួយមូលនិធិសាធារណៈ។ នៅខែឧសភា ឆ្នាំ ២០២១ មន្ត្រីនៅទីក្រុងឆ្នេរសមុទ្រ Noto ត្រូវបានគេរិះគន់ថាបានចំណាយប្រាក់ជិត ១៧០,០០០ ដុល្លារពីមូលនិធិសង្គ្រោះ Covid-19 ដើម្បីទិញរូបសំណាកយក្សមួយ។ មន្ត្រីនៅក្នុងទីក្រុងបាននិយាយថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើមូលនិធិដើម្បីផ្សព្វផ្សាយទេសចរណ៍ ដូច្នេះ “គិតថាវានឹងល្អក្នុងការបង្កើតអ្វីមួយដែលមិនមានផលប៉ះពាល់”៕

អ្នកជំនាញលោតឆ័ត្រយោងម្នាក់ត្រូវបាន.អស់.ជីវិតភ្លាមៗ ក្រោយលោតខុសបច្ចេកទេស

0

ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅឯប្រទេសថៃ ដោយកីឡាករជំនាញលោតឆ័ត្រយោងជនជាតិអង់គ្លេសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយហេតុថាឆ័ត្រយោងរបស់គាត់មិនដំណើរការ ពោលគឺវាមិនអាចគ្រលាស់ឆ័ត្របាន ក្នុងអំឡុងពេលដែលគាត់ព្យាយាមបើកនៅពេលទម្លាក់ខ្លួនចុះមក។British base jumper dies after parachute fails to open in 29-storey Thailand  building stunt - reports | UK News | Sky News

យោងតាមគេហទំព័រ The Independent បានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Nathy Odinson អាយុ ៣៣ ឆ្នាំ ជាអ្នកជំនាញលោតឆ័ត្រយោងជនជាតិអង់គ្លេស។ មុនពេលដែលលោតចុះមក លោកក៏បានចែករំលែករូបថតនិងវីដេអូដ៏ស្រើបស្រាលរបស់លោកនៅលើគេហទំព័រ Facebook ផងដែរ ដែលមានអ្នកតាមដានជាង១០.០០០នាក់។British base jumper dies in Thailand after parachute fails

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចថៃបានរកឃើញសាកសពបុរសម្នាក់នេះនៅលើដីរួចទៅហើយ ក្រោយពីគេដឹងថាគាត់បានលោតឆ័ត្រយោងលើអគារកម្ពស់ ២៩ ជាន់ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ។

ភ្នាក់ងារស៊ើបអង្កេតថៃបានលើកឡើងថា ឆ័ត្រយោងនោះទំនងជាដំណើរការខុសប្រក្រតី ទើបធ្វើឲ្យគ្រលាស់វាឡើងមិនបាន ជាហេតុបណ្តាលឲ្យលោកធ្លាក់ស្លាប់ភ្លាមៗបែបនេះ។Harrowing video captures base jumper leaping to death

គួរបញ្ជាក់ដែរថា បុរសអង់គ្លេសម្នាក់នេះ គឺជាអ្នកមានបទពិសោធន៍ផ្នែកលោកឆ័ត្រយោងម្នាក់ ហើយនាពេលកន្លងមក លោកក៏ធ្លាប់បានលោតក្នុងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស បារាំង ស្វីស ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង និងថៃជាដើម ហើយតែងតែបានថតវីដេអូបង្ហាញពីសកម្មភាពផ្សេងៗមុននឹងលោកបន្តបេសកម្មឆ័ត្រយោងផងដែរ៕